គ្រួសារ

KNONGSROK
គ្រួសារ

អត្ថបទផ្ញើជូននារីរឹងមាំទាំងឡាយ! ពេលមួយអ្នកនឹងភ្ញាក់ឡើងដោយគ្មានការឈឺចាប់…..ថ្ងៃណាមួយអ្នកនឹងរឹងមាំខ្លាំងជាងពេលនេះ

នៅថ្ងៃណាមួយ អ្នកនឹងភ្ញាក់ពីដំណេកដោយគ្មានការឈឺចាប់ និងការតឹងថប់ក្នុងទ្រូងក្នុងបេះដូងទៀតឡើយ….ថ្ងៃណាមួយ អ្នកនឹងបើកភ្នែកដោយគ្មានដានទឹកភ្នែក ឬស្រក់ទឹកភ្នែកពេញមុខដូចមុនទៀតទេ អ្នកនឹងបើកភ្នែកឡើងជាមួយនឹងស្នាមញញឹមសម្លឹងមើលទៅបង្អួចខាងក្រៅ ស្រូបយកពន្លឺស្រទន់ដ៏កក់ក្តៅនៃកម្តៅថ្ងៃ ហើយពេលនោះហើយអ្នកនឹងលែងគិតពីគេជាមនុស្សដំបូងបំផុតដែលអ្នកនឹកឃើញមុនគេពេលភ្ញាក់ពីដំណេកហើយ។ ថ្ងៃណាមួយ អ្នកនឹងភ្ញាក់ឡើងមក ដោយមិនប្រញាប់ឆែកមើលទូរស័ព្ទរង់ចាំសាររបស់គេ មិនឆែកមើល  Profile គេ ថាគេ post អ្វីខ្លះ គេ comment លេងជាមួយអ្នកណាខ្លះ តើគេ Like អ្វីខ្លះ តើគេកំពុងតែលេងសើច​ ឬចែចង់អ្នកណាទៀតឡើយ​ ហើយប្រសិនជាគេផ្ញើសារមកអ្នក អ្នកក៏លែងពុះកញ្ជ្រោល និងរំភើបនឹងសាររបស់គេទៀតដែរ។ នៅថ្ងៃណាមួយ អ្នកនឹងនៅតែជា Friendlist ជាមួយគេ…

KNONGSROK
គ្រួសារ

បើអ្នកមិនអាចស្វែងរកស្នេហាពិតបានទេ ចូរបង្វែរគំនិត មកគិត ខិតខំប្រឹងប្រែងធ្វើការ រកលុយវិញ​ ហើយរីករាយជាមួយនឹង …!

– បើអ្នកមិនអាចរកបានមនុស្សដែលត្រូវចិត្ត …! – បើមនុស្សដែលអ្នកពេញចិត្ត តែមិនអាចប្រើជីវិត រស់នៅឱ្យចុះសម្រុងគ្នាបាន …! – បើអ្នកមិនអាចស្វែងរកស្នេហាពិតបានទេ ចូរបង្វែរគំនិត មកគិត ខិតខំប្រឹងប្រែងធ្វើការ រកលុយវិញ​ ហើយរីករាយជាមួយនឹងជីវិតនៅម្នាក់ឯងឱ្យសុខសាន្ត សល់ពេលប៉ុន្មាន ក៏ប្រើជាមួយក្រុមគ្រួសារ … គ្មាននរណាម្នាក់ ដែលស្លាប់ ព្រោះតែគ្មានគូ ឬត្រូវនៅលីវមួយជីវិតនោះឡើយ … ប៉ុន្តែមានមនុស្សជាច្រើន ត្រូវរស់នៅដូចស្លាប់ទាំងរស់ ព្រោះតែជ្រើសមនុស្សខុស ឱ្យចូលមករួមដំណើរជីវិតជាមួយ​ … !! អាយុច្រើនហើយ មិនមែនជាកូនក្មេងទៀតទេ កុំចំណាយលពេល…

KNONGSROK
គ្រួសារ

អ្នកណាមិនជឿខ្ញុំ ក៏មិនអី អ្នកដទៃនិយាយបែបណាពីខ្ញុំ ក៏ខ្ញុំគ្មានបញ្ហាដែរ ប៉ុន្តែសម្រាប់អ្នក​ …!

អ្នកណាមិនជឿខ្ញុំ ក៏មិនអី អ្នកដទៃនិយាយបែបណាពីខ្ញុំ ក៏ខ្ញុំគ្មានបញ្ហាដែរ #ប៉ុន្តែសម្រាប់អ្នក នៅពេលដែលអ្នកមិនជឿជាក់លើខ្ញុំ វាប្រៀបបាននឹងអ្នក កំពុងតែបំផ្លាញនូវភាពស្មោះត្រង់ដែលខ្ញុំបានផ្ដល់ឱ្យអ្នក។ នៅពេលដែលអ្នកនិយាយមិនល្អ ឬប្រើសម្ដីមិនគប្បីចំពោះខ្ញុំ វាប្រៀបបាននឹងអ្នកកំពុងតែបំផ្លាញអារម្មណ៍ល្អៗ និងទំនុកចិត្តដែលខ្ញុំមានចំពោះអ្នកអ៊ីចឹង។ ខ្ញុំអាចមិនល្អទេសម្រាប់មនុស្សគ្រប់គ្នា តែខ្ញុំច្បាស់ណាស់ថា ខ្ញុំបានព្យាយាមធ្វើល្អបំផុតសម្រាប់អ្នក ខ្ញុំបានលះបង់គ្រប់យ៉ាងចំពោះអ្នក ខ្ញុំក៏ស្មោះត្រង់ចំពោះអ្នកបំផុតដែរ … តែបើអ្នកមិនដែលគោរព ឱ្យតម្លៃ និងជឿជាក់ខ្ញុំផងនោះ តើឱ្យខ្ញុំគួរនិយាយបែបណា? អ្នកដទៃគេមិនជឿខ្ញុំ អ្នកដទៃមិនឱ្យតម្លៃខ្ញុំ ខ្ញុំមិនឈឺចាប់ ខ្វល់ចិត្តជាមួយឡើយ តែបើអ្នកមិនជឿខ្ញុំហើយ អ្នកជឿអ្នកដទៃ មិនខុសអីពីអ្នក កំពុងតែសម្លាប់ខ្ញុំទាំងរស់នោះទេ…។ មួយរយៈពេលដែលកន្លង ខ្ញុំក៏បានព្យាយាមបំផុត…

KNONGSROK
គ្រួសារ

សុំទោសប្រពន្ធសម្លាញ់ ដែលបង​តែងតែទុកអូនចោល ព្រោះតែការងារ!!!

សុំទោសប្រពន្ធសម្លាញ់ ដែលបង​តែងតែ …!! សុំទោសអូន បងដឹងថា មួយរយៈហ្នឹង បងមិនសូវមានពេលសម្រាប់អូន សុំទោសដែលខកខាន មិនសូវបានបាយទឹកជាមួយអូន សុំទោស ដែលបងតែងតែ ធ្វើឱ្យអូនអន់ចិត្ត គិតច្រើន ខ្វាយខ្វល់ ព្រួយបារម្ភ ទាំងយប់ទាំងថ្ងៃ សុំទោស ដែលពេលខ្លះ និយាយស្ដី មិនបានពីរោះ ផ្អែមល្ហែមដាក់អូន តែបងសង្ឃឹមថាអូននឹងយល់ ហើយមិនស្អប់ មិនខឹងនឹងបង។ កាលយើងនៅជាសង្សារ​ បងមានពេលសម្រាប់អូនច្រើន តែពេលនេះវាមិនដូចមុនទេ បងមិនមែនគិតត្រឹមអូននោះទេ តែបងគិតដល់អនាគតអូន និងអនាគតកូនយើងទៀត ដូច្នេះហើយ ទើបបងត្រូវបន្ថែមការងារ…

KNONGSROK
គ្រួសារ

ត្រូវចាំថា មិនថាជាសង្សារ ឬប្ដីប្រពន្ធនោះទេ តែចំពោះមនុស្សដែលយើងស្រឡាញ់ នៅពេលដែលយើងគោរពគាត់ គាត់ក៏គោរពយើងដូចគ្នា …

ខ្ញុំមិនដឹងថា មិត្តភក្តិ និងអ្នកក្បែរខ្លួនខ្ញុំគិតបែបណាទេ តែវាជាសំណួរដែលខ្ញុំតែងតែឮពួកគាត់សួរនាំ គ្រប់ពេលពាក់ព័ន្ធនឹងសង្សារបស់ខ្ញុំ។ – ពេលចេញក្រៅ ឬមានកម្មវិធីជប់លៀងជួបជុំផ្សេងៗ ខ្ញុំតែងតែបណ្ដើរសង្សាររបស់ខ្ញុំទៅជាមួយ បេលនោះមិត្តរបស់ខ្ញុំសួរថា ” អ្ហែង!នាំសង្សារមកចឹង ហើយអ្ហែងចង់ចេញទៅណាផ្សេងម៉េចកើត?” ខ្ញុំក៏ឆ្លើយថា ” ទៅណាមានគាត់បណ្ដើរគឺគ្រប់គ្រាន់ហើយ វាជាសេចក្ដីសុខរបស់ខ្ញុំ ចុះចាំបាច់អីទៅរកក្ដីសុខផ្សេងទៀត? ទៅណាមកណា ខ្ញុំទេដែលជាអ្នកខ្លាចគាត់មិនទៅជាមួយ ព្រោះគាត់រវល់ការងារគាត់ច្រើនណាស់”។ – ពេលសង្សារខ្ញុំចេញក្រៅញុំាអីជួបជុំពួកម៉ាក់ ក៏មានយប់ខ្លះ គាត់ទៅ ​Pub ឬClub តែខ្ញុំមិនបានទៅជាមួយ មិត្តភក្តិរបស់ខ្ញុំក៏និយាយថា ” ថីអ្ហែងមិនទៅជាមួយ បណ្ដោយឱ្យនាងទៅជាមួយមិត្តភក្តិ…

KNONGSROK
គ្រួសារ

ខ្ញុំប្រហែលជាកូនអកត្តញ្ញូ ដែលព្រម និងគាំទ្រ ហើយក៏ជម្រុញឱ្យឪពុកម្ដាយលែងលះគ្នា!!!

ខ្ញុំប្រហែលជាកូនអកត្តញ្ញូ ដែលព្រម និងគាំទ្រ ហើយក៏ជម្រុញឱ្យឪពុកម្ដាយលែងលះគ្នា … ប៉ុន្តែខ្ញុំពិតជាគ្មានជម្រើសអ្វីផ្សេងក្រៅពីនេះនោះទេ ព្រោះជាង៣០ឆ្នាំមកនេះ ម៉ាក់គ្រាំចិត្តគ្រប់គ្រាន់ហើយ​ ហើយរហូតដល់ពេលដែលខ្ញុំធំដឹងក្ដី អ្វីដែលខ្ញុំឃើញច្រើនបំផុតនោះគឺ ភាពហត់នឿយទាំងកាយ និងចិត្តរបស់ម៉ាក់ ដែលគាត់ជាមនុស្សស្រីសោះ តែគាត់រ៉ាប់រងបន្ទុកគ្រួសារជំនួសឪពុករបស់ខ្ញុំទៅវិញ ចំណែកឪពុករបស់ខ្ញុំ ជាមនុស្សប្រុសមួយទាំងមូល ជាមេគ្រួសារ ជាបង្គោលគ្រួសារ តែអ្វីដែលគាត់ធ្វើគឺ ធ្វើជាបន្ទុក បន្ថែមតែបញ្ហា ភាពស្មុគស្មាញ និងការបំផ្លិចបំផ្លាញ ហើយឱ្យម៉ាក់ជាអ្នកដោះស្រាយឱ្យតាមក្រោយ … នេះឬ ឈ្មោះថាមនុស្សប្រុស ជាមេគ្រួសារ? ជាប្ដី? ជាឪពុក? តាំងពីដឹងក្ដីមកនេះ ខ្ញុំសួរចោទជាសំណួរឱ្យខ្លួនឯងរហូតទាក់ទងនឹងគ្រួសារមួយនេះ…

