គ្រួសារ

New Copy
គ្រួសារ

7 ចំណុចសំខាន់ អាចជួយអ្នកបាន ក្នុងការថែរក្សាទំនាក់ទំនងរបស់អ្នក ឱ្យនៅឋិតថេរ និងពោរពេញដោយភាពរីករាយ

ជាការពិតណាស់ ទំនាក់ទំនង បើចង់ឱ្យគង់វង្សយូរអង្វែង និងមានក្ដីសុខ រីករាយ គឺទាមទារឱ្យដៃគូទាំងពីរត្រូវចេះថែរក្សា និងដឹងពីវិធីសាស្ត្រក្នុងការផ្គាប់ផ្គន់ និងយកចិត្តគូស្នេហ៍។ យ៉ាងណាមិញ 7 ចំណុចនេះ គឺជាចំណុចគោលធំៗ ដែលល្អខ្លាំងសម្រាប់គូស្នេហ៍គ្រប់គូ ដែលគួរតែយល់ដឹង និងអនុវត្តន៍ឱ្យបានល្អ ដើម្បថែរក្សាស្នេហារបស់អ្នក បើទោះបីជាគូស្នេហ៍ ឬអ្នកខ្លួនឯងផ្ទាល់ ធ្លាប់មានទំនាក់ទំនងជាមួយនឹងអ្នកចាស់យ៉ាងណាក៏ដោយ។ ១. កាត់ផ្ដាច់ទំនាក់ទំនងជាមួយនឹងសង្សារចាស់ មែនហើយ មនុស្សបើយល់ថាបែកគ្នាហើយនោះ ក៏គួរតែឱ្យដាច់ស្រេចជាមួយអ្នកចាស់ ព្រោះថាពេលខ្លះ គូស្នេហ៍ ឬសង្សារក្នុងពេលបច្ចុប្បន្នរបស់យើង គេពិតជាប្រកាន់ខ្លាំង ក្នុងការដែលយើងនៅតែរក្សាទំនាក់ទំនងជាមួយនឹងអ្នកចាស់ ឬសង្សារកាលពីអតីតរបស់យើង។ ម្យ៉ាងទៀត មិនមែនតែសង្សារយើងទេ…

New Copy
គ្រួសារ

ហេតុផលទាំង ១០ ដែលស្រីៗមួយចំនួន​ សុខចិត្តយកប្ដីចាស់ អាយុច្រើនជាងខ្លួន ដោយមិនខ្វល់ពីសម្ដី និងក្រសែភ្នែកអ្នកដទៃ

គំនិតភាគច្រើនតែងគិតតែម្យ៉ាងគត់គឺ មកពីមនុស្សស្រីស្រឡាញ់លុយ ស្រឡាញ់ទ្រព្យរបស់មនុស្សប្រុសម្នាក់នោះ ទើបសុខចិត្តបោះបង់យុវវ័យ និងភាពស្រស់ស្អាតរបស់ខ្លួន ដើម្បីទ្រព្យសម្បត្តិ។ ប៉ុន្តែ ក៏មានពិតមែន មនុស្សស្រីដែលសុខចិត្តយកបុរសវ័យចំណាស់ធ្វើជាគូអនាគត ក៏មិនយកបុរសក្មេង សង្ហា មកចូលរោងការជាមួយដែរ អ្វីៗ គឺសុទ្ធតែមានហេតុផលទាំងអស់ ហើយខាងក្រោមនេះ គឺជាចំណុចមួយចំនួន ដែលជាដើមហេតុ ឱ្យមនុស្សស្រី សុខចិត្តរៀបការជាមួយបុរសវ័យចំណាស់ ៖ ១. មានចំណេះដឹងច្រើន ធម្មតាមនុស្សចាស់ចិត្តចាស់គំនិត ប្រាកដជារៀនបានខ្ពង់ខ្ពស់ ចេះគិតពិចារណាបានច្រើន មានចិត្តគំនិតទូលំទូលាយ មិនងាយនឹងឱ្យអ្នកណាមកបោកប្រាស់គាត់បានឡើយ ចំណុចនេះហើយ ដែលបង្ហាញឱ្យឃើញថា គាត់នឹងអាចផ្ដល់លំនឹងមួយឱ្យនាងបាន។ ២. មានអធ្យាស្រ័យខ្ពស់…

KNONGSROK
គ្រួសារ

អ្នកណាមិនជឿខ្ញុំ ក៏មិនអី អ្នកដទៃនិយាយបែបណាពីខ្ញុំ ក៏ខ្ញុំគ្មានបញ្ហាដែរ ប៉ុន្តែសម្រាប់អ្នក​ …!

អ្នកណាមិនជឿខ្ញុំ ក៏មិនអី អ្នកដទៃនិយាយបែបណាពីខ្ញុំ ក៏ខ្ញុំគ្មានបញ្ហាដែរ #ប៉ុន្តែសម្រាប់អ្នក នៅពេលដែលអ្នកមិនជឿជាក់លើខ្ញុំ វាប្រៀបបាននឹងអ្នក កំពុងតែបំផ្លាញនូវភាពស្មោះត្រង់ដែលខ្ញុំបានផ្ដល់ឱ្យអ្នក។ នៅពេលដែលអ្នកនិយាយមិនល្អ ឬប្រើសម្ដីមិនគប្បីចំពោះខ្ញុំ វាប្រៀបបាននឹងអ្នកកំពុងតែបំផ្លាញអារម្មណ៍ល្អៗ និងទំនុកចិត្តដែលខ្ញុំមានចំពោះអ្នកអ៊ីចឹង។ ខ្ញុំអាចមិនល្អទេសម្រាប់មនុស្សគ្រប់គ្នា តែខ្ញុំច្បាស់ណាស់ថា ខ្ញុំបានព្យាយាមធ្វើល្អបំផុតសម្រាប់អ្នក ខ្ញុំបានលះបង់គ្រប់យ៉ាងចំពោះអ្នក ខ្ញុំក៏ស្មោះត្រង់ចំពោះអ្នកបំផុតដែរ … តែបើអ្នកមិនដែលគោរព ឱ្យតម្លៃ និងជឿជាក់ខ្ញុំផងនោះ តើឱ្យខ្ញុំគួរនិយាយបែបណា? អ្នកដទៃគេមិនជឿខ្ញុំ អ្នកដទៃមិនឱ្យតម្លៃខ្ញុំ ខ្ញុំមិនឈឺចាប់ ខ្វល់ចិត្តជាមួយឡើយ តែបើអ្នកមិនជឿខ្ញុំហើយ អ្នកជឿអ្នកដទៃ មិនខុសអីពីអ្នក កំពុងតែសម្លាប់ខ្ញុំទាំងរស់នោះទេ…។ មួយរយៈពេលដែលកន្លង ខ្ញុំក៏បានព្យាយាមបំផុត…

KNONGSROK
គ្រួសារ

បើអ្នកមិនអាចស្វែងរកស្នេហាពិតបានទេ ចូរបង្វែរគំនិត មកគិត ខិតខំប្រឹងប្រែងធ្វើការ រកលុយវិញ​ ហើយរីករាយជាមួយនឹង …!

– បើអ្នកមិនអាចរកបានមនុស្សដែលត្រូវចិត្ត …! – បើមនុស្សដែលអ្នកពេញចិត្ត តែមិនអាចប្រើជីវិត រស់នៅឱ្យចុះសម្រុងគ្នាបាន …! – បើអ្នកមិនអាចស្វែងរកស្នេហាពិតបានទេ ចូរបង្វែរគំនិត មកគិត ខិតខំប្រឹងប្រែងធ្វើការ រកលុយវិញ​ ហើយរីករាយជាមួយនឹងជីវិតនៅម្នាក់ឯងឱ្យសុខសាន្ត សល់ពេលប៉ុន្មាន ក៏ប្រើជាមួយក្រុមគ្រួសារ … គ្មាននរណាម្នាក់ ដែលស្លាប់ ព្រោះតែគ្មានគូ ឬត្រូវនៅលីវមួយជីវិតនោះឡើយ … ប៉ុន្តែមានមនុស្សជាច្រើន ត្រូវរស់នៅដូចស្លាប់ទាំងរស់ ព្រោះតែជ្រើសមនុស្សខុស ឱ្យចូលមករួមដំណើរជីវិតជាមួយ​ … !! អាយុច្រើនហើយ មិនមែនជាកូនក្មេងទៀតទេ កុំចំណាយលពេល…

KNONGSROK
គ្រួសារ

អត្ថបទផ្ញើជូននារីរឹងមាំទាំងឡាយ! ពេលមួយអ្នកនឹងភ្ញាក់ឡើងដោយគ្មានការឈឺចាប់…..ថ្ងៃណាមួយអ្នកនឹងរឹងមាំខ្លាំងជាងពេលនេះ

នៅថ្ងៃណាមួយ អ្នកនឹងភ្ញាក់ពីដំណេកដោយគ្មានការឈឺចាប់ និងការតឹងថប់ក្នុងទ្រូងក្នុងបេះដូងទៀតឡើយ….ថ្ងៃណាមួយ អ្នកនឹងបើកភ្នែកដោយគ្មានដានទឹកភ្នែក ឬស្រក់ទឹកភ្នែកពេញមុខដូចមុនទៀតទេ អ្នកនឹងបើកភ្នែកឡើងជាមួយនឹងស្នាមញញឹមសម្លឹងមើលទៅបង្អួចខាងក្រៅ ស្រូបយកពន្លឺស្រទន់ដ៏កក់ក្តៅនៃកម្តៅថ្ងៃ ហើយពេលនោះហើយអ្នកនឹងលែងគិតពីគេជាមនុស្សដំបូងបំផុតដែលអ្នកនឹកឃើញមុនគេពេលភ្ញាក់ពីដំណេកហើយ។ ថ្ងៃណាមួយ អ្នកនឹងភ្ញាក់ឡើងមក ដោយមិនប្រញាប់ឆែកមើលទូរស័ព្ទរង់ចាំសាររបស់គេ មិនឆែកមើល  Profile គេ ថាគេ post អ្វីខ្លះ គេ comment លេងជាមួយអ្នកណាខ្លះ តើគេ Like អ្វីខ្លះ តើគេកំពុងតែលេងសើច​ ឬចែចង់អ្នកណាទៀតឡើយ​ ហើយប្រសិនជាគេផ្ញើសារមកអ្នក អ្នកក៏លែងពុះកញ្ជ្រោល និងរំភើបនឹងសាររបស់គេទៀតដែរ។ នៅថ្ងៃណាមួយ អ្នកនឹងនៅតែជា Friendlist ជាមួយគេ…

3
គ្រួសារ

បុរសកាន់តែមាន និងជោគជ័យ ក៏កាន់តែចង់មានទំនាក់ទំនងងាយៗ ជាពិសេសចង់បានដៃគូ ដែលជាស្ត្រី៤ប្រភេទនេះ

បុរសអ្នកមាន កាន់តែជោគជ័យ ពួកគេចង់បានស្នេហា និងទំនាក់ទំនងងាយៗ។ ហើយការជ្រើសរើសគូស្រករ ក៏មិនសម្លឹងមើលរូបឆោមស្រស់ស្អាត ស៊ិចស៊ីនដែរ។ ផ្ទុយទៅវិញ នារី៤ប្រភេទខាងក្រោមនេះ គឺជានារីដែលបុរសជោគជ័យតែងតែប្រាថ្នាចង់បានជាគូ។ ១. ស្ត្រីមានភាពជឿជាក់ គេតែងនិយាយថា ទំនុកចិត្ត នាងក៏តែងតែមានសម្រស់ស្រស់ស្អាតផងដែរ ដូច្នេះមនុស្សស្រីដែលមានទំនុកចិត្ត និងភាពជឿជាក់លើខ្លួនឯង រមែងជាទីចាប់អារម្មណ៍សម្រាប់បុរសមួយចំនួន។ ដូច្នេះស្រីៗត្រូវចងចាំថា ដាច់ខាត កុំបាត់បង់ទំនុកចិត្ត និងភាពជឿជាក់លើខ្លួនឯងឱ្យសោះ ព្រោះទំនុកចិត្តខ្ពស់ និងភាពជឿជាក់ គឺជាមន្តស្នេហ៍របស់អ្នកហើយ។ ២. ឯករាជ្យភាពសេដ្ឋកិច្ច និងស្វ័យភាព ស្ត្រីភាគច្រើនដែលឯករាជ្យនឹងត្រូវបានគោរពពីបុរសជានិច្ច។ ហើយប្រភេទនារីដែលខ្ជិលច្រអូស ហើយពឹងផ្អែកលើអ្នកដទៃគ្រប់ពេលវេលានឹងធ្វើឱ្យបុរសមានការមិនពេញចិត្តឡើយ។ បុរសមានទំនោរមិនយកចិត្តទុកដាក់…

3
គ្រួសារ

បុរសទាំងឡាយ! មុននឹងអ្នកវាយធ្វើបាបប្រពន្ធ​ ប្រើពាក្យមិនល្អលើប្រពន្ធ ឬក្បត់ចិត្តនាង សូមអ្នកគិតដល់ចំណុចទាំងនេះផង

សូមផ្ញើជូនមនុស្សប្រុសទាំងឡាយ អានហើយសូមពិចារណាផង! – មុននឹងអ្នកលើកដៃវ៉ៃប្រពន្ធ សូមអ្នកនឹកដល់អារម្មណ៍របស់នាង ដែលគោរពទុកអ្នកដូចឪពុកផង អ្នកដឹងទេ ថានាងតែងគិតថា អ្នកជាបុរសមានមេត្តា និងអាចមើលថែថ្នាក់ថ្នម និងការពារនាង ដូចដែលឪពុកនាងផ្ដល់ឱ្យនាងអ៊ីចឹង! – មុននឹងអ្នក ប្រើពាក្យអសុរោះ ឈ្លោះ ជេរប្រមាថ មើលងាយនាង ក៏សូមឱ្យអ្នកនឹកនាផងថា នាងតែងតែមានឥរិយាបថទន់ភ្លន់ណាស់ចំពោះអ្នក ពាក្យសម្ដីដែលនាងនិយាយទៅកាន់អ្នក ដ្បិតថាអាចនឹងមិនសូវពីរោះ តែវាជាពាក្យឱ្យតម្លៃដល់អ្នកបំផុត មិនថាអ្នកលំបាក តោកយ៉ាកយ៉ាងណា បរាជ័យបែបណា ក៏នាងនៅតែក្បែរអ្នក ហើយប្រើពាក្យលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តដល់អ្នកជានិច្ច! – មុននឹងអ្នកទៅមានថ្មី ក្បត់ចិត្តនាង…

New Copy
គ្រួសារ

ទោះបីជាប្រពន្ធការពេញច្បាប់ ក៏មិនអាចចាប់ឃុំប្ដីមួយតែឯងបានដែរ បើប្ដីប្រុងក្បត់មានស្រីហើយនោះ

ពេលខ្លះ ឈ្មោះជាប្រពន្ធ រៀបការពេញច្បាប់ មានចាស់ទុំដឹងឮ មានសំបុត្រអាពាហ៍ពិពាហ៍ ឬមានដល់កូនចៅទៀត ក៏នៅតែមិនអាចចងជើងប្ដីចរិតខិលខូចមួយចំនួនបានដែរ បើគេប្រុងក្បត់ លួចលាក់មានស្រីហើយនោះ ទោះយើងល្អដូចទេវតា ក៏គេនៅតែមិនអាចកែចរិតនេះបាន តែបើយើងជាប្រពន្ធ ចេះតិចនិចមួយចំនួន ទោះប្ដីមានស្រី ក៏គ្មានថ្ងៃចោលប្រពន្ធកូនឡើយ។ ធ្វើជាប្រពន្ធ ក៏ត្រូវចេះបំពេញតូនាទីជាស្រីរបស់ប្ដីដូចគ្នា ចេះញិញ៉ក់យកចិត្តប្ដីខ្លះទៅ មនុស្សប្រុសខ្លះ ស៊ីផ្អែម ចូលចិត្តពាក្យលួងលោម យើងចេះធ្វើអន់ យកចិត្ត​ គាប់គួរតាមពេលវេលា តាមកាលៈទេសៈទើបល្អ។ ជាប្រពន្ធត្រុវចេះធ្វើស្លូតធ្វើកាចទើបអាចគ្រប់គ្រងចងចិត្តប្ដីបាន។ មនុស្សប្រុសខ្លះ មិនចង់ខូចខិល ដើរហើរចោលផ្ទះ ទៅមានស្រីខាងក្រៅទេ តែអាចមកពីចរិតប្រពន្ធនៅក្នុងផ្ទះជាមួយគ្នា ជាអ្នកជម្រុញឱ្យប្ដីលែងចង់នៅក្បែរប្រពន្ធ…

New Copy
គ្រួសារ

កំណប់ដ៏ធំក្នុងជីវិត មនុស្សស្រីណា ក៏អាចមានបានដែរ ឱ្យតែអ្នកអាចធ្វើបាន

មនុស្សស្រីមិនគួរមើលងាយខ្លួនឯង ហើយចាំឱ្យអ្នកដទៃមកលើកសរសើរនោះឡើយ។ ជាក់ស្តែងមនុស្សគ្រប់រូបមានកំណប់ទ្រព្យដ៏អស្ចារ្យរៀងៗខ្លួន ចូរយើងស្វែងយល់ថាតើនោះជាអ្វី។ មនុស្សស្រីដឹងទេ ភាពទន់ភ្លន់ ក៏ដូចជាពន្លឺព្រះអាទិត្យដ៏កក់ក្តៅ អាចផ្តល់ភាពកក់ក្តៅដល់មនុស្សគ្រប់គ្នា។ ស្ត្រី​ដែល​មាន​ចរិត​ឆេវឆាវ រមែង​ធ្វើឱ្យ​អ្នក​ដទៃ​ភ័យ​ខ្លាច។ ប៉ុន្តែ​មនុស្ស​ស្រី​សុភាព​នឹង​មើល​ទៅ​គួរ​ឱ្យ​ស្រឡាញ់​កាន់តែខ្លាំង។ យ៉ាងណាមិញ បើ​អ្នក​មិន​សុភាព​ទេ គ្មាន​នរណា​មើល​ឃើញ​អ្នក​ជា​មនុស្ស​ស្រី​ឡើយ។ ខាងក្រោមនេះ គឺជាទ្រព្យសម្បត្តិដែលស្ត្រីគ្រប់រូបសុទ្ធតែមាន សំខាន់ តើអ្នកចេះបញ្ចេញវាដែរឬទេ? ១. បណ្ដុះ​រូបរាង​ខាង​ក្រៅឱ្យ​ខ្លួន​ឯង​សុភាព​ជានិច្ច រឿង​ដំបូង​ដែល​មនុស្ស​ស្រី​ត្រូវ​ការ​ គឺ​សុភាព​នារី ចេះ​ស្លៀកពាក់​ដើម្បី​បង្ហាញ​ និងបណ្ដុះពីនិស្ស័យអត្តចរិតរបស់ខ្លួន។ មិន​មែន​និយាយ​ពី​សម្រស់​ខាង​ក្នុង​ទេ សម្រាប់​អ្នក​ដែល​មិន​អាច​មើល​ថែ​រូប​រាង​ខ្លួន​បាន ក៏​គ្មាន​សិទ្ធិ​ប្រាប់​មនុស្ស​ដទៃពី​សម្រស់​ខាង​ក្នុង​ដែរ។ មនុស្ស​ស្រី​គួរ​ចេះ​ស្លៀកពាក់ ជ្រើសរើស​សម្លៀក​បំពាក់ ដើម្បី​ឱ្យ​អ្នក​ទល់​មុខ​មាន​អារម្មណ៍​សុខ​ស្រួល មាន​ផាសុកភាព និង​សប្បាយ​ចិត្ត​បំផុត។…

Knongsrok 1
គ្រួសារ

គូស្នេហ៍ ដែលគួរឱ្យច្រណែន និងស្ញើចសរសើរបំផុត មិនមែនគូស្នេហ៍ដែលតែងតែផ្អែមល្ហែមដាក់គ្នាទេ !!!

គូស្នេហ៍ ដែលគួរឱ្យច្រណែន និងស្ញើចសរសើរបំផុត មិនមែនគូស្នេហ៍ដែលតែងតែផ្អែមល្ហែមដាក់គ្នា តែងតែទិញកាដូ ឬរំឭកអនុស្សាវរីយជាមួយគ្នាគ្រប់ពេល ឬគូស្នេហ៍ដែល មិនដែលឈ្លោះគ្នានោះឡើយ តែជាគូស្នេហ៍ដែល ៖ – ទោះឈ្លោះគ្នាយ៉ាងណា ក៏មិនដែល និយាយពាក្យថាបែក ចេះឈ្លោះ ចេះរកដំណោះស្រាយដើម្បីគ្នា! – ខឹងគ្នាប៉ុនណា ក៏មិនទុកគ្នាចោល មិនដរចោលផ្ទះ មិនធ្វើឱ្យម្ខាងទៀត រ័តតែមានអារម្មណ៍មួយម៉ៅ! ទោះបីនានរឿងអ្វីកើតឡើង ក៏នៅតែមានហេតុផល ជឿជាក់ និងទុកចិត្តលើដៃគូ! ក្មេងៗស្រឡាញ់គ្នាច្រើនណាស់ វាជារឿងធម្មតាតែប៉ុណ្ណោះ មិនមានអ្វីដែលគួរឱ្យភ្ញាក់ផ្អើលឡើយ តែសំខាន់ យើងក្រឡេកមើលចាស់ៗ ប៉ុន្មានគូ…

៨
គ្រួសារ

រៀបការនៅវ័យណា មិនមែនជាបញ្ហាឡើយ តែអ្វីដែលជាបញ្ហានោះ គឺជីវិតបន្ទាប់ពីរៀបការហើយ នឹងទៅជាយ៉ាងណា?

ក្នុងរឿងស្នេហា មិនប្រកាន់វ័យណានោះទេ រឹតតែលែងសំខាន់សូម្បីតែរឿងភេទទៅទៀត ព្រោះក្នុងសង្គមបច្ចប្បន្ន គេលែងខ្វល់រឿងការប្រកាន់អស់ទាំងនេះហើយ ព្រោះរឿងស្នេហា គ្មាននរណាម្នាក់អាចកំណត់ ឬបិទសិទ្ធិសេរីភាពក្នុងការស្រឡាញ់បានទេ ក្ដីស្រឡាញ់ សុទ្ធតែជារឿងដែលមិនអាចហាមប្រាមបានឡើយ ដូច្នេះហើយ ឱ្យតែមនុស្សពីរនាក់ស្រឡាញ់គ្នា ជឿជាក់ ទុកចិត្ត អាចផ្ដល់អារម្មណ៍កក់ក្ដៅ និងសុវត្ថិភាព ភាពពេញលេញក្នុងជីវិតគូ គឺអ្នកទាំងចាប់ផ្ដើមបានហើយ។ ដ្បិតថានៅក្នុងផ្នត់គំនិតរបស់មនុស្សភាគច្រើន ការរៀបការនៅវ័យក្មេងពេក ឬអាយុតិចពេក (ក្រោម២០ឆ្នាំ) វាជារឿងដែលមិនគប្បី ព្រោះវ័យនេះជាវ័យដែលត្រូវសិក្សារៀនសូត្រវែងឆ្ងាយទៀតណាស់។ លើសពីនេះ ក្នុងវ័យប៉ុណ្ណេះ មនុស្សយើងប្រាកដជាមិនទាន់ចេះគិតល្អិតល្អន់ ឬបានវែងឆ្ងាយនោះឡើយ ដូច្នេះហើយ ការដែលរៀបការនៅក្នុងវ័យក្មេងពេក វាប្រឈមនឹងហានិភ័យនៅក្នុងរឿងជីវិតគូជាខ្លាំង ព្រោះអារម្មណ៍នៃភាពជាក្មេងខ្ចី…

Knongsrok 1
គ្រួសារ

​ព្រះបាទ​សូរ្យវរ្ម័នទី២ ជាក្សត្រខ្មែរ​ដែលបានកសាងអង្គរឡើងមុនគេបង្អស់ និងបង្រួបបង្រួមជាតិខ្មែរឱ្យរួមតែមួយ

នៅក្នុងអតីតកាល ប្រវត្តិសាស្ត្រ​ខ្មែរគឺជាមហាណាចក្រដ៏ធំធេង និងជាអាណាព្យាបាលរបស់ប្រទេសជាច្រើនផង។ នៅក្នុងនោះរួមមាន ដូចជា ប្រទេសចំប៉ា សៀម ភូមា ។ល។ រហូតមកដល់សព្វកាលបច្ចុប្បន្នេះ កិត្តិនាមរបស់ព្រះមហាក្សត្រខ្មែរនីមួយនៅតែល្បីល្បាញជាប់តរហូតមក។ ខាងក្រោមនេះ គឺជាជីវប្រវត្តិព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែខាងសឹកសង្គ្រាម និងជាក្សត្រ​ដែលកសាងសមទ្ធិផលយ៉ាងច្រើនដល់កម្ពុជាយើង រួមមាន ប្រាសាទព្រះវិហារ អង្គរវត្ត ។ល។ ព្រះមហាក្សត្រ​ខ្មែរ​មួយ​អង្គ​ ដែល​ជា​អ្នក​ផ្ដួចផ្ដើម​សំណង់​ស្ថាបត្យកម្ម​ដ៏​ល្បីល្បាញ និង​ជា​និមិត្ត​រូប​នៃ​ប្រទេស​កម្ពុជា គឺ ​ព្រះបាទ​សូរ្យវរ្ម័នទី២។ ព្រះអង្គ​ឡើង​គ្រងរាជ្យ​នៅ​ដើម​សតវត្ស​ទី​១២ បន្ទាប់​ពី​បាន​ធ្វើ​គត់​ព្រះរាជា​ពីរ​អង្គ ដែល​សោយរាជ្យ​មុន​ព្រះអង្គឡើងគ្រងរាជ្យ។ ព្រះបាទ​សូរ្យវរ្ម័នទី២ (ឆ្នាំ​១១១៣-ឆ្នាំ​១១៥០) ព្រះបាទ​សូរ្យវរ្ម័នទី២​ គឺ​ជា​ព្រះមហាក្សត្រ​ខ្មែរ​សម័យ​អង្គរ​ដ៏​ល្បីល្បាញ​មួយ​ព្រះអង្គ។ ស្នា​ព្រះហស្ដ​ដ៏​សំខាន់​ជាង​គេ​ក្នុង​រាជ្យ​របស់​ព្រះអង្គ គឺ​ការ​ដឹក​នាំ​ស្ថាបនា​ប្រាសាទ​អង្គរវត្ត​ដ៏​ល្អ​គ្មាន​ពីរ​នៅ​លើ​ពិភពលោក​យើង​នេះ។…

Cover1
គ្រួសារ

កុំបដិសេធការទាមទារទាំង៣នេះអោយសោះ ពុំដូច្នេះទេ កូនៗកាន់តែឃ្លាតឆ្ងាយពីអ្នក

គ្មានម្តាយឪពុកឯណាដែលមិនស្រលាញ់កូននោះទេ  តែងតែគិតចង់យករបស់ល្អជាងគេក្នុងលោកនេះមកអោយកូនខ្លួនឯងទាំងអស់។ មានម្តងនោះ មិត្តខ្ញុំម្នាក់ធ្លាប់សួរខ្ញុំថា  កូនរបស់គាត់បានទាមទាររបស់គ្រប់យ៉ាងពីគាត់  តើគាត់គួរតែបំពេញតាមតម្រូវចិត្តកូនឬទេ? ជឿជាក់ថាលោកអ្នកដែលមានកូននឹងយល់ជាមិនខាន កូនៗតែងតែទាមទាររបស់ប្លែកៗពីលោកអ្នក។ ប្រឈមនិងការទាមទាររបស់កូន មានម្តាយឪពុកមួយចំនួនក៏បានបដិសេធ ហើយក៏មានមួយចំនួនបំពេញតាមតម្រូវចិត្តរបស់កូនដូចគ្នា។ ដូច្នេះ ចំពោះការទាមទាររបស់កូនៗ តើម្តាយឪពុកគួរតែប្រើប្រាស់វិធីបែបណាខ្លះទៅដើម្បីទប់ទល់ជាមួយពួកគេ? តាមពិត ត្រូវមើលថាការទាមទាររបស់កូនៗគឺជាអ្វី  សមហេតុផលឬទេ  ប្រសិនជាការទាមទារដែលធម្មតា មិនប៉ះពាល់អ្វីនោះទេ គឺអាចបំពេញតាមលទ្ធភាពដែលលោកអ្នកអាចទៅរួច ប៉ុន្តែ​ប្រសិនជាការទាមទារដែលគ្មានហេតុផលស័ក្តសម លោកអ្នកគួរតែបដិសេធ ។ មិនថាយ៉ាងណានោះទេ  ការទាមទារខាងក្រោមនេះ  គួរតែកុំបដិសេធនិងកូនៗអោយសោះ  បើលោកអ្នកកាន់តែបដិសេធ កូនៗនឹងឃ្លាតឆ្ងាយពីលោកអ្នកទាំងកាយទាំងចិត្តដោយមិនដឹងខ្លួន។ ១. ការទាមទារអោយលោកអ្នកកំដរគេ មានម្តាយឪពុកជាច្រើនដោយសារតែកត្តាការងារ គឺមិនសូវមានពេលកំដរកូនៗប៉ុន្មាននោះទេ។…

New Copy
គ្រួសារ

៣ យ៉ាង មនុស្សស្រីនឹងលែងផ្ដល់ឱ្យអ្នក នៅពេលដែលនាងចាប់ផ្ដើមក្បត់ដៃគូ

ច្បាស់ណាស់ នៅពេលដែលមនុស្សស្រីចាប់ផ្ដល់អស់ចិត្ត​ពីគូស្នេហ៍ នាងប្រែប្រួល នាងលែងដូចមុន ជាពិសេស ៣ ចំណុចនេះ នាងនឹងលែងផ្ដល់ឱ្យដៃគូដូចមុនទៀតហើយ។ ប្រុសៗ គួរតែកត់ចំណាំមើល កុំឱ្យដៃគូក្បត់ដោយមិនដឹងខ្លួន។ ១. ការយកចិត្តទុកដាក់ នេះ​ជា​ការ​ផ្លាស់​ប្តូរ​លើក​ដំបូង​របស់​ស្ត្រី​ ដែលមានចិត្តផិតក្បត់។ ពួកគេនឹងផ្លាស់ប្តូរការយកចិត្តទុកដាក់ចំពោះប្តីរបស់ពួកគេ។ ពួកគេ​ក៏​មិន​អើពើ​នឹង​គ្រួសារ​ទៀត​ដែរ ដោយ​ក្លាយ​ជា​មនុស្ស​គ្មាន​បេះដូង​ គ្មានអារម្មណ៍ចំពោះដៃគូ។ ពួកគេតែងតែចង់រកវិធីស្វែងរកគូស្នេហ៍។ ត្រង់ចំណុចនេះ ពួកគេបានជ្រួតជ្រាបក្នុងស្នេហាថ្មី លែងសង្ឃឹមលើគ្រួសារ និងអាពាហ៍ពិពាហ៍ អាកប្បកិរិយារបស់ស្វាមី ហាក់លែងមានរឿងអ្វីជាមួយពួកគេទៀតហើយ។ អាពាហ៍ពិពាហ៍​តែង​សាង​ឡើង​ដោយ​ស្នេហា ប៉ុន្តែ​ក៏​មាន​ករណី​ជា​ច្រើន​ដែរ ពេល​ប្ដី​ប្រពន្ធ​រស់​នៅ​ផ្ទះ​តែ​មួយ ចំណង​ស្នេហ៍​កាន់​តែ​រសាត់​ទៅៗ។ រវាង​គូស្នេហ៍​ទាំង​ពីរ​បាន​លេច​ចេញ​ជា​បណ្តើរៗ ចន្លោះ​ប្រហោង​គ្មាន​នរណា​ចង់​កើត​ឡើង​ឡើយ។…

New Copy
គ្រួសារ

មិនមែនជាការក្បត់! តែកំហុសទាំង ៧ នេះ គឺមិនអាចលើកលែងបានឡើយ

នៅក្នុងរឿងជីវិតគូ យើងគិតថា ការក្បត់ផិត គឺជាកំហុសដែលមិនអាចនឹងអភ័យបានឡើយ តែយ៉ាងណាក៏ដោយ ការរស់នៅជាមួយគ្នា មិនមែនការក្បត់ ជាកំហុសបំផុតទេ ផ្ទុយទៅវិញ កំហុសទាំង ៧ ចំណុចនេះ ក៏ជាកំហុសដែលមិនអាចលើកលែងបានដែរ។ ១. ប្តីធ្វើបាប នៅក្នុងជីវិតអាពាហ៍ពិពាហ៍ វាមិនអាចទៅរួចទេ ដែលអាចចៀសផុតពីការឈ្លោះប្រកែកគ្នានោះ។ យ៉ាងណាមិញ នៅពេលខឹង មនុស្ស​នឹង​ពិបាក​គ្រប់​គ្រង​ពាក្យ​សម្ដី និង​សកម្មភាព​របស់​ខ្លួនណាស់។ ទោះ​ជា​បែប​នេះ​ក្ដី បុរស​មិន​គួរ​វាយ​ប្រពន្ធ​ក្នុង​កាលៈទេសៈ​ណា​មួយ​ឡើយ។ ប្រសិនបើប្តីរបស់អ្នកឧស្សាហ៍ប្រើហឹង្សា និងគំរោះគំរើយជាមួយប្រពន្ធ កុំអត់ទោសឱ្យដោយងាយ ព្រោះប្តីដែលវាយប្រពន្ធម្តងហើយ ច្បាស់ណាស់ថា ពួកគេនឹងមិនញញើតនឹងការលើកដៃវាយប្រពន្ធម្ដងទៀតឡើយ។ ដូច្នេះ​ត្រូវតែប្រាកដ​ថា ​អ្នក​នឹង​មិន​ត្រូវ​ស៊ូទ្រាំ​នឹង​ការ​ឈឺ​ចាប់​ខាង​រាង​កាយបន្តឡើយ។…

New Copy
គ្រួសារ

៥ ចំណុចរបស់មនុស្សស្រី ទាក់ទាញ មានមន្តស្នេហ៍ជាងរូបសម្រស់ស្រស់ស្អាត

នេះជាលក្ខណៈសម្បត្តិដ៏វិសេសរបស់មនុស្សស្រី ក្រៅតែពីរូបសម្រស់ខាងក្រៅ ទាំងនេះ គឺជាមន្តស្នេហ៍ដ៏ទាក់ទាញបំផុតរបស់នាង ដែលនឹងធ្វើឱ្យបុរសៗលង់ស្នេហ៍ដកចិត្តមិនរួច។ ដូច្នេះហើយស្រីៗ បើមិនទាន់មានចំណុចនេះទេ ចូរបង្កើតវាឡើង តែបើមានហើយ ត្រូវតែរក្សាឱ្យបានខ្ជាប់ខ្ជួន។ ១. ទឹកមុខ បោះបង់គំនិតដែលថាបុរសមិនអា​ចដឹងពីអារម្មណ៍របស់ស្ត្រីតាមរយៈទឹកមុខ។ ពួកគេមិនត្រឹមតែសម្គាល់ឃើញសញ្ញាជាក់ស្តែងដូចជាស្នាមញញឹម ឬទឹកភ្នែកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឃើញភាពមិនធម្មតាដែលឆ្លុះបញ្ចាំងនៅក្នុងភ្នែកដ៏ត្រជាក់ និងការខកចិត្តបន្តិចបន្តួចនៅលើបបូរមាត់របស់នាងផងដែរ។ សមត្ថភាពក្នុងការអានអារម្មណ៍តាមរយៈការបញ្ចេញទឹកមុខ ផ្តល់ឱ្យបុរសនូវឱកាសដើម្បីយល់ពីអ្វីដែលស្ត្រីចង់បង្ហាញឱ្យពួកគេបានដឹង។ វិធីនៃការប្រាស្រ័យទាក់ទងគ្នាដោយគ្មានពាក្យសម្ដីនេះ ពេលខ្លះធ្វើឱ្យបុរសរីករាយ ព្រោះវាបានបង្កប់នូវអារម្មណ៍ពិសេស។ ២. រចនាប័ទ្មសម្លៀកបំពាក់ ស្ទីល​ស្លៀកពាក់​របស់​មនុស្ស​ស្រី​ ក៏​និយាយ​យ៉ាង​ច្រើន​អំពី​ចំនួន​ដែល​នាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ដៃគូ​របស់​នាង។ ជាឧទាហរណ៍ ប្រសិនបើអ្នកពិតជាចូលចិត្តអ្នកដទៃ នោះថ្ងៃនៃការណាត់ជួប ច្បាស់ជាស្លៀករ៉ូបដ៏ស្រស់ស្អាត និងសក់ដែលតុបតែងយ៉ាងប្រណិត។ ទោះជាយ៉ាងណាក៏ដោយ…

New Copy
គ្រួសារ

មនុស្សដែលក្បត់ប្រពន្ធ លទ្ធផលនៃជីវិតចុងក្រោយ គឺសុទ្ធតែបែបហ្នឹង

ទាំងនេះ គឺជាមេរៀន​ដ៏​ជ្រាលជ្រៅ​មួយ​ដែល​ធ្វើ​ឱ្យ​មនុស្ស​ប្រុស​ស្រី​ជាច្រើន​គិត​ និង​ពិចារណា​ឡើងវិញ​នូវ​ទង្វើ​របស់​ខ្លួន មុននឹងចង់ក្បត់ផិតចិត្តដៃគូ។ ប្រសិនបើអ្នកក្បត់ដៃគូ ច្បាស់ណាស់ថា​ លទ្ធផលនៃជីវិតចុងក្រោយរបស់អ្ន​ក នឹងជួបរឿងទាំងអស់នេះ។ ១. រស់នៅឯកាដល់ចាស់ ស្រីស្អាតវ័យក្មេង លែងនៅក្បែរអ្នកទៀតហើយ នៅពេលដែលអ្នកឈឺ។ មនុស្សសស្រីក្មេងៗទាំងនោះ ស្រឡាញ់តែលុយរបស់អ្នកតែប៉ុណ្ណោះ ប៉ុន្តែគ្មាននរណាម្នាក់ល្ងង់នៅទ្រាំមើលថែអ្នកឈឺដេកលើគ្រែនោះឡើយ។ ដល់​ពេល​នេះ អ្នកនឹងនឹកឃើញដល់គ្រួសារ ចង់​ញុំា​អាហារ​ជា​លក្ខណៈ​គ្រួសារ។ ពេលឈឺយប់ព្រលប់ គ្មានអ្នកណានៅមើលអ្នកឡើយ។ ពេល​ចាស់​ទៅ អ្នក​ចង់​នៅ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ប៉ុន្តែ​វា​ហួស​ពេល​ហើយ។ អ្នកមិន​អាច​ទិញ​ដោយ​លុយ ​ក៏​មិន​អាច​រក​ម្ចាស់​ស្រី​ដែលល្អបាន​ដែរ។ របស់​ទាំង​នោះ​គឺ​មាន​តែ​ប្រពន្ធ​របស់អ្នកប៉ុណ្ណោះដែល​អាចផ្ដល់ឱ្យអ្នកបាន។ នៅពេលយើងនៅក្មេង យើងគិតថាគ្រួសារមិនមែនជារឿងសំខាន់បំផុតនោះទេ។ ព្រោះ​កាល​នៅ​ក្មេង អ្នក​អាច​ជួប​មនុស្ស​ច្រើន​ ហើយ​នៅ​តែ​មាន​សុខភាពល្អ…

គេ
គ្រួសារ

កុំរកមនុស្សដែលចង់អោយអ្នកលះបង់ចំពោះគេតែម្ខាង ត្រូវរកមនុស្សដែលសុខចិត្តលះបង់ដើម្បីអ្នកវិញ

មានពេលខ្លះស្នេហាគឺប្រៀបដូចជាទីអាស្រ័យនៃដួងព្រលឹង  អ្នកចង់ស្វែងរកមនុស្សត្រូវម្នាក់ដើម្បីផ្ញើរជីវិតនៅលើគេ។ ប្រសិនបើអ្នកសំណាងល្អជ្រើសរើសបានមនុស្សត្រូវនោះ  គេនឹងចេះស្រលាញ់អ្នក  ហើយដឹកដៃគ្នាបង្កើតសុភមង្គលជាមួយគ្នា ។ប៉ុន្តែបើជ្រើសរើសមនុស្សខុសវិញ  គេមើលមិនឃើញការលះបង់ដែលអ្នកបានធ្វើចំពោះគេឡើយ  ចុងក្រោយមានតែស្រែកទ្រហោយំថាភ្នែកខ្វក់មើលមនុស្សខុស ។ តាមពិត   ពួកយើងសុទ្ធតែមិនបានយល់ច្បាស់អំពីនិយមន័យស្នេហាមួយនេះទេ  យើងគ្រាន់តែយល់ថាអោយតែគេស្រលាញ់យើងទៅគ្រប់គ្រាន់ហើយ ​ប៉ុន្តែអ្នកបានមើលរំលងពាក្យថា “ស្នេហាពិត” និង “ស្រលាញ់ពិត”  ប្រសិនបើគេគ្រាន់តែស្រលាញ់អ្នក តែមិនបានស្រលាញ់ដោយចិត្តពិតនោះទេ ​ស្នេហាមួយនេះនឹងអន្តរាយដល់ខ្លួនអ្នកជាមិនខាន។ ហេតុអ្វីបានជាអ្នកត្រូវជ្រើសរើសមនុស្សដែលលះបង់ដើម្បីខ្លួននោះ? ១.គេសុខចិត្តលះបង់ដើម្បីអ្នក ព្រោះតែគេស្គាល់ពីភាពល្អរបស់អ្នក មានពេលជាច្រើន  អ្នកមិនត្រូវបានគេមើលសំខាន់  និងខ្វល់ខ្វាយ  ហេតុអ្វីទៅ?  មិនមែនមកពីអ្នកមិនទាន់ល្អគ្រប់គ្រាន់នោះទេ  ប៉ុន្តែគេមិនបានដឹងពីភាពល្អរបស់អ្នក។ ឧទាហរណ៍៖ ពេលអ្នកលេងសើចច្រើន  គេបែរជាយល់ថាអ្នកក្មេងខ្ចី។…

