បុរាណមានជំនឿថា ផ្ទះទាំងមូលត្រូវតែសម្អាតឱ្យបានស្អាត ដើម្បីទាក់ទាញហុងស៊ុយ នាំលាភសំណាងចូលដល់សមាជិកគ្រួសារនីមួយៗ ជាពិសេសវត្ថុ ៣មុខនេះ បើមានលក្ខណៈខូច ឬមានបញ្ហាអ្វីមួយហាមបន្សល់ទុក ត្រូវបោះចោលភ្លាម។
ដើមឈើនិងផ្កាក្រៀមស្វិត៖ មិនថាសម័យណាក៏ដោយ រុក្ខជាតិជារបស់ចាំបាច់ម្យ៉ាងដែលត្រូវតែមានក្នុងផ្ទះ ព្រោះវាអាចជួយយើងក្នុងការកែលម្អបរិស្ថាន និងធ្វើ់ឲ្យជីវិតរបស់យើងកាន់តែស្រស់បំព្រង។ ដើមឈើដែលមានជីវិតរស់រវើក ត្រូវបានចាត់ទុកថា ជាដើមឈើដែលមានសមត្ថភាពផ្តល់នូវអត្ថន័យដ៏ល្អប្រសើរសម្រាប់ការរស់នៅ។

ដូច្នេះហើយ នៅពេលដែលដើមឈើប្រែជាក្រៀមស្វិត ងាប់ ហើយអ្នកនៅតែបន្តទុកចោលក្នុងផ្ទះ នោះវាអាចបង្កើតឲ្យមានអារម្មណ៍អាប់អួរ និងរាសីស្រុតចុះ។ ហេតុនេះ អ្នកគួរតែបោះចោលដើមឈើក្រៀមឲ្យបានទាន់ពេលវេលា កុំទុកចោលក្នុងផ្ទះយូរ ក្រែងប៉ះពាល់ដល់ទ្រព្យសម្បត្តិគ្រួសារទាំងមូល។
សម្លៀកបំពាក់ចាស់ៗ៖ កាលណាមានជីវិតជួបការលំបាក ជឿថាអ្នករាល់គ្នាពិតជាមានទម្លាប់មួយសន្សំសំចៃ ដូចជា អាហារ និងសម្លៀកបំពាក់ប្រើបានយូរឆ្នាំ។ ប៉ុន្តែសម័យទំនើបមានភាពខុសប្លែកគ្នាជាមួយនឹងការអភិវឌ្ឍនៃមធ្យោបាយនៃការផលិតមនុស្សតែងតែទិញសំលៀកបំពាក់ថ្មីរៀងរាល់ឆ្នាំ ដែលនឹងនាំឱ្យមានសម្លៀកបំពាក់ចាស់កើនឡើងជាលំដាប់។ ដើម្បីកុំឲ្យកាត់បន្ថយហុងស៊ុយក្នុងផ្ទះ យកល្អគួរតែសម្អាតសម្លៀកបំពាក់ចាស់ៗទាំងនេះពេលលែងប្រើ។
គ្រឿងសង្ហារឹមខូច មិនអាចប្រើប្រាស់បាន៖ មូលហេតុដែលមនុស្សភាគច្រើនតែងតែទុករបស់ចាស់ៗក្នុងផ្ទះគឺមកពីគិតសន្សំសំចៃ។ យ៉ាងណាមិញ គ្រឿងសង្ហារិមគឺជាវត្ថុមានតម្លៃបំផុតក្នុងគ្រួសារ ដែលគ្រប់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់នៅពេលទិញ ក៏ដូចជាពេលដែលចង់បោះចោល។ ការរក្សាទុករបស់ខូចៗនៅក្នុងផ្ទះមិនមានប្រយោជន៍ទេសម្រាប់គ្រួសារ ថែមទាំងប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃទៀតផង។ ដូច្នេះបើគ្រឿងសង្ហារិមមានបញ្ហា ឬខូច កុំទុក ត្រូវបោះចោលឲ្យបានទាន់ពេលវេលា កុំបណ្តោយឲ្យរបស់ចាស់នាំសំណាងអាក្រក់មកដល់គ្រួសារដាច់ខាត។
ប្រភព៖ បរទេស