KNONGSROK
គ្រួសារ

១០ចំណុចខ្លីៗដែលបញ្ជាក់ថា អ្នកបានក្លាយជាមនុស្សម្នាក់ដែលចាស់ចិត្តចាស់គំនិត ស្គាល់ន័យជីវិតច្បាស់ហើយ

ដល់ពេលមួយ ដែលអ្នកចាស់ចិត្ត ចាស់គំនិត ចាស់ទុំគ្រប់គ្រាន់ អ្នកនឹងយល់ថា ការពិតទៅការប្រើជីវិតរស់នៅប្រចាំថ្ងៃដែលអ្នកបានប្រើកន្លងមកនេះ គឺអ្នកបានបង្ហិនពេលវេលាចោលច្រើនណាស់ ជាមួយនឹងរឿងដែលអត់ប្រយោជន៍ទាំងនេះ ហើយពេលនោះ អ្នកនឹងចាប់ផ្ដើម កែប្រែខ្លួនឯងសាជាថ្មីបន្តិចម្ដងៗ សូម្បីតែអ្នកខ្លួនឯង ក៏មិនដឹងថា តើអ្នកអាចធ្វើបានដោយរបៀបណាដែរ? ចំណុចទាំង១០ខាងក្រោមនេះហើយ ដែលបញ្ជាក់ថា អ្នកចាស់ទុំ ចេះគិតបានច្រើនហើយ ព្រោះអ្នកនឹងយលល់ថា ៖ ១. ការឈ្លោះប្រកែក ឬប្រកាន់មនុស្សមួយចំនួន គឺវាជារឿងដែលអត់ប្រយោជន៍បំផុត។ ២. ការដែលឆេវឆាវ ឆាប់ខឹង ឬក៏ក្ដៅក្រហាយច្រើន អ្នកនឹងគ្មានក្ដីសុខទេ។ ៣. ការដែលចាំតែទើស ឬច្រណែននឹងអ្នកដទៃ…

៤
គ្រួសារ

មនុស្សស្រីត្រូវចាំ! មនុស្សប្រុសដែលមានចរិតទាំង ៥ ប្រភេទនេះ ដាច់ខាត កុំទាក់ទងឱ្យសោះ

ស្ថិតក្នុងទំនាក់ទំនង​ សូមចងចាំថា កុំជ្រើសរើសឱ្យសោះ មនុស្សប្រុសណាដែលមាន ចរិតទាំង៥នេះ បើមិនចង់ឱ្យខ្លួនឯងគ្រាំចិត្តទៅថ្ងៃក្រោយ។ ១. ព្យាយាមត្រួតត្រាលើអ្នក នៅពេលដែលចាប់ផ្ដើមស្រឡាញ់ ប្រសិនបើមនុស្សម្នាក់នោះមានចរិតផ្តាច់ការខ្លាំង រឿងដែលអ្នកត្រូវធ្វើឱ្យបានលឿនបំផុត គឺផ្ដាច់ទំនាក់ទំនង ហើយដើរចេញពីមនុស្សប្រភេទនេះ។ ព្រោះមនុស្សប្រភេទនេះ មិនដែលគិតថាខ្លួនគេអាក្រក់ ឬខុសនោះឡើយ ពួកគេតែងតែចាត់ទុកខ្លួនឯងថាល្អបំផុត។ ប្រសិនបើអ្នករៀបការជាមួយមនុស្សបែបនេះ ច្បាស់ណាស់ថា ជីវិតអ្នកនឹងមានតែសម្ពាធតែប៉ុណ្ណោះ។ ២. ការគ្រប់គ្រងហួសកម្រិត ពេលមានស្នេហា មនុស្សជាច្រើននៅតែគិតថាភាគីម្ខាងទៀតចង់គ្រប់គ្រងយ៉ាងតឹងរឹង ដោយសារតែស្នេហា និងការភ័យខ្លាច។ ប៉ុន្តែត្រូវចងចាំថាការថែទាំ និងការគ្រប់គ្រងគឺខុសគ្នា។ ការគ្រប់គ្រងបុរស គឺមានតម្រូវការខ្លាំង ហើយចង់ឱ្យអ្នកធ្វើអ្វីដែលគាត់ចង់បានមិនយកចិត្តទុកដាក់លើអារម្មណ៍របស់អ្នកឡើយ។ ជាពិសេសជាមួយទូរស័ព្ទដៃដែលជាកន្លែងរក្សាភាពឯកជនរបស់មនុស្សគ្រប់គ្នា…

P=81648
គ្រួសារ

មនុស្សប្រុសនឹងស្ដាយក្រោយ ប្រសិនបើបោះបង់ប្រពន្ធចោល ដោយហេតុផលទាំង ៣ នេះ

មនុស្សប្រុស មួយចំនួន តែងតែបោះបង់ប្រពន្ធចោល ក្រោមហេតុផល ឬលេសជាច្រើន ដែលមិនអាចបកស្រាយអស់ តែយ៉ាងណា មានហេតុផលចំនួន៣ខាងក្រោមនេះ ដែលធ្វើឱ្យមនុស្សប្រុសសុខចិត្តលែងលះ ឬបោះបង់ប្រពន្ធចោល តែអ្នកត្រូវចាំថា ក្រោមហេតុផលទាំង៣នេះ វានឹងធ្វើឱ្យអ្នកស្ដាយក្រោយអស់មួយជីវិត ប្រសិនបើវានឹងកើតឡើងពិតមែន។ ១. បោះបង់ប្រពន្ធ ព្រោះតែអំពើក្បត់ចិត្ត ជាការពិតណាស់ មនុស្សប្រុសមួយចំនួន តែងតែសុខចិត្តបោះបង់ប្រពន្ធចោល បន្ទាប់ពីខ្លួនបានក្បត់ផិត ធ្វើបាបចិត្តប្រពន្ធ ព្រោះតែខ្លួនបានទៅលង់ស្រឡាញ់ស្រីក្មេងខាងក្រៅ ឬព្រោះតែមានប្រពន្ធចុង ក៏សុខចិត្តចោលប្រពន្ធ ទាំងដែលប្រពន្ធល្អជាស្រីខាងក្រៅ ឬប្រពន្ធចុងនោះឆ្ងាយណាស។ លើសពីនេះ សុខចិត្តលែងលះដើម្បីផ្គាប់ចិត្តស្រីខាងក្រៅ ទាំងដែលប្រពន្ធរៀបការពេញច្បាប់ រស់នៅជាមួយគ្នាពេញមុខ ក្រាបក្បាលដល់កន្ទេល…

New Copy
គ្រួសារ

មួយជីវិត បានកើតមកជាកូនប្រុសហើយ ត្រូវរកប្រពន្ធយ៉ាងហោចណាស់ឱ្យបាន ៣ ទើបជីវិតរុងរឿង មានក្ដីសុខ និងសុភមង្គល

គេថាមនុស្សប្រុស ត្រូវតែស្មោះត្រង់ចំពោះជីវិតគូ មានប្រពន្ធមួយគឺគ្រប់គ្រាន់ហើយ តែវាមិនដូច្នឹងទេ កើតមកជាកូនប្រុស យ៉ាងហោចណាស់ ក៏គួរតែរកប្រពន្ធល្អ​ ត្រឹមត្រូវ យ៉ាងហោចឱ្យបានបី ទើបប្រសើរ។   តើប្រពន្ធបីនោះ មានន័យថាយ៉ាងម៉េច? ត្រូវឱ្យប្រពន្ធមករស់នៅជាមួយគ្នា ទាំងឈឺចាប់ឈឺចិត្ត ស្នេហាត្រីកោណ ចតុកោណហ្នឹងមែនទេ? មិនមែនទេ ពាក្យថា ប្រពន្ធបី ពុំបានសំដៅដល់ ប្រពន្ធដែលជាមនុស្សស្រីបីនាក់នោះឡើយ តែពាក្យថា ប្រពន្ធបីនេះ គេចង់សំដៅដល់ ៖ ១. ប្រពន្ធទីមួយគឺ ចំណេះដឹង ក្នុងនាមជាមនុស្សប្រុស ជាកូនប្រុស អនាគតជាស្វាមី…