លក្ខណៈសម្គាល់ ៣ លើបាតដៃ អាចទស្សន៍ទាយពីជោគវាសនា មានឬក្រ បានយ៉ាងងាយ!!

7
ការផ្សាយពាណិជ្ជកម្ម

បន្ថែមពីលើថ្ងៃខែឆ្នាំកំណើត ចាស់បុរាណពោលថា ការមើលលក្ខណៈសម្គាល់នៅលើផ្ទៃមុខ និងដងខ្លួន ក៏អាចធ្វើការទស្សន៍ទាយអំពីជោគវាសនា និងជីវិតរបស់មនុស្សបានយ៉ាងងាយ។ ជាពិសេស ការមើលខ្សែបាតដៃ ក៏ត្រូវបានមនុស្សជាច្រើនសិក្សា នឹងស្វែងយល់ផងដែរ។ តោះចូលមើលទាំងអស់គ្នា តើអ្នកមានដែរឬទេ?

១. ដៃមានសរសៃទេវភាព៖ យោងទៅតាមនរវិទ្យា មនុស្សដែលមាន “សរសៃទេវៈ” ច្រើនតែកើតមកមានលេខសំណាងច្រើន មានភាពវៃ​ឆ្លាត ​ទេព​កោសល្យ មិន​ថាតែ​ បុរស​ឬ​ស្ត្រី​ទេ​គឺតែងតែ​មាន​ទ្រព្យសម្បត្តិ​ហូរហៀរ​។ ការរស់នៅក្នុង​ជីវិត​មនុស្សមានចរិតបែប​នេះ​ទាក់ទាញសំណាង​ច្រើន មាន​មនុស្ស​ថ្លៃថ្នូរ​ជួយ​ជ្រោមជ្រែង និង​ទទួល​បាន​ជំនួយ​ច្រើន​ដើម្បី​អភិវឌ្ឍ​អាជីពការងារ។

ការផ្សាយពាណិជ្ជកម្ម

បុគ្គលនេះកាលណាមានវ័យកាន់តែចាស់ អាជីវកម្មកាន់តែរីកចម្រើន លុយកាក់ក៏សម្បូរហូរហៀរ មានជីវភាពធូរធារ និងគ្រួសារពោរពេញដោយសុភមង្គល។ ម្យ៉ាងទៀត បើធ្វើជំនួញដោយសេរីវិញ ងាយក្លាយជាអ្នកមាននៅអាយុ ៤០ ឆ្នាំ ប៉ុន្តែត្រូវចេះធ្វើអំពើល្អ សន្សំគុណធម៌ និងចែករំលែកទ្រព្យសម្បត្តិ ធ្វើបុណ្យដាក់ទាន។

២. ដៃមានលំនាំឆ្កាង(ក្រោមម្រាមដៃពាក់ចិញ្ចៀន)៖ យោងទៅតាមនរវិទ្យា លំនាំឆ្កាងក្រោមបាតដៃត្រូវបានចាត់ទុកថា ជាស្នាមម្រាមដៃនាំសំណាង ​មាន​អ្នកគាំទ្រ​ខ្លាំង រាល់​ការ​លំបាក​អាច​ជំនះ​បានគ្រប់ពេល។ ជាពិសេស អ្នកដែលមានលំនាំឆ្កាងនៅក្រោមម្រាមដៃចិញ្ចៀន នោះកាន់តែមានភាពអស្ចារ្យ មានភាពទាក់ទាញទ្រព្យសម្បត្តិច្រើន។

ការផ្សាយពាណិជ្ជកម្ម

ក្នុង​ជីវិត​មនុស្ស​មានលក្ខណៈបែបនេះ​ ទទួល​បាន​ជំនួយ​ច្រើន ធ្វើ​អ្វី​ៗ​ក៏​ងាយស្រួលដែរ ហើយបើ​ចេះ​ព្យាយាម នោះ​​អាច​សាង​ជីវិត​ដ៏​វិសេស​ និង​ទទួលបានជោគជ័យ។ ចូល​ដល់​ដំណាក់កាល​ជាក់លាក់​មួយ អាជីពការងារ​ជោគជ័យ​មាន​ភាពល្បីល្បាញ ទាំងស្នេហា និង​លុយកាក់​ តែងតែត្រូវបានមនុស្ស​ជាច្រើន​កោតសរសើរ​។ ប្រសិនបើអ្នកជ្រើសរើសអាជីវកម្មត្រឹមត្រូវ និងផ្តោតលើការធ្វើអាជីវកម្មនោះ ព្យាករណ៍ថា នៅអាយុ ៣៨-៤៥ ឆ្នាំ នឹងមានទុនវិនិយោគដ៏មានតម្លៃ។

ការផ្សាយពាណិជ្ជកម្ម

៣. ដៃមានបន្ទាប់ស្របគ្នា ៣៖ បើ​រកឃើញថា ដៃរបស់អ្នកបន្ទាប់​ស្រប​គ្នា​ចំនួន ​៣ នោះមានន័យថា អ្នកពិតជាមនុស្សមាន​សំណាង​ណាស់។ បើ​ខ្សែ​ទាំង​បី​នេះ​មើលឃើញច្បាស់​ហើយ​ស៊ី​ជម្រៅ នោះ​ជីវិត​កាន់​តែ​មាន​លាភ មាន​ទ្រព្យ​ច្រើន និង​លុយកាក់​ច្រើនណាស់។

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើមនុស្សដែលមានបន្ទាប់ស្របនេះហើយបានកើតក្នុងគ្រួសារក្រីក្រ ថ្ងៃណាមួយនឹងយកឈ្នះគ្រប់កាលៈទេសៈ រហូតចាប់ពីអាយុ ៣៨-៤៥ ឆ្នាំ ក៏អាចកសាងអាជីពជោគជ័យ។

ប្រភព៖ បរទេស

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម