មនុស្សស្រីដែលមានចរិតបែបហ្នឹង ទោះស្អាត ឬមានប៉ុនណាក៏ដោយ ក៏មនុស្សប្រុសគេទៅចោលដែរ

៨
ការផ្សាយពាណិជ្ជកម្ម

មែនហើយ មនុស្សបើគេស្រឡាញ់យើងមែន គេច្បាស់ជាអាចទទួលយកយើងជាយើង ស្រឡាញ់នូវអ្វីដែលយើងមាន មិនថាបែបណា ក៏គេនៅតែស្រឡាញ់យើងដែរ។ ប៉ុន្តែត្រូវដឹងថា មិនមែនការស្រឡាញ់នេះ សុទ្ធតែអាចទទួលយកបានគ្រប់ចំណុចនោះទេ ផ្ទុយទៅវិញ គឺមនុស្សស្រីខ្លួនឯងទេ ដែលធ្វើឱ្យគូប្រែជាអស់ចិត្តស្រឡាញ់ ហើយដាច់ចិត្តដើរចេញ ឬទៅលួចលាក់ទាក់ទងស្រីផ្សេងក្រោយខ្នងនោះ។

ដូច្នេះខាងក្រោមនេះ គឺជាចំណុចមួយចំនួនដែលមនុស្សស្រីតែងតែប្រកាន់ខ្ជាប់មិនព្រមលែង ដែលជាហេតុធ្វើឱ្យមនុស្សប្រុសគេទៅចោលដោយគ្មានស្ដាយស្រណោះទាល់តែសោះ។

ការផ្សាយពាណិជ្ជកម្ម

១. តាមស្អិតពេក

27ae88c582bbdb2a2196f69a07b2cca0

ការផ្សាយពាណិជ្ជកម្ម

ធម្មតាទេ ការតាមស្អិតជាប់ដៃគូ គឺកើតព្រោះតែការបារម្ភ ហួងហែង ឬប្រចណ្ឌ ខ្លាចក្រែងដៃគូមានលួចលាក់ទាក់ទងអ្នកណា។ តែស្រីៗត្រូវដឹងថា ការដែលអ្នករឹតតែព្យាយាមតាមគេជាប់ស្អិតមិនលែង វាក៏រឹតតែធ្វើឱ្យគេព្យាយាមលួចលាក់រកស្រីផ្សេងដូចគ្នា ព្រោះភាពជាប់ស្អិតរបស់អ្នកនេះហើយ ដែលធ្វើឱ្យគេមានអារម្មណ៍ធុញទ្រាន់ និងមានសម្ពាធផ្លូវចិត្ត ផ្លូវអារម្មណ៍របស់គេយ៉ាងខ្លាំង ដូច្នេះក៏ធ្វើឱ្យកេចាប់ផ្ដើមអស់ចិត្ត អស់អារម្មណ៍ចំពោះអ្នកទៅវិញ ហើយតែងតែចង់មានអ្នកផ្សេងមកស្អំដួងចិត្តរបស់គេ។

២. ព្យាយាមគ្រប់គ្រង ត្រួតត្រា

ការផ្សាយពាណិជ្ជកម្ម

9eb36cceff4b2470eb3b5c0cc9df6787

មនុស្សប្រុសសំខាន់បំផុតគឺមុខមាត់ កិត្តិយស ម្ល៉ោះហើយ ការគ្រប់គ្រងត្រួតត្រារបស់អ្នក ធ្វើឱ្យគេគិតថា ខ្លួនគេមិនសមជាមនុស្សប្រុស ព្រោះតែគេស្ថិតក្រោមការគ្រប់គ្រង ឬត្រូតត្រារបស់មនុស្សស្រី។

ការផ្សាយពាណិជ្ជកម្ម

លើសពីនេះ ការគ្រប់គ្រងរបស់អ្នក ជាជំហានមួយធ្វើឱ្យអ្នកខ្លួនឯងកាន់តែលែងគោរព និងឱ្យតម្លៃលើដៃគូ ហើយគិតថាដៃគូទន់ខ្សោយ ចាំតែពឹងផ្អែកលើអ្នក តែតាមការពិត គឺមកពីអ្នកខ្លួនឯងទៅវិញទេ ដែលព្យាយាមគ្រប់គ្រង និងបញ្ជាលើគេទាំងស្រុង មិនព្រមព្រលែងឱ្យគេជាអ្នកមើលថែ និងការពារអ្នកទាល់តែសោះ។

៣. តាំងខ្លួនអស្ចារ្យជាងដៃគូ

ការផ្សាយពាណិជ្ជកម្ម

47fa2fb44edbc9d4584a67f8a885bf89

មនុស្សស្រី បើកាលណាតាំងខ្លួនឯងខ្លាំងពូកែហើយ គឺរមែងមើលងាយទៅលើដៃគូ វាកើតជាការប្រមាថទៅវិញ។ លើសពីនេះ ការតាំងខ្លួនឯងខ្លាំងពូកែគ្រប់រឿងពេក ជាហេតុធ្វើឱ្យអ្នកខ្លួនឯងទៅវិញទេ ដែលត្រូវលំបាក ហត់នឿយតែម្នាក់ឯង។

ការផ្សាយពាណិជ្ជកម្ម

យ៉ាងណាមិញ មនុស្សប្រុសគេក៏មានអារម្មណ៍ថា អ្នកខ្លាំង អ្នកពូកែ អ្នកអស្ចារ្យហើយ ដូច្នេះ វត្តមានរបស់គេ វាក៏គ្មានតម្លៃអ្វីសម្រាប់អ្នកទៀតដែរ។ ព្រោះជាធម្មតាក្នុងគំនិតមនុស្សប្រុស រមែងចង់ឱ្យខ្លួនឯងក្លាយជាទីពឹងសម្រាប់ដៃគូ ជាអ្នកមើលថែរក្សា និងការពារដៃគូ តែជាក់ស្ដែង បើដៃគូខ្លាំងហើយ ដូច្នេះក៏គ្មានអ្វីដែលគេត្រូវនៅបន្តទៀតនោះដែរ។

៤. និយាយស្ដីមិនចេះគិត

ការផ្សាយពាណិជ្ជកម្ម

A5bf363516a34a34f13c85d0d5cd9521

មនុស្សស្រីថ្លៃថ្នូរ ក៏អាស្រ័យលើការនិយាយស្ដីនេះដែរ ហើយសម្រាប់ដៃគូ ឬសង្សារ ការនិយាយស្ដី ក៏ជាចំណែកមួយសម្រាប់ផ្សាភ្ជាប់ទំនាក់ទំនងដូចគ្នា។ តែសម្រាប់មនុស្សស្រីខ្លះ មិនត្រឹមតែមិនចេះនិយាយស្ដីឱ្យពីរោះ ផ្អែមល្ហែមជាមួយនឹងដៃគូទេ តែបែរជានិយាយស្ដីបំពាន មើលងាយ ឬប្រមាថបែបលេងសើចមិនចេះគិតទៅវិញ។

អ្នកត្រូវដឹងថា ការពិតទៅ មនុស្សប្រុសគេចង់បានដៃគូនិយាយស្ដីពាក្យពីរោះ ផ្អែមល្ហែម លួងលោម ឱ្យកម្លាំងចិត្តដល់គេ មិនថាពេលណានោះឡើយ ភាសាផ្អែមល្ហែម ពីរោះ គឺជាឱសថសម្រាប់ស្អំដួងចិត្ត និងបន្ទន់ចិត្តមនុស្សប្រុសហើយ។ តែបើអ្នកនិយាយស្ដីមិនពីរោះទេនោះ វានឹងប៉ះពាល់ដល់អារម្មណ៍គេជាខ្លាំង ជាពិសេសគឺពេលដែលគេធ្វើខុស ឬមានបញ្ហា អ្នកជាដៃគូ ត្រូវតែនិយាយស្ដីឱ្យល្អ ឱ្យកម្លាំងចិត្ត និងផ្ដល់គំនិតដល់គេ មិនមែនចេះតែស្ដីបន្ទោស ជេរប្រទេចគេបន្ថែមនោះឡើយ។

៥. មិនចេះរៀបចំខ្លួនឱ្យបានស្អាតបាត

Ad720f6708db094a4e96ac7ce80e9806

មែនហើយ មនុស្សដែលស្រឡាញ់យើងពិត គេមិនខ្វល់ពីរូបសម្រស់របស់យើងទេ ទោះយើងមានរូបរាង សម្រស់បែបណាក៏គេនៅតែស្រឡាញ់យើងដែរ តែសូមអ្នកកុំភ្លេចថា​មនុស្សប្រុសស្ទើរតែ៩០%ទៅហើយ ដែលតែងតែលួចទៅមានស្រីខាងក្រៅ ព្រោះតែប្រពន្ធបាក់សម្រស់ លែងស្អាត គ្រាន់តែកូនមួយកូនពីរ បែរជាធ្លាក់យារដូចស្ត្រីអាយុ៤០-៥០ កូន៤-១០នាក់អ៊ីចឹង។

មនុស្សប្រុសគេអាចនឹងមិនខ្វល់ពីសម្រស់របស់ដៃគូឡើយ ប្រសិនបើគេស្រឡាញ់អ្នកដោយស្មោះ តែយ៉ាងណា អ្នកក៏គួរតែចេះរៀបចំការស្លៀកពាក់ និងតុបតែងខ្លួនឱ្យបានស្អាតបាត សក្តិសមជាឧត្តមភរិយាទើបជារឿងល្អ។

មិនចាំបាច់ដល់ថ្នាក់ត្រូវ Make Up ទាំងយប់ទាំងថ្ងៃ ស្លៀកពាក់សម្លៀកបំពាក់ទាន់សម័យ ស៊ិចស៊ីអីនោះទេ ស្ត្រីថ្លៃថ្នូរ និងស្រស់ស្អាត គឺគេចេះស្លៀកពាក់ឱ្យបានសមរម្យ ស្លៀកពាក់ឱ្យសមនឹងវ័យ ​តុបតែងខ្លួនឱ្យសមនឹងពេលវេលាកាលៈទេសៈ តាមបែបសាមញ្ញៗ កុំរយីរយៀក ធ្លាក់លិចកើត ចំហមុខក្រោយបែបហ្នឹង វាទៅជាកញ្ចើធ្លុះទៅវិញទេ៕

B9d73b59efd8963664b7bac3163e4601

អត្ថបទ​ ៖ PH Knongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម