កាលពីដើមខែមិថុនានេះ អាចថាមិនសូវសំណាង តែបើតាមក្បួនហោរាសាស្ត្រ សម្រាប់អ្នកកើតឆ្នាំទាំង ៣ ខាងក្រោម នៅចន្លោះពាក់កណ្តាលខែ ពោលថ្ងៃទី ១០ ដល់ ១៩ មិថុនា នោះពួកគេនឹងមានរាសីឡើងខ្ពស់ត្រដែត មានយីអ៊ុនឡើងល្អផុតលេខជាងឆ្នាំដទៃណាទាំងអស់៖
អ្នកកើតឆ្នាំវក – ស្វា

អ្នកកើតឆ្នាំវក នឹងមានជោគវាសនាល្អណាស់នៅពេលខាងមុខនេះ ដោយចូលដល់ពាក់កណ្តាលខែ ងាយនឹងឲ្យពួកគេទទួលបានជោគជ័យយ៉ាងស្រួល។ ក៏អរគុណនៅផ្នែកនៃជីវិតរបស់ពួកគេ ដែលមានទេពកោសល្យ និងភាពច្នៃប្រឌិតស្រាប់ ហើយដឹងពីរបៀបដោះស្រាយបញ្ហានានា។
ពួកគេជាមនុស្សឆ្លាតនិងក្លាហាន ហើយមកដល់ចន្លោះថ្ងៃទី ១០ ដល់ ១៩ មិថុនា ខាងមុខនេះ គឺជាសញ្ញារាសីចក្រដ៏ល្អបំផុត ប្រសិនមានមហិច្ឆតាធំពីពេលមុន ក៏អាចនឹងចេញផ្លែផ្កានៅពេលនេះហើយ ដូច្នេះគួរផ្តោតអារម្មណ៍ទៅលើផែនការណ៍ធំណាមួយ នោះអ្នកនឹងបានផលដូចការគ្រោងទុក។
អ្នកកើតឆ្នាំរកា – មាន់

មនុស្សកើតឆ្នាំរកា នៅខែមិថុនា ហាក់មានសំណាងច្រើនសប្តាហ៍ផ្ទួនគ្នា ដោយពួកគេដូចបានដើរចេញពីបញ្ហានៅខែចាស់ ឧសភាហើយអ៊ីចឹង។
ខ្សាច់នាំលាភនឹងភាយចូលមកដល់ជីវិតរបស់អ្នកកើតឆ្នាំរកា ហើយក៏មានការគាំទ្រពីថ្នាក់លើ ពីមនុស្សមានឋានៈខ្ពស់ជាងខ្លួន ជួយឲ្យពួកគេមិនសូវបារម្ភដល់បញ្ហាសេដ្ឋកិច្ចនិងផ្នែកទ្រព្យ។ ជាងនេះពួកគេក៏នឹងទទួលបានការកោតសរសើរពីមនុស្សជុំវិញខ្លួនផងដែរ ក៏ដោយសារការខិតខំរយៈពេលយូរមកហើយ។
អ្នកកើតឆ្នាំថោះ – ទន្សាយ

ភាពសុខសាន្ត សុខដុមសម្រាប់អ្នកកើតឆ្នាំថោះ នឹងចូលមកដល់សម្រាប់ពួកគេ ហើយជំងឺបាក់ទឹកចិត្ត ដោយសារការខ្វះខាតរឿងលុយ នឹងលែងកើតមានតទៅទៀតហើយនៅពេលខាងមុខនេះ។
អ្នកកើតឆ្នាំថោះ តាមពិតដឹងច្បាស់ពីវិធីបង្កើតចំណូល តែគ្រាន់ពេលខ្លះគ្មានសំណាង ឥឡូវសំណាងក៏មកដល់ ចំណេះក៏មាន ដូច្នេះចំណូលនឹងហូរចូលឥតឈប់ ដូចទឹកបាក់ទំនប់ដល់អ្នកកើតឆ្នាំម្សាញ់។
យ៉ាងណាអ្នកកើតឆ្នាំថោះ ត្រូវប្រុងប្រយ័ត្នពាក្យសម្តីជាមួយមិត្តរួមការងារបន្តិច ព្រោះពេលជីវិតយើងឡើងខ្លាំង បើយើងមិនដឹងពីរបៀបទប់ ពីរបៀបគ្រប់គ្រងឱកាស នោះអាចនឹងបង្កទៅជាគ្រោះ ធ្វើឲ្យអាប់លាភទៅវិញ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

