គ្រួសារ

សុភមង្គលរបស់មនុស្សស្រី គឺការដែលមានប្ដីនៅជិត គ្រប់ពេលដែលនាងលំបាក
គ្រួសារ

សុភមង្គលរបស់មនុស្សស្រី គឺការដែលមានប្ដីនៅជិត គ្រប់ពេលដែលនាងលំបាក

មនុស្សប្រុសកុំគិតថា ឱ្យតែអ្នកមានលុយឱ្យប្រពន្ធចាយពេញដៃ អាចឱ្យនាងមានក្ដីសុខ សុភមង្គលនោះ គឺមិនមែនទេ លុយដែលអ្នកមាន មិនអាចទិញអ្វីៗគ្រប់យ៉ាងបានទាំងអស់នោះឡើយ ជាពិសេសគឺ ចិត្តរបស់ប្រពន្ធអ្នក។ – ចិត្តមនុស្សស្រី ចិត្តរបស់ប្រពន្ធ ទោះបីយកមាសប្រាក់ទ្រព្យធនមកឱ្យនាងក្រាលដេក ក៏នាងដេកមិនស្រួល ដូចការដែលក្នុងផ្ទះ មានប្ដីនៅដេកក្បែរនាងនោះឡើយ។ – ទោះបី មានម្ហូបឆ្ងាញ់ៗនៅពាសពេញតុ ក៏ហូបមិនឆ្ងាញ់ ដូចការដែលមួយគ្រួសារ បានហូបបាយជុំគ្នានោះឡើយ។ – ទោះមានអង្គរក្សរាប់រយនាក់នៅក្បែរចាំការពារនាង ក៏មិនស្មើនឹងមានប្ដីម្នាក់ ដែលនៅក្បែរ ការពារ និងសុខចិត្តរ៉ាប់រងរាល់ទុក្ខលំបាកជំនួសនាងនោះឡើយ។ – ពេលនាងឈឺថ្កាត់ ទោះបីទៅពេទ្យថ្លៃៗ ឬមានគ្រូពេទ្យចាំថែយកចិត្តទុកដាក់យ៉ាងណា…

7 ចំណុចសំខាន់ អាចជួយអ្នកបាន ក្នុងការថែរក្សាទំនាក់ទំនងរបស់អ្នក ឱ្យនៅឋិតថេរ និងពោរពេញដោយភាពរីករាយ
គ្រួសារ

7 ចំណុចសំខាន់ អាចជួយអ្នកបាន ក្នុងការថែរក្សាទំនាក់ទំនងរបស់អ្នក ឱ្យនៅឋិតថេរ និងពោរពេញដោយភាពរីករាយ

ជាការពិតណាស់ ទំនាក់ទំនង បើចង់ឱ្យគង់វង្សយូរអង្វែង និងមានក្ដីសុខ រីករាយ គឺទាមទារឱ្យដៃគូទាំងពីរត្រូវចេះថែរក្សា និងដឹងពីវិធីសាស្ត្រក្នុងការផ្គាប់ផ្គន់ និងយកចិត្តគូស្នេហ៍។ យ៉ាងណាមិញ 7 ចំណុចនេះ គឺជាចំណុចគោលធំៗ ដែលល្អខ្លាំងសម្រាប់គូស្នេហ៍គ្រប់គូ ដែលគួរតែយល់ដឹង និងអនុវត្តន៍ឱ្យបានល្អ ដើម្បថែរក្សាស្នេហារបស់អ្នក បើទោះបីជាគូស្នេហ៍ ឬអ្នកខ្លួនឯងផ្ទាល់ ធ្លាប់មានទំនាក់ទំនងជាមួយនឹងអ្នកចាស់យ៉ាងណាក៏ដោយ។ ១. កាត់ផ្ដាច់ទំនាក់ទំនងជាមួយនឹងសង្សារចាស់ មែនហើយ មនុស្សបើយល់ថាបែកគ្នាហើយនោះ ក៏គួរតែឱ្យដាច់ស្រេចជាមួយអ្នកចាស់ ព្រោះថាពេលខ្លះ គូស្នេហ៍ ឬសង្សារក្នុងពេលបច្ចុប្បន្នរបស់យើង គេពិតជាប្រកាន់ខ្លាំង ក្នុងការដែលយើងនៅតែរក្សាទំនាក់ទំនងជាមួយនឹងអ្នកចាស់ ឬសង្សារកាលពីអតីតរបស់យើង។ ម្យ៉ាងទៀត មិនមែនតែសង្សារយើងទេ…

មនុស្សស្រីត្រូវចាំ ទោះបីអ្នកយកប្ដីបែបណា ក៏នៅតែខុសដែរ
គ្រួសារ

មនុស្សស្រីត្រូវចាំ ទោះបីអ្នកយកប្ដីបែបណា ក៏នៅតែខុសដែរ

ជាក់ស្ដែងមែនទែនទៅ មនុស្សបច្ចុប្បន្នមួយចំនួនធំ គឺចូលចិត្តចេះដឹង ជីកកកាយ វែកញែក ហែកហួរអំពីដំណើរជីវិតអ្នកដទៃ។ កុំថាឡើយរឿងជីវិតរស់នៅ ការរកស៊ី រឿងគ្រួសារ រឿងបងប្អូនអ្នកដទៃ មនុស្សខ្លះ​វែកញែក កើតទុក្ខមិនសុខចិត្ត សូម្បីតែរឿងការសម្រេចចិត្តជ្រើសរើសជីវិតគូឱ្យជីវិតគេសោះ ក៏មនុស្សមួយចំនួន ហាក់បញ្ចេញមតិចេះដឹងរឿងគេណាស់។ ហេតុដូចនេះហើយ ចង់ប្រាប់ទៅស្រីៗថា ទោះបីអ្នកយកប្ដីបែបណា ក៏នៅតែខុសដែរ គឺខុសមាត់អ្នកភូមិផងរបងជាមួយ ហើយក៏ខុសពីគំនិតអ្នកដទៃផងដែរ។   – យកប្ដីចាស់ ៖​ គេថាយើងនេះ សម្លឹងឃើញទ្រព្យចាស់ យកប្ដីអាយុស្មើឪ ព្រោះតែស្រឡាញ់លុយគេ ហេតុតែចង់បានលុយ គោចាស់ប៉ះស្មៅខ្ចី។ –…

ក្លាយជាប្ដីប្រពន្ធនឹងគ្នាហើយ ​បើចង់ឱ្យជីវិតគូមានក្ដីសុខ  សុភមង្គល និងរីកចម្រើន កុំទៅខ្វល់នឹងរឿងទាំង ៥ នេះ
គ្រួសារ

ក្លាយជាប្ដីប្រពន្ធនឹងគ្នាហើយ ​បើចង់ឱ្យជីវិតគូមានក្ដីសុខ សុភមង្គល និងរីកចម្រើន កុំទៅខ្វល់នឹងរឿងទាំង ៥ នេះ

ត្រូវដឹងថា ជីវិតប្ដីប្រពន្ធ ចេះធ្វើគថ្លង់ ខ្វាក់ ទើបអាចរស់នៅមានក្ដីសុខ និងសុភមង្គលជាមួយគ្នា តែបើសិនដាក់ចិត្តប្រកាន់ខ្លាំងពេក ខ្វល់ខ្លាំងពេក ច្បាស់ជារស់នៅមិនសុខទេ ចាំតែមើលបំណាំ ចាប់កំហុសគ្នា ឈ្លោះទាស់ បែកបាក់ជាក់ជាមិនខាន។ ១. កុំខ្វល់ច្រើនពីអតីតកាល ជីវិត​មិន​យូរ​ប៉ុន្មាន​ទេ ដូច្នេះ​អ្នក ​និង​ស្វាមី​ត្រូវ​ចេះ​ស្រឡាញ់​បច្ចុប្បន្ន​កាល ហើយ​កុំ​ខ្វល់​ពី​អតីតកាលខ្លាំង​ពេក។ អតីតកាលគឺជារឿងអតីតកាល ដូច្នេះអ្នកគ្រាន់តែត្រូវខ្វល់ខ្វាយពីជីវិតបច្ចុប្បន្នរបស់អ្នកជាមួយគាត់ទៅបានហើយ។ ដរាបណាគាត់យកចិត្តទុកដាក់ និងស្រលាញ់អ្នក អ្នកអាចពេញចិត្តនឹងជីវិតរបស់អ្នកក្នុងពេលនេះ ហើយកុំបារម្ភពីអ្វីដែលបានកើតឡើងកាលពីអតីតកាល ព្រោះវាបានកន្លងហួស បានបញ្ចប់អស់ហើយ។ ២. កុំខ្វល់ពីគ្រួសារប្តី នៅពេលអ្នករស់នៅជាមួយគ្រួសារប្តី អ្នកត្រូវបានបង្ខំឱ្យចុះសម្រុងជាមួយសមាជិកនៃគ្រួសារប្តីរបស់អ្នក។ អ្នក​ប្រហែល​ជា​មិន​អាច​ចុះសម្រុង​ជាមួយ​ពួកគេ​ច្រើន​បាន​ទេ…

អ្នកឧស្សាហ៍ឈ្លោះគ្នាគួរដឹង តិចនិកឈ្លោះគ្នាទាំង ៥ បញ្ហាធំយ៉ាងណា ក៏មិនបែកគ្នាដែរ
គ្រួសារ

អ្នកឧស្សាហ៍ឈ្លោះគ្នាគួរដឹង តិចនិកឈ្លោះគ្នាទាំង ៥ បញ្ហាធំយ៉ាងណា ក៏មិនបែកគ្នាដែរ

គ្រាន់តែចាំគោលការណ៍ «មាស» ទាំង ៥ នេះ គូស្នេហ៍កាន់តែឈ្លោះគ្នា អារម្មណ៍កាន់តែស៊ីជម្រៅ ហើយស្រឡាញ់គ្នាក៏កាន់តែខ្លាំងដែរ។ ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ​គឺ​ពិបាក​ចៀស​វាង​ការ​ឈ្លោះ​ប្រកែក​គ្នា​រវាង​ប្ដី​ប្រពន្ធណាស់។ មាន​ច្រើន​ដង​ដែរ ​ដែល​ប្ដី​ប្រពន្ធ​ឈ្លោះ​គ្នា​ដោយ​ហេតុផល​តូចតាច ហើយវាពិតជាមិន​សម​សោះ។ សូម្បី​តែ​ការ​ឈ្លោះ​ប្រកែក​គ្នា​ពី​តូច​ទៅ​ធំ ក៏​រុញ​គ្រួសារ​ដល់​កម្រិត​បែក​បាក់​គ្នា​ដែរ។ ទោះយ៉ាងណាក៏ដោយ មានជម្លោះដែលក្លាយជា “កាតាលីករ” ដើម្បីបង្កើនរសនៃជីវិត និងធ្វើឱ្យគ្រួសាររបស់អ្នកកាន់តែសប្បាយរីករាយ ប្រសិនបើអ្នកអនុវត្តគោលការណ៍ខាងក្រោមដោយប៉ិនប្រសប់ ៖ ១. អ្នកគួរតែរៀនញញឹម ពេលខ្លះ ប្ដីប្រពន្ធនឹងc[សមិនផុតពីការមិនចុះសម្រុងគ្នាក្នុងជីវិត តាំងពីទស្សនៈជីវិតរបៀបចិញ្ចឹមកូន ឈ្លោះគ្នារឿងអ្នកជិតខាង ពេលមើលកុន ប្រកួតបាល់ទាត់-ល-។ប៉ុន្តែតើអ្នកគិតទេថា បើប្ដី និងប្រពន្ធ​ប្រកែក​រឿង​តូចតាច​បែប​នេះ…

មនុស្សស្រី ៣ ប្រភេទ ដែលមើលទៅជាស្ត្រីល្អ ខ្លាំងមានសមត្ថភាព តែជីវិតនាងភាគច្រើនគឺអភ័ព្វណាស់
គ្រួសារ

មនុស្សស្រី ៣ ប្រភេទ ដែលមើលទៅជាស្ត្រីល្អ ខ្លាំងមានសមត្ថភាព តែជីវិតនាងភាគច្រើនគឺអភ័ព្វណាស់

មនុស្សស្រីដែលមានលក្ខណៈសម្បត្តិទាំង ៣ យ៉ាងនេះ ដែលគ្រប់គ្នាអាចនឹងមើលទៅយល់ថា នាងជាស្ត្រីដែលរឹងមាំ ខ្លាំងពូកែ តែជាក់ស្ដែង​ ភាគច្រើននៃស្ត្រីដែលមានឥរិយាបថបែបហ្នឹង ជីវិតនាងច្រើនតែអភ័ព្វ មិនសូវជាមានសំណាង ទទួលបានការស្រឡាញ់ ថ្នាក់ថ្នមពីមនុស្សជុំវិញខ្លួនឡើយ ជាពិសេសគឺ នៅក្នុងដំណើរជីវិតគូ។ ១. ស្ត្រីរឹងមាំ ខ្លាំងពូកែ ក្នុង​ជីវិត​គ្រួសារ មាន​មនុស្ស​ស្រី​មួយ​ចំនួន​ដែល​មាន​ឥរិយាបទ​ធំ​ខ្លាំង ដែលជាហេតុនាំឱ្យនាងកើតជាចិត្ត​ក្រអឺតក្រទម និង​មិន​មាន​ហេតុផល ហើយ​តែងតែ​ចូល​ចិត្ត​ទទួល​ខុស​ត្រូវ​លើ​ការងារ​របស់​បុរស។ បើ​តាម​មនុស្ស​ស្រី​ប្រភេទ​នេះ កាល​ណា​ជា​ប្ដី​ប្រពន្ធ​ហើយ ស្ត្រី​នៅ​តែ​អាច​ធ្វើ​រឿង​តូច​ឬ​ធំ​ក្នុង​ផ្ទះ​បាន។ បើអ្នកចង់បានសុភមង្គលយូរអង្វែង ស្ត្រីត្រូវចេះអត់ធ្មត់ និងគ្រប់គ្រងអាកប្បកិរិយារបស់ខ្លួន ត្រូវចាប់យកកម្រិតនៃកម្លាំង ត្រូវតែស្ថិតក្នុងវិសាលភាពនៃការទទួលយករបស់អ្នកដទៃ ដើម្បីស្តាប់អ្នកដោយគោរពប្រតិបត្តិ។ ២.…

