របស់ដែលអ្នកស្រលាញ់និងពេញចិត្តសុទ្ធតែអាចសរបញ្ជាក់ពីអត្តសញ្ញាណពិតរបស់អ្នក។ ក្នុងនោះ ផ្កាដែលអ្នកចូលចិត្តក៏អាចបង្ហាញពីអត្តចរិតរបស់អ្នកផ្ទាល់ផងដែរ។
ចូរអ្នកជ្រើសរើសផ្កាណាមួយដែលអ្នកពេញចិត្តក្នុងចំណោមផ្កាទាំង៨៖

ផ្កាទី១
អ្នកគឺជាមនុស្សដែលមិនសូវខ្វល់ខ្វាយច្រើននិងជាមិត្តដ៏ស្មោះត្រង់។ អ្នកតែងធ្វើឲ្យមនុស្សជុំវិញខ្លួនសើចសប្បាយនិងមិនដែលធ្វើឲ្យពួកគេទាស់ចិត្តនោះទេ។ បន្ថែមពីលើនេះទៀត អ្នកគឺជាមេដឹកនាំដ៏ល្អម្នាក់ដោយសារសមាជិកក្នុងក្រុមជឿទុកចិត្តទៅលើអ្នក។
ផ្កាទី២
អ្នកគឺជាមនុស្សដែលពោរពេញទៅដោយថាមពលនិងមិនចេះនៅស្ងៀម។ អ្នកតែងធ្វើនេះធ្វើនោះ មិនចេះទំនេរដៃ ប៉ុន្តែអ្នកពូកែក្នុងការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងផ្ទាល់ដែលនាំឲ្យអ្នកមិនងាយស្រ្តេសពេលធ្វើការងារនោះទេ។
ផ្កាទី៣
អ្នកគឺជាមនុស្សដែលចូលចិត្តធ្វើអ្វីមួយសន្សឹមៗនិងតាមសម្រួល។ អ្នកតែងចំណាយពេលគិតគូរបានវែងឆ្ងាយមុននឹងធ្វើការសម្រេចចិត្តទៅលើអ្វីមួយ ដើម្បីទទួលបាននូវលទ្ធផលគួរជាទីគាប់ចិត្ត។
ផ្កាទី៤
អ្នកគឺជាមនុស្សដែលអាចពឹងពាក់បាននៅពេលមិត្តត្រូវការជំនួយ។ អ្នកគឺជាមនុស្សដែលពូកែស្តាប់និងនិយាយលើកទឹកចិត្តអ្នកដ៏ទៃ។ ប៉ុន្តែចំពោះខ្លួនឯងវិញ អ្នកមិនងាយពឹងពាក់ទៅលើអ្នកដ៏ទៃទេដោយសារអ្នកជាមនុស្សឯករាជ្យ។
ផ្កាទី៥
អ្នកគឺជាមនុស្សដែលយកចិត្តទុកដាក់ទៅលើខ្លួនឯងច្រើន ប៉ុន្តែមិនមែនបានន័យថាអ្នកខ្វល់តែពីខ្លួនឯងលើសលុបពេកទេ។ អ្នកគ្រាន់តែមិនចង់ឲ្យមនុស្សមិនល្អចូលមករំខានក្នុងជីវិតរបស់អ្នក។
ផ្កាទី៦
អ្នកគឺជាមនុស្សដែលតែងអភិវឌ្ឃន៍ខ្លួនជានិច្ចកាល។ អ្នកគឺជាមនុស្សដែលមានគោលដៅនិងពោរពេញទៅដោយទំនុកចិត្តទៅលើខ្លួនឯង។
ផ្កាទី៧
អ្នកគឺជាមនុស្សដែលអាថ៌កំបាំងនិងមិនងាយបង្ហាញភាពពិតរបស់ខ្លួនចេញមកក្រៅនោះទេ។ ទោះបីជាក្នុងកាលៈទេសៈខ្លះ អ្នកមិនប្រាកដប្រជាឬមានភាពភ័យខ្លាច អ្នកមិនបោះបង់វាចោលឬបង្ហាញភាពទន់ខ្សោយរបស់អ្នកឲ្យគេឃើញនោះទេ។
ផ្កាទី៨
អ្នកគឺជាមនុស្សដែលចូលចិត្តការផ្សងព្រេង។ ទោះបីជាអ្នកខ្លះគិតថាអ្នកជាមនុស្សរឹងក្បាល ប៉ុន្តែតាមពិតអ្នកគឺជាមនុស្សក្លាហាននិងមិនរាថយនោះឡើយ។
ប្រភព៖ បរទេស

