ប្រកាស​រក​ម្ចាស់​ប្រជ្រុយ​មាស​ ៥ ទីតាំង​លើ​ប្រអប់​ដៃ ដែល​នឹងមិន​ខ្វះ​លុយ​ចាយ​ក្នុង​ជីវិត

ប្រកាស​រក​ម្ចាស់​ប្រជ្រុយ​មាស​ ៥ ទីតាំង​លើ​ប្រអប់​ដៃ ដែល​នឹងមិន​ខ្វះ​លុយ​ចាយ​ក្នុង​ជីវិត
ការផ្សាយពាណិជ្ជកម្ម

ប្រសិន​អ្នក​មាន​ប្រជ្រុយ ១ ក្នុង​ចំណោម ៥ ទីតាំង​ខាង​ក្រោម​នេះ យើង​សូម​ចូលរួម​អបអរ ព្រោះ​អ្នក​នឹង​រមែង​ទទួល​បាន​លាភ​សំណាង​ធំៗ​ជា​ច្រើន​ក្នុង​ជីវិត៖

ប្រជ្រុយ​លើ​បាត​ដៃ

ការផ្សាយពាណិជ្ជកម្ម
Not Ruoi Trong Long Ban Tay 4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តាម​ក្បួន​នរវិទ្យា​ប្រសិន​មនុស្ស​ណា​មាន​ប្រជ្រុយ​លើ​បាត​ដៃ នោះ​គឺ​ដូច​ឆ្លុះ​បញ្ចាំង​ពី​លាភ​សំណាង​របស់​ពួក​គេ ដែល​សល់​ពី​ជាតិ​មុន។ ពួកគេ​ពូកែ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ខ្លាំង​ណាស់ ហើយ​នៅ​កន្លែង​ធ្វើ​ការ រមែង​មាន​ភាព​ឈ្លាសវៃ និង​ចេះ​ក្ដោបក្ដាប់​ឱកាស​បាន​ល្អ។

បើ​បាន​ប្រជ្រុយ​នៅ​ចំ​កណ្តាល​បាតដៃ​ទៀត នោះ​គឺ​កាន់​តែ​ជា​មនុស្ស​មាន​ទេពកោសល្យ​ដ៏​អស្ចារ្យ ហើយ​ក៏​ដឹង​ពី​របៀប​ប្រើ​លុយ​បង្កើត​លុយ ចូល​ជា​បន្តបន្ទាប់​ផង​ដែរ។ ពួក​គេ​ច្រើន​តែ​ជា​មនុស្ស​មាន​អំណាច​នៅ​រាល់​គ្រប់​ទំនាក់ទំនង​ទាំង​អស់​ក្នុង​ជីវិត។

ការផ្សាយពាណិជ្ជកម្ម

ប្រជ្រុយ​លើ​ខ្នង​ដៃ

Ice_screenshot_20210928 151918
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តាម​ក្បួន អ្នក​ដែល​មាន​ប្រជ្រុយ​លើ​ខ្នង​បាត​ដៃ តែងតែ​ជា​មនុស្ស​មាន​មហិច្ឆតា​ខ្ពស់ ហើយ​ពួក​គេ​មិន​សូវ​ហត់នឿយ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​ច្រើន​ទេ ព្រោះ​រមែង​អាច​មាន​លាភ​ធ្លាក់​មក​ក្នុង​ជីវិត​ជា​បន្តបន្ទាប់។

ការផ្សាយពាណិជ្ជកម្ម

មនុស្ស​ដែល​មាន​ប្រជ្រុយ​នៅ​លើ​ខ្នង​បាត​ដៃ ជា​ធម្មតា​មិន​សូវ​មាន​ការ​អត់ធ្មត់ មិន​សូវ​ចេះ​ទប់​កំហឹង ហើយ​ងាយ​បង្ក​ទំនាស់​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន ដែល​វា​ជា​បញ្ហា​ខ្វះខាត​បន្តិចបន្តួច​ក្នុង​ជីវិត​របស់​មនុស្ស​ប្រភេទ​ទី ២ នេះ។

ប្រជ្រុយ​លើ​ម្រាម​ដៃ​នាង

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20210928 151923
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នក​ដែល​មាន​ប្រជ្រុយ​លើ​ម្រាម​ដៃ​នាង រមែង​ជា​មនុស្ស​ដែល​ឈ្លាសវៃ មាន​ទេពកោសល្យ ហើយ​ជារឿយៗ​តែងតែ​ទទួល​បាន​ជោគជ័យ តាំង​ពី​នៅ​ស្រករ​វ័យ​ក្មេង។

ពួក​គេ​ក៏​មាន​មហិច្ឆតា​ខ្ពស់​ណាស់​ដែរ ហើយ​បន្ទាប់​ពី​អាយុ ៤០ ឆ្នាំ​ឡើង​ទៅ ជា​ពេលវេលា​ឡើង​ដល់​ចំណុច​កំពូល​នៃ​ជីវិត ជួយ​ឲ្យ​ពួក​គេ​រមែង​មាន​លុយ​កាន់​ពេញ​ដៃ មាន​ឋានៈ​ខ្ពស់​ មាន​តួនាទី​មុខងារ​ ដែល​គេ​គោរព​ស្រលាញ់​ជុំ​ទិស។

ការផ្សាយពាណិជ្ជកម្ម

ប្រជ្រុយលើម្រាមកូនដៃ

អ្នកណាដែលមានសំណាងមានប្រជ្រុយនៅលើម្រាមកូនដៃ ជាធម្មតាពួកគេមានភាពរហ័សរហួន ឆ្លាត ជាពិសេសសម្រេចចិត្តក្នុងការងារបានលឿន។ មនុស្សទាំងនេះ​ពូកែ​រកស៊ី ដូច្នេះ​​ផ្លូវ​ជីវិត​ងាយ​ទទួលបាន​ជោគជ័យ និង​ទ្រព្យសម្បត្តិ​ហូរហៀរ។

ការផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​ការងារ​ប្រកប​ដោយ​ភាព​រលូន និង​ជោគជ័យ វិថី​ស្នេហា​របស់​អ្នក​មាន​ប្រជ្រុយ​កូនដៃ ​ក៏​ទទួលបាន​ភាព​សុខសាន្ត និង​មាន​សុភមង្គល​ខ្លាំង​ដែរ។ ទោះជាយ៉ាងណា គូស្នេហ៍ងាយមានជម្លោះក្នុងគ្រួសារដោយសារចិត្តឆេវឆាវ។

ប្រជ្រុយលើម្រាមដៃកណ្តាល

ការផ្សាយពាណិជ្ជកម្ម

យោងទៅតាមនរវិទ្យា មនុស្សដែលមានប្រជ្រុយនៅលើម្រាមដៃកណ្តាល មានភាពរឹងមាំ ឯករាជ្យនៅកន្លែងធ្វើការ និងមានសមត្ថភាពក្នុងការហាត់ពត់លត់ដំខ្លួនឯងបានយ៉ាងល្អ។ ឆាកជីវិតពួកគេកាន់តែជោគជ័យ ហើយការងារកាន់តែអំណោយផល ដោយសារចរិតរឹងមាំ ប្រឹងប្រែងរបស់គេ ដូច្នេះទ្រព្យសម្បត្តិនាពេលអនាគតនឹងមានស្ថិរភាព ហើយសម្បូរសប្បាយ។

បើ​និយាយ​ពី​​ស្នេហាវិញ អ្នក​ដែល​មាន​ប្រជ្រុយ​នៅ​លើ​ម្រាម​ដៃ​នេះ ពួកគេផ្អែមល្ហែមនឹងគ្នាល្អណាស់។ ចំណែកជីវិតគ្រួសាររបស់ពួកគេមានតែភាពសុខសាន្ត និងសុខសប្បាយ។ ជាពិសេស ស្ត្រីដែលមានប្រជ្រុយនៅលើម្រាមដៃនេះ ភាគច្រើនជាប្រភេទមនុស្សដែលមាន “លាភសក្ការៈ” នឹងមានអាពាហ៍ពិពាហ៍អំណោយផលល្អ ព្រមទាំងមានគ្រួសារដ៏កក់ក្តៅ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម