ស្រីៗ! បើមិនចង់ឈឺចិត្ត កុំរំពឹងរឿងទាំង ៣ នេះពីមនុស្សប្រុស

P=89344
ការផ្សាយពាណិជ្ជកម្ម

ការរំពឹងកាន់តែខ្ពស់ នឹងធ្វើឱ្យមនុស្សយើងត្រូវជួបរឿងខកចិត្តកាន់តែខ្លាំង ដូច្នេះ សូមកុំផ្ញើការរំពឹងចំពោះនរណាម្នាក់ សូម្បីតែមនុស្សដែលអ្នកស្រឡាញ់ខ្លាំងក៏ដោយ ក៏កុំបាច់រំពឹងថានឹងទទួលបានគ្រប់យ៉ាងតាមចិត្តអ្នកត្រូវការនោះដែរ។ ជាពិសេស ក្នុងរឿងទាំងនេះ កុំសង្ឃឹមថា អ្នកនឹងទទួលបានទាំងស្រុងពីគេឱ្យសោះ។

១. ពេលវេលា

ការផ្សាយពាណិជ្ជកម្ម

25b994118a7be5ecd08e409aecc7ea7d

ជាការពិត មនុស្សស្រីជាច្រើន តែងតែរំពឹងថា នៅពេលដែលក្លាយជាគូស្នេហ៍ ឬជាប្ដីប្រពន្ធនឹងគ្នា ដៃគូនឹងផ្ដល់ពេលវេលាទាំងអស់របស់គាត់ ដើម្បីនៅក្បែរ និងកំដរនាងគ្រប់ពេល។ ប៉ុន្តែជាក់ស្ដែងវាមិនមែនបែបហ្នឹងទេ ពេលវេលារបស់គាត់ភាគច្រើនគឺ ត្រូវចំណាយជាមួយនឹងការងារ ការរកស៊ីច្រើនជាង មានពេលវេលាសម្រាប់គូស្នេហ៍ ឬប្រពន្ធ។

ការផ្សាយពាណិជ្ជកម្ម

ស្រីៗ សូមកុំរំពឹងថា គាត់នឹងអាចនឹងនៅក្បែរអ្នករហូតគ្រប់ពេល បើទោះបីជាគាត់ទំនេរ ឬសម្រាកពីការងារក៏ដោយ យ៉ាងហោចណាស់ ក៏គាត់នៅតែចង់មានពេលវេលាផ្ទាល់ខ្លួនខ្លះដែរ មិនអាចចំណាយឱ្យអ្នកទាំងអស់នោះឡើយ។ ត្រូវដឹងថា មនុស្សគ្រប់រូប គឺសុទ្ធតែត្រូវការពេលវេលាផ្ទាល់ខ្លួន នៅម្នាក់ឯង ឬដើរលេង ជួបជុំជាមួយនឹងបងប្អូន មិត្តភក្តិគេ មិនថាយើង ឬដៃគូនោះទេ គឺសុទ្ធតែចង់មានពេលបែបហ្នឹងខ្លះ។

២. ជួយអ្នកដោះស្រាយបញ្ហាទាំងអស់

ការផ្សាយពាណិជ្ជកម្ម

172334542aa13fac7f13b605ce56a11b

ទោះបីក្លាយជាប្ដីប្រពន្ធក៏ដោយ មានបុរសតិចណាស់ ដែលចេះដឹង និងយល់ពីសុខទុក្ខ លំបាក និងធុរៈរបស់ប្រពន្ធ ដូច្នេះសូមកុំរំពឹងថា គេនឹងជួយអ្នកដោះស្រាបបញ្ហាទាំងអស់ដែលបានកើតឡើង។ មនុស្សប្រុសខ្លះ គិតតែការងាររបស់គាត់តែប៉ុណ្ណោះ ម្ល៉ោះហើយ គាត់មិនមានពេលមកជួយដោះស្រាយបញ្ហាឱ្យអ្នកថែមទៀតទេ។

ការផ្សាយពាណិជ្ជកម្ម

ចំណាំងមើលទៅ មនុស្សស្រីដែលរៀបការរួច នាងត្រូវរ៉ាប់រងលើបន្ទុកជាច្រើន មនុស្សស្រីខ្លះ ត្រូវរ៉ាបរងតែម្នាក់ឯងទាំងរឿងការងារក្នុងផ្ទះ និងការងាររកចំណូលផងដែរ ដូច្នេះ មិនបាច់ទៅរំពឹងទេថា រៀបការមានដៃគូ នឹងមានសំណាងបានគ្នាមកជួយគិត និងដោះស្រាយ ត្រឹមតែគេមិននាំទុក្ខ យកបញ្ហាមកបន្ថែមឱ្យយើងហ្នឹង ទុកថាសំណាងណាស់ហើយស្រីៗ។

៣. ស្នេហាដ៏ពោរពេញដោយស្នាមញញឹមពេញមួយជីវិត

ការផ្សាយពាណិជ្ជកម្ម

708faed13418bf56310c932a001f7a4a

រឿងស្មោះត្រង់ និងស្នេហាពោរពេញដោយស្នាមញញឹម និងពណ៌ស៊ីជម្ពូរ វាជារឿងដែលអ្នកមិនគួរនឹងរំពឹងសោះឡើយ។ មនុស្សស្រីកុំសង្ឃឹមឱ្យសោះថា អ្នកនឹងទទួលបានស្មោះត្រង់ពីដៃគូ បើសំណាង ឬបុណ្យរបស់អ្នកមិនច្រើនទេ ការរំពឹងមួយនេះ វានឹងធ្វើឱ្យអ្នកឈឺចាប់ និងខកចិត្តកាន់តែខ្លាំង ព្រោះថាចិត្តមនុស្សប្រុសប្រែប្រួលពេលណាក៏មិនដឹង ជាពិសេស ពេលដែលគេបានជួបនារីដែលស្អាតៗជាងយើង គេប្រាកដជាកើតចិត្តចាប់អារម្មណ៍លើនារីម្នាក់នោះ។ ពេលដែលគេទៅឆ្ងាយពីផ្ទះ គេនឹងមានឱកាសច្រើន ដើម្បីក្បត់អ្នក។

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះជីវិតគូ មិនអាចមានភាពស្រស់បំព្រង ពណ៌ស៊ីជម្ពូររបស់ឡើយ យ៉ាងហោចណាស់ ក៏ត្រូវតែមានបញ្ហា ការរកាំរកូសទាស់ទែងគ្នាជារឿងធម្មតា ស្នេហាគឺជាឥន្ធនូ ដែលមានពណ៌ចម្រុះ ត្រឹមតែគេមិនបោះបង់ចោលយើង ទុកថា ជារឿងដែលគាប់គួរហើយសម្រាប់រឿងគូជីវិតនេះ៕

អត្ថបទ ៖ PH Knongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម