គ្រួសារ

Web Copy
គ្រួសារ

មនុស្សស្រីព្រោះតែហេតុផលទាំងនេះហើយ ដែលធ្វើឱ្យនាងព្រមរស់រងការឈឺចាប់ តែមិនព្រមលែងលះ ឬបែកបាក់ជាមួយនឹងប្ដី ដែលតែងតែធ្វើបាបចិត្តនាង

គ្រប់គ្នាប្រាកដជាធ្លាប់ឃើញហើយថា មានស្ត្រីជាច្រើន ដែលតែងតែទ្រាំរស់នៅជាមួយនឹងប្ដីដែលមិនដែលស្រលាញ់ និងថ្នាក់ថ្នមនាងទាល់តែសោះ។ ផ្ទុយទៅវិញ ជីវិតគ្រួសារមួយនេះមានតែបញ្ហាមិនចេះចប់ ជួបតែរឿងឈឺចាប់ ជូរចត់ គ្រាំគ្រាកាយចិត្តស្ទើរតែរាល់ថ្ងៃ។ ប៉ុន្តែសួរថា ហេតុអ្វីបានជាមនុស្សស្រីបែរជាសុខចិត្តទ្រាំខាំមាត់សង្កត់ចិត្ត បណ្ដោយឱ្យប្ដីធ្វើបាបនាងរាល់ថ្ងៃ តែមិនព្រមលែងលះ មិនព្រមដោះលែងខ្លួនឯងពីរណ្ដៅទុក្ខមួយនេះ? ជាក់ស្ដែងណាស់ ហេតុផលច្បាស់ជាមានច្រើន តែយ៉ាងណា ហេតុផលទាំង៥ខាងក្រោមនេះហើយ ដែលជាហេតុផលចម្បងបំផុត ដែលធ្វើឱ្យមនុស្សស្រីសុខចិត្តទ្រាំរស់នៅទាំងវេទនាជាមួយនឹងប្ដីដែលធ្វើបាបនាងរាល់ថ្ងៃ។ ១. ខ្លាចមានឈ្មោះថាជាស្រីមេម៉ាយ មួយជីវិតមនុស្សស្រី នាងច្បាស់ជាខ្លាចណាស់ឈ្មោះថាជាស្រីមេម៉ាយ នាងខ្លាចនឹងការបែកបាក់គ្រួសារយ៉ាងខ្លាំង អ្វីដែលសំខាន់ នាងមិនចង់មានឈ្មោះថាជាស្រីមេម៉ាយ ដែលលែងប្ដីមួយយកប្ដីមួយទៀតនោះឡើយ។ ពាក្យនេះ បើនិយាយក្នុងសង្គមមនុស្សមួយចំនួន គឺគេរើសអើងខ្លាំងណាស់ ដោយមិនខ្វល់ថា…

Nbbn
គ្រួសារ

មុនយកធ្វើប្រពន្ធ ត្រូវមើលឲ្យមែនទែន! បុរសៗដឹងតែស៊យធំហើយ បើជួបមនុស្សស្រី ៣ ប្រភេទនេះ

ការ​សម្រេច​ចិត្ត​យក​នរណា​ម្នាក់​មក​ធ្វើ​ជា​គូ​ស្រករ​ទៅ​ថ្ងៃ​មុខ គឺ​ត្រូវ​រើស​ណាស់ មិន​ថា​តែ​ស្រ្តី​ឬ​បុរស​ទេ ព្រោះ​បើ​ជា​ប្រភេទ​មនុស្ស​ដែល​មិន​ត្រូវ​គ្នា​នឹង​យើង ហើយ​មាន​ការ​គិត​ឆ្គង​គំនិត​គ្នា​ច្រើន ក៏​មិន​អាច​រស់នៅ​ជាមួយ​គ្នា​បាន​យូរ​អង្វែង​ដែរ។ ជៀស​វាង​ទៅ​ថ្ងៃ​មុខ​ទឹក​ភ្នែក និង​ចុង​ក្រោយ​សល់​តែ​រឿង​សោកសៅ​ជាប់​ទ្រូង សម្រាប់​បុរសៗ​ត្រូវ​ប្រយ័ត្ន​ឲ្យ​មែនទែន មុន​សម្រេច​ចិត្ត​យក​នារី​ណា​ម្នាក់​មក​ធ្វើ​ជា​ភរិយា។ ដោយឡែក​ត្រូវ​តែ​ជៀស​ឲ្យ​បាន​នូវ​មនុស្ស​ស្រី ៣ ប្រភេទ​នេះ៖ ៣) តែងតែ​ប្រៀបធៀប​ប្តី​ខ្លួន​ឯង​ទៅ​នឹង​ប្តី​អ្នក​ដទៃ បើ​មាន​អ្វី​ចង់​កែ​តម្រូវ ចង់​ណែនាំ​ គួរ​តែ​និយាយ​ត្រង់ៗ​ហើយ​ប្រើប្រាស់​សម្តី​ដែល​អាច​ស្តាប់​ចូល​ត្រចៀក។ ពេល​ខ្លះ​ទើសទាល់​អារម្មណ៍​បន្តិច នាង​តែងតែ​លើក​យក​ប្តី​មិត្តភ័ក្ដិ​នាង ប្តី​អ្នក​ជិតខាង​មក​ជា​គំរូ ហើយ​និយាយ​ថា ប្តី​គេ​អ៊ីចេះ ប្តី​គេ​អ៊ីចុះ គឺ​បំបាក់​ទឹកចិត្ត​មួយ​ទំហឹង​តែ​ម្តង។ ពេល​ខ្លះ​អ្នក​ជា​បុរស​ដែល​ពូកែ​រក​លុយ តែ​មិន​ប្រាកដ​ជា​ពូកែ​ផ្តល់​ក្តី​សុខ​ឲ្យ​គ្រួសារ អ្នក​ខ្លះ​ប្រសព្វ​ខាង​បង្កើត​សុភមង្គល និង​ស្នាម​ញញឹម តែ​មិន​សូវ​ឆ្លាតវៃ​ក្នុង​ការ​បង្កើត​ចំណូល។ ស្តាប់​ទៅ​វា​មាន​តែ​ការ​ប៉ះប៉ូវ​ទៅ​មក​ និង​ខិតខំ​ជាមួយ​គ្នា​តែ​ប៉ុណ្ណោះ…

Web Copy
គ្រួសារ

ទោះស្រឡាញ់ខ្លាំងប៉ុនណា ដាច់ខាតកុំទៅប៉ះពាល់ ឬពាក់ព័ន្ធអ្នកដែលមានប្ដីប្រពន្ធរួចហើយ

ធ្វើដូចម្តេចអាចដឹងថាមនុស្សប្រុសម្នាក់ស្រលាញ់អ្នកឬអត់? គ្រាដំបូងនៃស្នេហា អ្នកមិនត្រឹមតែ ពឹងលើមនោសញ្ចេតនាទេ ថែមទាំងត្រូវការប្រើខួរក្បាលទៀតផង។ ប្រសិនបើមនុស្សប្រុស ពេលដែលអ្នកត្រូវការគេ ហើយគេមិនបានលេចមុខមក ពេលចេញលុយមិនព្រមចេញលុយ មិនដែលនាំអ្នកឱ្យស្គាល់មិត្តរបស់គេ មិននាំអ្នកទៅជួបឪពុកម្តាយគេ ក៏មិនឱ្យអ្នកជួបឪពុកម្តាយគេដែរ អ្នកអាចសន្មតបានយ៉ាងប្រាកដថា នៅក្នុងចិត្តមនុស្សប្រុសម្នាក់នេះ អ្នកគ្មានតំណែងអ្វីឡើយ។ បើមនុស្សម្នាក់មិនបានចំណាយពេលវេលា ចំណាយកម្លាំង ចំណាយប្រាក់កាក់នៅលើខ្លួនអ្នកទេ ដូច្នេះក៏ពុំចាំបាច់ទៅស្រមើស្រមៃដោយម្នាក់ឯងថា នេះគឺជាស្នេហាពិតដែរ។ នារីល្ងង់អើយ តើអ្នកគួរឱ្យអាណិតដល់កម្រិតណា ខ្វះក្តីស្រលាញ់ដល់កម្រិតណា ទើបទៅទទួលស្នេហាបែបនេះ? នៅបែរជាយល់ថានេះគឺជាស្នេហាពិតដែលបរិសុទ្ធទៅវិញ ឈប់កុហកខ្លួនឯងទៀតទៅ។ នៅក្នុងរឿងភាគមួយ តួស្រីម្នាក់បានអត់ធ្មត់ស្រលាញ់បុរសដែលមានប្រពន្ធរួច។ ពាក្យសន្យាគ្រប់ម៉ាត់ដែលចេញពីមាត់គេបែរជាមើលឃើញយ៉ាងច្បាស់អំពីភាពខុសគ្នារវាង ប្រពន្ធ និងសង្សារទៅវិញ គួរតែអាណិតតួស្រី…

១
គ្រួសារ

សូមចងចាំរឿង ៤ យ៉ាងខាងក្រោមនេះ ដើម្បីឱ្យអ្នកបានក្លាយជានារីដែលមានជីវិតរីករាយ សប្បាយចិត្តបំផុត ដោយគ្មានវត្តមានបុរសណាម្នាក់

មនុស្សស្រី អ្នកមិនអាចធ្វើជាមនុស្សអាត្មានិយមបានទេ តែក៏មិនត្រូវលះបង់ច្រើនពេកដើម្បីបុរសណាម្នាក់នោះដែរ។ ព្រោះថាអ្នកមិនអាចដឹងបាននោះឡើយ ថាបុរសដែលអ្នកស្រឡាញ់ខ្លាំងបំផុត ហើយតែងតែលះបង់គ្រប់យ៉ាងដើម្បីគេ គេឱ្យតម្លៃអ្នកកម្រិតណា រឹតតែមិនដឹងថា តើពេលណាដែលគេនឹងអស់ចិត្ត ហើយមានគំនិតក្បត់ផិតអ្នកក្រោយខ្នងនោះដែរ។ ការរៀបការសម្រាប់មនុស្សស្រី វាដូចជាការលេងល្បែងផ្សងសំណាងដ៏ធំបំផុតនៅក្នុងជីវិត បើអ្នកមានសំណាងល្អ អ្នកប្រាកដជាអាចឈ្នះបានរង្វាន់ធំ គឺទទួលបានគ្រួសារមួយដ៏មានក្ដីសុខ និងពោរពេញទៅដោយសុភមង្គល ភាពកក់ក្ដៅ។ តែបើអកុសល អ្នកគ្មានសំណាងគ្រប់គ្រាន់ទេ អ្នកច្បាស់ចាញ់ស្ទើរតែអស់ពីខ្លួន ព្រោះតែទទួលបានគ្រួសារដែលមានតែភាពក្ដៅក្រហាយមិនខាន។ ដូច្នេះហើយ ប្រសិនបើមិនអ្នកបែរជាគ្មានសំណាងបានប្ដីល្អដូចគេទេ ក៏អ្នកអាចធ្វើឱ្យខ្លួនឯងមានជីវិតពោរពេញដោយភាពរីករាយបានដែរ ឱ្យតែអ្នកមាន៤ចំណុចនេះ ដោយមិនបាច់ពឹងផ្អែកលើវត្តមានរបស់មនុស្សប្រុសណាឡើយ។ ១. ស្វ័យភាពក្នុងសេដ្ឋកិច្ច ស្ត្រីជាច្រើននៅតែប្រកាន់គំនិតថា មិនចាំបាច់ខំប្រឹងសិក្សារៀនសូត្រទេ គ្រាន់តែមានសម្រស់ស្រស់ស្អាត ហើយរៀបការជាមួយបុរសអ្នកមានតែប៉ុណ្ណឹង…

៦
គ្រួសារ

កុំបណ្ដោយឱ្យប្រពន្ធអ្នក ក្លាយជាមនុស្សរឹងមាំ ព្រោះបើនាងឯករាជ្យគ្រប់គ្រាន់ អ្នកនឹងក្លាយជាប្ដីបរាជ័យ គ្មានបានការឡើយ

កុំបណ្ដោយឱ្យប្រពន្ធរបស់អ្នក ក្លាយជាមនុស្សស្រីដែលរឹងមាំខ្លាំងពេក ពីព្រោះបើនាងក្លាហានឯករាជ្យហើយ នោះបានន័យថាអ្នកគឺជាប្តីដែលបរាជ័យម្នាក់។ -​ ពីមុនប្រពន្ធតែងតែចង់ចេញទៅដើរលេងជាមួយប្តីនាង គំរោងបានរៀបចំឡើងច្រើនលើកច្រើនសារ ប៉ុន្តែប្តីនាងចេះតែថាគ្មានពេលកំដរនាងទៅ។ ចាប់ពីពេលនោះមក ដំណើរកំសាន្តរបស់នាងក៏មិនត្រូវការប្តីរបស់នាងទៀតដែរ។ -នាងទៅញាំបាយជាមួយមិត្តភ័ក្តិ យប់ហើយ ភ្លៀងក៏ខ្លាំង នាងខលហៅប្តីឲ្យមកទទួលនាងផង ប្តីនាងឆ្លើយទាំងធុញទ្រាន់ ៖”មិនឃើញភ្លៀងខ្លាំង ស្ទះចរាចរណ៍ទេហេ! មិនចេះហៅតាក់ស៊ីជិះមកវិញទេអី?” ចាប់ពីថ្ងៃនោះមក ចិត្តនាងក៏ដូចជាភ្លៀងធ្លាក់នៅយប់នោះដែរ! -​ ក្រោយភ្លៀងផ្លូវរអិល នាងខំតោងរកចាប់ដៃប្តី ប៉ុន្តែគាត់គិតតែដើរម្នាក់ឯងដោយមិនខ្វល់ពីនាងសោះ​ ពេលនោះ ចិត្តនាងប្រែជាត្រជាក់ដូចទឹកកក។​ ចាប់ពីពេលនោះមក នាងមិនត្រូវការមើលថែរបស់គាត់ទៀតឡើយ។ -​ ទៅចូលរួមកម្មវិធីជួបជុំមិត្តភ័ក្តិ នាងចង់ឲ្យប្តីទៅចូលរួមជាមួយ តែប្តីថារវល់ធ្វើការថែមម៉ោង។…

៨
គ្រួសារ

មនុស្សស្រីដែលមានចរិតបែបហ្នឹង ទោះស្អាត ឬមានប៉ុនណាក៏ដោយ ក៏មនុស្សប្រុសគេទៅចោលដែរ

មែនហើយ មនុស្សបើគេស្រឡាញ់យើងមែន គេច្បាស់ជាអាចទទួលយកយើងជាយើង ស្រឡាញ់នូវអ្វីដែលយើងមាន មិនថាបែបណា ក៏គេនៅតែស្រឡាញ់យើងដែរ។ ប៉ុន្តែត្រូវដឹងថា មិនមែនការស្រឡាញ់នេះ សុទ្ធតែអាចទទួលយកបានគ្រប់ចំណុចនោះទេ ផ្ទុយទៅវិញ គឺមនុស្សស្រីខ្លួនឯងទេ ដែលធ្វើឱ្យគូប្រែជាអស់ចិត្តស្រឡាញ់ ហើយដាច់ចិត្តដើរចេញ ឬទៅលួចលាក់ទាក់ទងស្រីផ្សេងក្រោយខ្នងនោះ។ ដូច្នេះខាងក្រោមនេះ គឺជាចំណុចមួយចំនួនដែលមនុស្សស្រីតែងតែប្រកាន់ខ្ជាប់មិនព្រមលែង ដែលជាហេតុធ្វើឱ្យមនុស្សប្រុសគេទៅចោលដោយគ្មានស្ដាយស្រណោះទាល់តែសោះ។ ១. តាមស្អិតពេក ធម្មតាទេ ការតាមស្អិតជាប់ដៃគូ គឺកើតព្រោះតែការបារម្ភ ហួងហែង ឬប្រចណ្ឌ ខ្លាចក្រែងដៃគូមានលួចលាក់ទាក់ទងអ្នកណា។ តែស្រីៗត្រូវដឹងថា ការដែលអ្នករឹតតែព្យាយាមតាមគេជាប់ស្អិតមិនលែង វាក៏រឹតតែធ្វើឱ្យគេព្យាយាមលួចលាក់រកស្រីផ្សេងដូចគ្នា ព្រោះភាពជាប់ស្អិតរបស់អ្នកនេះហើយ ដែលធ្វើឱ្យគេមានអារម្មណ៍ធុញទ្រាន់ និងមានសម្ពាធផ្លូវចិត្ត ផ្លូវអារម្មណ៍របស់គេយ៉ាងខ្លាំង…

Cover 2
Inspiration

មនុស្សដែលអ្នកស្រលាញ់តែតែងតែក្បត់អ្នក និងមនុស្សដែលស្រលាញ់អ្នកតែអ្នកមិនស្រលាញ់ តើជ្រើសយកមួយណា?

ចំពោះរឿងស្នេហា ច្បាស់ណាស់គ្មានអ្នកណាសមប្រាកដគ្រប់រឿងទេ ហើយក៏គ្មានអ្នកណាគ្រប់១០ដូចដែលយើងចង់បានដែរ។ ពេលខ្លះយើងស្រលាញ់គេ តែគេមិនស្រលាញ់វិញ ពេលខ្លះគេស្រលាញ់យើងតែយើងបែរជាគ្មានអារម្មណ៍ គ្មាននិស្ស័យជាមួយទាំងដែលគេជាមនុស្សល្អគ្រប់១០។ ធ្វើម៉េចទេនេះជាអារម្មណ៍មិនអាចបង្ខំបាន ហើយវាក៏ជាការជ្រើសរើសដ៏ស្មុគស្មាញបំផុតដែរ។ ចុះបេីសិនជាអ្នក​ តេីអ្នកនឹងយកបុរសម្នាក់ណាក្នុងចំណោមបុរសទាំង២នេះ? -មនុស្សដែលអ្នកស្រលាញ់​ :​ ជាមនុស្សដែល​ ស្រលាញ់អ្នក​តែមាត់​ ហេីយក៏​កុហកអ្នកជារឿយៗ ក្បត់ចិត្តអ្នកម្តងហេីយ​ម្តងទៀត​ តែមិនប្រលែងអ្នកឱ្យអ្នកណា​ មិនដោះលែងអ្នកអោយមានសេរីភាព​ ទោះបីជាគេខុស​ យ៉ាងណាក៏ដោយ។​ គេស្រលាញ់អ្នកតែគេមិនអាចលះបង់តម្រូវការគេបាន​ ។ -មនុស្សដែលគេស្រលាញ់អ្នក​ :​ ជាមនុស្សដែលម្នាក់ដែលគេ​ មិនដែលភ្លេច​អ្នក​ គេស្រលាញ់អ្នកទោះបីដឹងថា​អ្នកមានអ្នកណាក្នុងចិត្តហេីយក៏ដោយ​ ទោះបីគេនិស្ស័យមិនល្អក្នងភ្នែកអ្នកតែគេក៏ជាមនុស្សតែម្នាក់គត់ដែលស្រលាញ់នឹងនៅក្បែរអ្នកគ្រប់ពេល​ មិនថាសុខឬទុក្ខ​ ក៏មិនដែលធ្លាប់ចង់បោះបង់​ ធ្លាប់ក្បត់ឬក៏មានបំណងចង់ចាកចេញពីអ្នកដែរ​…

Cover PPun
Inspiration

មនុស្សស្រីខ្លះ! មោទក​ភាពណាស់​ ដែលបានដណ្តេីមរបស់គេ​ ដណ្តេីមសេចក្តីសុខគេ​ ដណ្តេីមប្តីគេ​ ឪពុកគេ

មនុស្សស្រីខ្លះ….មោទន​ភាពណាស់​ ដែលបានដណ្តេីមរបស់គេ​ ដណ្តេីមសេចក្តីសុខគេ​ ដណ្តេីមប្តីគេ​ ឪពុកគេ…​ មោទនភាពដែលបំបែកបំបាក់គ្រួសារ​ និងសុភមង្គលគេ​ ទាំងដែលដឹងថាគេមានម្ចាស់ហេីយ​ ហេីយថែមជាម្ចាស់ពេញសិទ្ធស្របច្បាប់! អ្នកប្រហែលជាមានមោទនភាពក្រៃលែង​ ដែលអាចយករបស់គេបាន​ តែមោទនភាពដែលបានមកពីអំពេីថោកទាបអត់កេរ្តិ៍ខ្មាស​ ហេីយកុំបាច់បន្ទោសថាមកពីមនុស្សប្រុស​ ព្រោះថាបេីមនុស្សស្រីមិនឱ្យដៃ​ ក៏គ្មានមនុស្សប្រុសណាមកចាប់បង្ខំបានដែរ! វាមិនខុសទេ​ដែលមិនដឹងរឿង​ តែវាកាន់តែខុសជាន់លេីខុសដែលដឹងថាខុសហេីយនៅប្រឹងធ្វេីទៀត! ចាំថាស្រីដូចជាបង្អែម​ ប្រពន្ធដូចជាឆ្នាំងបាយ​ ល្អអាក្រក់ក៏ប្រពន្ធកូនគេ​ គេមិនចោលដែរ តែបេីអស់និស្ស័យហេីយ​ ឱ្យគេដាច់ស្រេចដោះស្រាយគេឱ្យចប់ៗទៅ! យ៉ាងហោចក៏មិនត្រូវគេដៀលថាមីចុង​ ឬមីស្រីកំណាន់​ តែកុំភ្លេចថាសន្តានក៏នៅតែថោកជាប់ឈ្មោះជាចោរលួចរបស់គេដែរ! អត្ថបទ៖ ក្នុងស្រុក (រូបភាព៖ ដកស្រង់ចេញពីរឿង៖​ ប្រពន្ធដេីមប្រពន្ធចុង)

Cover Pdei
Inspiration

មនុស្សប្រុសល្អមិននិយាយដើមសង្សារ ឬប្រពន្ធខ្លួនឯង ជាពិសេសមិននិយាយដើមមនុស្សស្រីដែលលែងជាអ្វីនឹងគ្នា

ជាគូសង្សារ ឬប្តីប្រពន្ធនឹងគ្នា មិនមែនមានតែរឿងផ្អែមល្ហែម​ល្អូ្ល្អើនរហូតទេ ចានក្នុងរាវរមែងមានការប៉ះទង្គិច រកាំរកូសជារឿងធម្មតា។ តែព្រោះតែភាគីមិនថាប្តី ឬប្រពន្ធរបស់អ្នកទេ សុទ្ធតែជាមនុស្សដែលអ្នកស្រលាញ់ និងរួមរស់ជាមួយ កុំធ្វើឱ្យកំហឹងមួយពេល ធ្វើឱ្យអ្នកប្រែជានិយាយពាក្យសម្តីមិនល្អ ឬនិយាយដើមប្តី ឬប្រពន្ធអ្នកជាដើម ដែលនាំឱ្យមានការស្តាយក្រោយពេលដែលអ្នកត្រូវគ្នាវិញ។ តែក្នុងករណីអ្នកឈ្លោះប្រកែកខ្លាំង រហូតដល់បែកបាក់លែងលះគ្នាគ្នានោះ​មនុស្សប្រុសល្អរឹតតែមិននិយាយដើមមនុស្សស្រី ជាពិសេសមនុស្សដែលលែងជាអ្វីនឹងគ្នា។ ដូច្នេះមកតាមដានរឿងខ្លីខាងក្រោមដែលអប់រំថាប្តីល្អមិននិយាយដើមប្រពន្ធខ្លួននោះទេ។ #រឿងខ្លីអប់រំ ថ្ងៃមួយបុរសម្នាក់ចង់លែងលះប្រពន្ធខ្លួន​ គាត់ក៏បានទៅជួបមេភូមិ ​។ ពេលត្រលប់មកវិញ​ អ្នកភូមិនាំគ្នាសួរគាត់​ថា ហេតុអ្វីបានជាចង់លែងលះគ្នា ? គាត់ឆ្លេីយថា​ «មនុស្សប្រុសមិននិយាយដេីមប្រពន្ធខ្លួនឯងទេ»។ លុះក្រោយលែងលះគ្នារួច​ ពួកគេសួរគាត់ម្ដងទៀតថា​ ហេតុអ្វីបានជាលែងលះគ្នា ?…

Cover Pdei
គ្រួសារ

ទោះជួបវិបត្តិបិទខ្ទប់ប្រទេស​ ទឹកចិត្តស្វាមីល្អទិញខ្សែដៃមាស និងលុយមួយចំនួនជាកាដូដល់ប្រពន្ធគួរឱ្យរំភើបណាស់

ក្តីស្រលាញ់ចំពោះគូស្នេហ៍ និងប្តីប្រពន្ធមានការបង្ហាញចេញខុសៗគ្នា ជាពិសេសស្វាមីល្អដែលស្រលាញ់ប្រពន្ធតែងតែប្រឹងប្រែងធ្វើអ្វីគ្រប់យ៉ាងដើម្បីភរិយាខ្លួនមានក្តីសុខ និងសប្បាយចិត្ត នេះហើយជាស្វាមីដែលនារីជាច្រើនប្រាថ្នា។ ជាក់ស្តែងថ្មីៗនេះទោះបីជាប្រទេសស្ថិតនៅក្នុងវិបត្តិកូវីត១៩ ត្រូវបិទខ្ទប់យ៉ាងណាក៏ដោយ មាននារីម្នាក់បានរៀបរាប់ពីទឹកចិត្តស្វាមីរបស់ខ្លួនខំសន្ធំលុយទិញ កងដៃមាស​មួយខ្សែ​ និងលុយ ៣៥០ដុល្លារ​ ជាកាដូដល់ប្រពន្ធផង និងទុកប្រើប្រាស់ពេលសម្រាលកូនទឿតផងពិតជាគួរឱ្យសរសើរខ្លាំងណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តានរយៈគណនីហ្វេសប៊ុក Zemrah Love Fikri បានរៀបរាប់ថា៖ «​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកប្ដីសម្លាញ់ sob pray ប្រពន្ធ ជូនកាដូរប្រពន្ធអត់ព្រមយកអោយផ្ទាល់ដៃទេ គឺឆាតមកប្រាប់អោយបើកទូរមើលខ្លួនឯង តែពេលបើកឃើញគឺញញឹមបិទមាត់អត់ជិតទេ ប្ដីលួចទិញអោយស្ងាត់ៗ សំខាន់ប្ដីពូកែរើសម៉ូតទៀតណាគឺពេញចិត្តប្រពន្ធស្តូកហ្មង អរគុណសំណព្វចិត្តអូន ស្រលាញ់បងខ្លាំងណាស់ ហើយក៏ស្រលាញ់បែបនេះរហូតទៅ »…

3
គ្រួសារ

ស្ដាប់ពាក្យម្ដាយម្នាក់ ដាស់តឿនកូនប្រុសក្នុងថ្ងៃរៀបការ អំពីតួនាទីរបស់កូន ពេលមានគ្រួសារជារបស់ខ្លួនឯង

#ម្ដាយម្នាក់ផ្ដាំទៅកូនប្រុសពេលរៀបការ កូនហា៎!​ កូនមានប្រពន្ធហើយ ចុះកូនមានដឹងពីតួនាទីរបស់កូនទេពេលនេះ? កូនមានប្រពន្ធហើយ កុំធ្វើខ្លួនដូចកូនកាលពីកំឡោះ កុំធ្វើអ្វីតាមតែចិត្តខ្លួនឯង កុំធ្វើដូចកូនហ្នឹងមានតែម្នាក់ឯង។ – កាលកូននៅជាមួយម៉ាក់ កូនទៅណាមកណា កូនមិនប្រាប់ម៉ាក់ ក៏មិនអីដែរ ព្រោះម៉ាក់ដឹងតែCallទៅសួរកូនហើយ តែនេះកូននៅជាមួយប្រពន្ធ កុំខ្ជិលអី គ្រាន់តែប្រាប់នាងថា អូន! បងទៅនេះទៅនោះ ជាមួយអ្នកនេះជាមួយអ្នកនោះ ម៉ោងនេះម៉ោងនោះ ទើបបងបានទៅផ្ទះ ។ តែបើប្រាប់ហើយនាងថា បងកុំទៅអី! ដាច់ខាតកូនកុំរឹងមានះ ចង់ឈ្នះនាង កូនត្រូវត្រឡប់ទៅផ្ទះវិញ ទៅជួបនាង ។ – កូនហា៎!…

3
គ្រួសារ

មិនមែនជា Super Women ក៏មិនមែនជា Super Mommy អីដែរ តែរាល់ថ្ងៃនេះ ធ្វើការមិនចាញ់មនុស្សប្រុសឡើយ ដោយសារតែភាពថា តួនាទី និងទំនួលខុសត្រូវ

មនុស្សស្រីស្ទើរតែ ៨០%ហើយ ដែលរឹងមាំខ្លាំង អាចធ្វើអ្វីៗបានគ្រប់យ៉ាងដោយខ្លួនឯង មិនដែលគិត រឹតតែមិនដែលខ្វល់ថានោះជាការងារមនុស្សស្រី ឬមនុស្សប្រុស អ្វីដែលនាងអាចធ្វើបាន នាងប្រាកដជាធ្វើ ព្រោះមានការងារខ្លះ បើនាងមិនធ្វើទេ គឺគ្មានអ្នកណាធ្វើឡើយ ហើយក៏គ្មានអ្នកណាជួយនាងនោះដែរ។ ឆាកជីវិតមនុស្សស្រី គឺមានកិច្ចការងារជាច្រើនដែលត្រូវទទួល និងរ៉ាប់រង ដោយមិនខ្វល់ថាឈឺ ឬជាទេ គឺត្រូវតែធ្វើ ការងារខ្លះទុក្ខចោលមិនបាន អាចនិយាយបានថា វាជាតួនាទីរបស់នាង ហើយក៏ជាទំនួលខុសត្រូវដ៏ខ្ពស់បំផុតដែលមិនអាចទុកចោល ឬទម្លាក់ចុះបានឡើយ។ ជីវិតមនុស្សស្រីពោរពេញទៅដោយបញ្ហា និងសម្ពាធជាច្រើនដែលត្រូវរ៉ាប់រង ពេលដែលមានប្ដី មានកូន ត្រូវមើលថែប្ដីផង កូនផង ឪពុកម្ដាយខ្លួនឯងផង នៅត្រូវធ្វើខ្លួនឱ្យសក្តិសមជាប្រពន្ធល្អ…

3
គ្រួសារ

មនុស្សស្រីត្រូវធ្វើឱ្យខ្លួនឯង ក្លាយជានារីដែលមានសំណាង មិនមែនជាមនុស្សស្រី ដែលមានត្រឹមតែមន្តស្នេហ៍នោះឡើយ

មនុស្សស្រី កាលណាចូលដល់ពេញវ័យ ច្បាស់ណាស់ថានឹងមានមនុស្សដែលចាប់អារម្មណ៍ចង់បាននាងជាគូ ច្បាស់ណាស់ថានឹងមានចាស់ៗចង់សួរនាំនាងឱ្យកូនៗរបស់គាត់ នេះក៏អាចបញ្ជាក់បានថា នាងពេញវ័យ នាងដល់ពេលដែលមើលគូស្រករហើយ ហើយក៏ជាសញ្ញាមួយបង្ហាញថា នាងជានារីដែលមានមន្តស្នេហ៍ដែរ។ តែយ៉ាងណាមិញ មនុស្សស្រីត្រូវចាំថា នៅពេលដែលមានមនុស្សជាច្រើនដែលតែងតែចាប់អារម្មណ៍នឹងអ្នក ចង់បានអ្នកជាគូ តាមស្រឡាញ់អ្នក តាមចែចង់អ្នក វាជាសញ្ញាបង្ហាញថា អ្នកជានារីមានមន្តស្នេហ៍ម្នាក់ គួរឱ្យស្រឡាញ់ មានភាពទាក់ទាញ ប៉ុន្តែ សូមកុំមោទកភាពនឹងរូបសម្រស់ ឬភាពមានមន្តស្នេហ៍របស់ខ្លួនឯងអី ព្រោះថា អ្វីដែលអ្នកត្រូវដឹង និងគួរតែចង់បាននោះគឺ គួរតែធ្វើជានារីដែលមានសំណាង និងមានបុណ្យល្អ តាមរយៈការដែលអ្នកជ្រើសរើសគូស្រករ ឬដៃគូជីវិត ដោយការគិតពិចារណារ និងការសម្រេចចិត្តរបស់អ្នក។ កុំសប្បាយនឹងសម្រស់…

២
គ្រួសារ

មេរៀនទាំង ៣២ ចំណុច សម្រាប់ជីវិតប្ដីប្រពន្ធ ដែលគួរតែដឹងឱ្យបានច្រើន

ខាងក្រោមនេះ ជាឃ្លាខ្លះៗសម្រាប់ជីវិតប្ដីប្រពន្ធ ដែលអ្នកគួរតែដឹង និងពិចារណាឱ្យបានត្រឹមត្រូវ។ មិនច្បាស់ថា ឃ្លាទាំងនេះ សុទ្ធតែត្រឹមត្រូវទាំងស្រុងនោះឡើយ តែយ៉ាងណាក៏ដោយ យើងក៏គួរតែដឹង និងត្រិះរិះឱ្យឱ្យបានច្បាស់ សម្រាប់ប្រើប្រាស់ក្នុងជីវិតប្ដីប្រពន្ធរបស់អ្នក។ ១. ទោះបីអ្នកដទៃ ស្រឡាញ់រាប់អានអ្នកប៉ុនណា ក៏មិនប្រាកដថា គេអាចស្រឡាញ់ លះបង់ដើម្បីអ្នក ដូចប្ដីប្រពន្ធអ្នកនោះឡើយ។ ២. ប្រពន្ធ គឺប្រពន្ធ មិនសំខាន់ទេថាអ្នកជាអ្នកណា យសសក្តិប៉ុនណា សំខាន់អ្នកគឺជាប្ដី ជាមេគ្រួសារ អ្នកត្រូវថែរក្សា មើលការខុសត្រូវ នឹងផ្ដល់សុភមង្គលដល់គ្រួសារមួយនេះ។ ៣. កុំយកប្ដីប្រពន្ធយើង ទៅប្រៀបជាមួយអ្នកនេះ ឬអ្នកនោះ…

២
គ្រួសារ

៥ចំណុច ដែលតែងតែបង្កឱ្យជីវិតគូកើតមានទំនាស់ មិនអាចគេចផុតបាន

មិនថាអ្នកស្រឡាញ់គ្នាខ្លាំងយ៉ាងណា ឬជីវិតមុនពេលរៀបការល្អកម្រិតណាក៏ដោយ តែបើពេលរៀបការហើយ អ្នកមានចំណុចទាំង៥ខាងក្រោមនេះ នោះជីវិតគូរបស់អ្នកច្បាស់ជាគេចមិនផុតពីបញ្ហារកាំរកូស ជម្លោះ ទាស់ទែង គ្នានោះឡើយ។ ១. ទំនាស់ឈ្លោះប្រកែកគ្នាកាន់តែច្រើន ដោយសារតែការបែងចែកទំនួលខុសត្រូវនៅក្នុងផ្ទះ ខុសគ្នាពីជីវិតមុនពេលមានកូន គូស្នេហ៍នឹងមានភាពធូរស្បើយ មានផាសុកភាពបន្ទាប់ពីម៉ោងធ្វើការពួកគេអាចណាត់ជួបមិត្តភក្តិ ឬក៏ពួកគេទាំងពីរនាក់ទៅហាងកាហ្វេ … ដោយមិនគិតពីពេលវេលាអ្វីទាំងអស់។ ប៉ុន្តែបន្ទាប់ពីមានកូន អ្វីៗនឹងផ្លាស់ប្តូរទាំងស្រុង ផ្លាស់ប្ដូរ ១៨០ ដឺក្រេ ដែលមានកិច្ចការជាច្រើនត្រូវធ្វើដូចជា មើលថែកូនបង្រៀនកូន រៀបចំអាហារនីមួយៗ រួមទាំងការគេងផងដែរ…បើប្តីមិនជួយសម្រាលបន្ទុករបស់នាងទេ នាងច្បាស់ជាត្រូវរ៉ាបរងតែម្នាក់ឯង ធ្វើកិច្ចការគ្រប់សព្វបែបយ៉ាង ចំណុចនេះហើយ ដែលនឹងធ្វើឱ្យនាងឆាប់អស់កម្លាំង និងតែងតែកើតមានអារម្មណ៍មួម៉ៅស្ទើរតែគ្រប់ពេល។ ហើយជាការពិតវាងាយស្រួលសម្រាប់ប្រពន្ធក្នុងការខឹងសម្បារ…

២
គ្រួសារ

ដៃគូអ្នកលួចមានក្រៅ សុទ្ធតែមានចំណុចដើមហេតុនៃការចាប់ផ្ដើមហើយ

ការគេចផុតពីភាពសង្ស័យ មិនមែនដាច់ខាតមិនអាចលួចមានក្រៅនោះទេ ប៉ុន្តែមនុស្សដែលមិនលួចមានក្រៅ ដាច់ខាតគេចេះគេចផុតពីភាពសង្ស័យ។ មនុស្សដែលមានសង្សាររួច រហូតដល់រៀបការរួច “ ការគេចពីភាពសង្ស័យ ” នេះ ខ្ញុំយល់ថាគឺជាចំណុចដែលសំខាន់បំផុត ម្យ៉ាងទៀត គឺជាមេរៀនដែលចាំបាច់ត្រូវតែរៀនសូត្រ។ មនុស្សគឺជាសត្វថ្នាក់ខ្ពស់ ដែលសម្បូរទៅដោយមនោសញ្ចេតនា ដូច្នេះហើយ មនុស្សជាច្រើនដែលលួចស៊ីក្រៅ ឬ មានអ្នកទី៣ ប្រហែលតាំងពីដំបូង គឺមិនបាននឹកស្មានទាល់តែសោះថាខ្លួនឯងអាចដើរមកដល់ចំណុចមួយនេះ។ ច្បាស់ណាស់ពីដំបូង គ្រាន់តែយល់ថាមនុស្សម្នាក់នេះមើលទៅគឺចូលភ្នែកខ្លាំងណាស់ ចាំថាគ្រាដំបូងបំផុតរបស់គេ គ្រាន់តែជាមិត្តភក្តិម្នាក់ដែលមានវោហារស័ព្ទជជែកគ្នាយ៉ាងស៊ីសង្វាក់ប៉ុណ្ណោះ។ អ្នកណាទៅដឹងថា មើលចុះមើលឡើងឆាតចុះឆាតឡើង ចុងក្រោយឡើងលើគ្រែដោយមិនដឹងខ្លួន។ ការគេចពីភាពសង្ស័យ មិនមែនឱ្យអ្នកបដិសេធជាមួយនឹងភេទផ្ទុយគ្នា ហើយធ្វើយ៉ាងម៉េចឃ្លាតឱ្យឆ្ងាយពីពួកគេនោះទេ តែទំនាក់ទំនងរវាងប្រុស…

P=89344
គ្រួសារ

ស្រីៗ! បើមិនចង់ឈឺចិត្ត កុំរំពឹងរឿងទាំង ៣ នេះពីមនុស្សប្រុស

ការរំពឹងកាន់តែខ្ពស់ នឹងធ្វើឱ្យមនុស្សយើងត្រូវជួបរឿងខកចិត្តកាន់តែខ្លាំង ដូច្នេះ សូមកុំផ្ញើការរំពឹងចំពោះនរណាម្នាក់ សូម្បីតែមនុស្សដែលអ្នកស្រឡាញ់ខ្លាំងក៏ដោយ ក៏កុំបាច់រំពឹងថានឹងទទួលបានគ្រប់យ៉ាងតាមចិត្តអ្នកត្រូវការនោះដែរ។ ជាពិសេស ក្នុងរឿងទាំងនេះ កុំសង្ឃឹមថា អ្នកនឹងទទួលបានទាំងស្រុងពីគេឱ្យសោះ។ ១. ពេលវេលា ជាការពិត មនុស្សស្រីជាច្រើន តែងតែរំពឹងថា នៅពេលដែលក្លាយជាគូស្នេហ៍ ឬជាប្ដីប្រពន្ធនឹងគ្នា ដៃគូនឹងផ្ដល់ពេលវេលាទាំងអស់របស់គាត់ ដើម្បីនៅក្បែរ និងកំដរនាងគ្រប់ពេល។ ប៉ុន្តែជាក់ស្ដែងវាមិនមែនបែបហ្នឹងទេ ពេលវេលារបស់គាត់ភាគច្រើនគឺ ត្រូវចំណាយជាមួយនឹងការងារ ការរកស៊ីច្រើនជាង មានពេលវេលាសម្រាប់គូស្នេហ៍ ឬប្រពន្ធ។ ស្រីៗ សូមកុំរំពឹងថា គាត់នឹងអាចនឹងនៅក្បែរអ្នករហូតគ្រប់ពេល បើទោះបីជាគាត់ទំនេរ ឬសម្រាកពីការងារក៏ដោយ យ៉ាងហោចណាស់…

២
គ្រួសារ

តើគួរជឿអត់ គ្រូទាយ ឬអាចារ្យ ថា​ រៀបការមិនបានទេ ព្រោះខែឆ្នាំមិនល្អ ធាតុមិនត្រូវគ្នា

ធ្លាប់មានអ្នកសួរខ្ញុំថា មនុស្សពីរនាក់ស្រឡាញ់គ្នា តែគ្រូទាយ ឬអាចារ្យថា ខុសខែឆ្នាំ ឬខុសធាតុ រៀបការមិនបានទេ តើគួរជឿអត់? សម្រាប់ខ្ញុំ បើនិយាយដល់រឿងគ្រូទាយ ឬអាចារ្យ ថាជឿក៏បាន ថាអត់ក៏បាន ព្រោះពេលខ្លះ ការនិយាយ ឬទស្សន៍ទាយរបស់គាត់ ក៏មានក្បួនតម្រា និងជាជំនឿពីបុរាណ ការសង្កេត និងភាពជាក់ស្ដែង គឺវាមានមែន។ តែបើសួរថា ចឹងជឿមែន? គឺសម្រាប់ខ្ញុំ ៥០/៥០ ប៉ុណ្ណោះ ព្រោះជំនឿទាំងឡាយ វាក៏មានការរួមផ្សំពីចរិតរបស់បុគ្គលដែរ។ រឿងខ្សែវាសនា ទេវតាចារមកហើយ ក៏មិនអាចកែប្រែបានដែរ ប៉ុន្តែបើនិយាយចំពោះចំណងស្នេហា…

២
គ្រួសារ

ច្បាស់ណាស់! ឃើញកាយវិការទាំងនេះហើយ ជាសញ្ញាបង្ហាញថា បុរសម្នាក់នោះ បានជួបស្នេហាពិតហើយ

ក្តីស្រលាញ់ អាចធ្វើឱ្យមនុស្សម្នាក់មានការប្រែប្រួលយ៉ាងធំមួយ មិនថាជាបុរស ឬមនុស្សស្រីនោះទេ ឱ្យតែលះបង់នូវចិត្តពិត ចាត់ទុកដៃគូម្ខាងទៀតជាក្តីស្រលាញ់ដ៏ពិតប្រាកដ គឺចៀសមិនរួចឡើយអាចដោយសារតែសេចក្តីស្នេហាកើតមាននូវការផ្លាស់ប្តូរមួយ។ មានគេនិយាយថា ស្នេហាដែលល្អអាចនាំឱ្យមនុស្សឆ្ពោះទៅរកទិសដៅអភិវឌ្ឍន៍ល្អមួយ ហើយស្នេហាដែលមិនល្អក៏អាចនាំឱ្យមនុស្សម្នាក់ឆ្ពោះទៅរកទិសដៅអភិវឌ្ឍន៍ដែលមិនល្អដូចគ្នា ។ ជាការពិតណាស់ មនោសញ្ចេតនាអាចរងឥទ្ធិពលពីមនុស្សម្នាក់ ហើយមានការប្រែប្រួលដោយមិនដឹងខ្លួន មិនខ្វល់ថាល្អ ឬអាក្រក់នោះទេ ការប្រែប្រួលទាំងនេះ គឺមិនអាចលាក់បាំងបានឡើយ។ អ្នកនិពន្ធដ៏ល្បីប្រចាំប្រទេសចិនម្នាក់ធ្លាប់បាននិយាយថា ៖ ចំពោះនារីភាគច្រើន អត្ថន័យនៃក្តីស្រលាញ់គឺត្រូវបានគេស្រលាញ់។ នៅក្នុងរឿងមនោសញ្ចេតនា មនុស្សស្រីសុទ្ធតែសង្ឃឹមថា មនុស្សប្រុសស្រលាញ់ខ្លួនឯងយ៉ាងជ្រាលជ្រៅ ចាត់ទុកខ្លួនឯងថាជាក្តីស្រលាញ់ដ៏ពិតប្រាកដ។ ដូច្នេះ កាយវិការរបស់មនុស្សប្រុសណាខ្លះ ទើបអាចចាត់ទុកបានថាពួកគេស្រលាញ់អ្នកពិតប្រាកដបានទៅ? តាមពិតទៅ បន្ទាប់ពីមនុស្សប្រុសម្នាក់ស្រលាញ់មនុស្សស្រីម្នាក់ហើយនោះ កាយវិការគឺជាការបញ្ជាក់ដ៏ស្មោះត្រង់បំផុត…

P=89082
គ្រួសារ

រើសដៃគូជីវិត កុំប្រាថ្នាមនុស្សហួសយើង យកមនុស្សប្រហែលយើងសមល្មមហើយ!

កុំប្រាថ្នាមនុស្សដែលស្អាតពេក មានពេក ជ្រើសមនុស្សដែលសាមញ្ញ ធម្មតាៗបានហើយ មនុស្សដែលប្រហាក់ប្រហែលនឹងយើង! – ជ្រើសមនុស្សស្អាតពេក គេអាចនឹងធ្វើបាបចិត្តយើង ព្រោះគេស្អាតជាងយើង គេច្បាស់ជាមានជម្រើស ប្រែចិត្ត នៅពេលដែលគេបានជួបមនុស្សដែលស្អាតជាងយើង អ្នកដែលស្អាតជាងយើង ក៏សមនឹងគេជាងយើងដែរ។ – ជ្រើសអ្នកមានពេក គេអាចនឹងមើលងាយយើង ក្រុមគ្រួសារគេ ក៏នឹងមិនឱ្យតម្លៃយើងដែរ គេមានជាងយើង គេប្រាកដជាគិតថា យើងនេះតោងទាមគេ តំណែងយើងចំពោះគេ ឬចំពោះគ្រួសារគេ នៅត្រឹមបាតជើងប៉ុណ្ណោះ។ – ជ្រើសអ្នករៀនបានខ្ពស់ពេក គេអឆចនឹងមើលមកយើងអន់ណាស់ មនុស្សខ្លះរៀនខ្ពស់មែន តែជាក់ស្ដែង មិនមានចំណេដឹងពិតប្រាកដទេ គេអាចនឹងមើលមកថាយើងនេះអន់ខ្សោយ…

P=89058
គ្រួសារ

ស្រឡាញ់គ្នាបែបចាស់ទុំ ព្រោះយើងមិនមានពេលច្រើន ដើម្បីលេងល្បែងស្នេហានោះឡើយ

ចង់ផ្ញើជូនសម្រាប់អ្នកដែលមានស្នេហា ហើយតែងតែកើតចិត្តប្រចណ្ឌ ប្រកាន់ សង្ស័យលើដៃគូ … ការប្រចណ្ឌ ហួងហែង វាបង្ហាញពីសេចក្ដីស្រឡាញ់ក៏ពិតមែន តែបើការប្រចណ្ឌនោះវាហួសព្រំដែន វានឹងធ្វើឱ្យម្ខាងទៀត បែរជាអស់ចិត្តស្រឡាញ់ទៅវិញ! – មនុស្សពីរនាក់ ទោះស្រឡាញ់គ្នាខ្លាំងយ៉ាងណា ក៏នៅតែចង់មានពេលវេលាផ្ទាល់ខ្លួនខ្លះដែរ … – ការដែលមិនឱ្យដឹងពី Password Facebook មិនមែនមានន័យថា មានរឿងលាក់បាំងគ្នាទេ! – ឃើញគេ Online ហើយ Chat ទៅ គេមិនបានតបភ្លាមៗ មិនមែនគេកំពុងChatជាមួយអ្នកផ្សេងឡើយ! – ឃើញគេនិយាយជាមួយអ្នកផ្សេង…