តាំងពីបុរាណកាលមក ចាស់ៗពីដើមមានជំនឿថា សត្វទាំងនេះជានិមិត្តសញ្ញានៃសំណាងល្អ។ ដូច្នេះហើយ ប្រសិនបើអ្នកប្រទះឃើញថា មានសត្វណាមួយ ក្នុងចំណោមសត្វទាំង៦ប្រភេទនេះចូលក្នុងផ្ទះ វាក៏មានន័យថា ម្ចាស់ផ្ទះហៀបនឹងទទួលបានលាភសំណាង លុយធំក្នុងពេលឆាប់ៗខាងមុខនេះ។
១. សត្វឃ្មុំ

តាមជំនឿចាស់ៗពីដើមបានឱ្យដឹងថា សត្វឃ្មុំចូលផ្ទះជាសញ្ញានៃសំណាងល្អ ។ សំណាងនឹងកើនឡើង ប្រសិនបើឃ្មុំជ្រើសរើសកន្លែងធ្វើសម្បុកនៅក្នុងផ្ទះ។ លើសពីនេះ ឃ្មុំហើរចូលផ្ទះជាប្រផ្នូលល្អ ទស្សន៍ទាយអនាគតបើកចំហ ជំនួញរីកចម្រើន មានលុយកាក់ហូរហៀរ។
នៅពេលដែលឃ្មុំធ្វើសម្បុកនៅក្នុងផ្ទះ វាបង្ហាញថា បរិយាកាសរស់នៅមានភាពប្រសើរឡើង ដោយសារសត្វនេះផ្ទុកសារធាតុយ៉ាងច្រើន។ ម្យ៉ាងទៀត គេក៏និយាយដែរថា បើឃ្មុំធ្វើសម្បុកក្នុងផ្ទះ នោះគ្រួសារបានបង្កើតទំនាក់ទំនងល្អជាមួយវា។ ឃ្មុំមកតបស្នងការអនុគ្រោះ ជានិមិត្តរូបនៃសុភមង្គលដ៏ឥតខ្ចោះ ផលដំណាំសម្បូរសប្បាយ និងសំណាងល្អ ។
អ្នកប្រកបរបររកស៊ីជួញដូរ ដែលបានជួបប្រទះនឹងបាតុភូតនេះមានន័យថា ការងារថ្ងៃមុខនឹងមានអំណោយផល គ្រួសារកក់ក្តៅ។ ដូច្នេះកុំដេញ ឬបំផ្លាញសម្បុកវាឱ្យសោះ បើអ្នកដេញ ឬបំផ្លាញ វាក៏មានន័យថា អ្នកបំផ្លាញលាភសំណាងរបស់ខ្លួនឯងដូចគ្នា។
២. មេអំបៅ

មេអំបៅហើរចូលផ្ទះ ជាប្រផ្នូលសំណាងដែលទាយថា ម្ចាស់ផ្ទះនឹងទទួលដំណឹងល្អក្នុងជីវិតក៏ដូចការងារផងដែរ។ យោងទៅតាមហោរាសាស្រ្ត និងអ្នកជំនាញហុងស៊ុយ មេអំបៅក៏តំណាងឱ្យដួងព្រលឹងដូនតា ហើយដំណើរការនៃការរីកលូតលាស់ពីដង្កូវនាងទៅជាមេអំបៅដ៏ស្រស់ស្អាត គឺដូចជាដំណើរនៃជីវិត។
ប្រសិនបើមេអំបៅបានវង្វេងចូលផ្ទះរបស់អ្នកដោយចៃដន្យ កុំភ័យស្លន់ស្លោ។ មេអំបៅខ្មៅត្រូវបានគេនិយាយថា នាំមកនូវដំណឹងល្អអំពីអាជីពនិងការងារ។ មេអំបៅពណ៌ភ្លឺនាំដំណឹងល្អអំពីសេចក្ដីស្រឡាញ់ និងកូនៗ។
៣. អណ្តើក

ថ្វីដ្បិតតែសត្វអណ្តើកចូលផ្ទះវាកម្រណាស់ ប៉ុន្តែវាជាសញ្ញាសំណាងខ្លាំងណាស់។ ទំនាយថា ម្ចាស់ហៀបនឹងជួបលាភសំណាងធំក្នុងជីវិត និងការងារល្អ ។ មិនត្រឹមតែប៉ុណ្ណោះ សមាជិកក្នុងគ្រួសារក៏មានសុខភាពល្អ មានសេចក្តីសុខ និងសុភមង្គល។
៤. ឆ្កែ

តាំងពីបុរាណកាលមក មនុស្សមានជំនឿថា ប្រសិនបើមាននរណាម្នាក់ផ្តល់ឱ្យអ្នកនូវសត្វឆ្កែ ឬឆ្កែនៅកន្លែងណាមួយរត់ចូលទៅក្នុងផ្ទះដោយខ្លួនឯង នោះវាគឺជាប្រផ្នូលដ៏ល្អ។ សត្វឆ្កែត្រូវបានគេជឿថា នាំមកនូវសំណាងល្អ ជោគជ័យ សំណាងល្អ ស្នេហាបើកចំហ។
៥. ចាបស្រុក

ចាបស្រុក គឺជានិមិត្តរូបនៃទ្រព្យសម្បត្តិ និងសុភមង្គល។ ពួកគេរស់នៅតែកន្លែងដែលផ្តល់នូវអារម្មណ៍សុវត្ថិភាពប៉ុណ្ណោះ។ ដូច្នេះហើយ សត្វចាបធ្វើសម្បុកក្នុងផ្ទះ វាពិតជាល្អខ្លាំងណាស់ ដែលបញ្ជាក់ថាផ្ទះអ្នកមានហុងស៊ុយល្អ អនាគតនឹងទទួលបានលាភសំណាងច្រើន។
៦. សត្វហ៊ីង

បន្ទាប់ពីភ្លៀងធ្លាក់ វាអាចថាសត្វហ៊ីងនឹងវង្វេងចូលផ្ទះអ្នកដោយចៃដន្យ។ ប្រសិនបើអ្នកបានជួបសត្វហ៊ីងពណ៌លឿងភ្លឺជាមួយនឹងរាងកាយធំ ពេលខ្លះមានចំណុចក្រហមនៅលើខ្នងរបស់វា វាគឺជាសញ្ញាសំណាងខ្លាំងណាស់។ វាត្រូវបានគេជឿថា នឹងមានអ្នកមានបុណ្យ ឬយសសក្ដិធំខ្ពង់ខ្ពស់ នាំមកនូវដំណឹងល្អអំពីភាពរុងរឿង និងភាពសម្បូរបែបដល់អ្នក៕
* ព័ត៌មានសម្រាប់ជាឯកសារយោងប៉ុណ្ណោះ!
ប្រភព ៖ Phunutoday / Knongsrok

