
៤ ឃ្លា ដែលប្រុសៗចូលចិត្តនិយាយបំផុត នៅពេលដែលគេធុញទ្រាន់ជាមួយនឹងប្រពន្ធ
ស្រីៗគួរសាកសង្កេតមើល នៅពេលដែលជីវិតប្ដីប្រពន្ធស្ថិតក្នុងស្ថានភាពស្ងៀមស្ងាត់ ត្រជាក់ បើស្វាមីរបស់អ្នកនិយាយពាក្យទាំង ៤ ឃ្លានេះចេញមក នោះបង្ហាញថា ពួកគេកំពុងតែធុញទ្រាន់ជាមួយនឹងអ្នក អស់ចិត្តចំពោះអ្នកបាត់ទៅហើយ។ ១. កុំហួសហេតុខ្លាំងពេក “កុំធ្វើរឿងហួសហេតុពេក” ថ្វីដ្បិតតែហាក់ដូចជាដំបូន្មានក៏ដោយ ប៉ុន្តែការពិតគឺនៅពេលដែលគាត់និយាយឃ្លានេះ អ្វីដែលគាត់ចង់សម្ដៅន័យដល់នោះគឺ “ខ្ញុំហត់ហើយមិនចង់ស្តាប់អ្នកត្អូញត្អែរទៀតទេ»។ ២. តាមតែចិត្តរបស់អ្នកចុះ កុំគិតថាគាត់នឹងលែងអ្នកនៅពេលគាត់និយាយថា “វាអាស្រ័យលើអ្នក” ជាពិសេសប្រសិនបើបញ្ហាពាក់ព័ន្ធនឹងអ្នកទាំងពីរ។ ត្រូវចាំថា បុរសម្នាក់ដែលស្រលាញ់ និងយកចិត្តទុកដាក់ចំពោះអ្នក តែងតែត្រៀមខ្លួន និងព្រមផ្តល់ដំបូន្មាននៅពេលដែលអ្នកត្រូវការ។ សូម្បីតែនៅក្នុងទំនាក់ទំនងផ្សេងទៀត ដូចជាមិត្តភ័ក្តិ ឬមិត្តរួមការងារក៏ដោយ ក៏មនុស្សកម្រនឹងប្រកាន់យកអាកប្បកិរិយានិយាយឃ្លានេះចេញមកណាស់។ ៣. នោះជាទំនួលខុសត្រូវរបស់អ្នក…




















