តាមក្បួនហុងស៊ុយគឺមានតំណម និងការអនុវត្តច្រើន ដែលមនុស្សជាច្រើននៅប៉ែកអាស៊ី មិនសូវហ៊ានរំលងនោះទេ។ ដោយឡែកការអនុវត្តខ្លះក៏វាមិនទៅទាមទារការចំណាយអ្វីច្រើននោះដែរ ហើយក៏ឃើញបានផលមកជារឿយៗត្រលប់មកវិញ។
នៅអត្ថបទនេះ យើងបង្ហាញពីក្បួនហុងស៊ុយហៅលាភចូលផ្ទះប្រចាំឆ្នាំ ២០២១ ដែលអ្នកអាចអនុវត្តបាន ដោយគ្រាន់តែតម្រូវឲ្យមានរបស់ ៣ នេះជាចាំបាច់នៅក្នុងផ្ទះបាយ៖
១) អង្ករ

អ្នកមិនត្រូវឲ្យអង្ករអស់ពីធុងទាន់នោះទេ ពោលគឺព្យាយាមចាក់ឲ្យបានពេញធុងជារឿយៗ។ តាមក្បួនការអនុវត្តបែបនេះ នឹងរមែងជួយឲ្យម្ចាស់ផ្ទះមានហូបចុកគ្រប់គ្រាន់ ទ្រព្យក៏ចូលមិនខ្វះ ដូចជាអង្ករពេញធុង។
២) ពងមាន់

ពងមាន់ត្រូវបានគេប្រដូចទៅនឹងដុំមាស ចូរអ្នកដាក់ពងមាន់ ៨ គ្រាប់ក្នុងកញ្ច្រែងឬកន្ត្រកមួយ ហើយទុកចោលក្នុងផ្ទះបាយ កុំយកទៅប្រើប្រាស់។ វាប្រៀបបាននឹងដាក់ដុំមាសនៅក្នុងផ្ទះ ដែលមានន័យថា អាចពង្រឹងដល់ប្រព័ន្ធហិរញ្ញវត្ថុ ជួយឲ្យអ្នកមានចាយហូរហៀរ មិនខ្វះខាតឡើយ។
៣) ចាន

ការប្រើប្រាស់ចាននៅក្នុងផ្ទះបាយ តាមក្បួនត្រូវតែជ្រើសយកពណ៌ស រាងមូល ដែលរាងរង្វង់នេះតំណាងឲ្យភាពរឹងមាំនៃគ្រឹះទ្រព្យ ជួយឲ្យហិរញ្ញវត្ថុក្នុងគ្រួសារមានស្ថិរភាព៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

