ហុងស៊ុយ

ស្វែងរក​ម្ចាស់​កន្ទុយ​លេខ​ទូរស័ព្ទ ៤ ខ្ទង់​នេះ តាមក្បួនហុងស៊ុយ លុយចូលឆឹបៗដើមឆ្នាំ ២០២៣
ប្លែកៗ

ស្វែងរក​ម្ចាស់​កន្ទុយ​លេខ​ទូរស័ព្ទ ៤ ខ្ទង់​នេះ តាមក្បួនហុងស៊ុយ លុយចូលឆឹបៗដើមឆ្នាំ ២០២៣

តាម​ក្បួន​ហុងស៊ុយ​សម្រាប់​ម្ចាស់​លេខ​ទូរស័ព្ទ ដែល​មាន​កន្ទុយ​លេខ ៤ ខ្ទង់ ដូច​បង្ហាញ​ខាង​ក្រោម នៅ​ដើមឆ្នាំ ២០២៣ គឺ​ជា​ឆ្នាំ​លាភ​ នាំ​សំណាង ឃ្លាំង​ទ្រព្យ​បើក​ទ្វារ៖ កន្ទុយ​លេខ ២ ឧទាហរណ៍៖ ០១២ ១១៣ ១១២ អ្នក​ដែល​មាន​កន្ទុយ​លេខ​ទូរស័ព្ទ​លេខ ២ នោះ​នឹង​ទទួល​បាន​លាភ​សំណាង ការងារ​កាន់​តែ​រលូន មាន​ឱកាស​អាច​ឡើង​ប្រាក់​ខែ ឡើង​មុខ​តំណែង ឡើង​យស នៅ​កន្លែង​ការងារ​គ្រប់​ស្ថាប័ន។ ទោះ​ជា​យ៉ាង​ណា យើង​ណែនាំ​ឲ្យ​បុគ្គល​នេះ គួរ​ប្រយ័ត្ន​នូវ​ពាក្យ​សម្តី និង​ការ​សម្រេច​ចិត្ត​មួយ​ចំនួន ព្រោះ​អាច​នាំ​ឲ្យ​កើត​សត្រូវ​ក្បែរ​ខ្លួន អ៊ីចឹង​សំណាង អាច​នឹង​ផាត់ ហើយ​ក្លាយ​ជា​គ្រោះ​វិញ។…

ប្រជ្រុយល្អទាំង ៤ ទីតាំង បង្ហាញពីលាភសំណាងរបស់មនុស្សប្រុស
ប្លែកៗ

ប្រជ្រុយល្អទាំង ៤ ទីតាំង បង្ហាញពីលាភសំណាងរបស់មនុស្សប្រុស

ត្រឹមតែប្រជ្រុយ ក៏អាចបង្ហាញពីជោគជតា អនាគត និងលាភសំណាងរបស់មនុស្សម្នាក់ៗបានដែរ។ យ៉ាងណាមិញ សម្រាប់មនុស្សប្រុស ដែលមានប្រជ្រុយស្ថិតក្នុងទីតាំងទាំង៤ ដូចដែលបានរៀបរាប់ខាងក្រោមនេះ បង្ហាញថា គេជាមនុស្សដែលមានសំណាងច្រើនក្នុងជីវិត មិនថាធ្វើការ ឬរកស៊ីនោះទេ មនុស្សទាំងនេះ រមែងទទួលបានជោគជ័យធំ លើសពីការរំពឹងទុក។ ១. ប្រជ្រុយនៅលើចង្កា បុរសដែលមានប្រជ្រុយនៅលើចង្កា ត្រូវបានគេចាត់ទុកថាជាប្រជ្រុយបង្ហាញពីភាពថ្លៃថ្នូ។ ពួកគេកម្រនឹងព្រួយបារម្ភអំពីការងារ កេរ្តិ៍ឈ្មោះ ឬបញ្ហាសាមញ្ញៗ ដូចជាអាហារ លុយកាក់ជាដើម។ នេះគឺជាប្រជ្រុយសំណាងមួយ ដូច្នេះបុរសមិនគួរលុបវាចោលទេ។ មនុស្សដែលមានប្រជ្រុយត្រង់ចង្កានេះ បញ្ជាក់ថា ពួកគេភាគច្រើនធំឡើងក្នុងគ្រួសារដែលមានលក្ខខណ្ឌសេដ្ឋកិច្ចល្អ។ ពួកគេបានទទួលការអប់រំយ៉ាងពេញលេញ និងហ្មត់ចត់ពីឪពុកម្តាយ។ ដរាបណាពួកគេមានភាពស្មោះត្រង់…

កុំ​ឆ្ងល់​ថា​ម៉េច​រកស៊ី​មិន​ឡើង ហើយ​ចេះ​តែ​ស៊យ តាម​ពិត​មក​ពី​ទុក​របស់ ៥ នេះ​ក្នុង​ផ្ទះ
ប្លែកៗ

កុំ​ឆ្ងល់​ថា​ម៉េច​រកស៊ី​មិន​ឡើង ហើយ​ចេះ​តែ​ស៊យ តាម​ពិត​មក​ពី​ទុក​របស់ ៥ នេះ​ក្នុង​ផ្ទះ

តាម​ក្បួន​ហុងស៊ុយ និង​ចាស់​បុរាណ​ដំណាល​ត​គ្នា​មក​ថា ​ម្ចាស់​ផ្ទះ​ទាំង​ឡាយ​ មិនថាផ្ទះធំផ្ទះតូច ចាំបាច់ហាម មិនឲ្យ​រក្សា​ទុក​របស់​ ៥ នេះ​ក្នុង​ផ្ទះ​នោះ​ទេ បើ​ទោះ​បី​ជា​នៅ​ប្រើ​បាន​ឬ​មិន​បាន សូម​យក​វា​ទៅ​បោះ​ចោល ដើម្បី​បញ្ចៀស​សំណាង​មិន​ល្អ​ផ្សេងៗ៖ នាឡិកា​ងាប់ នាឡិកា​គឺ​ជា​និមិត្ត​សញ្ញា​តំណាង​ឲ្យ​ពេលវេលា​កំណត់​នៃ​ជីវិត នៅ​ពេល​ដែល​វា​ឈប់​លែង​​ដំណើរការ នោះ​ត្រូវ​បាន​គេ​ជឿ​ថា បាន​តំណាង​ឲ្យ​សញ្ញា​អាក្រក់​មួយ ដែល​អាច​ជា​ការ​បាត់បង់​លាភ​ធំ បាត់បង់​សំណាង​ហើយ​បញ្ហា​រមែង​ចេះ​តែ​កើត​មាន​ដល់​ម្ចាស់​ផ្ទះ។ ដូច្នេះ​ហើយ​នៅ​ពេល​ដែល​នាឡិកា​ឈប់​ដើរ សូម​ប្រញាប់​ជួសជុល​ឬ​ប្តូរ​ថ្មី មិន​អ៊ីចឹង​ទេ​សូម​យក​វា​ទៅ​បោះ​ចោល​បើ​អ្នក​លែង​ប្រើប្រាស់។ បញ្ជាក់ នេះសំដៅទាំងប្រភេទនាឡិកាព្យួរជាប់ជញ្ជាំង ដូចគ្នានឹងនាឡិកាដៃ ដែលអ្នកប្រើប្រាស់ជាប្រចាំ។ កាបូប​រហែក កាបូប​ដាក់​លុយ ដាក់​លាភ តែ​បើ​វា​រហែក​មាន​ន័យ​ថា​វា​របូត ជ្រុះ​លាភ​មក​ខាង​ក្រៅ​អស់​ហើយ។ តាម​ក្បួន​ហុងស៊ុយ​គឺ​ត្រូវ​តែ​ជៀស​ឲ្យ​បាន​ការ​ទុក​របស់​នេះ​ក្នុង​ផ្ទះ ឬ​ក្នុង​បន្ទប់…

អ្នកដែលមានកន្ទុយលេខទូរស័ព្ទ ៥ ខ្ទង់នេះ តាមក្បួនឆ្នាំ ២០២៣ ជាឆ្នាំនាំលាភ មានបានតជំនាន់
ប្លែកៗ

អ្នកដែលមានកន្ទុយលេខទូរស័ព្ទ ៥ ខ្ទង់នេះ តាមក្បួនឆ្នាំ ២០២៣ ជាឆ្នាំនាំលាភ មានបានតជំនាន់

ប្រសិនជាលេខទូរស័ព្ទរបស់អ្នក មានកន្ទុយលេខ ១ ក្នុងចំណោម ៥ លេខខាងក្រោម នោះយើងសូមចូលរួមរីករាយ ដោយឆ្នាំ ២០២៣ នេះ គឺជាឆ្នាំនាំលាភ នាំសំណាងដល់ជីវិតនិងក្រុមគ្រួសាររបស់អ្នក៖ លេខ ១ អ្នកដែលមានកន្ទុយលេខទូរស័ព្ទគឺលេខ ១ (ឧទាហរណ៍៖ ០១២ ៤៤ ៣៣ ១១) នោះអ្នកនឹងទទួលបានសំណាង ហើយរាល់អាជីវកម្មនិងកិច្ចការងារ គឺដំណើរការរលូន ថែមទាំងបានឡើងប្រាក់ខែទៀតផងនៅឆ្នាំនេះ។ យ៉ាងណាអ្នកត្រូវប្រយ័ត្នបន្តិច គឺការចេះគ្រប់គ្រងអារម្មណ៍ ដែលត្រូវតែប្រមូលមិត្ត ឲ្យបានច្រើនជាងប្រមូលសត្រូវ ទើបកាន់តែនាំឲ្យជីវិតអ្នកឡើងខ្ពស់ត្រដែត។ លេខ ៣…

កម្រ​ប្រទះ​ណាស់! មនុស្ស​ស្រី​មាន ៥ ចំណុច​នេះ ច្រើន​តែ​ជួប​សំណាង​ល្អ មាន​ព្រះ​តាម​ជួយ​ថែ​រក្សា
ប្លែកៗ

កម្រ​ប្រទះ​ណាស់! មនុស្ស​ស្រី​មាន ៥ ចំណុច​នេះ ច្រើន​តែ​ជួប​សំណាង​ល្អ មាន​ព្រះ​តាម​ជួយ​ថែ​រក្សា

មនុស្ស​ស្រី​ដែល​មាន​ ៥ ចំណុច​ដូច​បង្ហាញ​ខាង​ក្រោម ត្រូវ​បាន​គេ​ជឿ​ថា ទំនង​ជា​មាន​វត្ថុ​សក្ដិសិទ្ធិ​អ្វី​មួយ​តាម​ជួយ​ថែ​រក្សា ហើយ​នាំ​សំណាង​ដល់​នាង​ជានិច្ច។ តស់កុំចាំយូរ ចូលទៅសង្កេតមើល តើ​អ្នក​ស្ថិតមាន​នៅ​ចំណុច​ណា​មួយ​ដែរ​ឬ​ទេ? ៥) ស្រ្តី​ដែល​នាំ​សំណាង​ដល់​អ្នក​រាល់​គ្នា ប្រសិន​អ្នក​អាច​បង្កើត​សំណាង​ដល់​អ្នក​ដទៃ ហើយ​វា​កើត​មាន​ជា​ញឹកញាប់​នោះ គឺ​ប្រាកដ​ណាស់​អ្នក​កំពុង​ស្ថិត​ក្នុង​ផ្នែក​មួយ​ហើយ។ ឧទាហរណ៍​ថា ហាង​មួយ​នោះ​ស្ងាត់​ណាស់ តែ​ពេល​អ្នក​ចូល​ទៅ​ទិញ​ទំនិញ​នៅ​ទី​នោះ ក៏​ស្រាប់​តែ​មាន​អតិថិជន​ដទៃហែរហូរ មក​ត​កន្ទុយ​គ្នា​ចាំ​ទិញ​ជា​បន្តបន្ទាប់ នោះ​មាន​ន័យ​ថា អ្នក​បាន​នាំ​លាភ​ចូល​ដល់​ម្ចាស់​ហាង។ ៤) ល្អ​ទាំង​ក្នុង​និង​ក្រៅ នេះ​មាន​ន័យ​ថា ធម្មជាតិ​បាន​ផ្ដល់​ឲ្យ​នៅ​រូបសម្បត្តិ​ដ៏​ស្រស់​ស្អាត​ពី​ខាង​ក្រៅ​របស់​អ្នក​ ហើយ​អ្នក​ក៏​មាន​ការ​លុត​ដំ​ខ្លួន​ឯង ក្នុង​ការ​ប្រើប្រាស់​អត្តចរិត​ដ៏​គួរ​ឲ្យ​គោរព​ចេញ​ពី​ខាង​ក្នុង​មកថែម​ទៀត។ នេះ​ក៏​ជា​សញ្ញា​មួយ បង្ហាញ​ច្បាស់​ថា អ្នក​រមែង​ជួប​សំណាង​ក្នុង​ជីវិត​ដែរ តែចំណាំមើល ជាញឹកញយ…

​ម្ចាស់ផ្ទះ​នឹង​ឡើង​យីអ៊ុន​ ទ្រព្យ​រីក​ធំ មិន​ងាយ​ស្រុត បើ​ប្រកាន់ខ្ជាប់​ក្បួន ៥ ​នៅ​ក្នុង​ផ្ទះ
ប្លែកៗ

​ម្ចាស់ផ្ទះ​នឹង​ឡើង​យីអ៊ុន​ ទ្រព្យ​រីក​ធំ មិន​ងាយ​ស្រុត បើ​ប្រកាន់ខ្ជាប់​ក្បួន ៥ ​នៅ​ក្នុង​ផ្ទះ

នៅ​ខាង​ក្នុង​ផ្ទះ ដែល​ជា​កន្លែង​យើង​រស់នៅ​ប្រចាំ​ថ្ងៃ គឺ​ជា​កន្លែង​ដែល​ផ្តុំ​ទ្រព្យ ផ្តុំ​សំណាង ដូច្នេះ​បើ​យើង​រៀបចំ​មិន​បាន​ល្អ នោះ​វា​នឹង​ក្លាយ​ជា​សំណាង​អាក្រក់ ឬ​ធ្វើ​ឲ្យ​ខ្សោយ​ទ្រព្យ​ចេញ​ទៅ​ក្រៅ​វិញ។ បើ​ចង់​លើក​យីអ៊ុន​ក្នុង​ផ្ទះ ចូរ​ម្ចាស់ផ្ទះ​ទាំង​ឡាយ​អនុវត្ត​នៅ​ទម្លាប់​ទាំង ៥ ខាង​ក្រោម៖ ៥) រក្សា​ទុក​លុយ​នៅ​ទិស​អាគ្នេយ៍ ​គ្រួសារ​ជា​ច្រើន​ក៏​នៅតែមាន​តម្កល់​លុយ​មួយ​ចំនួន​នៅ​ក្នុង​ផ្ទះ​ដែរ បើ​ទោះ​បី​សម័យកាល​ទំនើប​នេះ ​គេ​មាន​ធនាគារ​ដើម្បីរក្សាទុកដោយមានសុវត្ថិភាពក៏​ដោយ។ យ៉ាង​ណា​ការ​រក្សា​ទុក​លុយ​ក្រៅ​ពី​ជ្រើសរើស​ទីតាំង​សុវត្ថិភាព បញ្ចៀសកណ្តុរ កន្លាត អ្នក​ក៏​ត្រូវ​មើល​ទៅ​លើ​ទិស​ដែរ។ បើ​តាម​ក្បួន​ហុងស៊ុយ គេ​ឲ្យ​ជ្រើសរើស​បែរ​ដុំលុយទៅ​ទិស​អាគ្នេយ៍ ព្រោះ​វា​អាច​ទាញ​ថាមពល​វិជ្ជមាន​ចូល​មក​ក្នុង​ផ្ទះ ហើយ​ជួយ​ឲ្យ​ម្ចាស់ផ្ទះ​នោះ​រក​ប្រាក់​ចំណេញ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត ពីលើប្រាក់ចំណូល ប្រាក់ចំណេញដែលមាន។ មិនថាក្រឡុកក្រឡៀត កៀនកោះខាងណាក៏ដោយក្តី ឲ្យតែអ្នកគិតថា រក្សាវាទុកបានហើយ ក៏បង្វែរដុំលុយនោះ មកកាន់ទិសអាគ្នេយ៍មក។…

ក្បួន​ហុងស៊ុយ៖ ផ្ទះ ៤ ប្រភេទ​នេះ នៅ​កាន់​តែ​យូរ កាន់​តែ​ជួយ​ឲ្យ​ម្ចាស់​ផ្ទះ​មាន​បាន​ជួប​សំណាង​ច្រើន
សង្គម

ក្បួន​ហុងស៊ុយ៖ ផ្ទះ ៤ ប្រភេទ​នេះ នៅ​កាន់​តែ​យូរ កាន់​តែ​ជួយ​ឲ្យ​ម្ចាស់​ផ្ទះ​មាន​បាន​ជួប​សំណាង​ច្រើន

ផ្ទះ​ដែល​អាច​លើក​យីអ៊ុន​សមាជិក​រស់នៅ​ក្រោម​ដំបូល​នោះ​បាន ភាគ​ច្រើន​រមែង​ស្ថិត​ក្នុង​ប្រភេទ ៤ ដូច​បង្ហាញ​ខាង​ក្រោម៖ ៤) ផ្ទះ​ដែល​មាន​មេ​ទ្វារ​រឹងមាំ នេះ​មាន​ន័យ​ថា បើ​ទោះ​បី​ជា​ផ្ទះ​នោះ​សាងសង់​យូរ​មក​ហើយ​ក៏​ដោយ តែ​ទ្វារ​មេ​នៅ​តែ​រឹងមាំ មិន​ងាយ​ច្រេះ គ្មាន​កណ្តៀរ នោះ​ប្រៀប​ដូច​ជា​ពរជ័យ​ជូន​ដល់​ម្ចាស់ផ្ទះ ហើយ​អារម្មណ៍​របស់​ម្ចាស់ផ្ទះ​ក៏​រមែង​ស្ងប់ស្ងាត់​ល្អ​ផង​ដែរ។ ៣) ផ្ទះ​ដែល​ស្ថិត​ក្នុង​ទីតាំង​ល្អ នេះ​មិន​សំដៅ​ថា​ស្ថិត​នៅ​ទីតាំង​សេដ្ឋកិច្ច​អ្វី​នោះ​ទេ តែ​គឺ​ស្ថិត​នៅ​ទីតាំង​ដែល​មាន​ហុងស៊ុយ​ល្អ ពោល​ឲ្យ​តែ​ឆ្ងាយ​ពី​វត្ត ឆ្ងាយ​ពី​ប្រាសាទ​ចាស់​បុរាណ​ណា​ជា​ដើម។ ទន្ទឹម​នេះ បើ​ស្ថិត​នៅ​លើ​ផ្ទៃ​ដី​ដែល​មើល​ទៅ​ល្អ មិន​មាន​ការ​លិចលង់​ណា​មួយ​ទៀត​នោះ វា​កាន់​តែ​លើក​ថាមពល​វិជ្ជមាន​ចូល​ដល់​ម្ចាស់ផ្ទះ ឲ្យ​ទ្រព្យ​ហូរ​ចូល​កាន់​តែ​ច្រើន ហើយ​អាជីវកម្ម​និង​កិច្ច​ការងារ​នានា​ក៏​ប្រកប​ទៅ​យ៉ាង​រលូន​ថែម​ទៀត។ ២) ក្មេងៗ​ចូលចិត្ត​មក​លេង តាម​ក្បួន ផ្ទះ​ដែល​មាន​ក្មេង​តូចៗ​នៅ​ក្បែរ​ចូលចិត្ត​មក​ប្រមូល​ផ្តុំ​គ្នា​លេង នោះ​ក៏​ជា​ផ្ទះ​ដែល​មាន​ថាមពល​វិជ្ជមាន​ខ្ពស់​ដែរ។ ជា​ពិសេស​គឺ​ក្មេងៗ​ក្រោម​អាយុ ៣…

តាមក្បួនហុងស៊ុយ តើអ្នកត្រូវដេក ក្បាលទៅទិសណាល្អ បើផ្អែកតាមឆ្នាំកំណើតទាំង ១២?
តេស្តIQ

តាមក្បួនហុងស៊ុយ តើអ្នកត្រូវដេក ក្បាលទៅទិសណាល្អ បើផ្អែកតាមឆ្នាំកំណើតទាំង ១២?

ការ​ជ្រើសរើស​ទិស​នៃ​ក្បាល​ដំណេក គឺ​ជា​រឿង​ដ៏​ចាំបាច់​មួយ​ក្នុង​ក្បួន​ហុងស៊ុយ ដើម្បី​អាច​នាំ​លាភ​នាំ​សំណាង ហើយ​បើ​អ្នក​ជ្រើសរើស​ខុស​គឺ​រមែង​ចេះ​តែ​ជួប​បញ្ហា​នេះ​នោះ​ឥត​ឈប់។ តាម​រយៈ​ឆ្នាំ​កំណើត​ទាំង ១២ អ្នក​អាច​ផ្ទៀងផ្ទាត់​នៅ​ខាង​ក្រោម​បាន តើ​អ្នក​គួរ​ដេក​ក្បាល​ទៅ​ទិស​ណា​ល្អ៖ អ្នកកើតឆ្នាំកណ្តុរ គួររក្បាលដំណេកទៅទិសខាងជើង ប៉ុន្តែហាមបែរទៅទិសខាងត្បូងដាច់ខាត។ អ្នកកើតឆ្នាំឆ្លូវ គួរបែរក្បាលដំណេកទៅទិសខាងកើតឆៀងខាងជើង(ឦសាន) ប៉ុន្តែហាមបែរក្បាលដំណេកទៅទិសខាងលិចឆៀង ខាងត្បូង(និរតី) ដាច់ខាត។ អ្នកកើតឆ្នាំខាល គួរបែរក្បាលដំណេកទៅទិសខាងកើត ប៉ុន្តែហាមបែរក្បាលដំណេកទៅទិសខាងលិចឆៀងខាងជើងដាច់ខាត(ពាយ័ព្យ)។ អ្នកកើតឆ្នាំថោះ គួរបែរក្បាលដំណេកទៅទិសខាងកើត ប៉ុន្តែហាមដេកយកក្បាលដំណេកបែរទៅទិសខាងលិចដាច់ខាត។ អ្នកកើតឆ្នាំរោង គួរបែរក្បាលដំណេកទៅទិសខាងលិចឆៀងត្បូង(និរតី) ប៉ុន្តែហាមបែរទៅទិសខាងកើតឆៀងខាងជើង (ឦសាន)ដាច់ខាត។ អ្នកកើតឆ្នាំម្សាញ់ អ្នកកើតឆ្នាំម្សាញ់គួរបែរក្បាលដំណេកទៅទិសខាងត្បូង ប៉ុន្តែហាមបែរទៅទិសខាងជើងដាច់ខាត។ អ្នកកើតឆ្នាំមមី គួរបែរក្បាលដំណេកទៅទិសខាងត្បូង ប៉ុន្តែហាមបែរទៅទិសខាងជើងដាច់ខាត។…

មនុស្ស​ស្រី​ដែល​មាន​ផ្នែក​ ២ នេះ​ធំ ផ្នែក​ ២ នេះ​តូច ថ្ងៃ​មុខ​ច្រើន​តែ​បាន​ប្តី​ល្អ​សំណាង​ពេញ​មួយ​ជីវិត
សង្គម

មនុស្ស​ស្រី​ដែល​មាន​ផ្នែក​ ២ នេះ​ធំ ផ្នែក​ ២ នេះ​តូច ថ្ងៃ​មុខ​ច្រើន​តែ​បាន​ប្តី​ល្អ​សំណាង​ពេញ​មួយ​ជីវិត

សម្រាប់​មនុស្ស​ស្រី បើ​អ្នក​មាន​ផ្នែក​ទាំង ៤ លើ​រាងកាយ ដូច​រៀបរាប់ខាងក្នុងវីដេអូនេះ សូមធ្វើការចែករំលែក និងទទួលពរជ័យ ព្រោះបើគ្រប់វ័យការកាលណា អ្នក​នឹង​​ទទួល​បានក្រុម​គ្រួសារ​ដ៏​ល្អ​មួយ ពោរពេញ​ដោយ​សុភមង្គល ហូរហៀរ​ដោយ​ទ្រព្យ ជួយ​ឲ្យ​អ្នក​ជួប​សំណាង​ល្អ​ពេញ​មួយ​ជីវិត៖ ១) ច្រមុះ​ធំ​ខ្ទង់​ខ្ពស់ អ្នក​ដែល​មាន​ផ្នែក​ច្រមុះ​រាង​ធំ ហើយ​ខ្ទង់​នៃ​ច្រមុះ​ឡើង​ខ្ពស់ ច្រើន​តែ​មាន​ទ្រព្យសម្បត្តិ​ហូរហៀរ​ទៅ​ពេល​ខាង​មុខ។ ស្រ្តី​នេះ​រមែង​រីករាយ​នឹង​ភាព​រុងរឿង​នៃ​ទ្រព្យ និង​ជោគជ័យ​ជា​បន្តបន្ទាប់ ហើយ​រាល់​សកម្មភាព​ដែល​ពួក​គេ​ធ្វើ​ គឺ​រមែង​សម្រេច​ជា​ផ្លែផ្កា​ដែល​មនុស្ស​ជា​ច្រើន​ប្រាថ្នា​ចង់​បាន។ ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ ស្រ្តី​ប្រភេទ​នេះ​ក៏​រមែង​ទទួល​បាន​នូវ​ប្រភេទ​ស្វាមី​ដែល​ពួក​នាង​ចង់​បាន ហើយ​ក៏​ទទួល​បាន​ការ​ស្រលាញ់ យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ក្រុម​គ្រួសារ​អស់​ពី​ពោះ ហើយ​បើ​មាន​កូន គឺ​កូន​កើត​មក​ឈ្លាសវៃ ចេះ​ស្តាប់​បង្គាប់។ បន្ទាប់រៀបការរួច នឹងត្រូវបានប្តីថ្នម គ្រួសារខាងសាច់ថ្លៃថ្នម ដូចជាកែវ…

តាម​ក្បួន​ហុងស៊ុយ​ត្រូវ​ប្រយ័ត្ន ៣ រឿង​នេះ​ជាមួយ​ធុង​ដាក់​អង្ករ បើ​ចង់​បាន​លាភ​សំណាង​ចូល​ផ្ទះ
សេដ្ឋកិច្ច

តាម​ក្បួន​ហុងស៊ុយ​ត្រូវ​ប្រយ័ត្ន ៣ រឿង​នេះ​ជាមួយ​ធុង​ដាក់​អង្ករ បើ​ចង់​បាន​លាភ​សំណាង​ចូល​ផ្ទះ

តាម​ជំនឿ​និង​ការ​ជឿ​តៗ​គ្នា​ពី​ចាស់​បុរាណ ជា​ពិសេស​ប្រជាជន​រស់នៅ​ក្នុង​តំបន់​អាស៊ី សម្រាប់​ធុង​ដាក់​អង្ករ មិនមែន​គ្រាន់​តែ​ប្រើប្រាស់​សម្រាប់​ដាក់​អង្ករ​ទុក​ដាំ​បាយ​ទទួល​ទាន​ធម្មតា​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ទាំង​ការ​ជ្រើសរើស​ប្រភេទ​ធុង ការ​ជ្រើសរើស​ទីតាំង​ដាក់ ព្រោះ​វា​សុទ្ធ​តែ​ពាក់ព័ន្ធ​នឹង​លាភ​សំណាង​របស់​អ្នក​និង​ក្រុម​គ្រួសារ។ តាម​ក្បួន​ហុងស៊ុយ ធុង​អង្ករ ត្រូវ​អនុវត្ត​ឲ្យ​បាន ៣ ចំណុច​នេះ ដើម្បី​នាំ​លាភ​នាំ​សំណាង​ចូល​ក្នុងផ្ទះ៖ ៣) កុំ​ប្រើប្រាស់​ធុង​ប្លាស្ទិក ធុង​ដាក់​អង្ករ​ភាគ​ច្រើន​ដែល​កំពុង​ដាក់​លក់​លើ​ទីផ្សារ​គឺ​ធ្វើ​ឡើង​ពី​ជ័រ​ប្លាស្ទិក។ ម្ចាស់ផ្ទះ​គួរ​តែ​ជៀស​ឲ្យ​បាន ហើយ​ប្រសិន​មាន​ប្រើ​ហើយ សូម​ផ្លាស់ប្តូរ​មក​ដាក់​ប្រភេទ​ធុង​ដែក សេរ៉ាមិច ឬ​ថ្ម​ជំនួស​វិញ ព្រោះ​ប្លាស្ទិក​ជា​សារធាតុ​ដែល​ភ្លើង​អាច​ដុត​ឆេះ វា​ស្មើ​នឹង​ដុត​លាភ​សំណាង​នៃ​ក្រុម​គ្រួសារ​របស់​អ្នក​ដែរ។ ជាង​នេះ​បើ​អាច​ជ្រើសរើស​ធុង​ដែល​មាន​លាយឡំ​ការ​តុបតែង​រូប​សញ្ញា​នាំ​សំណាង ឬ​ពណ៌​ភ្លឺៗ នោះ​គឺ​កាន់​តែ​ល្អ ហើយ​ជៀស​ឲ្យ​បាន​ពណ៌​ខ្មៅ​ឬ​ពណ៌​ងងឹត។ ២) ត្រូវ​សម្អាត​ធុង​និង​ដាក់​ឲ្យ​មាន​របៀប ម្ចាស់ផ្ទះ​ត្រូវ​ឆ្លៀត​ពេល​សម្អាត​ធុង​នោះ​ឲ្យ​ស្អាត ជា​ពិសេស​បរិវេណ​នៅ​ខាង​ក្រៅ កុំ​ឲ្យ​មាន​ធូលី​ឆ្លង​កាត់…

ហាម​ផ្តាច់​មាន​របស់ ៧ ​នៅ​មុខ​ទ្វារ​ផ្ទះ ព្រោះ​វា​រាំងស្ទះ​មិន​ឲ្យ​មាន​លាភ​សំណាង​ហូរ​ចូល
ប្លែកៗ

ហាម​ផ្តាច់​មាន​របស់ ៧ ​នៅ​មុខ​ទ្វារ​ផ្ទះ ព្រោះ​វា​រាំងស្ទះ​មិន​ឲ្យ​មាន​លាភ​សំណាង​ហូរ​ចូល

តាម​ក្បួន​ហុងស៊ុយ​និង​ចាស់​បុរាណ​ដំណាល​ត​គ្នា​មក​ថា ម្ចាស់ផ្ទះ​ទាំង​ឡាយ​មិន​ត្រូវ​មាន​របស់ ៧ នេះ​នៅ​ខាង​មុខ​ទ្វារ​មុខ​ផ្ទះ ឬ​ទ្វារ​បើក​ចូល​ផ្ទះ​នោះ​ទេ ព្រោះ​វា​នាំ​ឲ្យ​ជួប​សំណាង​មិន​ល្អ ហើយ​លាភ​សំណាង​នានា​មិន​អាច​ហូរ​ចូល​មក​ក្នុង​ផ្ទះ។ ៧) ដើម​ឈើ​ធំ មនុស្ស​ជា​ច្រើន​យល់​ឃើញ​ថា មាន​ដាំ​ដើម​ឈើ​ធំ​នៅ​ខាង​មុខ​ទ្វារ​មុខ​ផ្ទះ​មួយ​អាច​ធ្វើ​ជា​ម្លប់ និង​ជួយ​នាំ​ខ្យល់​អាកាស​បរិសុទ្ធ។ យ៉ាងណា​តាម​ក្បួន​ហុងស៊ុយ​គឺ​ដើម​ឈើ​ធំៗ​ទាំង​នោះ ជា​ឧបសគ្គ​រារាំង​ង​ពន្លឺ​ចូល​មក​ខាង​ក្នុង​ផ្ទះ​វិញ​ទេ។ ភាព​ងងឹត​អាប់អួ​នោះ​ហើយ នាំ​ឲ្យ​ជះ​ឥទ្ធិពល​អាក្រក់ មិន​ថា​តែ​ផ្នែក​សុខភាព​និង​អាជីវកម្ម​ឬ​ការងារ​នានា​ទៅ​ដល់​ម្ចាស់​ផ្ទះ។ ប្រសិន​ជា​ជ្រុល​ដាំ​ធំ​ហើយ មិន​ចង់​កាប់​ដើម​ឈើ​នោះ​ចោល អ្នក​អាច​កាត់​តែ​មេឃ​ធាង​វា​ដែល​គិត​ថា​បាំង​ពន្លឺ​មិន​ឲ្យ​ចាំង​មក​ខាង​មុខ​ទ្វារ​បាន​ហើយ។ ៦) ផ្កាស្រពោនក្រៀមស្ងួត មនុស្សមួយចំនួន សកម្មតែពេលយកវាមកដាំដំបូង ដល់តែបានស្អាត នៅស្រស់មួយរយៈពេលខ្លី ដល់តែពេលស្រពោន រីងស្ងួត បែរជាទុកផ្កាអស់នោះចោល នៅខាងមុខមាត់ទ្វារចូលផ្ទះ។ ជាការពិតផ្កាស្រស់ អាចនាំមកនូវលាភជ័យ…

តាម​ក្បួន​ហុងស៊ុយ គេ​និយម​ដាក់​របស់ ៣ នេះ​ក្នុង​កាបូប​លុយ ដើម្បី​បាន​សំណាង​ហូរ​ចូល​ដូច​ទឹក
សង្គម

តាម​ក្បួន​ហុងស៊ុយ គេ​និយម​ដាក់​របស់ ៣ នេះ​ក្នុង​កាបូប​លុយ ដើម្បី​បាន​សំណាង​ហូរ​ចូល​ដូច​ទឹក

កាបូប​លុយ​ជា​របស់​ដែល​ប្រើប្រាស់​សម្រាប់​ដាក់​លុយ និង​កាត​សម្គាល់​ខ្លួន ឬ​របស់របរ​តូចៗ​ដែល​សំខាន់​មួយ​ចំនួន​ផ្សេង​ទៀត។ តាម​ក្បួន​ហុងស៊ុយ​គេ​ជឿ​ថា មនុស្ស​គួរ​តែ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កាបូប​លុយ​របស់​ពួក​គេ ហើយ​គួរ​តែ​ដាក់​របស់ ៣ នេះ​ភ្ជាប់​ជាមួយ ប្រសិន​ណា​ចង់​ទទួល​បាន​សំណាង​ល្អ៖ ៣) ក្រដាស​ប្រាក់ ២ ដុល្លារ មនុស្ស​នៅ​តំបន់​អឺរ៉ុប​គេ​ឲ្យ​តម្លៃ​និង​គោរព​ក្រដាស​ប្រាក់ ២ ដុល្លារ​ខ្លាំង​បំផុត ហើយ​គេ​ជឿ​ថា​វា​ជា​សញ្ញា​នាំ​លាភ​សំណាង។ អ្នក​អាច​រក​ជាវ​វា​បាន​តាម​រយៈ​នរណា​ម្នាក់ ឬ​នរណា​ដែល​មាន​វា​តាំង​ពី​ដើម​មក ចូរ​យក​វា​មក​ដាក់​ក្នុង​កាបូប​លុយ​នៅ​ទីតាំង​ណា​មួយ​ឲ្យ​បាន​ល្អ នោះ​នឹង​មាន​សំណាង ​មាន​លាភ​ហូរ​ចូល​ជា​រឿយៗ។ ២) អាំង​ប៉ាវ​ពណ៌​ក្រហម មិន​ថា​តែ​ប្រភេទ​អាំងប៉ាវ​ដែល​អ្នក​ទទួល​បាន​នៅ​ពេល​ចូល​ឆ្នាំ​ថ្មី ឬ​នរណា​ម្នាក់​គេ​ប្រគល់​ឲ្យ​អ្នក ហើយ​ពណ៌​ក្រហម អ្នក​គួរ​តែ​រក្សា​វា​ទុក​នៅ​ក្នុង​កាបូប​លុយ។ របស់​នេះ​គេ​តំណាង​ឲ្យ​សញ្ញា នាំ​លុយ​នាំ​កាក់​ចូល​ខ្លួន។ ១) រក្សា​ទុក​កាក់…

កុំខ្លាច បើ​សត្វ​ទាំង ៦ នេះ​លូន ​ឬ​ហោះ​ចូល​ផ្ទះ ​តាម​ក្បួន​គឺ​នាំ​លាភ​នាំ​សំណាង​ទៅ​វិញ​ទេ
សង្គម

កុំខ្លាច បើ​សត្វ​ទាំង ៦ នេះ​លូន ​ឬ​ហោះ​ចូល​ផ្ទះ ​តាម​ក្បួន​គឺ​នាំ​លាភ​នាំ​សំណាង​ទៅ​វិញ​ទេ

ប្រសិន​ណា​មាន​សត្វ ១ ក្នុង​ចំណោម​សត្វ​ទាំង ៦ ដូច​បង្ហាញ​ខាង​ក្រោម សុខៗ​វារ​ឬ​ហោះ​ចូល​មក​ក្នុង​ផ្ទះ​បរិវេណ​ផ្ទះ​របស់​អ្នក នោះ​តាម​ចាស់​បុរាណ​គេ​ដំណាល​ត​គ្នា​ថា ប្រៀប​ដូច​ជា​របស់​ដែល​កំពុង​នាំ​លាភ នាំ​សំណាង និង​ភាព​រុងរឿង​ចូល​មក​ផ្ទះ៖ ៦) សត្វ​អណ្តើក សត្វ​អណ្តើក​គឺ​តំណាង​ឲ្យ​អាយុ​យឺនយូរ និង​សំណាង។ ហេតុដូច្នេះ​ហើយ​បើ​វា​បាន​ចូល​មក​ផ្ទះ​របស់​អ្នក នោះ​នឹង​កម្ចាត់បង់​នូវ​រឿង​អាក្រក់​ទាំង​ឡាយ ប្រសិន​ក្នុង​ផ្ទះ​មាន​មនុស្ស​ឈឺថ្កាត់ អាច​នឹង​ជា​សះស្បើយ​ទៀត​ផង។ ៥) សត្វ​ឆ្កែ តាម​ចាស់​បុរាណ​និយាយ​ថា ឆ្កែ​គឺ​អាច​នាំ​សំណាង​ល្អ​ដល់​ម្ចាស់​ផ្ទះ នោះ​ក៏​ដោយសារ​តែ​ឆ្កែ​មាន​ភាព​ស្មោះត្រង់​និង​ក្លាហាន។ នៅ​ពេល​ដែល​នរណា​ម្នាក់​យក​ឆ្កែ​មក​ឲ្យ​អ្នក ឬ​មាន​ឆ្កែ​ដែល​គ្មាន​ម្ចាស់​វា​ចូល​មក​ផ្ទះ​របស់​អ្នក នោះ​មាន​ប្រផ្នូល​ល្អ ដែល​នឹង​ឲ្យ​គ្រួសារ​អ្នក​ជួប​សេចក្តី​សុខ​​និង​សំណាង​ល្អ។ ៤) សត្វ​ឃ្មុំ​ធ្វើ​សំបុក ឃ្មុំ​វា​តែងតែ​ទៅ​ធ្វើ​សំបុក​នៅ​កន្លែង​ដែល​មាន​បរិយាកាស​ល្អ ហើយ​ប្រសិន​វា​មក​ធ្វើ​សំបុក​ក្នុង​បរិវេណ​ផ្ទះ​អ្នក នោះ​មាន​ន័យ​ថា…

គំនូរហុងស៊ុយទាំង ៤ នាំលាភសំណាង ប្រមូលទ្រព្យចូលផ្ទះ
ប្លែកៗ

គំនូរហុងស៊ុយទាំង ៤ នាំលាភសំណាង ប្រមូលទ្រព្យចូលផ្ទះ

គំនូហុងស៊ុយទាំង ៤ នេះ មិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងជួយទាក់ទាញសំណាងដល់ម្ចាស់ផ្ទះក្នុងឆ្នាំ ២០២៣ ទៀតផង។ ១. គំនូរផ្កាឈូករ័ត្ន ផ្កាឈូករ័ត្នមានពណ៌លឿងភ្លឺ និងស្រស់ស្អាត មានមោទកភាព មានទំនុកចិត្ត។ ឈូករ័ត្ន នាំមកនូវខ្យល់ដ៏អស្ចារ្យ ពោរពេញដោយថាមពលវិជ្ជមាន។ បន្ទប់ទទួលភ្ញៀវការិយាល័យព្យួររូបភាពនៃផ្កាឈូករ័ត្ន នឹងបើកសំណាងរបស់មនុស្សថ្លៃថ្នូរនៅឆ្ងាយពីមនុស្សតូចតាច ឆ្ពោះទៅរកភាពវិជ្ជមានសុទិដ្ឋិនិយម និងភាពល្អ។ ២. គំនូរឫស្សី ដើម​ឫស្សី​មិន​ត្រឹមតែ​ជា​និមិត្តរូប​នៃ​អាយុ​វែង និង​សុខភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​និមិត្តរូប​នៃ​សំណាង​ដ៏​មាន​ឥទ្ធិពល​ផង​ដែរ។ មិនត្រឹមតែប៉ុណ្ណឹងទេ ឫស្សីក៏ជានិមិត្តរូបនៃភាពធន់នឹងការជម្នះរាល់ទុក្ខលំបាក និងសមត្ថភាពទប់ទល់នឹងព្យុះនៃជីវិត។ ៣. គំនូរផ្កាសំណាង ផ្កានេះមានភាពស្រស់ស្អាតពេញដោយរស្មី។ ផ្កាសំណាង…

រើសរូបមួយខាងក្រោម អ្នកនឹងដឹងថាទិសហុងស៊ុយមួយណាជាទិសនាំលាភសំណាង
សង្គម

រើសរូបមួយខាងក្រោម អ្នកនឹងដឹងថាទិសហុងស៊ុយមួយណាជាទិសនាំលាភសំណាង

តើអ្នកដឹងទេថា មនុស្សម្នាក់ៗគឺសុទ្ធតែមានទិសហុងស៊ុយនាំលាភនាំសំណាងរបស់ខ្លួន។ ហើយប្រសិនបើអ្នកមិនដឹងនោះទេថាទិសមួយណាជាទិសហុងស៊ុយរបស់អ្នក សូមអ្នករើសរូបមួយក្នុងចំណោមរូបទាំង៤ខាងក្រោម ថាតើទិសហុងស៊ុយមួយណាជាទិសនាំលាភសំណាងរបស់អ្នក! ក.កាត Tarot ទី១ (ទិសខាងកើត) ទិសដៅសំណាងរបស់អ្នកគឺ ទិសខាងកើត។ នេះគឺជាទិសដៅអំណោយផលរបស់អ្នក ដែលជួយអ្នកក្នុងការលើកកម្ពស់សក្តានុពលរបស់អ្នកបានយ៉ាងល្អ។ អ្នកក៏អាចទទួលបានការចាប់អារម្មណ៍ពីហ្វូងមនុស្ស មានឱកាសបង្ហាញពីភាពជាអ្នកដឹកនាំ និងការងារដ៏ល្អឥតខ្ចោះ ហើយត្រូវបានគ្រប់គ្នាកោតសរសើរថែមទៀតផង។ ដូច្នេះសូមដាក់គ្រែ តុសិក្សា តុ និងសង់ផ្ទះដែលប្រឈមមុខនឹងព្រះអាទិត្យរះ មិនត្រឹមតែធ្វើអោយអារម្មណ៍របស់អ្នកប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងបង្កើនសំណាងរបស់អ្នកទៀតផង។ ខ.កាត Tarot ទី២ (ទិសខាងជើង) ទិសដៅសំណាងរបស់អ្នកគឺ ទិសខាងជើង។ ដែលជាទិសនាំសំណាងនឹងឆ្ពោះទៅរកអ្នក។ ការជ្រើសរើសទិសដៅផ្ទះ ឬ…

ចង់មានសំណាង ត្រូវដាក់របស់ ៣ នេះក្នុងកាបូប តែហាមផ្តាច់កុំដាក់របស់ ១​ នេះ
ប្លែកៗ

ចង់មានសំណាង ត្រូវដាក់របស់ ៣ នេះក្នុងកាបូប តែហាមផ្តាច់កុំដាក់របស់ ១​ នេះ

កាបូប​លុយ​ជា​របស់​ដែល​ប្រើប្រាស់​សម្រាប់​ដាក់​លុយ និង​កាត​សម្គាល់​ខ្លួន ឬ​របស់របរ​តូចៗ​ដែល​សំខាន់​មួយ​ចំនួន​ផ្សេង​ទៀត។ តាម​ក្បួន​ហុងស៊ុយ​គេ​ជឿ​ថា មនុស្ស​គួរ​តែ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កាបូប​លុយ​របស់​ពួក​គេ ហើយ​គួរ​តែ​ដាក់​របស់ ៣ នេះ​ភ្ជាប់​ជាមួយ ប្រសិន​ណា​ចង់​ទទួល​បាន​សំណាង​ល្អ ហើយត្រូវបញ្ចៀសរបស់ ១ ដែលអាចនាំរឿងមិនល្អមកដល់អ្នក៖ ១) ក្រដាស​ប្រាក់ ២ ដុល្លារ មនុស្ស​នៅ​តំបន់​អឺរ៉ុប​គេ​ឲ្យ​តម្លៃ​និង​គោរព​ក្រដាស​ប្រាក់ ២ ដុល្លារ​ខ្លាំង​បំផុត ហើយ​គេ​ជឿ​ថា​វា​ជា​សញ្ញា​នាំ​លាភ​សំណាង។ អ្នក​អាច​រក​ជាវ​វា​បាន​តាម​រយៈ​នរណា​ម្នាក់ ឬ​នរណា​ដែល​មាន​វា​តាំង​ពី​ដើម​មក ចូរ​យក​វា​មក​ដាក់​ក្នុង​កាបូប​លុយ​នៅ​ទីតាំង​ណា​មួយ​ឲ្យ​បាន​ល្អ នោះ​នឹង​មាន​សំណាង ​មាន​លាភ​ហូរ​ចូល​ជា​រឿយៗ។ បើអាច ពេលទទួលបានវាហើយ ក៏គួរយកទៅអ៊ុតដាក់ថង់គ្របជិត ដើម្បីបញ្ចៀសការងាយរហែក ឬងាយត្រូវទឹកសើម ដោយប្រការណាមួយ។ ទោះក្នុងពេលវេលា…

តេស្តលាភសំណាង៖ ជ្រើសរើសចង្កៀងវេទមន្ត ដើម្បីស្វែងរក ថាតើដំណឹងល្អអ្វីដែលអ្នកនឹងទទួលបាននៅខែធ្នូខាងមុខ?
ប្លែកៗ

តេស្តលាភសំណាង៖ ជ្រើសរើសចង្កៀងវេទមន្ត ដើម្បីស្វែងរក ថាតើដំណឹងល្អអ្វីដែលអ្នកនឹងទទួលបាននៅខែធ្នូខាងមុខ?

ដើម្បីដឹងពីដំណឹងល្អ ដែលអ្នកនឹងទទួលបាននៅក្នុងខែធ្នូនេះ តោះ! សាកល្បងជ្រើសរើសចង្កៀងវេទមន្តមួយទាំងអស់គ្នា ចង់ដឹងថា សំណាងអ្វី នឹងចូលមករកអ្នក? 1. ចង្កៀងវេទមន្តទី 1 រាល់គំនិតផ្តួចផ្តើមវិជ្ជមានរបស់អ្នក អាចទទួលបានជោគជ័យដ៏ធំធេង។ ទំនាក់ទំនងគ្រួសាររបស់អ្នកនឹងប្រសើរឡើង ជាពិសេសជាមួយដៃគូរបស់អ្នក។ ការឈឺចុកចាប់ក្នុងអតីតកាលនឹងជាសះស្បើយ ហើយអ្នកអាចចាប់ផ្តើមស្រឡាញ់ម្តងទៀត និងដឹងពីវិធីដើម្បីស្រឡាញ់កាន់តែច្បាស់។ ស្ថានភាពហិរញ្ញវត្ថុក៏នឹងប្រសើរឡើងច្រើនដែរ។ ទោះយ៉ាងណាក៏ដោយ អព្ភូតហេតុនឹងមិនកើតឡើងទេ។ អ្នកនឹងត្រូវធ្វើការងាររបស់អ្នក ហើយធ្វើសកម្មភាពតាមអារម្មណ៍របស់អ្នក។ កុំទុទិដ្ឋិនិយម និងខ្ជិលច្រអូស ហើយធ្វើការងាររបស់អ្នកឱ្យបានល្អ កាន់តែខំ អ្នកនឹងកាន់តែបានល្អប្រសើរ កាន់តែទទួលបានផលកាន់តែច្រើន។ 2. ចង្កៀងវេទមន្តទី 2 ក្នុងអំឡុងខែធ្នូខាងមុខនេះ…

មនុស្សស្រីដែលមាន៤យ៉ាងនេះ មានជោគវាសនា ទ្រព្យសម្បត្តិ និងភ័ព្វសំណាងពេញមួយជីវិត
គ្រួសារ

មនុស្សស្រីដែលមាន៤យ៉ាងនេះ មានជោគវាសនា ទ្រព្យសម្បត្តិ និងភ័ព្វសំណាងពេញមួយជីវិត

យើងទាំងអស់គ្នាសុទ្ធតែដឹងមកហើយថាមាតាពិភពលោកគឺជានិយមន័យមួយរបស់ស្រ្ដីគ្រប់រូប ដោយសំអាងលើមុខងាររាប់សិបជំពូករបស់ពួកគាត់។ ដោយឡែកយើងក្រឡេកមកមើលចំណុចទាំង ៤ ដែលនឹងបង្ហាញពីចំណុចពិសេសៗរបស់ស្ត្រី ទៅលើជោគវាសនា ទ្រព្យសម្បត្តិ និងភ័ព្វសំណាងនានា។ ១.ទម្រង់មុខស៊ីមេទ្រី ស្ត្រីដែលមានសមាមាត្រមុខមាត់មិនប្រែប្រួល អារម្មណ៍ទាំងប្រាំនៅលើមុខដែលមានភាពសុខដុមរមនា និងតុល្យភាពត្រូវបានព្យាករណ៍ថាជាស្ត្រីដែលមានសំណាងនៅក្នុងជីវិត និងអាជីព។ មនុស្សស្រីប្រភេទនេះមានជីវិតរលូន និងមានសុភមង្គល តែអាចមានបញ្ហា ក៏ដូចជាឧបសគ្គតិចតួច។ ២.រោមចិញ្ចើមវែងក្រាស់ ស្ត្រីដែលមានចិញ្ចើមវែង និងក្រាស់ (វែងជាងភ្នែក) ច្រើនតែឆ្លាត យល់ និងឧស្សាហ៍ព្យាយាម ។ ពួកគេធ្វើអ្វីគ្រប់យ៉ាងដោយប្រើគំនិតអស់ពីចិត្ត ហើយទទួលបានលទ្ធផលដែលសក្តិសមនឹងការខិតខំប្រឹងប្រែងរបស់ពួកគេ។ ក្រៅពីកេរ្តិ៍ឈ្មោះ ហិរញ្ញវត្ថុល្អ និងគោលជំហរបស់ពួកគេក៏ខ្ពស់ខ្លាំងផងដែរ។ ជីវិតរបស់គេពោរពេញដោយភាពបរិបូរណ៍ រមែងតែងមានមនុស្សខ្ពង់ខ្ពស់ជួយជ្រោមជ្រែង។…

