ស្រ្តី ៥ ប្រភេទ ទស្សន៍ទាយថា ទោះមានស្នេហានឹងឆាប់បែកបាក់ បើបានរៀបការងាយលែងលះ ជីវិតឯកោណាស់

ស្រ្តី ៥ ប្រភេទ ទស្សន៍ទាយថា ទោះមានស្នេហានឹងឆាប់បែកបាក់ បើបានរៀបការងាយលែងលះ ជីវិតឯកោណាស់
ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នក​​មាន​ចរិត​លក្ខណៈ​ទាំងអស់ដូចខាងក្រោមនេះ គួរតែប្រយ័ត្នឲ្យបានខ្ពស់ ព្រោះខ្សែរជីវិត​តែងតែ​ជួប​ការលំបាក​ជាច្រើន មិនងាយរកចំណូលបានច្រើនទេ ជាពិសេសបើមានស្នេហា ក៏មិនទទួលបានជោគជ័យដែរ។

រោមចិញ្ចើមក្រាស់៖ ភាគច្រើនមនុស្ស​ស្រី​មាន​រោម​ចិញ្ចើម​ក្រាស់ តែងមាន​ចិត្ត​ចង់​ឈ្នះ មាន​ចិត្ត​ក្ដៅ​ក្រហាយ ងាយ​នឹង​ប្រមាថ​អ្នក​ដទៃ។ ក្នុងរឿងស្នេហា ស្រ្តីដែលមានចរិតបែប​នេះ​ បានត្រឹម​តែ​ផ្ដើម​ស្នេហ៍ តែងាយបែកបាក់ខ្លាំងណាស់ ហើយបើបាន​រៀបអាពាហ៍ពិពាហ៍​ ក៏មិន​គាប់ប្រសើរ ងាយ​នឹង​ជួប​បញ្ហា រហូតត្រូវបញ្ចប់ដោយការលែងលះ។

ការផ្សាយពាណិជ្ជកម្ម

គល់ច្រមុះខ្ពស់ តែឆ្អឹងលាតត្រដាង៖ ស្រ្តីដែលមានគល់​ច្រមុះ​ខ្ពស់​មាន​សោភ័ណភាព​គួរសម ប៉ុន្តែ​ប្រសិនបើ​​ឆ្អឹងច្រមុះលាត​នោះ គឺជា​រឿង​អកុសល​ទាំង​ស្នេហា និង​កេរ្តិ៍ឈ្មោះ​។ ម្យ៉ាងទៀត មនុស្សទាំងនេះមានស្មារតីរឹងមាំ ជឿជាក់លើខ្លួនឯងខ្ពស់ នឹងតែងតែចង់ស្វែងរកបុរសដែលអាចបម្រើពួកគេពេញមួយជីវិតបាន។

ការផ្សាយពាណិជ្ជកម្ម

ស្រ្តីមានចរិតប្រភេទនេះ បន្ទាប់ពីរៀបការរួច តែងតែសុំប្តីឱ្យធ្វើអ្វីៗគ្រប់យ៉ាងឱ្យល្អឥតខ្ចោះ តែមិនបានសម្រេចទាល់តែសោះ។ដោយច្រើនតែជួបការលំបាកក្នុងជីវិត មានសុភមង្គលតិចតួច ការងារលំបាក និងពិបាកក្នុងការរកប្រាក់ណាស់។

ឆ្អឹងថ្ពាល់ខ្ពស់៖ ស្រ្តីដែលមានថ្ពាល់​ខ្ពស់ គឺជា​មនុស្ស​ដែលមាន​បុគ្គលិកលក្ខណៈ​រឹងមាំ ឬ​ធ្វើ​កិច្ចការ​ផ្ទាល់ខ្លួនបានសម្រេច​។ ស្រ្តីទាំងនេះតែងតែរឹងរូស មានឆន្ទះខ្ពស់ក្នុងការប្រឹងប្រែង ពេលធ្វើអ្វីមួយត្រូវតែធ្វើរហូតដល់ការងារនោះបានសម្រេច។

ការផ្សាយពាណិជ្ជកម្ម

ដោយសារតែបុគ្គលិកលក្ខណៈបែបនេះ ទើបជាការលំបាកខ្លាំងក្នុងការផ្សះផ្សាជាមួយបុរសដែលនៅជុំវិញខ្លួន។ ដូច្នេះហើយត្រូវបណ្តុះចិត្ត និងគំនិត បើមិនដូច្នោះទេ ពេលឈានចូលវ័យកណ្តាល ជៀសមិនផុតពីគ្រោះមហន្តរាយ ការបែកបាក់ក្នុងចំណងអាពាហ៍ពិពាហ៍ ឬទំនាក់ទំនងស្នេហា ហើយអាចធ្លាក់ចូលទៅក្នុងទីជ្រៅនៃជីវិត ការឈឺចាប់។

ការផ្សាយពាណិជ្ជកម្ម

ញញឹមស្រស់៖ ស្ត្រីម្នាក់ដែលញញឹមស្រស់បង្ហាញអញ្ចាញធ្មេញ គឺជាមនុស្សដែលរស់នៅដោយអារម្មណ៍ មានភាពទុកចិត្ត ស្មោះត្រង់ ទន់ខ្សោយ ជាពិសេសពេលមានមនោសញ្ចេតនា ងាយធ្លាក់ក្នុងអន្លង់ស្នេហ៍។ ប៉ុន្តែបើអ្នកបានជួបមនុស្សស្រីញញឹមអញ្ចាញធ្មេញ តែអញ្ចាញធ្មេញខ្មៅ ហើយបបូរមាត់ស្តើង អ្នកគួរតែប្រយ័ត្ន ព្រោះគេមិនស្មោះត្រង់ ពិបាករកបុរសល្អទៅជាមួយអ្នកពេញមួយជីវិតណាស់។

ប្រភព៖ បរទេស

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម