
ចាស់បុរាណ!! វត្ថុ ៣ នេះ ឈប់ប្រើគួរបោះចោលភ្លាម បើនៅទុកក្នុងផ្ទះប៉ះពាល់ហុងស៊ុយ ខាតលាភខ្លាំងណាស់
បុរាណមានជំនឿថា ផ្ទះទាំងមូលត្រូវតែសម្អាតឱ្យបានស្អាត ដើម្បីទាក់ទាញហុងស៊ុយ នាំលាភសំណាងចូលដល់សមាជិកគ្រួសារនីមួយៗ ជាពិសេសវត្ថុ ៣មុខនេះ បើមានលក្ខណៈខូច ឬមានបញ្ហាអ្វីមួយហាមបន្សល់ទុក ត្រូវបោះចោលភ្លាម។ ដើមឈើនិងផ្កាក្រៀមស្វិត៖ មិនថាសម័យណាក៏ដោយ រុក្ខជាតិជារបស់ចាំបាច់ម្យ៉ាងដែលត្រូវតែមានក្នុងផ្ទះ ព្រោះវាអាចជួយយើងក្នុងការកែលម្អបរិស្ថាន និងធ្វើ់ឲ្យជីវិតរបស់យើងកាន់តែស្រស់បំព្រង។ ដើមឈើដែលមានជីវិតរស់រវើក ត្រូវបានចាត់ទុកថា ជាដើមឈើដែលមានសមត្ថភាពផ្តល់នូវអត្ថន័យដ៏ល្អប្រសើរសម្រាប់ការរស់នៅ។ ដូច្នេះហើយ នៅពេលដែលដើមឈើប្រែជាក្រៀមស្វិត ងាប់ ហើយអ្នកនៅតែបន្តទុកចោលក្នុងផ្ទះ នោះវាអាចបង្កើតឲ្យមានអារម្មណ៍អាប់អួរ និងរាសីស្រុតចុះ។ ហេតុនេះ អ្នកគួរតែបោះចោលដើមឈើក្រៀមឲ្យបានទាន់ពេលវេលា កុំទុកចោលក្នុងផ្ទះយូរ ក្រែងប៉ះពាល់ដល់ទ្រព្យសម្បត្តិគ្រួសារទាំងមូល។ សម្លៀកបំពាក់ចាស់ៗ៖ កាលណាមានជីវិតជួបការលំបាក ជឿថាអ្នករាល់គ្នាពិតជាមានទម្លាប់មួយសន្សំសំចៃ ដូចជា អាហារ…




