ពេលងូតទឹកក៏អាចបង្ហាញអំពីអត្តចរិតរបស់អ្នកបានដែរ
សង្គម

ពេលងូតទឹកក៏អាចបង្ហាញអំពីអត្តចរិតរបស់អ្នកបានដែរ

ការសម្អាតខ្លួនគឺប្រចាំគឺជាទម្លាប់មួយដែលនាំមកនូវភាពផាសុខភាពនៅក្នុងជីវិត។ យ៉ាងណាមិញ អ្នកប្រាកដជាមិនដែលដឹងទេថា សូម្បីតែផ្នែកនៃរាងកាយដែលអ្នកទម្លាប់សម្អាតមុនគេពេលងូតទឹកក៏អាចបង្ហាញអំពីអត្តចរិតរបស់អ្នកបានដែរ៖ ១.មុខ ប្រសិនបើអ្នកទម្លាប់សម្អាតមុខមុនគេ អ្នកគឺជាមនុស្សដែលយកចិត្តទុកដាក់ជាមួយនឹងអ្នកដ៏ទៃនិងខ្វាយខ្វល់អំពីការគិតរបស់គេច្រើន។ ហេតុដូចនេះហើយទើបអ្នកតែងយកចិត្តទុកដាក់មុនគេទៅលើមុខរបស់អ្នកដោយសារមិនចង់ឱ្យអ្នកដ៏ទៃរិះគន់ឬវាយតម្លៃ។ ២.ដៃឬជើង ប្រសិនបើអ្នកទម្លាប់សម្អាតដៃឬជើងមុនគេ អ្នកគឺជាមនុស្សដែលសាមញ្ញៗ ងាយចុះសម្រុងជាមួយអ្នកដ៏ទៃនិងគួរឱ្យចង់រាប់អាន។ ដៃនិងជើងរបស់អ្នកតំណាងឱ្យភាពមោះមុតនិងភាពស្វាហាប់របស់អ្នក។ អ្នកគឺជាមនុស្សដែលចូលចិត្តបញ្ចេញមតិនិងបង្ហាញភាពពិតរបស់ខ្លួន ថែមទាំងពោរពេញទៅដោយថាមពល។ ៣.តំបន់សម្ងាត់ ប្រសិនបើអ្នកទម្លាប់សម្អាតកន្លែងសម្ងាត់មុនគេ អ្នកគឺជាមនុស្សដែលមិនសូវមាត់កនិងស្ងៀមស្ងាត់។ អ្នកមិនសូវមានភាពជឿជាក់លើខ្លួនឯងនោះទេនិងជាមនុស្សដែលអៀនប្រៀនច្រើន ក៏ប៉ុន្តែអ្នកអាចធ្វើឱ្យមនុស្សជុំវិញខ្លួនមានភាពកក់ក្តៅនៅពេលមានអ្នកនៅជិត។ ៤.ដើមទ្រូង ប្រសិនបើអ្នកទម្លាប់សម្អាតដើមទ្រូងមុនគេ អ្នកគឺជាមនុស្សដែលស្រលាញ់ភាពឯករាជ្យនិងពោរពេញទៅដោយទំនុកចិត្ត។ អ្នកគឺជាមនុស្សដែលនិយាយត្រង់ៗ មិនខ្លាចអ្នកដ៏ទៃមើលមកល្អឬអាក្រក់នោះទេ ព្រោះអ្នកមិនមែនរស់នៅពឹងពាក់លើពួកគេឡើយ។ ៥.សក់ ប្រសិនបើអ្នកទម្លាប់សម្អាតសក់មុនគេ អ្នកគឺជាមនុស្សដែលតែងតែគោរពទៅតាមគោលការណ៍ឬលក្ខខណ្ឌផ្សេងៗ។ អ្នកជាមនុស្សដែលចូលចិត្តធ្វើអ្វីៗតាមជំហាននីមួយៗនិងមានរបៀបរៀបរយ មិនចេះតែធ្វើឱ្យតែរួចពីដៃនោះទេ។ ៦.កញ្ចឹងកនិងស្មា…

ជ្រើសរើសរូបភាព១ដើម្បីដឹងពីភាពខ្លាំងរបស់អ្នក
សង្គម

ជ្រើសរើសរូបភាព១ដើម្បីដឹងពីភាពខ្លាំងរបស់អ្នក

ចំណុចខ្លាំងរបស់អ្នកគឺជារឿងដែលអ្នកមិនបានដឹង សូមទាញយកប្រយោជន៍ពីការធ្វើតេស្តផ្លូវចិត្តនេះ ដើម្បីទាញយកប្រយោជន៍ពីភាពខ្លាំងរបស់អ្នក និង ពង្រឹងជីវិតរបស់អ្នក៖ A: សង្កេតមើលមនុស្ស គឺជាភាពខ្លាំងរបស់អ្នក ប្រសិនបើអ្នកជ្រើសរើសយករូបភាព A នោះអ្នកជាប្រភេទមនុស្សដែលចាប់អារម្មណ៍មនុស្សហើយជាធម្មតាអ្នកជាអ្នកសង្កេតមើលមនុស្សជុំវិញខ្លួនបានល្អ។ ដូច្នេះហើយ អ្នកពូកែក្តាប់ចរិតគូប្រកួត ហើយអាចចុះសម្រុងជាមួយអ្នកណាក៏បាន។ ម្យ៉ាងវិញទៀត ទោះបីជាអ្នកមិនអាចអាណិតអាសូរនឹងអារម្មណ៍របស់អ្នកដទៃក៏ដោយ អ្នកអាចគិតថាអ្នកអាចយល់ពីពួកគេ។ សមត្ថភាពទាំងនេះគឺជាកម្លាំងដ៏អស្ចារ្យនៅក្នុងសង្គមមនុស្ស។ B: វត្ថុបំណង គឺជាភាពខ្លាំងរបស់អ្នក ប្រសិនបើអ្នកជ្រើសរើសយករូបភាព B នោះអ្នកគឺជាមនុស្សម្នាក់ដែលអាចមើលឃើញអ្វីៗពីទស្សនៈផ្សេង។ សូម្បីតែនៅក្នុងពាក់កណ្តាលនៃបញ្ហាក៏ដោយ ជារឿយៗអ្នកគឺជាមនុស្សតែម្នាក់គត់ដែលអាចធ្វើការសម្រេចចិត្តដោយស្ងប់ស្ងាត់ និង ត្រជាក់។ ដោយសារអ្នកអាចមើលឃើញរូបភាពទាំងមូល អ្នកអាចឈានទៅមុខដោយមិនជាប់ក្នុងអារម្មណ៍។ ត្រឹមត្រូវណាស់ដែលភាពខ្លាំងរបស់អ្នកគឺជាវត្ថុបំណង។ C:…

ចំណោមផ្កាយទាំង៤ខាងក្រោម អាចដឹងពីបំណងប្រាថ្នាពិតរបស់អ្នក
សង្គម

ចំណោមផ្កាយទាំង៤ខាងក្រោម អាចដឹងពីបំណងប្រាថ្នាពិតរបស់អ្នក

ផ្កាយនៅលើមេឃពេលយប់គឺជាប្រភពនៃក្តីសង្ឃឹម ចំណែកឯរូបរាងនៃផ្កាយគឺជានិមិត្តសញ្ញាដែលបង្ហាញពីអារម្មណ៍។ ដូច្នេះចូលអ្នកជ្រើសរើសយកផ្កាយ១ក្នុងចំណោមផ្កាយទាំង៤ខាងក្រោម ដើម្បីដឹងពីបំណងប្រាថ្នាពិតរបស់អ្នក៖ A: អ្នកចង់ក្លាយជាអ្នកមាន ផ្កាយមាសដែលអ្នកបានជ្រើសរើសគឺតំណាងឱ្យស្ថានភាព និង លុយ។ អ្វីដែលអ្នកចង់បានគឺលុយ ប្រសិនបើអ្នកមានលុយ បំណងប្រាថ្នាទាំងអស់របស់អ្នកភាគច្រើននឹងក្លាយជាការពិត។ ក្នុងការគិតរបស់អ្នក ទោះមានស្នេហាស្មោះស្ម័គ្រប៉ុណ្ណា តែបើគ្មានលុយគឺគ្រាន់ជាការស្រមើស្រមៃប៉ុណ្ណោះ។ B: ចង់បង្កើតប្រភពដើមផ្ទាល់ខ្លួនរបស់ខ្ញុំ ប្រសិនបើអ្នកជ្រើសរើសផ្កាយដែលមានលំនាំ Arabesque Monotone នោះអ្នកកំពុងមានអារម្មណ៏ខុសពីមនុស្សផ្សេងទៀត។ បំណងប្រាថ្នាពិតរបស់អ្នកគឺស្វែងរកផ្លូវជីវិតផ្ទាល់ខ្លួនរបស់អ្នកដែលខុសពីអ្នកដទៃ អ្នកចង់មានគំនិតច្នៃប្រឌិត ហើយអ្វីដែលប្លែកសម្រាប់អ្នក។ C: អ្នកចង់រស់នៅជាមួយមនុស្សដែលអ្នកស្រលាញ់ ប្រសិនបើអ្នកជ្រើសរើសផ្កាយដែលមានបេះដូងក្រហម នោះអ្នកគឺជាមនុស្សដែលមានសេចក្តីស្រលាញ់ និងចិត្តល្អ ដែលតែងតែគិតពីក្ដីសុខអ្នកដទៃមុនខ្លួនឯង។ អ្នកនឹងជ្រើសរើសសេចក្ដីស្នេហាពិត ជាងលុយ…