
មនុស្សស្រីដែលមានចំណុចទាំងនេះ កុំខ្លាចខ្មាសគេ ឬគិតថាមិនល្អ មិនស្អាត តែអ្នកដឹងត្រូវថាទាំងនេះសុទ្ធតែជាលាភសំណាងរបស់អ្នកហើយ
មនុស្សស្រីដែលមានចំណុចទាំងនេះ កុំខ្លាចខ្មាសគេ ឬគិតថាមិនល្អ មិនស្អាត តែអ្នកដឹងត្រុូវថាទាំងនេះសុទ្ធតែជាលាភសំណាងរបស់អ្នកហើយ។ មនុស្សស្រីដែលមានលក្ខណៈសម្គាលទាំង៥ចំណុចខាងក្រោមនេះ បង្ហាញថា នាងជាស្ត្រីដែលមានលាភសំណាងខ្ពស់ សូម្បីតែក្នុងជីវិតអាពាហ៍ពិពាហ៍ ក៏សមប្រកបល្អដែរ។ ១. មាត់ធំ យោងតាមការសិក្សាផ្នែកចិត្តសាស្ត្របានឱ្យដឹងថា ស្ត្រីដែលមានមាត់ធំទូលាយបូករួមទាំងសំឡេងឮៗ ច្រើនតែមានបុគ្គលិកលក្ខណៈរួសរាយរាក់ទាក់ បើកទូលាយ សុភាពរាបសារ ទំនាក់ទំនងល្អ ចេះបង្កើតទំនាក់ទំនងសង្គម ពូកែរកលុយដើម្បីមើលថែគ្រួសារ។ មិនចាំបាច់ពឹងផ្អែកលើប្តីរបស់នាងឡើយ។ ២. ធ្មេញមុខធំ មនុស្សស្រីច្រើនតែមិនចូលចិត្តមានធ្មេញមុខធំពីរទេ ព្រោះពួកគេគិតថានោះមិនស្រស់ស្អាត និងមិនសូវទាក់ទាញចំពោះភេទផ្ទុយ។ ភាគច្រើននៃមនុស្សស្រី ច្រើនតែទៅកែធ្មេញនេះចេញ។ តែតាមពិតវាជាលក្ខណៈពិសេសដ៏ថ្លៃថ្នូររបស់អ្នកទៅវិញទេ។ ប្រសិនបើនរណាម្នាក់មានធ្មេញខាងមុខធំពីរ នោះពួកគេនឹងទទួលបានជីវិតរីករាយ និងសុទិដ្ឋិនិយមខ្លាំង។…




















