
អាងចិញ្ចឹមត្រីត្រូវដាក់ទីតាំង ៦ នេះ បើដាក់ខុស ប្រយ័ត្ននាំសំណាងមិនល្អចូលផ្ទះ
នៅពេលដែលជ្រើសរើសទីតាំងដាក់អាងចិញ្ចឹមត្រី អ្នកក៏ត្រូវច្បាស់លាស់ដែរថា នឹងដាក់នៅទីតាំងដែលល្អផ្អែកតាមក្បួនហុងស៊ុយ មិនមែនចេះតែដាក់នោះទេ ព្រោះអាចនាំសំណាងមិនល្អដល់ម្ចាស់ផ្ទះឬម្ចាស់ស្ថាប័ននោះ។ ៦) កុំដាក់អាងចិញ្ចឹមត្រីដោយក្រោយសាឡុង តាមក្បួនហុងស៊ុយដោយសារតែអាងចិញ្ចឹមត្រី វាមានភាពរឹងមាំ អ៊ីចឹងបើដាក់នៅខាងក្រោយសាឡុងនៃបន្ទប់ទទួលភ្ញៀវ ដែលជាកន្លែងត្រូវការស្ថិរភាព នោះនឹងនាំឲ្យគ្រួសារកើតមានជម្លោះជារឿយៗ។ ៥) កុំដាក់អាងចិញ្ចឹមត្រីនៅផ្លូវចូលឬក្បែរបង្គន់ វាជារបស់ហុងស៊ុយ អ៊ីចឹងបើដាក់ក្បែរបង្គន់ ជាកន្លែងដែលផ្ទុកខ្យល់មិនល្អ មានថាមពលអវិជ្ជមាន នោះវាមិនសមស្របគ្នាទេ ពោលនឹងជះឥទ្ធិពលដល់សំណាង និងវិបុលភាពនៃក្រុមគ្រួសារដូចគ្នា។ ៤) កុំដាក់អាងចិញ្ចឹមត្រីទល់មុខចង្រ្កាន ផ្ទះបាយជាកន្លែងដែលគេហៅថា ធាតុភ្លើង បែបនេះទឹកនិងភ្លើងមិនគួរនៅក្បែរគ្នាទេ។ វានឹងបង្កើតថាមពលផ្ទុយគ្នា នាំឲ្យសមាជិកក្នុងផ្ទះអាចជួបបញ្ហាសុខភាព ឬកើតជំងឺឈឺថ្កាត់នានា។ ៣) កុំដាក់អាងចិញ្ចឹមត្រីនៅមុខឬក្រោមអាសនៈ កុំដាក់នៅខាងក្រោមឬមុខអាសនៈ…




