New Copy
គ្រួសារ

ចង់ចាប់ប្ដីមានស្រី មិនបាច់សួរនាំច្រើន ឃ្លាំមើលតែទម្លាប់ ៣ នេះដឹងហើយ

មិនងាយនឹងមានស្វាមីណាដែលមិនចេះខូចខិល ឬពាក្យសាមញ្ញ “ទៅរកក្រៅ” ខ្លាំងណាស់ ហើយនារីជាប្រពន្ធក៏គួរតែចេះតាមដាននិងទប់ស្កាត់ឲ្យបានទាន់ពេលវេលា ជៀសវាងទំនាក់ទំនងរបស់ពួកគេកាន់តែស៊ីជម្រៅ។ នារីៗគ្នាយើង ជឿថាខ្លះក៏មានភាពវៀងវៃទៅលើរឿងហ្នឹងស្រាប់ហើយ តែខ្លះទៀតក៏មិនសូវបានចាប់អារម្មណ៍ និងបានត្រឹមតែសួរនាំរង់ចាំចម្លើយពីស្វាមីខ្លួនតែប៉ុណ្ណោះ។ បុរសខ្លះពូកែខាងលាក់ទៅ ក៏បន្តលាក់បានរហូត អ៊ីចឹងយើងណែនាំរបៀបនៃការអង្កេតមើល ៣ ដែលនារីៗគួរតែដឹង៖ ១) ពេលនៅជាមួយយើងតែងតែបិទទូរសព្ទចោល ប្រសិនម្តងជាពីរដង ពេលនៅជាមួយយើងមិនថាតែបរិភោគអាហារខាងក្រៅ ឬទៅដំណើរកម្សាន្តណាមួយ ទូរសព្ទរបស់ស្វាមីយើងរលត់ នោះអាចថាមកពីអស់ថ្មមែន ប៉ុន្តែបើសឹងតែគ្រប់ពេល ក្លាយជាទម្លាប់ នោះរាប់ថាមានរឿងអ្វីដែលលាក់បាំងហើយ។ បែបនេះមិនបាច់សួរនាំច្រើនទេ នៅក្នុងទូរសព្ទនោះប្រាកដជាមានអ្វីដែលមិនចង់ឲ្យយើងដឹង។ ២) ឧស្សាហ៍លុបប្រវត្តិនៃការហៅចេញចូល និងសារ កុំទទួលយកលេសមួយរបស់មនុស្សប្រុស ដែលថា…

Knongsrok 1
គ្រួសារ

ច្បាស់ណាស់! ឃើញកាយវិការទាំងនេះហើយ ជាសញ្ញាបង្ហាញថា បុរសម្នាក់នោះ បានជួបស្នេហាពិតហើយ

ក្តីស្រលាញ់ អាចធ្វើឱ្យមនុស្សម្នាក់មានការប្រែប្រួលយ៉ាងធំមួយ មិនថាជាបុរស ឬមនុស្សស្រីនោះទេ ឱ្យតែលះបង់នូវចិត្តពិត ចាត់ទុកដៃគូម្ខាងទៀតជាក្តីស្រលាញ់ដ៏ពិតប្រាកដ គឺចៀសមិនរួចឡើយអាចដោយសារតែសេចក្តីស្នេហាកើតមាននូវការផ្លាស់ប្តូរមួយ។ មានគេនិយាយថា ស្នេហាដែលល្អអាចនាំឱ្យមនុស្សឆ្ពោះទៅរកទិសដៅអភិវឌ្ឍន៍ល្អមួយ ហើយស្នេហាដែលមិនល្អក៏អាចនាំឱ្យមនុស្សម្នាក់ឆ្ពោះទៅរកទិសដៅអភិវឌ្ឍន៍ដែលមិនល្អដូចគ្នា ។ ជាការពិតណាស់ មនោសញ្ចេតនាអាចរងឥទ្ធិពលពីមនុស្សម្នាក់ ហើយមានការប្រែប្រួលដោយមិនដឹងខ្លួន មិនខ្វល់ថាល្អ ឬអាក្រក់នោះទេ ការប្រែប្រួលទាំងនេះ គឺមិនអាចលាក់បាំងបានឡើយ។ អ្នកនិពន្ធដ៏ល្បីប្រចាំប្រទេសចិនម្នាក់ធ្លាប់បាននិយាយថា ៖ ចំពោះនារីភាគច្រើន អត្ថន័យនៃក្តីស្រលាញ់គឺត្រូវបានគេស្រលាញ់។ នៅក្នុងរឿងមនោសញ្ចេតនា មនុស្សស្រីសុទ្ធតែសង្ឃឹមថា មនុស្សប្រុសស្រលាញ់ខ្លួនឯងយ៉ាងជ្រាលជ្រៅ ចាត់ទុកខ្លួនឯងថាជាក្តីស្រលាញ់ដ៏ពិតប្រាកដ។ ដូច្នេះ កាយវិការរបស់មនុស្សប្រុសណាខ្លះ ទើបអាចចាត់ទុកបានថាពួកគេស្រលាញ់អ្នកពិតប្រាកដបានទៅ? តាមពិតទៅ បន្ទាប់ពីមនុស្សប្រុសម្នាក់ស្រលាញ់មនុស្សស្រីម្នាក់ហើយនោះ កាយវិការគឺជាការបញ្ជាក់ដ៏ស្មោះត្រង់បំផុត…

New Copy
គ្រួសារ

គន្លឹះសំខាន់! សម្រាប់ប្ដីប្រពន្ធគួរដឹង ក្នុងពេលដែលឈ្លោះទាស់គ្នា

ជាធម្មតា ប្ដីប្រពន្ធណាក៏ដូចប្ដីប្រពន្ធណាដែរ ចានក្នុងរាវតែងប៉ះទង្គិច បញ្ហាច្រើន ឬតិច ជីវិតប្ដីប្រពន្ធរមែងជួបអ៊ីចឹងហើយ តែសំខាន់កុំបណ្ដោយឱ្យការឈ្លោះនឹងគ្នា ក្លាយជាបញ្ហាធំដុំរហូតដល់បែកបាក់ចែកផ្លូវគ្នាឱ្យសោះ ព្រោះមានគូខ្លះ ឈ្លោះគ្នារឿងបន្តិចបន្តួចទេ តែបែរជាកើតមានការលែងលះគ្នាយ៉ាងឆាប់រហ័ស នេះក៏ព្រោះតែអ្នកមិនចេះប្រើជីវិតគូឱ្យបានត្រឹមត្រូវ។ ខាងក្រោមនេះជាចំណុចខ្លះៗ សម្រាប់ប្ដីប្រពន្ធទាំងឡាយ គួរគិតពិចារណា បើគិតថាសមគួរ គឺគួរតែប្រើដើម្បីចៀសវាងក្នុងការចែកផ្លូវគ្នា ៖ ១. ត្រូវសួរនាំរកហេតុផលឱ្យបានច្បាស់លាស់ ពេលខ្លះ រឿងរ៉ាវបញ្ហាខ្លះតូចតាច តិចតួចទេ តែមិនចេះសួរនាំ រកហេតុផលឱ្យបានច្បាស់ ចូលចិត្តតែលាក់ៗ ឬគិតច្រើនតែឯង គូខ្លះទៀត អត់មានហេតុផលអីឡើយ ចូលមកដល់គឺថា ឈ្លោះជេរយកៗ ប្រើហិង្សាតែម្ដង…