
កុំប្រមាថ! បើយល់សប្ដិឃើញរឿង ៥ យ៉ាងនេះ អ្នកត្រូវប្រយ័ត្ន ព្រោះវាជាប្រផ្នូលអាក្រក់ខ្លាំងណាស់
បើអ្នកបានយល់សប្ដិឃើញរឿងដូចបង្ហាញនៅខាងក្រោម ៥ យ៉ាងនេះ គឺជាតម្រុយដែលបង្ហាញថាអ្នកអាចនឹងជួបរឿងអាក្រក់ ឬអកុសលណាមួយនៅពេលខាងមុខ ហើយត្រូវតែប្រុងប្រយ័ត្នខ្លួនជាបន្ទាន់៖ ៥) យល់សប្ដិឃើញកាត់សក់សត្រូវ ប្រសិនអ្នកសុបិន្តឃើញថា អ្នកកំពុងកាត់សក់មនុស្សណាម្នាក់ដែលជាគូប្រជែងនឹងអ្នក ឬជាមនុស្សដែលអ្នកមិនចូលចិត្ត នោះមានន័យថា មានមនុស្សកំពុងព្យាយាមរាំងស្ទះដំណើរជីវិតរបស់អ្នក ឬអាចជារារាំងការឡើងឋានៈនៅការងាររបស់អ្នកហើយ។ កំឡុងពេលនេះអ្នកត្រូវតែប្រយ័ត្ននៅរាល់កិច្ចការងារទាំងឡាយ ជៀសវាងមានកំហុសឆ្គងណាមួយ ហើយកុំចូលកៀកនិងទុកចិត្តនរណាម្នាក់ខ្លាំងពេក ជាពិសេសកុំប្រាប់ពីអាថ៌កំបាំងឬផែនការណ៍របស់អ្នកទៅកាន់គេ។ ៤) យល់សប្ដិឃើញខ្ចីលុយគេ ប្រសិនជាក្នុងសុបិន្ត អ្នកកំពុងមានភាពខ្វះខាត ហើយទៅរត់រកខ្ចីលុយគេ នោះគឺពាក់ព័ន្ធបញ្ហាលុយកាក់ហ្នឹងឯងក្នុងជីវិតពិត។ វាជាប្រផ្នូលអាក្រក់ ដែលព្រមានថានឹងអាចកើតមានសំណាងអាក្រក់មកក្នុងជីវិតអ្នក។ អ្នកអាចជួបប្រទះនឹងបញ្ហាមួយចំនួន ពាក់ព័ន្ធនឹងការខាតបង់លុយកាក់ផ្សេងៗ ហើយព្យាយាមប្រាប់ខ្លួនឯងឲ្យបានច្រើន ថាប្រយ័ត្នកុំបង្កកំហុសមិនថាតែការរកស៊ីឬការងារ ជៀសវាងរបូតលាភធំ ឬផលចំណេញដែលត្រៀមនឹងធ្លាក់មកនោះ។…




















