ប្រសិនអ្នកចង់ទទួលបានលាភសំណាង យីអ៊ុនកាន់តែឡើងខ្ពស់ ជោគជ័យទាំងការងារ ការរកស៊ីទាំងឡាយ អ្នកគួរតែចាប់អារម្មណ៍លើការដាក់របស់ ៤ នៅក្បែរទីតាំងអាសនៈ ដូចបង្ហាញខាងក្រោម៖ (បញ្ជាក់៖ អាចជ្រើសរើស ១ ក្នុងចំណោមទាំង ៤ ទៅអនុវត្ត)
៤) តាកំប៉ោង

ខ្មែរយើងគេនិយមហៅតាកំប៉ោង ឬគេស្គាល់ថា ទេវតាប៊ូដាយ ដោយពេលដាក់នៅក្បែរអាសនៈ នោះក៏កាន់តែនាំលាភ នាំលាភចូលដល់ក្រុមគ្រួសារ។ អ្នកអាចជ្រើសរើសប្រភេទតាកំប៉ោងធ្វើពីឈើក៏បាន ឬប្រភេទប៉សឺឡែន ទៅតាមចំណូលចិត្ត។
៣) កង្កែបពាំកាក់

អ្នកអាចជ្រើសរើសប្រភេទកង្កែបពាំកាក់ ឬត្រីពាំកាក់ ដែលគេជឿថា វាជារបស់នាំឲ្យជីវិតសម្បូរសប្បាយ ពេញលេញបរិបូរណ៍។ និមិត្តសញ្ញានៃកាក់ ឬប្រាក់ មានន័យថា សត្វទាំងនោះ ពាំលាភសំណាងចូលមកដល់ម្ចាស់ផ្ទះ។
២) ដាក់ទេវតាសំណាងទាំង ៣ អង្គ

ជំនួសពីការដាក់តាកំប៉ោង អ្នកក៏អាចដាក់ទេវតាសំណាងទាំង ៣ អង្គ នៅក្បែរអាសនៈ ដោយនេះ នាំនូវសុភមង្គល នាំនូវទ្រព្យ និងចម្រុងចម្រើនចូលដល់គ្រប់ក្រុមគ្រួសារ។
១) ដាក់ខ្ទឹមសមួយចានលើអាសនៈ

ខ្ទឹមសជាគ្រឿងទេសខាងក្នុងផ្ទះបាយ តែក៏វាអាចការពារ កម្ចាត់រាល់ថាមពលអាក្រក់ និងនាំសំណាងមកដល់ម្ចាស់ផ្ទះវិញផងដែរ។
បើចង់ឲ្យគ្រួសារសុខសាន្ត គ្មានវិញ្ញាណអាក្រក់មកបៀតបៀន លងបន្លាច អ្នកអាចដាក់ខ្ទឹមសមួយកំពឹសនៅលើអាសនៈ ឬមួយចង្កោម ដែលមានលេខសេស ជាលេខល្អសម្រាប់ក្បួនហុងស៊ុយ។ តែកុំទុកចោលដល់យូរ ស្អុយរលួយ អ្នកត្រូវឧស្សាហ៍ផ្លាស់ប្តូរវាផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

