​ម្ចាស់ផ្ទះ​នឹង​ឡើង​យីអ៊ុន​ ទ្រព្យ​រីក​ធំ មិន​ងាយ​ស្រុត បើ​ប្រកាន់ខ្ជាប់​ក្បួន ៥ ​នៅ​ក្នុង​ផ្ទះ

​ម្ចាស់ផ្ទះ​នឹង​ឡើង​យីអ៊ុន​ ទ្រព្យ​រីក​ធំ មិន​ងាយ​ស្រុត បើ​ប្រកាន់ខ្ជាប់​ក្បួន ៥ ​នៅ​ក្នុង​ផ្ទះ
ការផ្សាយពាណិជ្ជកម្ម

នៅ​ខាង​ក្នុង​ផ្ទះ ដែល​ជា​កន្លែង​យើង​រស់នៅ​ប្រចាំ​ថ្ងៃ គឺ​ជា​កន្លែង​ដែល​ផ្តុំ​ទ្រព្យ ផ្តុំ​សំណាង ដូច្នេះ​បើ​យើង​រៀបចំ​មិន​បាន​ល្អ នោះ​វា​នឹង​ក្លាយ​ជា​សំណាង​អាក្រក់ ឬ​ធ្វើ​ឲ្យ​ខ្សោយ​ទ្រព្យ​ចេញ​ទៅ​ក្រៅ​វិញ។ បើ​ចង់​លើក​យីអ៊ុន​ក្នុង​ផ្ទះ ចូរ​ម្ចាស់ផ្ទះ​ទាំង​ឡាយ​អនុវត្ត​នៅ​ទម្លាប់​ទាំង ៥ ខាង​ក្រោម៖

៥) រក្សា​ទុក​លុយ​នៅ​ទិស​អាគ្នេយ៍

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

​គ្រួសារ​ជា​ច្រើន​ក៏​នៅតែមាន​តម្កល់​លុយ​មួយ​ចំនួន​នៅ​ក្នុង​ផ្ទះ​ដែរ បើ​ទោះ​បី​សម័យកាល​ទំនើប​នេះ ​គេ​មាន​ធនាគារ​ដើម្បីរក្សាទុកដោយមានសុវត្ថិភាពក៏​ដោយ។ យ៉ាង​ណា​ការ​រក្សា​ទុក​លុយ​ក្រៅ​ពី​ជ្រើសរើស​ទីតាំង​សុវត្ថិភាព បញ្ចៀសកណ្តុរ កន្លាត អ្នក​ក៏​ត្រូវ​មើល​ទៅ​លើ​ទិស​ដែរ។

បើ​តាម​ក្បួន​ហុងស៊ុយ គេ​ឲ្យ​ជ្រើសរើស​បែរ​ដុំលុយទៅ​ទិស​អាគ្នេយ៍ ព្រោះ​វា​អាច​ទាញ​ថាមពល​វិជ្ជមាន​ចូល​មក​ក្នុង​ផ្ទះ ហើយ​ជួយ​ឲ្យ​ម្ចាស់ផ្ទះ​នោះ​រក​ប្រាក់​ចំណេញ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត ពីលើប្រាក់ចំណូល ប្រាក់ចំណេញដែលមាន។ មិនថាក្រឡុកក្រឡៀត កៀនកោះខាងណាក៏ដោយក្តី ឲ្យតែអ្នកគិតថា រក្សាវាទុកបានហើយ ក៏បង្វែរដុំលុយនោះ មកកាន់ទិសអាគ្នេយ៍មក។

ការផ្សាយពាណិជ្ជកម្ម

៤) ដាក់​ឧបករណ៍​ព្យួរ​សំឡេង​ខ្យល់​នៅ​ខាង​មុខ​ទ្វារ​ក្រៅ​ផ្ទះ

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅ​ខាង​មុខ​ទ្វារ ខាង​ក្រៅ​ផ្ទះ គេ​ណែនាំ​ឲ្យ​អ្នក​ព្យួរ​ឧបករណ៍​សំឡេង​ខ្យល់ ដែល​វា​ជា​ឧបករណ៍​បន្លឺ​សំឡេង​ថាមពល​យ៉ាង​អស្ចារ្យ ហើយ​ដូច​ជា​មេ​ដែក​ឆក់​ទ្រព្យ ឆក់​សំណាង ចូល​មក​ក្នុង​គ្រួសារ​អ៊ីចឹង។ ប៉ុន្តែ​របស់​នេះ​ គេ​មិន​ណែនាំ​ឲ្យ​ដាក់​ក្នុង​បន្ទប់​គេង​នោះ​ទេ។

ការផ្សាយពាណិជ្ជកម្ម

ជាការពិត ការ​ព្យួរ​កណ្តឹង​ខ្យល់ មិន​ត្រឹម​ជា​គ្រឿង​តុបតែងឲ្យស្រស់ស្អាតក្នុងបរិវេណ​ផ្ទះ​នោះ​ទេ តែ​វា​ក៏​ជា​គ្រឿង​ហុងស៊ុយ ហៅ​សំណាង ហៅ​លាភ​ចូល​ផ្ទះ ដែល​អាច​ជួយ​ឲ្យ​ម្ចាស់ផ្ទះ​កាន់​តែ​ឆាប់​មានបានលឿន។

៣) កុំ​ទុក​ធុង​អង្ករ​ឲ្យ​នៅ​ទទេ

ការផ្សាយពាណិជ្ជកម្ម
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ធុង​អង្ករ​ក្នុង​ផ្ទះ​របស់​អ្នក ក៏​មិន​ត្រូវ​ទុក​ឲ្យ​នៅ​ទទេ​នោះ​ដែរ ពោល​គឺ​ត្រូវ​មាន​អង្ករ​ពេញ​ធុង​រហូត ព្រោះ​វា​តំណាង​ជា​កន្លែង​ប្រមូល​ផ្តុំ​ទ្រព្យ ដូច្នេះ​បើ​អស់​អង្ករ​ពី​ធុង ក៏​ដូច​អស់​ទ្រព្យ​ពី​ផ្ទះ​អ៊ីចឹង​ដែរ។

ដូចគ្នា អ្នកក៏មិនត្រូវឲ្យធុងអង្ករមានភាពធ្លោះធ្លាយនោះដែរ ព្រោះការណ៍បើធុងអង្ករ ឬពាងអង្ករធ្លុះធ្លាយ គឺជាប្រផ្នូលនៃការរបូតចេញនូវទ្រព្យសម្បត្តិ ឬហូរចេញនូវលាភសំណាង ដូច្នេះយើងមិនគួរទុកឲ្យធុង ឬពាងអង្ករធ្លុះធ្លាយនោះទេ គប្បីត្រូវតែជួសជុល ឬប្តូរចេញឲ្យបានស្អាត។

ការផ្សាយពាណិជ្ជកម្ម

២) ជួសជុល​និង​សម្អាត​ផ្ទះ

4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រសិន​ផ្ទះ​របស់​អ្នក​គ្មាន​របៀបរៀបរយ រញ៉េរញ៉ៃ​ មិន​ដែល​សម្អាត​នោះ វា​ក៏​ពិបាក​នឹង​ហៅ​សំណាង​ចូល​មក​ក្នុង​ផ្ទះ​ដែរ។ រាល់​ម្ចាស់ផ្ទះ​ទាំង​ឡាយ គួរ​តែ​សម្អាត​ផ្ទះ​ជា​ប្រចាំ ហើយ​រៀបចំ​មាន​កន្លែង​សម្រាក​ឲ្យ​អារម្មណ៍​ធូរស្រាល និង​ផាសុកភាព។ នោះ​គឺ​ជា​កត្តា​សំខាន់​មួយ ក្នុង​ការ​បន្ថែម​ភាព​រុងរឿង​ដល់​ក្រុម​គ្រួសារ។

ការផ្សាយពាណិជ្ជកម្ម

១) គ្រឿង​សង្ហារិម​នៅ​ក្នុង​ផ្ទះ​គួរ​តែ​ធ្វើ​ពី​ឈើ

5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រសិន​អ្នក​ចង់​បង្កើន​ទ្រព្យ​សម្បត្តិ​របស់​អ្នក ក៏​អ្នក​គួរ​តែ​បន្ថែម​គ្រឿង​សង្ហារិម​ក្នុង​ផ្ទះ ដែល​ធ្វើ​ពី​ឈើ ព្រោះ​ឈើ​ជា​សម្ភារៈ​ទាក់ទាញ​សំណាង ដែល​គេ​ជឿ​រាប់​រយ​ឆ្នាំ​មក​ហើយ។ ប្រសិន​អ្នក​មិន​មាន​លទ្ធភាព​ទិញ​របស់​ធំដុំ​អ្វី​នោះ ត្រឹម​តែ​រូបភាព​ព្យួរ​ជញ្ជាំង​ដែល​ធ្វើ​ពី​ឈើ​ក៏​បាន។

ការផ្សាយពាណិជ្ជកម្ម

តែយ៉ាងណា ការអនុវត្តទាំងអស់ដូចរៀបរាប់ សូមធ្វើទៅតាមលទ្ធភាព មិនចាំបាច់តែប្រើប្រាស់របស់ថ្លៃ ឬទំនើបអ្វីនោះទេ ជាក់ស្តែងដូចការប្រើប្រាស់ធាតុឈើ ជាគ្រឿងសង្ហារឹម ក៏ត្រឹមយកឈើ ដែលមានតម្លៃសមល្មម មិនចាំបាច់តែឈើធំៗ ឬឈើហាមឃាត់ ជៀសវាងនាំតែឲ្យប៉ះពាល់ដល់សម្បត្តិធម្មជាតិ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម