
តោះមកចេះពីរបៀបនាំហុងស៊ុយទៅកាន់បន្ទប់គេងរបស់អ្នក
បន្ទប់គេងរបស់អ្នកគឺជាបន្ទប់ដ៏សំខាន់បំផុតនៅក្នុងផ្ទះរបស់អ្នក ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ថាបន្ទប់គេងរបស់អ្នករាល់ថ្ងៃមានភាពអាប់អួរ មិនស្រស់ស្រាយ អ្នកគួរតែសាកល្បងកែបន្ទប់របស់អ្នកតាមក្បួនហុងស៊ុយធាតុទាំង៥ខាងក្រោមនេះ ដើម្បីបានទាំងអារម្មណ៍ល្អ និងទទួលបានលាភជ័យលុយចូលគ្រប់ច្រក! ដោយធាតុទាំង ៥ នៃហុងស៊ុយនោះគឺ៖ ១.ធាតុឈើ ឈើផ្តល់ថាមពលនៃភាពច្នៃប្រឌិត និងការរីកចម្រើន។ ដើមឈើ រុក្ខជាតិ ឬវត្ថុពណ៌បៃតងអាចត្រូវបានប្រើដើម្បីតំណាងឱ្យធាតុនេះ។ ២.ធាតុភ្លើង ភ្លើងគឺជាធាតុដ៏មានឥទ្ធិពលបំផុត ដោយវាប្រើប្រាស់នូវចំណង់ចំណូលចិត្ត ថាមពល ការអភិវឌ្ឍន៍ ភាពក្លាហាន និងការផ្លាស់ប្តូរ។ អ្នកអាចប្រើទៀន ឬគ្រឿងពណ៌ក្រហម ដើម្បីនាំធាតុភ្លើងចូលក្នុងបន្ទប់របស់អ្នក។ ៣.ធាតុដី ធាតុដីតំណាងឱ្យស្ថេរភាពនិងកម្លាំង ហើយការបញ្ចូលធាតុដីជាមួយនឹងថ្ម កំរាលព្រំ សៀវភៅចាស់ៗ និងអ្វីៗដែលមានពណ៌ត្នោត ឬពណ៌ទង់ដែងគឺជាហុងស៊ុយដ៏ល្អដែលជួយអ្នកឲ្យសម្រេចបានជោគជ័យ។…




















