តំណមចាស់ពីបុរាណ ហាមផ្តាច់កុំកាត់​ក្រចក កាត់​សក់​នៅ​ថ្ងៃ​មិន​ល្អ​ទាំង​នេះ​ឲ្យ​សោះ

តំណមចាស់ពីបុរាណ ហាមផ្តាច់កុំកាត់​ក្រចក កាត់​សក់​នៅ​ថ្ងៃ​មិន​ល្អ​ទាំង​នេះ​ឲ្យ​សោះ
ការផ្សាយពាណិជ្ជកម្ម

តាម​ជំនឿ​ការ​ជ្រើសរើស​ថ្ងៃ​កាត់​សក់ និង​កាត់​ក្រចក ក៏​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ដែរ ព្រោះ​បើ​ជ្រើសរើស​ថ្ងៃ​មិន​ល្អ នោះ​អាច​នឹង​ទាញ​ឲ្យ​ជីវិត​អ្នក​ធ្លាក់​ទៅ​ជួប​រឿង រឿង​មិន​ល្អ​ណា​មួយ​ជា​ដើម។

តាម​ក្បួន​មាន​ថ្ងៃ​ល្អ​និង​ថ្ងៃ​អាក្រក់ ដែល​អ្នក​អាច​ជ្រើសរើស ដើម្បី​កាត់​សក់​និង​កាត់​ក្រចក​បាន ហើយ​មិន​គួរ​ប្រមាថ​នោះ​ទេ ដ្បិត​ជា​មិន​សូវ​ជឿ​ក៏​ដោយ៖

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20210525 104633
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

​កាត់​សក់​ថ្ងៃ​អាទិត្យ: នឹង​មាន​អាយុ​វែង គ្មាន​ជំងឺ​មក​បៀតបៀន
​កាត់​សក់​ថ្ងៃ​ចន្ទ: នឹង​មាន​តែ​សំណាង​ល្អ
កាត់​សក់​ថ្ងៃ​អង្គារ: នឹង​មាន​អំណាច ធ្វើ​ឲ្យ​គ្រប់​គ្នា​គោរព​ឲ្យ​តម្លៃ
​កាត់​សក់​ថ្ងៃ​ពុធ: នឹង​ជួប​សំណាង​មិន​ល្អ ជួប​ការ​រង​ទុក្ខ​ឈឺ​ចាប់​ក្នុង​ជីវិត
​កាត់​សក់​ថ្ងៃ​ព្រហស្បតិ៍: ​នឹង​មាន​ទេវតា របស់​សក្ដិសិទ្ធិ​តាម​ថែរក្សា
​​កាត់​សក់​ថ្ងៃ​សៅរ៍: ​គិត​អ្វី ចង់​ធ្វើ​អ្វី នឹង​បាន​ដូច​បំណង​ប្រាថ្នា។

Blog_Cover
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Nail
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

​កាត់​ក្រចក​ថ្ងៃ​អាទិត្យ: នឹង​នាំ​សំណាង​ល្អ ជួប​ទ្រព្យ​ដែល​មិន​បាន​រំពឹង​ដល់
​កាត់​ក្រចក​ថ្ងៃ​ចន្ទ: ​នឹង​ជួប​សំណាង​ល្អ​ដល់​ជីវិត
​កាត់​ក្រចក​ថ្ងៃ​អង្គារ: ជា​ថ្ងៃ​មិន​ល្អ ដែល​ត្រូវ​ជៀសវាង អាច​នឹង​នាំ​ឲ្យ​បាត់បង់​ទ្រព្យ
​កាត់​ក្រចក​ថ្ងៃ​ពុធ: ​ជា​ថ្ងៃ​ល្អ ជួយ​បញ្ចៀស​ពី​វិញ្ញាណ​មិន​ល្អ​មក​បៀតបៀន
កាត់​ក្រចក​ថ្ងៃ​ព្រហស្បតិ៍: ​ជា​ថ្ងៃ​មិន​ល្អ នាំ​ឲ្យ​ជួប​រឿង​ឈឺចាប់​ក្នុង​ជីវិត
​កាត់​ក្រចក​ថ្ងៃ​សុក្រ: នាំ​ឲ្យ​ជួប​រឿង​ល្អ មាន​ទ្រព្យ មាន​សំណាង​ដល់​អ្នក
​កាត់​ក្រចក​ថ្ងៃ​សៅរ៍: អាច​នឹង​នាំ​ឲ្យ​មាន​ជំងឺ មា​សុខភាព​មិន​ល្អ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម