
ក្រោយម៉ោង ០០ ថ្ងៃទី ១ កក្កដា មហាឆ្នាំទាំង ៣ ហុងស៊ុយល្អ អង្គុយលើគំនរទ្រព្យមាសទ្រព្យប្រាក់
ស្វែងរកម្ចាស់ឆ្នាំទាំង ៣ ដោយតាមហោរាសាស្រ្តបានដំណាលមកថា ចាប់ពីវេលាម៉ោង ០០:០០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១ កក្កដា បើកក្បាលទំព័រខែថ្មីខាងមុខតទៅ នោះជោគជតារាសីពួកគេ នឹងឡើងខ្ពស់ត្រដែត៖ ម្ចាស់ឆ្នាំជូត – កណ្តុរ អ្នកដែលកើតឆ្នាំជូត តែងតែមានចរិតស្លូតបូត និងចិត្តល្អ ហើយក៏រមែងមានគេស្រលាញ់រាប់អានច្រើន និងមានមនុស្សតាមជួយជ្រោមជ្រែងជានិច្ចផងដែរ។ បើធៀបនឹងរាសីនៃម្ចាស់ឆ្នាំដទៃ ដ្បិតបើម្ចាស់ឆ្នាំជូត អាចថាជួបឧបសគ្គច្រើន តែក៏តែងមានគេចាំជួយទាន់ពេលជារឿយៗ។ ក្នុងពេលខាងមុខនេះ បើកក្បាលនៃទំព័រខែថ្មី ខែកក្កដា សម្រាប់ម្ចាស់ឆ្នាំជូត នឹងទទួលបានលាភសំណាង លុយកាក់ហូរចូលដូចទឹក។ សម្រាប់ម្ចាស់អាជីវកម្មធំ នឹងទទួលបានកុងត្រាកិច្ចសន្យា…




















