០៦/០៦/២២ ​ថ្ងៃ​គូ ខែ​គូ ឆ្នាំ​គូ ជា​ថ្ងៃ​ផ្ទុះ​មហាសំណាង ចូល​ដល់​អ្នក​កើត​ឆ្នាំ​ទាំង ៣

០៦/០៦/២២ ​ថ្ងៃ​គូ ខែ​គូ ឆ្នាំ​គូ ជា​ថ្ងៃ​ផ្ទុះ​មហាសំណាង ចូល​ដល់​អ្នក​កើត​ឆ្នាំ​ទាំង ៣
ការផ្សាយពាណិជ្ជកម្ម

ពេលវេលា​មក​ដល់​ហើយ បើ​តាម​ក្បួន​ហោរាសាស្ត្រ​សម្រាប់ថ្ងៃពិសេស ០៦/០៦/២០២២ ពោលជាថ្ងៃគូ ខែគូ ឆ្នាំគូ សម្រាប់​ម្ចាស់​ឆ្នាំ​ទាំង ៣ ពិត​ណាស់ នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត៖

អ្នក​កើត​ឆ្នាំជូត – កណ្តុរ

ការផ្សាយពាណិជ្ជកម្ម
Yltecd
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ម្ចាស់​ឆ្នាំ​ជូត ជា​មនុស្ស​ដែល​ធ្វើ​ការ​ច្រើន តែ​មិន​ងាយ​នឹង​ត្អូញ​ថា​ហត់នឿយ​ឡើយ។ ក្នុងថ្ងៃពិសេសនេះតទៅមុខ ពេលវេលា​លើក​យីអ៊ុន​សម្រាប់​ពួក​គេ​ក៏​បាន​ឈាន​ចូល​មក​ដល់។ មហា​សំណាង​នឹង​ធ្លាក់​ពី​លើ​មេឃ​ លើក​ឲ្យ​រាសី​ឆ្នាំ​កណ្តុរ​ឡើង​ខ្ពស់​ត្រដែត។

ទ្រព្យ​សម្បត្តិ​នឹង​រីក​សុះសាយ មុខងារ​តួនាទី​នានា​ក៏​មាន​ឱកាស​នឹង​អាច​បាន​ឡើង​ខ្ពស់​ជាង​មុន។ យ៉ាង​ណា​ត្រូវ​ចាំ​រឿង​មួយ បើ​ចង់​រក្សា​លាភ នៅ​ខែ​ក្រោយ​នេះ ត្រូវ​ដាក់​គម្លាត​ឈរ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ពូកែ​ត្អូញត្អែរ និង​មនុស្ស​មាត់​តូច​មាត់​ធំ។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​ថោះ – ទន្សាយ

Rtr
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ម្ចាស់​ឆ្នាំ​ថោះ ជា​មនុស្ស​មាន​ការ​គិត​បែប​សុទិដ្ឋិនិយម មើល​ឃើញ​អ្វី​ក្នុង​ផ្លូវ​វិជ្ជមាន​ជានិច្ច ជា​ហេតុ​នាំ​ឲ្យ​អនាគត​របស់​ពួក​គេ រមែង​ទទួល​បាន​ភាព​ល្អ​ប្រសើរ​ច្រើន។ បន្ទាប់​ពី​ឆ្លង​កាត់​ការ​ធ្លាក់​ចុះ នៅខែចាស់ឧសភា ឥឡូវចូលមកដល់ខែថ្មី ប៉ះថ្ងៃពិសេស គឺមានមហាសំណាង​បាន​ចូល​មក​ដល់​ជីវិត​របស់​ពួក​គេ​ហើយ។

ការផ្សាយពាណិជ្ជកម្ម

ឆ្នាំ​ថោះ នឹង​លែង​មាន​ការ​ព្រួយ​បារម្ភ ដែល​ត្រូវ​ក្រោក​មក​ខ្វល់ខ្វាយ​រឿង​លុយ​ទៀត​ហើយ​ ដោយ​ជីវិត​នឹង​បើក​ភ្នែក​ឃើញ​តែ​ភាព​បរិបូរណ៍ លុយ​ហូរ​ចូល​គ្រប់​ច្រក នាំ​ឲ្យ​ហិរញ្ញវត្ថុ​គ្រួសារ​ទាំង​មូល​ត្រលប់​មក​ភាព​ធូរ​ស្រាល។ មិន​យូរ​មិន​ឆាប់​ទ្រព្យ​របស់​ម្ចាស់​ឆ្នាំ​ថោះ នឹង​រីក​ស្គុះស្គាយ​អណ្តែត​ដូច​ទឹក​ហូរ។

អ្នក​កើត​ឆ្នាំ​ឆ្កែ​ – ច

ការផ្សាយពាណិជ្ជកម្ម
Hjjh
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​មនុស្ស​ដែល​មាន​ប្រាជ្ញា​ឈ្លាសវៃ រហ័សរហួន និង​មាន​ភាព​ជា​អ្នក​ដឹកនាំ​មិន​ធម្មតា​ពី​កំណើត។ ពួក​គេ​មាន​ស្ថិរភាព​ខ្លាំង​ណាស់ ក្នុង​ការ​បំពេញ​កិច្ច​ការងារ​អ្វី​មួយ និយាយ​ឲ្យ​ងាយ​ស្តាប់​គឺ​ម៉ត់ចត់​ច្បាស់លាស់ គួរ​ជា​ទី​ទុក​ចិត្ត។

ចូល​មក​ដល់​ថ្ងៃពិសេសនេះតទៅ ម្ចាស់​ឆ្នាំ​ច នឹង​មាន​រឿង​រីករាយ​ច្រើន​ក្នុង​ជីវិត។ អនាគត​ខាង​មុខ នឹង​ត្រូវ​បាន​ថ្នាក់​លើ​សរសើរ​មិន​ដាច់​ពី​មាត់ ហើយ​អ្វី​ដែល​បាន​ខំ​កន្លង​មក​ នឹង​រំលេច​ជា​ផ្លែផ្កា​ កើត​ជា​ផល​ធំ​នៅ​ពេល​ឆាប់ៗ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម