រាល់ថ្ងៃដឹងថាខ្លួនឯងជាមិត្តបែបណាអត់? រើសបង្អែមណាមួយដែលអ្នកពេញចិត្តដើម្បីដឹងថាអ្នកគឺជាមិត្តប្រភេទណា

១៤
ការផ្សាយពាណិជ្ជកម្ម

មិត្តភក្តិគឺជាក្រុមមនុស្សដែលដែលតែងរួមទុក្ខ រួមសុខជាមួយអ្នក។ ដើម្បីដឹងថាអ្នកគឺជាមិត្តប្រភេទណា ចូររើសយកបង្អែមដែលអ្នកពេញចិត្តខាងក្រោម៖

0fde1760 D8a8 11ea 9ac1 51f2c0eaa7fc_800_420
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

១. ខេកសូកូឡា

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នករើសយកខេកសូកូឡា អ្នកគឺជាមិត្តដែលមិនខ្លាចរអារនិងចូលចិត្តភាពផ្សងព្រេង។ អ្នកគឺជាមនុស្សដែលមិត្តរបស់អ្នកតែងតែនឹកឃើញមុនគេនៅពេលរៀបចំគម្រោងដើរលេងឬការជួបជុំផ្សេងៗ។

២. ឈីសខេក

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នករើសយកឈីសខេក អ្នកគឺជាមិត្តដែលតែងតែលើកទឹកចិត្តអ្នកដ៏ទៃនិងជួយពួកគេចេញពីចិត្តមិនគិតពីសំណង។ អ្នកតែងជម្រុញមិត្តរបស់អ្នកពីក្រោយខ្នងនិងចង់ឲ្យពួកគេមានភាពជោគជ័យក្នុងជីវិត។

៣. នំផាយ

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នករើសយកនំផាយ អ្នកគឺជាមិត្តស្មោះត្រង់បំផុត។ ដោយសារតែភាពមិនលម្អៀងរបស់អ្នក នាំឲ្យមិត្តអ្នកទុកចិត្តលើអ្នកនិងចាំជួយអ្នកគ្រប់ពេល។

៤. នំខារ៉ាមែល

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នករើសយកនំខារ៉ាមែល អ្នកគឺជាមនុស្សដែលមិត្តតែងតែយកគំរូតាម។ គេតែងចង់បានការណែនាំពីអ្នកដោយសារអ្នកជាមនុស្សដែលមានឥទ្ធិពលនិងធ្លាប់ឆ្លងកាត់បទពិសោធន៍ច្រើនក្នុងជីវិត។

៥. ការ៉េម

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នករើសយកការ៉េម អ្នកគឺជាមនុស្សម៉ត់ចត់ មិនសាំញុំាច្រើន។ ប្រសិនបើមិត្តអ្នកធ្វើអ្វីមិនសមគួរឬមិនពេញចិត្ត អ្នកប្រាប់ត្រង់ៗតែម្តង មិនលាក់លៀមច្រើន។

៦. នំប្រោននី

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នករើសយកប្រោននី អ្នកគឺជាមនុស្សដែលមានមេត្តាធម៍ចំពោះមិត្ត។ ទោះបីជាពេលខ្លះមិត្តរបស់អ្នកធ្វើអ្វីមិនសមគួរចំពោះអ្នកក្តី ក៏អ្នកនៅតែផ្តល់ឱកាសសម្រាប់ពួកគេកែខ្លួនដែរ៕

ប្រភព៖ បរទេស

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម