ស្វែងរក​ម្ចាស់​កន្ទុយ​លេខ​ទូរស័ព្ទ ៤ ខ្ទង់​នេះ តាមក្បួនហុងស៊ុយ លុយចូលឆឹបៗដើមឆ្នាំ ២០២៣

ស្វែងរក​ម្ចាស់​កន្ទុយ​លេខ​ទូរស័ព្ទ ៤ ខ្ទង់​នេះ តាមក្បួនហុងស៊ុយ លុយចូលឆឹបៗដើមឆ្នាំ ២០២៣
ការផ្សាយពាណិជ្ជកម្ម

តាម​ក្បួន​ហុងស៊ុយ​សម្រាប់​ម្ចាស់​លេខ​ទូរស័ព្ទ ដែល​មាន​កន្ទុយ​លេខ ៤ ខ្ទង់ ដូច​បង្ហាញ​ខាង​ក្រោម នៅ​ដើមឆ្នាំ ២០២៣ គឺ​ជា​ឆ្នាំ​លាភ​ នាំ​សំណាង ឃ្លាំង​ទ្រព្យ​បើក​ទ្វារ៖

កន្ទុយ​លេខ ២

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ឧទាហរណ៍៖ ០១២ ១១៣ ១១២ អ្នក​ដែល​មាន​កន្ទុយ​លេខ​ទូរស័ព្ទ​លេខ ២ នោះ​នឹង​ទទួល​បាន​លាភ​សំណាង ការងារ​កាន់​តែ​រលូន មាន​ឱកាស​អាច​ឡើង​ប្រាក់​ខែ ឡើង​មុខ​តំណែង ឡើង​យស នៅ​កន្លែង​ការងារ​គ្រប់​ស្ថាប័ន។

ទោះ​ជា​យ៉ាង​ណា យើង​ណែនាំ​ឲ្យ​បុគ្គល​នេះ គួរ​ប្រយ័ត្ន​នូវ​ពាក្យ​សម្តី និង​ការ​សម្រេច​ចិត្ត​មួយ​ចំនួន ព្រោះ​អាច​នាំ​ឲ្យ​កើត​សត្រូវ​ក្បែរ​ខ្លួន អ៊ីចឹង​សំណាង អាច​នឹង​ផាត់ ហើយ​ក្លាយ​ជា​គ្រោះ​វិញ។

ការផ្សាយពាណិជ្ជកម្ម

កន្ទុយ​លេខ​ ៩

៩
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​លេខ​ខ្ពស់​ជាង​គេ ហើយ​ក៏​ជា​លេខ​តំណាង ភាព​ល្អ ភាព​ស្មោះត្រង់។ នៅដើមឆ្នាំថោះ ២០២៣ អ្នក​ដែល​មាន​ប្រើ​លេខ​ទូរស័ព្ទ​បញ្ចប់​ដោយ​កន្ទុយ​លេខ ៩ តាម​ដំណាល ពោល​ថា នឹង​ទទួល​បាន​សំណាង​ធំ អាច​រីក​ទ្រព្យ​ដល់​ក្លាយ​ជា​អ្នក​មាន​បាន។ ថាមពល​វិជ្ជមាន​នឹង​ហូរ​ចូល​មក​ជុំ​ទិស គ្រប់​ការ​សម្រេច​ចិត្ត នានា​ក៏​នឹង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង។

ការផ្សាយពាណិជ្ជកម្ម

កន្ទុយ​លេខ ៦

6
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​ពិសេស​បើ​បាន​កន្ទុយ​លេខ ៦៦ គឺ​ពិត​ជា​សំណាង​គុណ​តែ​ម្តង​នៅដើមឆ្នាំថ្មី ២០២៣ នេះ។ អ្នក​មាន​ឱកាស​ឆ្ពោះ​ទៅ​រក​ភាព​ល្បីល្បាញ ប្រៀប​ដូច​ជា​ខ្លែង​បណ្តែត​តាម​ខ្យល់ ហោះ​មិន​ធ្លាក់។ ភាព​ល្អឥតខ្ចោះ​នឹង​កើត​មាន មិន​ថា​តែ​ក្នុង​ការងារ ការ​រកស៊ី និង​ស្នេហា។

ការផ្សាយពាណិជ្ជកម្ម

មាន​មនុស្ស​ជា​ច្រើន​នឹង​ច្រណែន​ជីវិត​របស់​អ្នក នៅ​ប៉ុន្មានខែខាងមុខនេះ ជា​ពិសេស​គឺ​អាច​ល្បាក់ពីរខែចុងក្រោយ។ អ្នក​មាន​កន្ទុយ​លេខ ៦៦ ឬ ៦៦៦៦ នោះ​ជីវិត​នឹង​សម្បូរហូរហៀរ​ខ្លាំង។

កន្ទុយ​លេខ ៨

ការផ្សាយពាណិជ្ជកម្ម
8
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រសិន​បើ​អ្នក​កំពុង​កាន់​លេខ​ទូរស័ព្ទ ដែល​បញ្ចប់​ដោយ​លេខ ៨ យើង​សូម​ចូលរួម​អបអរ​សាទរ ព្រោះ​អីដើមឆ្នាំថ្មី​នេះ ជា​ឆ្នាំ​គរ​ទ្រព្យ​របស់​អ្នក​ហើយ។ បើ​ចង់​រកស៊ី គួរ​ធ្វើ​នៅ​ឆ្នាំ​នេះ​ល្អ ព្រោះ​នឹង​កើប​លុយ​ចូល​ពេញ​កាបូប​របស់​អ្នក។

ជា​ពិសេស​ប្រសិន​អ្នក​មាន​កន្ទុយ​លេខ ៨៨ ឬ ៨៨៨៨ នោះ​ផ្លូវ​សំណាង​នៃ​កិត្តិនាម នឹង​កាន់​តែ​រីក​សាយ នាំ​ឲ្យ​គេ​គោរព​ស្រលាញ់​ចូលចិត្ត​ជុំ​ទិស៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម