មិន​ថា​ប្រុស​ឬ​ស្រី​ ការ​មាន​ប្រជ្រុយ​ ​៣ ​នេះ​ សម្បូរ​លាភ​សំណាង ជីវិតមានទ្រព្យចាយមិនអស់ទេ

៥
ការផ្សាយពាណិជ្ជកម្ម

យោងតាម​នរវិទ្យា បង្ហាញថា មនុស្សដែលមាន​ប្រជ្រុយ​​ទាំង ៣ នេះ​ នឹង​ទទួល​បាន​ជោគជ័យ​ អាជីពការងាររីកចម្រើន សម្បូរលាភសំណាង នឹងមានលុយចាយមិនចេះខ្វះ៖

១. ប្រជ្រុយនៅលើត្រចៀក
ជាទៅទៅ មនុស្ស​ដែល​មាន​ត្រចៀក​ធំ ច្រើន​តែ​មានប្រាជ្ញាឆ្លាតវៃ មានលាភសំណាង​ ហើយមនុស្សទាំងនេះត្រូវបានចាត់ទុកថា ជាអ្នកដឹកនាំ អាចក្លាយជាអ្នកត្រួសត្រាយក្នុងវិស័យសំខាន់ៗជាច្រើន ជាពិសេសក៏ត្រូវបានពិភពលោកកោតសរសើរផងដែរ។ ម្យ៉ាងទៀត មនុស្សដែលមានត្រចៀកធំ ច្រើនតែមានសំណាងណាស់ ហើយគ្រប់ទីកន្លែងដែលពួកគេទៅ តែងតែមានមនុស្សមើលថែនឹងជួយជ្រោមជ្រែង។ លើសពីនេះ ប្រសិនបើ​ត្រចៀក​មាន​ប្រជ្រុយ នោះមានន័យថា ​កាន់តែ​សំណាងខ្លាំង ជាមនុស្សមាន​ចិត្ត​សប្បុរស មាន​ចិត្ត​ល្អ មាន​ពរ​ច្រើន ធ្វើ​អ្វី​ក៏​សំណាង​ដែរ អាជីពការងារនឹងមានការ​​អភិវឌ្ឍ​យ៉ាង​រលូន អនាគត់រុងរឿង។

ការផ្សាយពាណិជ្ជកម្ម

២. ប្រជ្រុយនៅលើកែងដៃ
មនុស្ស​ដែលមាន​ប្រជ្រុយ​នៅ​កែងដៃ តែងតែ​មាន​បំណង​ប្រាថ្នា​ចង់បាន​អំណាច និង​លុយកាក់ច្រើន​។ មិនតែប៉ុណ្ណោះ ពួកគេមានសមត្ថភាព និងយោបល់ មិនខ្លាចក្នុងការបង្កើតគំនិត ដែលធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។ បុគ្គលដែលមានចរិតបែបនេះ មានទម្លាប់រស់នៅយ៉ាងហ្មត់ចត់ មានហេតុផល និងព្យាយាមជានិច្ចដើម្បីស្វែងរកឱកាសផ្លាស់ប្តូរជីវិត។ ចូល​ដល់​ដំណាក់​កាល​ជាក់លាក់​មួយ បុគ្គល​នេះ​នឹង​មាន​អាជីព​រឹងមាំ មាន​ជីវិត​ពេញ​លេញ ហើយ​មាន​ទាំង​លុយ និង​អំណាច​ក្នុង​ដៃ។

ការផ្សាយពាណិជ្ជកម្ម

៣. ប្រជ្រុយនៅលើបាតជើង
មនុស្ស​ដែល​មាន​ប្រជ្រុយ​នៅ​បាតជើង​មាន​មិន​ច្រើន​ទេ​ ហើយអ្នកមានប្រជ្រុយមួយនេះ ពិតជាសំណាងខ្លាំងណាស់។ ជាពិសេស បើមានប្រជ្រុយចាប់ពី ៣ ឬច្រើន នៅលើបាតជើងជាធម្មតាទទួលបានពរជ័យច្រើន មាន​បុគ្គលិក​លក្ខណៈ​វិជ្ជមាន ឧស្សាហ៍​ព្យាយាម នៅថ្ងៃអនាគត់អាជីព​ការងារនឹងមាន​ការ​អភិវឌ្ឍ​យ៉ាង​ល្អ ​ជោគជ័យ​ លុយ​ក៏មានចាយ​គ្រប់​គ្រាន់។

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម