សម្រាប់អ្នកកើតឆ្នាំទាំង ៣ នៅចន្លោះចុងសប្តាហ៍ ពោលថ្ងៃទីទី ១១ និង ១២ មិថុនា ឆ្នាំ ២០២២ ពួកគេនឹងមានរាសីឡើងខ្ពស់ត្រដែត អាចមានលុយចូលឆឹបៗ រវល់រាប់លុយនាំចំណូលចូលហោប៉ៅសឹងពីរថ្ងៃពេញ៖
អ្នកកើតឆ្នាំជូត – កណ្តុរ

មនុស្សដែលកើតឆ្នាំជូត នៅចុងសប្តាហ៍នេះ ប្រៀបដូចជាមានផ្កាយនាំសំណាង ចូលមកដល់ជីវិតរបស់ពួកគេ។ ដ្បិតបើកន្លងមកមានគ្រោះច្រើនក្នុងជីវិត តែមិនអីទេពេលខាងមុខនេះទៅ គឺនឹងល្អវិញហើយ។
ជាពិសេសចំថ្ងៃអាទិត្យតែម្តង អ្នកកើតឆ្នាំកណ្តុរ នឹងមានយីអ៊ុនឡើងខ្ពស់ ហើយបើចេះចាប់យកឱកាសទាំងនោះផង នោះនឹងមានលុយកាន់ពេញ ល្មមនឹងរាប់ហត់។
អ្នកកើតឆ្នាំឆ្លូវ – គោ

ឆ្នាំឆ្លូវ ត្រូវបានគេទស្សន៍ទាយឃើញថា នឹងមានការផ្លាស់ប្តូរវិជ្ជមានច្រើនចាប់ពីចុងសប្តាហ៍នេះតទៅ។ ពួកគេនឹងទទួលបានការកោតសរសើរ គោរពស្រលាញ់ពីមនុស្សជុំវិញខ្លួន ប្លែកខុសពីពេលមុន ហើយតាមថាអាចមានឱកាសឡើងប្រាក់ខែទៀតផង បើជាបុគ្គលិកបម្រើការក្នុងស្ថាប័នណាមួយ។
នៅថ្ងៃសៅរ៍-អាទិត្យខាងមុខ អ្នកប្រៀបដូចទទួលបានរង្វាន់ធំសម្រាប់ជីវិត ពោលនឹងមិនហត់ ឬខ្វល់ខ្វាយរឿងហិរញ្ញវត្ថុដូចជាពេលមុនទៀតឡើយ។ យ៉ាងណាបើមានលុយក្នុងដៃហើយ ក៏ចេះគ្រប់គ្រងនិងបែងចែកប្រើប្រាស់ឲ្យបានជាផលចំណេញទៅពេលខាងមុខផង ជៀសវាងការចាយវាយដោយមិនបានគិតឲ្យបានល្អិតល្អន់។
ឆ្នាំកុរ – ជ្រូក

សម្រាប់អ្នកកើតឆ្នាំជ្រូក គឺជាមនុស្សឆ្លាត ដែលជួបការលំបាកមិនយូរទេ ព្រោះមនុស្សនេះមានសមត្ថភាពក្នុងការរើបម្រាស់ខ្លួនចេញពីបញ្ហាទាំងឡាយ។ យ៉ាងណានៅចុងសប្តាហ៍ថ្ងៃទី ១១-១២ មិថុនា អ្នកនឹងរកឃើញគោលដៅជីវិតច្បាស់លាស់ ឃើញកោះឃើញត្រើយពិតប្រាកដ ដែលអ្នកអាចបោះជំហានទៅមុខបាន។
សម្រាប់អ្នកដែលបានខិតខំប្រឹងប្រែងតាំងពីដំបូងហើយនោះ ក៏នឹងទទួលបានលាភធំមួយនៅថ្ងៃសៅរ៍ ឬអាទិត្យ ហើយអ្នកទទួលយកទៅ ព្រោះវាជាការតបស្នងនៅការខិតខំប្រឹងប្រែងទាំងឡាយរបស់អ្នកកន្លងមក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

