ប្រសិនបើអ្នកអាចដាក់វត្ថុ ១ ក្នុងចំណោមវត្ថុទាំង ៤ ខាងក្រោម នៅក្នុងបន្ទប់គេង នោះតាមក្បួនហុងស៊ុយ គឺអាចជួយទាំងនាំសំណាងចូលផ្ទះ ហើយជាពិសេសគឺជួយផ្គុំទំនាក់ទំនងស្នេហារវាងដៃគូ ប្តីប្រពន្ធឲ្យស្អិតរមួត មិនខ្លាចនរណាចូលមកបំបែកបាន៖
៤) ព្យួរឃ្លោក

ការព្យួរឃ្លោកក្នុងបន្ទប់គេង បើបាន ១ គូគឺកាន់តែល្អ ដោយវាមិនត្រឹមតែជាការតុបតែងឲ្យមើលទៅឃើញស្អាតប៉ុណ្ណោះទេ តែតាមក្បួនវាជួយឲ្យទំនាក់ទំនងគូស្នេហ៍កាន់តែរឹងមាំ ចុះសម្រុងគ្នា ជារួមគឺ រក្សាសុភមង្គលគ្រួសារឲ្យស្រលាញ់គ្នាយូរអង្វែង។ ក្បួនគ្រប់លក្ខណៈគេ គឺឲ្យព្យួរឃ្លោក ដែលមានរុំអំបោះក្រហម ដាក់ពីលើក្បាលគ្រែ។
៣) កាក់

ការដាក់កាក់នៅក្នុងបន្ទប់គេង ដូចជាការដាក់ចោលលើតុ ឬទីតាំងណាមួយ ក៏វាអាចជួយឲ្យនាំចម្រុងចម្រើនចូលដល់ក្រុមគ្រួសារដូចគ្នា។ រឿងតូច ដែលបម្រុងនឹងកើត ក៏ជៀសឆ្ងាយ រឿងធំដែលបម្រុងនឹងចូលមកដល់ ក៏ប្រែក្លាយជារឿងតូច ដែលមិននាំឲ្យដល់បែកបាក់ជីវិតប្តីប្រពន្ធបានទេ។
២) ថ្មរ៉ែខៀវ

ប្រភេទថ្មរ៉ែពណ៌ខៀវ តាមក្បួនវិទ្យាសាស្រ្ត វាអាចនាំឲ្យមនុស្សកាត់បន្ថយស្រ្តេស ជួយបំបាត់ភាពអស់កម្លាំងពីរាងកាយ នៅពេលបានឃើញវា។ បើតាមក្បួនហុងស៊ុយ វានាំឲ្យស្នេហារវាងប្តីប្រពន្ធ កាន់តែមានភាពសុខដុមតរៀងទៅ។
១) ព្យួររូបភាពគូស្នេហ៍ក្នុងបន្ទប់

គួរតែមានរូបភាពគូស្នេហ៍រវាងអ្នកទាំងពីរនៅខាងក្នុងបន្ទប់ ដោយវាកាន់តែធ្វើឲ្យប្តីប្រពន្ធចេះយោគយល់ អធ្យាស្រ័យគ្នា ចេះយល់ចិត្ត អាណិតអាសូរគ្នា និងចុះសម្រុងគ្នាបានកាន់តែល្អ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

