តាមក្បួនហុងស៊ុយ បុគ្គលណាក៏ដោយ មិនថាបុរសឬស្រ្តី ដែលមានប្រជ្រុយ ៥ ទីតាំងនេះ គឺរមែងមានទ្រព្យសម្បត្តិច្រើន រាយដូចជាវល្លិ តកូនតទៅច្រើនជំនាន់។
តាមការណែនាំ ប្រជ្រុយទាំង ៥ ដូចបានរៀបរាប់ ប៉ះកន្លែងខ្លះ សម្រាប់បុគ្គលខ្លះ អាចគិតថាវាមិនស្អាត វាធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពរាងកាយ តែបើផ្សារភ្ជាប់មកក្នុងក្បួនហុងស៊ុយ អ្នកគួរតែរក្សាវា ឥតគួរកាត់ចោល ឬប្រើថ្នាំលុបបំបាត់វាឡើយ ទោះប្រជ្រុយនោះតូច ឬធំក៏ដោយ៖
៥) ប្រជ្រុយនៅប្រហោងកញ្ចឹងក

មនុស្សដែលមានប្រជ្រុយនៅតំបន់ប្រហោងកញ្ចឹងក ជាប្រជ្រុយកប់លុយទាំងដុំ មានលាភចូលពេញមួយជីវិត។ បើអ្នកមានប្រជ្រុយត្រង់តំបន់នេះ សុំកុំលុបវាចោលឲ្យសោះ ព្រោះវានឹងអាចនាំកេរឈ្មោះ លើកសំណាងចូលដល់អាជីពការងារ ការរកស៊ីរបស់អ្នក។
មិនថាជាបុរសឬស្រ្តីទេ អ្នកដែលមានប្រជ្រុយត្រង់ទីតាំងនេះជារឿងល្អ មានហុងស៊ុយ ទទួលបានលាភសំណាង ពីដូនតា។ បុគ្គលនេះអាចរក្សា និងលើកស្ទួយអាជីវកម្មគ្រួសារដោយរកប្រាក់បានច្រើនឡើងទ្វេដង។ ពួកគេអាចសម្រេចបាននូវមុខតំណែងជាក់លាក់មួយនៅក្នុងសង្គម ហើយមិនចាំបាច់ខ្វល់ខ្វាយអំពីសម្ភារៈសម្រាប់ជីវិតរបស់ពួកគេឡើយ។
៤) ប្រជ្រុយនៅលើខ្នង
បើអ្នកមានប្រជ្រុយដុះនៅទីតាំងខ្នងក្រោយ គឺអាចបង្ហាញថា អ្នកជាមនុស្សដែលមិនសូវមានបន្ទុកក្នុងជីវិត។ មនុស្សនេះមានទំនួលខុសត្រូវ ឧស្សាហ៍ព្យាយាមខ្លាំង ឆាប់រីកចម្រើនក្នុងជីវិត ដួលខ្លួនឯងក្រោកដោយខ្លួនឯង រួចក៏ជាមនុស្សឆ្លាត ប្រុងប្រយ័ត្នខ្ពស់ ចេះដឹង និងមានទេពកោសល្យ។
ចំពោះរឿងរ៉ាវស្នេហា មនុស្សនេះឆាប់ជួបគូពិតក្នុងជីវិត ហើយបើក្នុងអាជីពការងារ ការរកស៊ី គឺឆាប់រីកចម្រើន។ មនុស្សនេះ កាន់តែចេះដឹងគុណឪពុកម្តាយ ទ្រព្យចូលកាន់តែហូរហៀរ។ ចុងក្រោយជាមួយញាតិមិត្តជិតឆ្ងាយ បុគ្គលនេះតែងក្លាហាន និងទៀងត្រង់ ដូច្នេះគាត់ត្រូវបានមនុស្សគ្រប់គ្នាស្រឡាញ់គ្រប់ទីកន្លែងដែលគាត់ទៅ ហើយមិនខ្វះមនុស្សខ្ពង់ខ្ពស់តាមជួយ និងថែរក្សាឡើយ។
៣) ប្រជ្រុយនៅក្លៀក

នៅតំបន់ក្លៀក មិនងាយនរណាមានប្រជ្រុយទេ តែបើអ្នកជាបុគ្គលដែលមានវា នោះគឺរាប់បានថា សំណាងខ្លាំងណាស់។ មនុស្សនេះសម្បូរលុយចាយពេញដៃ បើនិយាយក្នុងពិភពជំនួញ គឺអាចកើបលុយដូចទឹកបាក់ទំនប់។ ប្រសិនជាមនុស្សស្រីវិញ គឺហាមកាត់ចោលដាច់ខាត ព្រោះសំណាងនាងក្នុងជីវិតធំប៉ុនភ្នំ។
ពីធម្មជាតិ អ្នកច្រើនតែកើតក្នុងគ្រួសារដែលមានលក្ខខណ្ឌជីវភាពល្អ ឪពុកម្តាយមានសុខភាពល្អ និងសេដ្ឋកិច្ចល្អ។ ក្រោយពីរៀបការរួច ពួកគេមានជីវិតអាពាហ៍ពិពាហ៍ដែលមានស្ថិរភាព មានកូនដែលចេះស្តាប់បង្គាប់ និងមានកូនកតញ្ញូ។ បុគ្គលនេះអាចទទួលបានឋានៈខ្ពស់ក្នុងសង្គម។
២) ប្រជ្រុយដុះលើចិញ្ចើម

លើចិញ្ចើម បើអ្នកមានប្រជ្រុយដុះចំពីលើតែម្តង ក៏កុំកាត់ចោលអី ព្រោះវាប្រៀបដូចជាប្រជ្រុយនាំមាស នាំពេជ្រចូលដល់ម្ចាស់។
វាក៏ត្រូវបានគេហៅថា ប្រជ្រុយអាយុវែង កម្រប្រទះណាស់។ អ្នកដែលមានប្រជ្រុយនេះ ត្រូវបានគេទស្សន៍ទាយថា នឹងមានអាយុយឺនយូរ និងទទួលបានពរជ័យជាច្រើន។ បុគ្គលនេះមានចំណេះជ្រៅជ្រះ ធ្វើអំពើល្អ និងជីវិតសុខសាន្ត។
១) ប្រជ្រុយដុះខាងក្រោយកញ្ចឹងក
ឆ្លុះកញ្ចក់សម្លឹងមើលត្រង់ផ្នែកក្រោយកញ្ចឹងក ចន្លោះស្មាបើកសងខាង បើអ្នកមានប្រជ្រុយដុះមកដែរនោះ តាមក្បួន អ្នកនឹងមានមនុស្សតាមជួយជានិច្ច ហើយតែងតែទទួលបានការគាំទ្រពីមនុស្សក្បែរខ្លួន មិនថាស្ថិតក្នុងស្ថានភាពលំបាកបែបណាក្តី។
បុគ្គលមានប្រជ្រុយនេះ ក៏ពូកែក្នុងការសិក្សា មានពហុសមត្ថភាព ដូច្នេះប្រាក់កាក់ តែងហូរចូលឥតខ្វះចាយ។ ពួកគេមានសុខភាពល្អ មានភ្នែកមុត និងរឹងមាំនៅក្នុងជីវិត ដូច្នេះពួកគេអាចទទួលបានជោគជ័យយ៉ាងងាយ ក្នុងអាជីពក៏ដូចជាជីវិតផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