រឿងទាំង ៣ ហាមធ្វើដាច់ខាត ពេលចាស់ទៅ បើមិនចង់រស់នៅពិបាក ធ្វើឱ្យកូនចៅខឹងស្អប់ រស់នៅមិនសុខនឹងគ្នា
គ្រួសារ

រឿងទាំង ៣ ហាមធ្វើដាច់ខាត ពេលចាស់ទៅ បើមិនចង់រស់នៅពិបាក ធ្វើឱ្យកូនចៅខឹងស្អប់ រស់នៅមិនសុខនឹងគ្នា

ក្នុងជីវិតបច្ចុប្បន្ន មនុស្សចាស់ចូលនិវត្តន៍មួយចំនួននៅតែបន្តធ្វើការងារ ព្រោះតែជីវភាព។ ពួកគេធ្វើការដោយមិននឿយហត់ដើម្បីចិញ្ចឹមកូនចៅ និងរកប្រាក់ចំណូលបន្ថែមដើម្បីផ្គត់ផ្គន់ក្នុងគ្រួសារ។ តែយ៉ាងណា ការធ្វើការគ្រាន់តែជាបញ្ហាដើម្បីជីវិតប្រចាំថ្ងៃតែប៉ុណ្ណោះ តែមានរឿង ៣ យ៉ាងដែលពេលចាស់ទៅអ្នកមិនត្រូវធ្វើ ដើម្បីរក្សាទំនាក់ទំនងល្អជាមួយកូនចៅ រស់នៅចុះសម្រុងគ្នា។ ១. កុំជ្រៀតជ្រែកក្នុងជីវិតឯកជនរបស់កូនៗ សម្រាប់មនុស្សវ័យកណ្តាល កូនរបស់ពួកគេភាគច្រើនធំពេញវ័យ។ ទោះបីជាឪពុកម្តាយគ្រប់រូបចង់បានអ្វីដែលល្អបំផុតសម្រាប់កូនៗក៏ដោយ តាមពិតមិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេ។ មនុស្សជាច្រើនតែងតែហាមឃាត់ និងជ្រៀតជ្រែកក្នុងជីវិតឯកជនរបស់កូនៗ ដែលធ្វើឱ្យពួកគេមានអារម្មណ៍ថប់ដង្ហើម និងបាត់បង់សេរីភាពរបស់ពួកគេ។ មនុស្ស​ឆ្លាត​ និង​មាន​ប្រាជ្ញា​នឹង​ទុក​ឱ្យ​កូន​របស់​ពួក​គេ​ទទួល​ខុស​ត្រូវ​សម្រាប់​ជីវិត​របស់​ខ្លួន​។ ពួកគេមិនជ្រៀតជ្រែកជ្រៅក្នុងជីវិតរបស់កូនឡើយ ព្រោះពួកគេមិនអាចមើលថែកូនៗពេញមួយជីវិតបាន។ យ៉ាងណាកូនរបស់ពួកគេកាន់តែមានភាពចាស់ទុំ ហើយមិនមានគំនិតពឹងផ្អែកលើឪពុកម្តាយរបស់ពួកគេ។ មិនត្រឹមតែប៉ុណ្ណោះ ទំនាក់ទំនងរវាងឪពុកម្តាយ និងកូនក៏កាន់តែប្រសើរឡើង បង្កើតបរិយាកាសគ្រួសាររីករាយ។…

មនុស្សស្រី ២ ប្រភេទនេះ ប្រុសណាក៏គេដើរចៀសដែរ មិនចង់ក្បែរ មិនយកធ្វើជាប្រពន្ធឡើយ
គ្រួសារ

មនុស្សស្រី ២ ប្រភេទនេះ ប្រុសណាក៏គេដើរចៀសដែរ មិនចង់ក្បែរ មិនយកធ្វើជាប្រពន្ធឡើយ

ក្នុង​រឿង​ស្នេហា អារម្មណ៍​របស់​ភាគី​ទាំង​សងខាង​មាន​សារៈសំខាន់​ខ្លាំង​។ នេះ​គឺ​ជា​ការ​រក្សា​ និងការពារនូវសេចក្តី​ស្រឡាញ់​។ មានស្ត្រីដែលចំណាយពេលពេញមួយជីវិតស្វែងរកបុរសដែលស្រលាញ់ពួកគេ ទោះបីជាពួកគេមានទំនាក់ទំនងជាច្រើនក៏ដោយ ក៏ពួកគេទាំងអស់ត្រូវបញ្ចប់ដោយបរាជ័យ។ យ៉ាងណាដោយសារតែនាងមានបុគ្គលិកលក្ខណៈទាំងពីរនេះហើយ ទើបមិនអាចទរកបានបុរសល្អចូលមកក្នុងជីវិត រឹយតែមិនអាចមានជីវិតគូដ៏ស្រស់បំព្រងបានដែរ។ ១. មនុស្ស​ស្រី​មាន​ចិត្ត​ក្រអឺតក្រទម​ពេក ហើយ​ចូល​ចិត្ត​ប្រៀបធៀប​ និងមិន​ឱ្យ​តម្លៃ​ដៃគូ ស្ត្រី​ដែលមានចរិតក្រអឺតក្រទម​ ចូលចិត្តប្រៀបធៀប​ខ្លួនឯង​ជាមួយ​អ្នក​ដទៃ​ ការមានទំនាក់ទំនងជាមួយនឹងមនុស្សស្រីប្រភេទនេះ មនុស្សប្រុសទោះអ្នកមានលុយច្រើនយ៉ាងណា ក៏មិនអាចផ្គាប់តម្រូវ ត្រូវចិត្តនាងបានដែរ ព្រោះតែភាពឆើតឆាយ និងគំនិតប្រៀបធៀបរបស់នាង ថែមទាំងមិនឱ្យតម្លៃដល់អ្នកថែមទៀតផង។ ការ​ចាកចេញ​ពី​មនុស្ស​ស្រី​ប្រភេទ​នេះ គឺ​ជា​ផ្លូវ​ចេញ​តែ​មួយ​គត់ ដើម្បីឱ្យអ្នករកបានអនាគតដែលល្អ។ ដូច្នេះ​ហើយ បើ​មនុស្ស​ស្រី​មាន​ចិត្ត​ក្រអឺតក្រទម ហើយ​ចូល​ចិត្ត​ប្រៀបធៀប បុរស​នឹង​មិន​ចង់​នៅ​ជាមួយ​នាង​ឡើយ។ ២. មនុស្ស​ស្រី​​អាត្មានិយម​ពេក…

រឿង ៣ យ៉ាង មនុស្សស្រីត្រូវចាំឱ្យច្បាស់ កុំរហ័សប្រាប់ដៃគូរបស់អ្នកលឿនពេក ព្រោះវាមិនសូវជាល្អប៉ុន្មានឡើយ
គ្រួសារ

រឿង ៣ យ៉ាង មនុស្សស្រីត្រូវចាំឱ្យច្បាស់ កុំរហ័សប្រាប់ដៃគូរបស់អ្នកលឿនពេក ព្រោះវាមិនសូវជាល្អប៉ុន្មានឡើយ

មនុស្សស្រីអ្នកគួរតែប្រុងប្រយ័ត្នចំពោះរឿងដែលអ្នកនិយាយទៅកាន់ដៃគូរបស់អ្នក ដើម្បីរក្សានូវតម្លៃរបស់អ្នក ក៏ទុកជាការគោរពចំពោះដៃគូរបស់អ្នកផងដែរ។ អ្វី​ដែល​អ្នក​និយាយ​ទៅ​កាន់​បុរស​ វាអាច​នឹងធ្វើ​ឱ្យ​សេចក្តី​ស្រឡាញ់​ដែល​គាត់​មាន​ចំពោះ​អ្នក​កាន់តែ​ធំ ឬ​ធ្វើ​ឱ្យ​គាត់​ចាប់​ផ្តើម​លែង​ចាប់​អារម្មណ៍​លើ​អ្នកក៏ថាបាន។ ដូច្នេះហើយ ស្ត្រីទាំងឡាយ អ្នកត្រូវតែចាំទុកនូវបម្រាមទាំង ៣ យ៉ាងនេះ កុំរហ័សនិយាយទៅកាន់ដៃគូ ព្រោះវាអាចនឹងមានផលមិនល្អ បើចង់និយាយ គួរតែគិតឱ្យបានល្អិតល្អន់ កុំប្រញាប់ប្រញាល់ពេក។ ១. រឿងរៀបការ កុំឆាប់និយាយ ឬពិភាក្សារឿងអាពាហ៍ពិពាហ៍ជាមួយគាត់ ជាពិសេសប្រសិនបើទំនាក់ទំនងរវាងអ្នក និងគាត់ ទើបតែចាប់ផ្ដើមថ្មីថ្មោង។ គ្រាន់តែបង្កើនភាពទាក់ទាញមួយចំនួនជាមួយបុរស ដើម្បីមើលឃើញអ្នកជាស្ត្រីដែលអស់សង្ឃឹម។ បុរស​មិន​មាន​អារម្មណ៍​សុខ​ស្រួល​ក្នុង​ការ​នៅ​ជាមួយ​នារី​ដែល​អស់សង្ឃឹម​ក្នុង​ការ​រៀបការឡើយ។ វាមានសុវត្ថិភាពជាងក្នុងការអនុញ្ញាតឱ្យស្នេហារីកចម្រើនដល់ចំណុចមួយ ដែលគាត់នឹងត្រូវបានជម្រុញឱ្យធ្វើសំណើរៀបការជាមួយអ្នក នេះនឹងជួយបង្កើនតម្លៃរបស់អ្នកជាស្ត្រីផងដែរ។ ២. រឿងការយកកូន ទាំងមិនទាន់រៀបការ…

គន្លឹះពិសេសទាំង ៧ ដើម្បីជួយអ្នកកាត់បន្ថយអារម្មណ៍អន់ចិត្តជាមួយអ្នកដទៃ
គ្រួសារ

គន្លឹះពិសេសទាំង ៧ ដើម្បីជួយអ្នកកាត់បន្ថយអារម្មណ៍អន់ចិត្តជាមួយអ្នកដទៃ

ជាការពិតណាស់ មនុស្សណាក៏ចេះអន់ចិត្តដែរ គ្រាន់តែតិច ឬច្រើនតែប៉ុណ្ណោះ។ មនុស្សរឹងមាំ មិនចេះចំណាយពេល ទៅអន់ចិត្តនឹងអ្នកណាទេ រហូតដល់ពេលខ្លះ អ្នកដទៃគិតថា គេជាមនុស្សអាត្មានិយម គ្មានចិត្តថ្លើមទៀតផង តែការពិត គេជាមនុស្សចេះគិតបានច្រើន មានហេតុផលច្បាស់លាស់ ចេះបែងចែកបានត្រឹមត្រូវ។ ខាងក្រោមនេះ ជាវិធីកាត់បន្ថយអារម្មណ៍អន់ចិត្ត សាកល្បងធ្វើទៅ បើធ្វើបាន អ្នកនឹងយល់ថា ខ្លួនឯងពិតជាពូកែ ហើយរឹងមាំជាងមុន ៖ ១. កុំចេះតែគិតអ្វីផ្ដេសផ្ដាសតែម្នាក់ឯង ការគិតច្រើនផ្ដេសផ្ដាសតែម្នាក់ឯង វាជាការបង្កើតនូវចម្លើយដែលស្រពិចស្រពិល មន្ទិលសង្ស័យ គិតច្រើន​ខុសច្រើនតែប៉ុណ្ណោះ។ ២. កុំចេះតែខ្វល់ពីភាពព្រងើយកន្តើយរបស់អ្នកណា មិនថាជាមិត្ត​…

ហេតុផល៣ចំណុច ដែលធ្វើឱ្យមនុស្សប្រុសសុខចិត្តបោះបង់ប្រពន្ធកូន ហើយរត់ទៅតាមស្រីខាងក្រៅ
គ្រួសារ

ហេតុផល៣ចំណុច ដែលធ្វើឱ្យមនុស្សប្រុសសុខចិត្តបោះបង់ប្រពន្ធកូន ហើយរត់ទៅតាមស្រីខាងក្រៅ

មនុស្សប្រុសឆ្លាត ទោះបីមានស្រីខាងក្រៅយ៉ាងណាក៏មិនជ្រុលជ្រួលដល់ថ្នាក់បោះបង់កូនប្រពន្ធ បំផ្លាញគ្រួសារដ៏ត្រឹមត្រូវខ្លួនឯងចោលដែរ។ តែសម្រាប់មនុស្សប្រុសលីលាមួយចំនួន សុខចិត្តបោះបង់ប្រពន្ធកូនចោល ហើយទៅតាមស្រីខាងក្រៅ គឺអាចមកពីហេតុផលទាំង៣នេះ។ ១. ព្រោះតែភាពចង់ឈ្នះ ធម្មជាតិមនុស្សប្រុសគឺ មានចរិតខ្លាំង តែងតែចង់ឈ្នះ ហើយអ្វីដែលកាន់តែលំបាក គឺពួកគេកាន់តែព្យាយាមជម្នះ និងយកឱ្យបាន។ នេះជាមូលហេតុដែលនៅពេលបុរសមានស្នេហា គាត់អាចប្រើល្បិចគ្រប់បែបយ៉ាងដើម្បីយកឈ្នះស្នេហារបស់នារី។ ប៉ុន្តែបន្ទាប់ពីរៀបការរួច បុរសលែងចាប់អារម្មណ៍នឹងការដណ្តើមយកបានទៀតហើយ។ ពួកគេតែងតែស្រេកឃ្លាននៅចំពោះមុខស្ត្រីដែលមានភាពទាក់ទាញ និងអាចបំពេញអារម្មណ៍របស់ពួកគេ។ ពួកគេសុខចិត្តកុហក និងក្បត់ប្រពន្ធរបស់ពួកគេ ធ្វើយ៉ាងណា ឱ្យតែអាចទៅរកស្រីខាងក្រៅទាំងនោះបាន។ ២. ព្រោះស្រីខាងក្រៅចេះផ្អែមល្ហែម ចេះទន់ភ្លន់ ជីវិតបន្ទាប់ពីរៀបការ ព្រោះតែជាស្ត្រីមេផ្ទះ ធ្វើកិច្ចការក្នុងផ្ទះផង ក្រៅផ្ទះផង…

មុននឹងចង់សប្បាយខាងក្រៅ ត្រូវដាស់តឿនខ្លួនឯងផងថា អ្នកមិនមែនខ្លួនមួយដូចមុនទេ
គ្រួសារ

មុននឹងចង់សប្បាយខាងក្រៅ ត្រូវដាស់តឿនខ្លួនឯងផងថា អ្នកមិនមែនខ្លួនមួយដូចមុនទេ

ដឹងថាធម្មតាមនុស្សប្រុសត្រូវធ្វើការច្រើន ហត់នឿយ ចេញក្រៅ រកលុយ ដើម្បីគ្រួសារ អ្នកប្រាកដជាត្រូវការពេលវេលាដើម្បីសម្រាកលំហែខ្លះ ចង់ចេញក្រៅ ផឹកស៊ី ជួបជុំមិត្តភក្តិខ្លះ តែសូមកុំចង់សប្បាយរហូតដល់ភ្លេចខ្លួនឱ្យសោះ ព្រោះអ្នកមានប្រពន្ធ មានកូន អ្នកមានគ្រួសារ អ្នកមានមនុស្សដែលកំពុងតែរង់ចាំអ្នកនៅឯផ្ទះ។ យូរៗដើរលេងម្ដងមិនអីទេ យូរៗចេញក្រៅជួបជុំមិត្តភក្តិម្ដងម្កាល ស៊ីផឹកបន្តិចបន្តួច មិនមែនជាបញ្ហាអ្វីទេ តែសូមកុំញយពេក សូមកុំភ្លេចខ្លួន កុំហួសហេតុ ជាពិសេសគឺ ការដែលចង់សម្រាក ចង់សប្បាយតែម្នាក់ឯង ទាំងដែលប្រពន្ធ កូនមិនពេញចិត្តឱ្យអ្នកទៅ។ គ្រប់ពេលអ្នកត្រូវតែចេះរំឭក និងដាស់តឿនខ្លួនឯងឱ្យបានច្រើនឋ ថាខ្លួនអ្នកមិនមែនខ្លួនមួយ នៅកំលោះដូចកាលមុនឡើយ អ្នកមានប្រពន្ធកូនដែលកំពុងតែរង់ចាំអ្នកនៅឯផ្ទះ ពេលវេលាដែលអ្នកកំពុងតែសប្បាយក្អាកក្អាយជួបជុំ…

សំឡេងទាំង ៣ នៅក្នុងផ្ទះ ដ្បិតថាពេលខ្លះរញ៉េរញ៉ៃ តែវាជាសេចក្ដីសុខ សុភមង្គលដ៏ធំធេង
គ្រួសារ

សំឡេងទាំង ៣ នៅក្នុងផ្ទះ ដ្បិតថាពេលខ្លះរញ៉េរញ៉ៃ តែវាជាសេចក្ដីសុខ សុភមង្គលដ៏ធំធេង

នៅក្នុងផ្ទះ ប្រសិនបើគ្មានសំឡេងទាំង ៣ នេះទេ ច្បាស់ជាស្ងប់ស្ងាត់ ផ្ទះអាចនឹងមិនមែនជាផ្ទះនោះឡើយ។ ដ្បិតថាសំឡេងទាំង ៤ នេះ ពេលខ្លះរញ៉េរញ៉ៃខ្លាំងពិតមែន តែនេះជាសំឡេងនៃសេចក្ដីសុខ សុភមង្គល និងជាសំឡេងនៃភាពកក់ក្ដៅនៅក្នុងគ្រួសារ។ ១. សំឡេងប្រពន្ធ មាន​សុភាសិត​ចាស់​មួយ​បានពោល​ថា “ផ្ទះ​គ្មាន​ស្ត្រី​ប្រៀបបី​ដូចជា​ប្រាសាទ ផ្ទះ​គ្មាន​ប្រពន្ធ​ប្រៀប​ដូច​ព្រះសង្ឃ”។ បើ​ផ្ទះ​ណា​មិន​មាន​សំឡេង​រអ៊ូ​ពី​ប្រពន្ធ​ទេ នោះ​នឹង​ខ្វះ​ភាព​កក់ក្ដៅ។ ប្រពន្ធគឺជាអ្នកតំណាងដ៏ល្អបំផុតសម្រាប់គ្រួសារ នាងគឺជាមនុស្សដែលស្រលាញ់ យកចិត្តទុកដាក់ គឺជាមនុស្សដែលអ្នកទុកចិត្ត និងផ្តល់ភាពកក់ក្តៅដល់គ្រួសារ។ ស្នេហាមិនត្រឹមតែជាតណ្ហាគ្មានទីបញ្ចប់ មនោសញ្ចេតនាដ៏ជ្រាលជ្រៅប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគ្រឿងទេសនៃជីវិតប្រចាំថ្ងៃផងដែរ។ នៅពេលដែលស្នេហា និងចំណង់ចំណូលចិត្តត្រូវបានបាត់បង់ អាពាហ៍ពិពាហ៍គឺគ្រាន់តែជាអាហារ និងសម្លៀកបំពាក់ជារៀងរាល់ថ្ងៃ។…

ស្រីៗ​ បើអ្នកអាចកាត់បន្ថយ ៣ យ៉ាងនេះបានកាន់តែតិច ប្ដីស្រឡាញ់កាន់តែច្រើន បង្កើនសំណាងដល់កូនចៅផងដែរ
គ្រួសារ

ស្រីៗ​ បើអ្នកអាចកាត់បន្ថយ ៣ យ៉ាងនេះបានកាន់តែតិច ប្ដីស្រឡាញ់កាន់តែច្រើន បង្កើនសំណាងដល់កូនចៅផងដែរ

មនុស្សស្រី អ្នកត្រូវតែយល់ឱ្យច្បាស់ពីការប្រើប្រាស់ជីវិតជាប្ដីប្រពន្ធឱ្យបានល្អ។ យ៉ាងណា ប្រសិនបើអ្នកអាចបន្ថយរឿង ៣ យ៉ាងនេះបានកាន់តែតិច ស្វាមីនឹងកាន់តែស្រឡាញ់អ្នក និងអាចបន្សល់នូវពរជ័យដល់កូនចៅផងដែរ។ ១. កាត់បន្ថយការសង្ស័យ ស្ត្រី​ដែល​មាន​ការ​សង្ស័យច្រើនពេក នឹងធ្វើឱ្យការរស់នៅក្នុងគ្រួសារ កាន់តែមានបញ្ហា លែងទុកចិត្តលើគ្នា។ ការសង្ស័យរបស់ពួកគេច្រើនតែកើនឡើងនៅពេលជួបនរណាម្នាក់ បង្កើតការការគិតលម្អិត និងគិតស្មានផ្ដេសផ្ដាស។ ពួកគេមានទំនោរសង្ស័យពីចេតនារបស់អ្នកដទៃ ហើយតែងតែរក្សាខ្លួននៅក្នុងទីតាំង ដើម្បីការពារខ្លួន។ សម្រាប់ពួកគេ ដំបូន្មានសំខាន់ គឺមិនត្រូវមានចិត្តចង្អៀតពេកនោះទេ។ ប្រសិនបើ​ពួកគេ​តែងតែ​រក្សា​បុគ្គលិកលក្ខណៈ​ដែល​មាន​មន្ទិលសង្ស័យ​ដូចជា ឆាវ ឆាវ តែងតែ​គិតគូរ​ពី​គម្រោងការ និង​ការ​គណនា នោះ​ពួកគេ​នឹង​ជួប​បញ្ហា​និង​ឧបសគ្គ​ជាច្រើន​ក្នុង​ជីវិត។ ផ្ទុយ​ទៅ​វិញ ស្ត្រី​ដែល​មិន​សូវ​មាន​មន្ទិល​សង្ស័យ​ច្រើន​តែ​មាន​«បេះដូង»​ធំ​ បង្កើត​លក្ខខណ្ឌ​ឱ្យមាន​សុភមង្គល​ហូរ​ហៀរ។…

មនុស្សស្រីដែលមាន ៣ ចំណុចនេះ អ្នកនឹងមានសំណាងខ្លាំងក្នុងជីវិត ដៃគូក៏រឹតតែស្រឡាញ់ ពេញចិត្តនឹងអ្នកខ្លាំងបំផុត
គ្រួសារ

មនុស្សស្រីដែលមាន ៣ ចំណុចនេះ អ្នកនឹងមានសំណាងខ្លាំងក្នុងជីវិត ដៃគូក៏រឹតតែស្រឡាញ់ ពេញចិត្តនឹងអ្នកខ្លាំងបំផុត

មនុស្សស្រីដែលមានលក្ខណៈទាំង ៣ យ៉ាងនេះ នាងនឹងក្លាយជានារីដែលមានសំណាងខ្លាំង ហើយក៏ជាប្រពន្ធដែលនាំរឿងល្អៗចូលក្នុងគ្រួសារ ដៃគូក៏រឹតតែស្រឡាញ់ពេញចិត្តនឹងនាងកាន់ទែខ្លាំង។ ១. ចេះចាយលុយបានត្រឹមត្រូវ ស្ត្រី​ឆ្លាត​ គឺ​ជា​មនុស្ស​ម្នាក់​ដែល​មិន​ត្រឹម​តែចេះ​សន្សំ​ទុកដាក់លុយកាក់ប៉ុណ្ណោះទេ ប៉ុន្តែ​នាងក៏​ចេះ​ចាយ​លុយ​បាន​ត្រឹម​ត្រូវ​ដែរ។ ស្ត្រីគឺជាកំណប់ទ្រព្យនៅក្នុងអាពាហ៍ពិពាហ៍។ នាងដឹងថា ការរកលុយមិនមែនជារឿងងាយស្រួលឡើយ ត្រូវចំណាយញើសឈាមច្រើនណាស់ ដូច្នេះ ពេលចាយវាយ ក៏ត្រូវតែមានរបៀបត្រឹមត្រូវដែរ។ បុរស​ខ្លាច​រៀបការ​ជាមួយ​ប្រពន្ធ​ដែល​ចេះ​តែ​ខ្ជះខ្ជាយ​លុយកាក់ គិតតែពីសប្បាយ ក្រៅពីចាយ និងចេះតែតែងខ្លួន។ ប្រសិនបើស្ត្រីដឹងពីរបៀបចំណាយលុយលើរបស់ដែលសក្តិសមនោះ ស្វាមីរបស់នាងប្រាកដជាមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការកសាងអាជីពរបស់គាត់។ ទោះ​បី​ជា​ប្ដី​ប្រពន្ធ​ពី​ដំបូង​មាន​ជីវភាព​ក្រីក្រ ក៏អាចមានបានយ៉ាងឆាប់រហ័សដែរ។ ២. ចិត្តល្អ ទៀងត្រង់ ស្មោះត្រង់ចេញពីខាងក្នុង ភរិយា​ដែល​ចម្រើន​រុងរឿង​ ត្រូវ​ជា​អ្នក​ដែល​ចេះ​សម្អាត​ព្រលឹង​ពីខាងក្នុង។…

មិនថាប្រុសក៏ដោយ ស្រីក៏ដោយ ចង់រៀបការសួរខ្លួនឯងសិន អាចធ្វើបានប៉ុន្មានចំណុចហ្នឹងហើយឬនៅ?
គ្រួសារ

មិនថាប្រុសក៏ដោយ ស្រីក៏ដោយ ចង់រៀបការសួរខ្លួនឯងសិន អាចធ្វើបានប៉ុន្មានចំណុចហ្នឹងហើយឬនៅ?

ពាក្យថា រៀបការ វាអាចជាពាក្យស្រួលនិយាយ ហើយក៏ងាយយល់ តែការរៀបការ សាងគ្រួសារ វាមិនមែនជារឿងដែលងាយដូចការគិតនោះទេ តែបើអ្នកអាចគិតដល់ចំណុចទាំងនេះ ចូរពិចារណា ហើយសួរខ្លួនឯងសិនថា តើអ្នកអាចធ្វើនូវរឿងទាំងនេះបានដល់ចំណុចណា នោះហើយទើបជារឿងដែលប្រសើរ។ ១. ចិត្តធ្ងន់កម្រិតណា? ចិត្តធ្ងន់ ពុំមែនចង់សម្ដៅដល់ត្រឹមតែការចេះអត់ធ្មត់ អត់ទ្រាំចំពោះរឿងដែលកើតឡើង ឬប្រឈមមុខជាមួយដៃគូតែប៉ុណ្ណោះទេ តែវាជាការដែលចង់បញ្ជាក់ថា តើអ្នកអាចស៊ូជាមួយស្ថានភាពនៃជីវិតគូបានយូរដល់ពេលណា? ការរស់នៅជាមួយគ្នា ក៏មិនមែនទាមទារឱ្យមានការទ្រាំតែប៉ុណ្ណោះទេ តែអ្នកត្រូវតែចេះបើចិត្តឱ្យទូលាយ ចេះទទួលយក និងអត់ឱនឱ្យគ្នា ទើបជីវិតប្ដីប្រពន្ធ វាមិនធ្ងន់ក្នុងការពន់រែកតែម្ខាង។ ២. មានទំនួលខុសត្រូវកម្រិតណា? មិនថាស្ថិតចំពោះស្ថានភាពគ្រួសារ ឬជាមួយនឹងការងារផ្សេងៗនោះឡើយ ជាប្ដី…

សាច់ឈាមបង្កើតក៏ដោយ! បើអាចលាក់បាន ក៏លាក់ទៅ កុំសូវនិយាយបូរបាច់រៀបរាប់ រឿងទាំង ៣ យ៉ាងនេះច្រើនពេក
គ្រួសារ

សាច់ឈាមបង្កើតក៏ដោយ! បើអាចលាក់បាន ក៏លាក់ទៅ កុំសូវនិយាយបូរបាច់រៀបរាប់ រឿងទាំង ៣ យ៉ាងនេះច្រើនពេក

មនុស្សយើងជាច្រើនគិតថា ដោយសារយើងជាបងប្អូនសាច់ឈាមតែមួយ យើងមិនចាំបាច់តឹងរឹងដូចអ្នកខាងក្រៅនោះទេ។ ជាការពិត បើទោះបីជាអ្នកជាបងប្អូនក្នុងគ្រួសារតែមួយ និងស្រលាញ់គ្នាខ្លាំងក៏ដោយ ក៏អ្នកនៅតែត្រូវចៀសវាងរឿងនេះ ប្រសិនបើមិនចង់ឱ្យទំនាក់ទំនងរបស់អ្នកកាន់តែអាក្រក់ទៅៗ។ ១. កុំ​បង្ហាញ​គ្រួសារ ឬ​ដើម​កំណើត​ដៃគូ​របស់​អ្នក​ដោយ​បំពាន នៅពេលដែលបងប្អូនបង្កើត ម្នាក់ៗមានជីវិតគូរៀងៗខ្លួន កុំភ្លេចរក្សាអារម្មណ៍ជាក់លាក់នៃសមាមាត្រ។ ជាមួយនឹងរឿងដែលប៉ះពាល់ដល់ដៃគូរបស់អ្នក ដូចជាប្រវត្តិគ្រួសាររបស់គាត់ មិនថាល្អ ឬអាក្រក់ អ្នកមិនគួរនិយាយអំពីវាជាមួយបងប្អូនបង្កើតរបស់អ្នកឡើយ។ សម្រាប់មនុស្សជាច្រើន ការនិយាយជាមួយបងប្អូនរបស់ពួកគេ អំពីប្រវត្តិគ្រួសាររបស់ដៃគូ គឺជារឿងធម្មតា។ ប៉ុន្តែ​អ្នក​និយាយ​គឺ​អចេតនា តែ​អ្នក​ស្តាប់​មាន​ចេតនា។ មនុស្សអាចចំអកអ្នកចំពោះស្ថានភាពមិនល្អរបស់អ្នក ឬច្រណែននៅពេលអ្នករៀបការជាមួយមនុស្សដែលមានលក្ខខណ្ឌល្អ។ ការ​មិន​បង្ហាញ​ពី​ប្រវត្តិ​គ្រួសារ​របស់​ដៃគូ​អ្នក​ គឺ​ជា​ការ​ការពារ​ និង​ការ​ស្រឡាញ់ដៃគូរបស់​អ្នក។ មាន​រឿង​ឯកជន​មួយចំនួនដែលអ្នកគួរតែរក្សាការសម្ងាត់រវាង​ប្ដី​ប្រពន្ធ​ កុំប្រាប់បងប្អូនអ្នកអី។…

ប្រុសល្អចេះគ្រប់គ្រងខ្លួនឯង! បន្ទាប់ពីរៀបការ មានប្រពន្ធហើយ ប្រុសត្រឹមត្រូវ ដាច់ខាតមិនប៉ះពាលរឿងទាំង ៣ នេះឡើយ
គ្រួសារ

ប្រុសល្អចេះគ្រប់គ្រងខ្លួនឯង! បន្ទាប់ពីរៀបការ មានប្រពន្ធហើយ ប្រុសត្រឹមត្រូវ ដាច់ខាតមិនប៉ះពាលរឿងទាំង ៣ នេះឡើយ

មនុស្សប្រុសល្អត្រឹមត្រូវ នឹងចេះគ្រប់គ្រងចិត្តគំនិតខ្លួនឯងបានច្បាស់លាស់ ដូច្នេះហើយ បន្ទាប់ពីរៀបការរួច គេដឹងខ្លួនច្បាស់ថា គេមានប្រពន្ធ ហេតុនេះហើយ ដាច់ខាតគេមិនទៅប៉ះពាល់នឹងរឿងទាំង ៣ នេះឡើយ ព្រោះមិនចង់ឱ្យជីវិតអាពាហ៍ពិពាហ៍ប្រេះឆា។ ១. មិនទាក់ទង ប៉ះពាល់នឹងស្រីខាងក្រៅ អ្វីដែលសំខាន់បំផុតក្នុងអាពាហ៍ពិពាហ៍ គឺភាពស្មោះត្រង់។ ភាពស្មោះត្រង់ និងភាពជឿជាក់ គឺជារឿងពីរដែលមិនអាចខ្វះបានឡើយនៅក្នុងជីវិតប្តីប្រពន្ធ។ អារម្មណ៍​នៅ​ក្រៅ​អាពាហ៍ពិពាហ៍​ជា​អ្វី​ដែល​អាចសម្លាប់​ស្នេហា​លឿន​បំផុត។ អំពើផិតក្បត់ គឺមិនអាចប៉ះបានឡើយ។ មនុស្ស​ខ្លះ​ ពេល​ខ្លះ​ជួប​ប្រទះ​នឹង​ជម្លោះ​មានបញ្ហាប្ដីប្រពន្ធ ក៏ចាប់ផ្ដើមចង់ចេញទៅក្រៅ ចង់មានអ្នកកំដរ លួងលោម ដោយទុកប្រពន្ធចោល។ តែអ្នកត្រូវដឹងថា ស្នេហាខាងក្រៅ ជាមួយនឹងស្រីៗនៅខាងក្រៅ មិនមែនព្រោះតែសេចក្ដីស្រឡាញ់…

ពេលជីវិតគូមិនសមប្រកប! ជម្រើសចុងក្រោយ មានតែការត្រឡប់មករស់នៅជាមួយខ្លួនឯងប៉ុណ្ណោះ ជារឿងដែលល្អបំផុត
គ្រួសារ

ពេលជីវិតគូមិនសមប្រកប! ជម្រើសចុងក្រោយ មានតែការត្រឡប់មករស់នៅជាមួយខ្លួនឯងប៉ុណ្ណោះ ជារឿងដែលល្អបំផុត

