កុមារមានប្រជ្រុយ ៥ ប្រភេទ ធំឡើងមានអនាគត់ភ្លឺស្វាង រកទ្រព្យបានដូចសេដ្ឋី នឹងធ្វើឲ្យម៉ែឪរស់នៅស្រួល

កុមារមានប្រជ្រុយ ៥ ប្រភេទ ធំឡើងមានអនាគត់ភ្លឺស្វាង រកទ្រព្យបានដូចសេដ្ឋី នឹងធ្វើឲ្យម៉ែឪរស់នៅស្រួល
ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើកូនរបស់អ្នកមានប្រជ្រុយ ១ ក្នុងចំណោម ៥ នេះ មានន័យថា សំណាងល្អ អនាគតភ្លឺស្វាងខ្លាំងណាស់។ តោះសូមមើលទាំងអស់គ្នា៖

ប្រជ្រុយលើរោមចិញ្ចើម៖ កុមារមានប្រជ្រុយលើចិញ្ចើមភាគច្រើនត្រូវបានកំណត់ថា ជាមនុស្សពហុជំនាញ។ កុមារ​​ធំ​ឡើង​មិន​ត្រឹម​តែ​មាន​សម្រស់ស្រស់ស្អាត​ប៉ុណ្ណោះ​ទេ ហើយតែងមានភាព​លេចធ្លោ​ជាង​អ្នក​ជុំវិញ​ខ្លួន​ទាំង​អស់ទៀតផង មិនថាតែរូបរាង នឹងគុណភាពខាងក្នុង។ ជាពិសេស បើជាកូនប្រុស រឹតតែស្រលាញ់ម្តាយ នាំសំណាងដល់គ្រួសារ។

ការផ្សាយពាណិជ្ជកម្ម

ប្រជ្រុយក្រោមជើងឆ្វេង៖ កុមារដែលមានប្រជ្រុយក្រោមបាតជើង ត្រូវបានគេជឿថា ពេលធំឡើងពួកគេនឹងមានអំណាចក្នុងដៃ ឋានៈ និងលុយកាក់គ្រប់គ្រាន់ មានកន្លែងស្នាក់នៅត្រជាក់ត្រជុំ និងទទួលពរជ័យច្រើន។

ការផ្សាយពាណិជ្ជកម្ម

ប្រជ្រុយលើចង្កេះ៖ កុមារមានប្រជ្រុយលើចង្កេះ មានទំនួលខុសត្រូវខ្ពស់ វ័យកាន់តែចាស់ កាន់តែចេះធ្វើការដល់គោលដៅ ដោយមិនរង់ចាំនរណាម្នាក់មកបង្រៀន ឬដាស់តឿនឡើយ ដូច្នេះនៅថ្ងៃអនាគត់ នឹងធ្វើឲ្យឪពុកម្តាយរស់នៅបានសុខស្រួល។

ការផ្សាយពាណិជ្ជកម្ម

ប្រជ្រុយលើចង្កា៖ កុមារមានប្រជ្រុយនៅចង្កា ត្រូវបានគេទស្សន៍ទាយថា នឹងទទួលបានមរតកពីដូនតា ឬក្រោយមកអាចកាន់កាប់អចលនទ្រព្យបានច្រើន ដោយសារដំណើរការប្រឹងប្រែង។

ជារឿយៗត្រូវបានគេយល់ថា មានទ្រព្យសម្បត្តិច្រើនជាងអ្នកដទៃ បើ​បានបង្រៀន​និង​ការពារ​តាំង​ពី​ក្មេង​ដោយ​មាន​ការ​តម្រង់​ទិស​អភិវឌ្ឍន៍​ល្អ​នោះ​អនាគត​នឹងភ្លឺ​ស្វាង។ លើសពីនេះ ក្រោយអាយុ ៤៥ ឆ្នាំ នឹងមានទ្រព្យសម្បត្តិច្រើន ប្រឹងប្រែងធ្វើការ ទទួលបានលទ្ធផលគួរសម។

ការផ្សាយពាណិជ្ជកម្ម

ប្រជ្រុយលើត្រចៀក៖ បុរាណ​មាន​ជំនឿ​ថា កុមារ​ដែល​មាន​ត្រចៀក​ធំ និង​ក្រាស់ ច្រើន​តែ​មាន​សំណាង​ក្នុង​ជីវិត និង​មាន​លាភ​សំណាង​ច្រើន អនាគត​សន្យា​ជោគជ័យ​។

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស

ការផ្សាយពាណិជ្ជកម្ម