
ដោយសារ ៧ ចំនុចនេះមនុស្សស្រីមានវ័យម្ភៃក្រាស់ មិនទាន់ចង់រៀបការ
ធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាមនុស្សស្រីដែលឈានដល់វ័យម្ភៃក្រាស់ហើយ តែបែរជាមិនទាន់មានគូ មិនទាន់រៀបការ មានគ្រួសារទៀត? មិនបាច់ឆ្ងល់ទៀតទេ មនុស្សស្រីដែលអាយុច្រើនហើយ តែមិនរៀបការ ក៏មកពីនាងមានចំណុចទាំងប៉ុន្មានខាងក្រោមនេះហើយ ទើបធ្វើឱ្យនាងមិនទាន់មានគូនឹងគេនោះ។ មនុស្សស្រីដែលមានវ័យម្ភៃក្រាស់ តែមិនទាន់រៀបការ ដឹងទេថា នាងជាមនុស្សបែបណា ? ១- នាងជាមនុស្សស្រី រឹងមាំខ្លាំងពេក នាងមិនទាន់រៀបការ ក៏ព្រោះតែនាងជាមនុស្សស្រីដែលរឹងមាំខ្លាំងពេក ភាពរឹងមាំបានធ្វើឱ្យនាងប្រកាន់គំនិត និងតែងតែគិតថាទោះបីជានាងគ្មានដៃគូជីវិត ក៏នាងអាចរស់នៅ រកស៊ី ចិញ្ចឹម និងមើលថែខ្លួននាងបានដែរ។ ២- នាងជាមនុស្សស្រីឆ្លាតពេក មនុស្សស្រីដែលឆ្លាតខ្លាំងពេក នាងគឺជាមនុស្សដែលមានចំណេះដឹងខ្ពស់ នាងមានសមត្ថភាពខ្លាំងពូកែ ដូច្នេះបុរសដែលចង់ចូលមកក្នុងជីវិតនាង…




















