ចែក​គ្នា​បាន​ដឹង! ខែ​សែន​ក្បាល​ទឹក ​តាម​ក្បួន​បុរាណ ​ហាម​មិន​ឲ្យ​ទិញ​របស់ ៥ នេះ​ចូល​ផ្ទះ​ទេ

ចែក​គ្នា​បាន​ដឹង! ខែ​សែន​ក្បាល​ទឹក ​តាម​ក្បួន​បុរាណ ​ហាម​មិន​ឲ្យ​ទិញ​របស់ ៥ នេះ​ចូល​ផ្ទះ​ទេ
ការផ្សាយពាណិជ្ជកម្ម

នេះ​ជា​ខែ​ខ្មោច ឬ​គេ​ហៅ​ថា​ខែ​សែន​ក្បាល​ទឹក ហើយ​តាម​ទំនៀមទម្លាប់​ចាស់​ពី​បុរាណ​គេ​មាន​តំណម និង​ការ​អនុវត្ត​ច្រើន​ចំណុច​ណាស់​ដែល​អ្នក​ត្រូវ​ដឹង។ ក្នុង​អត្ថបទ​នេះ Knongsrok ណែនាំ​ឲ្យ​អ្នក​ដឹង​ពី​របស់​ ៥ ដែល​មិន​គួរ​ទិញ​ចូល​ផ្ទះ​នៅ​កំឡុង​ខែ​សែន​ក្បាល​ទឹក៖

៥) កុំ​ទិញ​មាស

ការផ្សាយពាណិជ្ជកម្ម
1111 1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មាន​ពាក្យ​ចាស់​បុរាណ​មួយ​ពោល​ថា៖ “បើ​អ្នក​ចាប់​ប្រាក់ នោះ​អ្នក​នឹង​ក្លាយ​ជា​អ្នក​មាន តែ​បើ​អ្នក​ចាប់​មាស នោះ​អ្នក​នឹង​គ្មាន​សំណាង”។ នៅ​ខែ​នេះ​ហើយ​ដែល​តំណាល​នេះ ត្រូវ​បាន​គេ​ជឿ​បំផុត ហើយ​គេ​ហាម​មិន​ឲ្យ​ទិញ​មាស​ចូល​ផ្ទះ​ឡើយ។
មាស​ប្រៀប​ដូច​ជា​វិញ្ញាណ​អាក្រក់​នៅ​ខែ​នេះ ដែល​នាំ​ឲ្យ​ម្ចាស់​ខាត​ប្រយោជន៍ ហើយ​ធ្វើ​ឲ្យ​ការ​បម្រើ​ការងារ​ផ្សេងៗ​មាន​ការ​លំបាក និង​មាន​បញ្ហា​រាំងស្ទះ។

៤) កុំ​ទិញ​រថយន្ត

ការផ្សាយពាណិជ្ជកម្ម
UhL2jMJB2s
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នក​ដែល​ទិញ​រថយន្ត​នៅ​ខែ​នេះ តាម​ក្បួន​គឺ​អាច​ប្រឈម​នឹង​ការ​ប៉ះពាល់​ដល់​បញ្ហា​សុខភាព និង​អាយុ​ជីវិត​របស់​អ្នក​បាន។

៣) កុំ​ទិញ​កញ្ចក់ ឬ​កែវ

ការផ្សាយពាណិជ្ជកម្ម
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តាម​ក្បួន​ហុងស៊ុយ ​កញ្ចក់​ត្រូវ​បាន​គេ​តំណាង​ជា​របស់​ឆ្លុះ​ទៅ​ក្រោម​ដី ដែល​អាច​មើល​ឃើញ​វិញ្ញាណ​អាក្រក់​នៅ​យប់​អាធ្រាត្រ។ ខែ​នេះ​ជា​ខែ​ដែល​ព្រលឹង​វិញ្ញាណ​ចេញ​មក ហើយ​នាំ​ឲ្យ​អាច​ជួប​សំណាង​មិន​ល្អ​ដល់​សមាជិក​គ្រួសារ។

២) កុំ​ទិញ​សំលៀកបំពាក់

ការផ្សាយពាណិជ្ជកម្ម
4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

​សំលៀកបំពាក់​ជា​របស់​ដែល​ងាយ​នឹង​ឲ្យ​ខ្មោច​ចូល​លាក់​វិញ្ញាណ បង្ក​ទៅ​ជា​បញ្ហា​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ។ គេ​ណែនាំ​មិន​ឲ្យ​ទិញ​សំលៀកបំពាក់​នៅ​ខែ​នេះ​ទេ ហើយ​បើ​ចាំ​បាច់​គួរ​រៀបចំ​ទិញ​ឲ្យ​បាន​មុន ឬ​ក្រោយ​ខែ​សែន​ក្បាល​ទឹក។

១) កុំ​ទិញ​របស់​ជជុះ

ការផ្សាយពាណិជ្ជកម្ម
5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

របស់​ជជុះ ឬ​របស់​មួយ​តឹក ដែល​ប្រើប្រាស់​ពី​គេ ក៏​គេ​មិន​ឲ្យ​ទិញ​ខែ​នេះ​ដែរ ព្រោះ​បើ​ស៊យ​ទិញ​ប៉ះ​របស់​អ្នក​ដែល​បាន​ចែកឋាន​ទៅ តាម​ដំណាល​គឺ​មិន​ល្អ​ឡើយ​នៅ​ខែ​សែន​ក្បាល​ទឹក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម