
មានមនុស្សចរិត ៣ ប្រភេទ ស្នាក់នៅក្នុងផ្ទះ ជួយឲ្យគ្រួសារឆាប់មានទ្រព្យសម្បត្តិ នាំលាភសំណាងហូរហៀរ
ទាំងនេះជាមនុស្សមានលក្ខណៈសំខាន់ ៣ នាក់ ដែលស្នាក់នៅក្នុងផ្ទះអាចនាំលាភ សំណាងលើសលប់ដល់មួយគ្រួសារ តើពួកគេជាអ្នកណា? មនុស្សចាស់ដែលមានទេពកោសល្យ ពាក្យចាស់ពោលថា ការមានមនុស្សចាស់នៅក្នុងផ្ទះប្រៀបដូចជាមានទ្រព្យសម្បត្តិ ដោយសារមនុស្សវ័យចំណាស់បានជួបប្រទះនូវព្រឹត្ដិការណ៍ក្នុងជីវិតជាច្រើន ដូច្នេះពួកគេដឹងថាពេលណាត្រូវធ្វើអ្វីមួយឱ្យបានត្រឹមត្រូវ។ ប្រសិនបើគ្រួសារមានមនុស្សចាស់ទុំបែបនេះ យើងហាក់ដូចជាមាននរណាម្នាក់នៅពីក្រោយយើង ជាពិសេសពេលមានបញ្ហា អ្នកអាចសុំយោបល់ និងបទពិសោធន៍សំខាន់ៗបាន។ ភរិយាប្រកបដោយគុណធម៌ មនុស្សបុរាណនិយាយថា “បុរសដែលបានប្រពន្ធល្អគឺបានពរបីជំនាន់” ស្ត្រីល្អតែងតែគោរពឪពុកម្តាយក្មេក ជាកូនប្រសាស្រី និងអប់រំកូនដោយភាពអត់ធ្មត់ ប្រាកដណាស់គ្រួសារនឹងមានតែភាពរីកចម្រើនតាមពេលវេលា។ យ៉ាងណាមិញ បុរសដែលរៀបការមិនត្រឹមតែយកចិត្តទុកដាក់លើស្តង់ដារសម្រស់ប៉ុណ្ណោះទេ។ ព្រោះមនុស្សស្រីអាចនឹងមានរូបរាងធម្មតា ប៉ុន្តែព្រលឹងដ៏ស្រស់ស្អាតសម្រាប់មនុស្សស្រីគឺជាមនុស្សដែលអ្នកអាចប្រគល់ជីវិតនៅជាមួយគ្នាបាន។ បុរសដែលមានឆន្ទៈឈានទៅមុខ ក្នុងផ្ទះបើមានបុរសណាមានឆន្ទះចម្រើន ទោះបីក្រក៏ប្រាកដនឹងក្លាយជាអ្នកមានទៅថ្ងៃមុខជាក់ជាមិនខាន។ បុរសកើតមកដើម្បីបំពេញការទទួលខុសត្រូវដ៏ធ្ងន់មួយក្នុងគ្រួសារ ត្រូវស៊ូទ្រាំនឹងរឿងជាច្រើន…




