បន្ទាប់ពីរៀបការ សាងគ្រួសាររួចមក គ្មានមនុស្សស្រីណាម្នាក់ចង់បែកបាក់គ្រួសារ គ្មានមនុស្សស្រីណាចង់ត្រឡប់មករស់ម្នាក់ឯងវិញ ដោយមានឈ្មោះថាជាស្រីមេម៉ាយនោះឡើយ បើទោះជាជីវិតប្ដីប្រពន្ធរកាំរកូស ឈ្លោះទាស់ទែង ខ្វែងគំនិតគ្នាយ៉ាងណាក៏ដោយ ក៏មនុស្សស្រីស្ទើរតែ៩០% នាងសុខចិត្តទ្រាំរស់នៅទាំងទុក្ខលំបាក ធ្វើយ៉ាងណា ដើម្បីរក្សាចំណងអាពាហ៍ពិពាហ៍ មិនឱ្យបែកបាក់ប្រេះឆាឡើយ ប៉ុន្តែ បើទោះជាមនុស្សស្រីព្យាយាមថែរក្សា និងទ្រាំខ្លាំងប៉ុនណា ក៏នៅតែមិនអាចថែរក្សាចំណងគ្រួសារបាន យ៉ាងណា ក្នុងគ្រួសារខ្លះ ក៏នៅតែបែកបាក់ ប្រេះឆា មិនអាចបន្តរួមរស់រហូតឡើយ។ ចិត្តមនុស្សស្រី ទម្រាំតែនាងសម្រេចចិត្តបែកបាក់ ទម្រាំតែនាងយល់ព្រមលែងលះ នាងបានស៊ូទ្រាំលំបាកទាំងកាយ គ្រាំទាំងចិត្តច្រើននាស់មកហើយ ទ្រាំរហូតដល់នាងអត់ធ្មត់លែងបាន ទើបនាងសម្រេចចិត្តចែកផ្លូវ មិនមែននាងចង់ទេ តែពាក្យថា ទ្រាំលែងបាន…

ប្រុសៗដណ្ដឹងបានប្រពន្ធមាន ៤ ចំណុចនេះ ដូចជីកបានកំណប់ធំក្នុងជីវិត
គ្រួសារ

ប្រុសៗដណ្ដឹងបានប្រពន្ធមាន ៤ ចំណុចនេះ ដូចជីកបានកំណប់ធំក្នុងជីវិត

ស្ត្រី​ដែលចូលចិត្ត​ធ្វើ​ការងារ​ល្អ មាន​ចិត្ត​សប្បុរស ចេះ​ជួយ​ប្តី អប់រំ​កូន នឹង​នាំ​សុភមង្គល​ដល់​គ្រួសារ។ ក្នុង​ចំណោម​មនុស្ស​រាប់​រយ​នាក់ មាន​មនុស្ស​តិច​តួច​ប៉ុណ្ណោះ​ដែល​ការពារ​ដោយ​ព្រះ ដូច្នេះ សម្រាប់ស្ត្រីដែលមានលក្ខណៈទាំង ៤ ចំណុចនេះ បុរសណាបាននាងជាប្រពន្ធ សំណាងធំណាស់ក្នុងជីវិត។ ១. មានញាតិមិត្តអាណិតស្រឡាញ់ច្រើន មានតែមនុស្សដែលមានពរជ័យដ៏អស្ចារ្យ និងជីវិតសម្បូរបែបប៉ុណ្ណោះ នឹងត្រូវបានស្រឡាញ់ដោយមនុស្សជាច្រើន។ នៅពេលដែលមនុស្សជាច្រើនត្រូវបានគេមើលរំលង ឬជួបតែរឿងបោកបញ្ឆោត តែអ្នកបែរជាជួបតែរឿងល្អៗ ជួបតែមនុស្សល្អៗ នោះហើយជាពរជ័យក្នុងជិវិត។ អ្នក​មាន​មិត្ត​ល្អ​ជា​ច្រើន ហើយ​ច្រើន​តែ​ត្រូវ​បាន​គេ​ស្រឡាញ់​តាំង​ពី​ការ​ជួប​គ្នា​ដំបូង។ ទោះបីជាអ្នកជួបការលំបាកក៏ដោយ ក៏អ្នកនឹងត្រូវបានជួយជានិច្ច ទោះបីជាអ្នកដទៃទើបតែបានជួបអ្នកជាលើកដំបូងក៏ដោយ។ មួយផ្នែកគឺដោយសារតែរបៀបរស់នៅដែលមិនចេះខ្វល់ខ្វាយ និងសុជីវធម៌របស់អ្នកផងដែរ ពីព្រោះលាភសំណាងមកពីស្ថានសួគ៌ជួយទាក់ទាញនូវផលដ៏ល្អនេះ។ ២.…

កែចេញទៅស្រីៗ! ចរិតទាំង ៤ នេះ​ប្រុសៗគេស្អប់ណាស់ ជាពិសេសប្រុសល្អៗ គេប្រាកដជាមិនយកអ្នកឡើយ
គ្រួសារ

កែចេញទៅស្រីៗ! ចរិតទាំង ៤ នេះ​ប្រុសៗគេស្អប់ណាស់ ជាពិសេសប្រុសល្អៗ គេប្រាកដជាមិនយកអ្នកឡើយ

មនុស្ស​ស្រី​ដែលមានចរិតទាំង ៤ ប្រភេទ​នេះ​ ធានាថា ប្រុសណាក៏គេមិនចូលចិត្តដែរ ជាពិសេសគឺប្រុសល្អៗ គេមិនយកអ្នកជាគូ មិនយកអ្នកធ្វើជាម្ដាយកូនរបស់គេឡើយ។ ១. ស្រីសម្ភារៈនិយម មានស្រីៗជាច្រើនដែលមើលទៅស្រស់ស្អាត ដូច្នេះពួកគេគិតថាគ្រាន់តែក្រឡេកមើលទៅ នឹងមានបុរសរាប់សិបនាក់ទាក់ចិត្តចំពោះនាង។ មនុស្ស​ស្រី​ប្រភេទ​នេះ​តែង​តែ​គិត​ថា ​បុរស​ដែល​មាន​ឋានៈ​ និង​សេដ្ឋកិច្ច​ទាប​មិន​​សក្តិសម​នឹង​គេ​ឡើយ។ មនុស្ស​ស្រី​បែបនេះ បុរសល្អៗប្រហែលមិនយកភ្នែកមើលនាងទេ។ ដូច្នេះ​ហើយ​ស្ត្រី​គួរ​មាន​ចិត្ត​សុភាព​រាបសារ។ មនុស្ស​ស្រី​ដែល​មាន​ស្នេហាច្បាស់លាស់ នឹង​មិន​ទុក​លុយ ​ឬ​សម្ភារៈ​អ្វី​មក​ប៉ះ​ពាល់​អារម្មណ៍​ខ្លួន​ឡើយ ហើយ​ជា​ពិសេស​ក៏​មិន​ចង់​ឱ្យ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ព្រួយ​បារម្ភ ឬ​សង្ស័យ​លើ​អារម្មណ៍​ខ្លួន​ដែរ។ ដំបូន្មាន​មួយ​សម្រាប់​បុរស ​គឺ​ត្រូវ​បញ្ចប់​ទំនាក់​ទំនង​នោះ​ជា​បន្ទាន់ ព្រោះ​នាង​ពិត​ជា​ឆ្លៀត​យក​ប្រយោជន៍ និង​មិន​មាន​ស្នេហា​ចំពោះ​អ្នក​ទាល់​តែ​សោះ។ ២. មនុស្សស្រីមិនចេះរៀបចំ តុបតែងខ្លួនឱ្យស្អាត ទោះបីជានារីម្នាក់មិនមែនជាអ្នកមាន…