តើអ្នកស្គាល់ខ្លួនឯងច្បាស់ហើយឬនៅ? ប្រសិនបើនៅ អ្នកអាចសាកល្បងជាមួយតេស្តមួយនេះដើម្បីទទួលបានចម្លើយ។
ចូរអ្នកជ្រើសរើសយកភ្នែកណាមួយដែលទាក់ទាញចំណាប់អារម្មណ៍អ្នកជាងគេនោះវានឹងទស្សន៍ទាយអត្តចរិតពិតរបស់អ្នក៖

ភ្នែកទី១
ប្រសិនបើអ្នកជ្រើសរើសយកភ្នែកមួយនេះ អ្នកគឺជាមនុស្សដែលគួរឲ្យចង់រាប់អាននិងមិនចូលចិត្តប្រកាន់ច្រើន។ អ្នកគឺជាមនុស្សដែលចូលចិត្តផ្តល់ឱកាសដល់អ្នកដ៏ទៃនិងតែងតែរឹងមាំនៅចំពោះមុខមនុស្សជុំវិញខ្លួន។
ភ្នែកទី២
ប្រសិនបើអ្នកជ្រើសរើសយកភ្នែកមួយនេះ អ្នកគឺជាមនុស្សដែលមិនងាយមានកំហុស។ អ្នកតែងគិតគូ ថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ មុននឹងសម្រេចចិត្តធ្វើអ្វីមួយនិងមិនឲ្យអារម្មណ៍របស់អ្នកចូលមកជ្រៀតជ្រែកនោះទេ។
ភ្នែកទី៣
ប្រសិនបើអ្នកជ្រើសរើសយកភ្នែកមួយនេះ អ្នកគឺជាមនុស្សដែលរឹងមាំនិងមានភាពអំណត់។ អ្នកមិនងាយបង្ហាញភាពទន់ជ្រាយឲ្យអ្នកដ៏ទៃឃើញនោះទេ ហើយតែងតែមានគំនិតសុទិដ្ធិនិយមជានិច្ច។
ភ្នែកទី៤
ប្រសិនបើអ្នកជ្រើសរើសយកភ្នែកមួយនេះ អ្នកគឺមនុស្សដែលគិតច្រើននិងចូលចិត្តវិភាគទៅលើអ្វីៗគ្រប់យ៉ាង។ អ្នកមិនងាយជឿសម្តីរបស់អ្នកដ៏ទៃនោះទេដែលជាហេតុនាំឲ្យអ្នកមិនងាយចាញ់បោកការភូតភររបស់អ្នកដ៏ទៃ។
ភ្នែកទី៥
ប្រសិនបើអ្នកជ្រើសរើសយកភ្នែកមួយនេះ អ្នកគឺជាមនុស្សអាថ៌កំបាំងនិងមិនងាយបង្ហាញភាពពិតរបស់អ្នកចេញមកក្រៅនោះទេ។ អ្នកតែងគិតទៅលើពាក្យសម្តីរបស់អ្នកនឹងនិយាយវាចេញមកក្រៅ។
ភ្នែកទី៦
ប្រសិនបើអ្នកជ្រើសរើសយកភ្នែកមួយនេះ អ្នកគឺជាមនុស្សដែលឆាប់រំភើប។ សូម្បីតែអ្វីដែលតូចតាចបំផុតក៏អាចធ្វើឲ្យអ្នកលាន់មាត់ថា«វ៉ាវ»បានដែរ៕
ប្រភព៖ បរទេស

