បោះបង់ និងចាកចេញពីរឿងទាំង ៣ ក្រែងជីវិតនេះ បានសល់ក្ដីសុខខ្លះ

P=88149
ការផ្សាយពាណិជ្ជកម្ម

ជាការពិតណាស់ មូលហេតុដែលធ្វើឱ្យជីវិតយើងមិនសប្បាយចិត្ត ព្រោះយើងនៅតែប្រកាន់ខ្ជាប់នូវរបស់ទាំងនេះ។ ជាក់ស្ដែង មនុស្សដែលឆ្លាតវាងវៃ នឹងមិនព្យាយាមឱបក្រសោបទុក នូវរឿងទាំង៣នេះឡើយ នៅពេលដែលយើងព្រមបោះបង់ និងចាកចេញហើយ នោះជីវិតយើង ច្បាស់ជាអារកឃលញសេចក្ដីសុខមួយភាគធំមិនខានឡើយ។

១. ភាពសោកសៅ

ការផ្សាយពាណិជ្ជកម្ម

3dc8fa65d92d96674a5ca07103652601

ជីវិតមនុស្សយើង មិនមែនត្រូវជួបរឿង ឬក៏រឿងរីករាយសប្បាយចិត្តគ្រប់ពេលនោះឡើយ យ៉ាងណាមិញ យើងរមែងជួបរឿងដែលធ្វើឱ្យចិត្តមិនរីករាយ បាត់បង់សេចក្ដីសុខ ជាពិសេស ជួបរឿងដែលមិនសមបំណង ដែលធ្វើឱ្យយើងកើតមានអារម្មណ៍ឈឺចាប់ អស់សង្ឃឹម និងសោកសៅជាខ្លាំង។

ការផ្សាយពាណិជ្ជកម្ម

ប៉ុន្តែ ប្រសិនបើយើងព្រមលះបង់អារម្មណ៍នៃការព្យាយាម ទាមទារចង់បាន បោះបង់នូវសេចក្ដៅទោមនស្ស ដែលធ្វើឱ្យយើងកើតទុក្ខទាំងនោះបាន ជីវិតយើងក៏បានស្រាកស្រាន្តបានខ្លះ។ លើសពីនេះ ពេលដែលយើងព្រមបើកចិត្ត ហើយទទួលយកការពិតដែលបានកើតឡើង នោះហើយជាការដែលបង្ហាញថា យើងព្រមលះបង់ភាពសោកសៅចេញពីចិត្ត យើងមិននៅឱបក្រសោបរឿងទាំងនោះទៀតឡើយ។

២. ការងារដែលខ្លួនអ្នកមិនពេញចិត្ត

ការផ្សាយពាណិជ្ជកម្ម

A638e1054a81e8630e0bbbdab341a8d3

មែនហើយ មនុស្សមួយចំនួន រមែងបង្ខំខ្លួនឯងឱ្យធ្វើនូវរឿងដែលខ្លួនឯងមិនពេញចិត្ត ក្រោមហេតុផលជាច្រើន ក្នុងនោះក៏មានហេតុផលមួយដែរ ដែលធ្វើឱ្យអ្នកហ៊ានបង្ខំឱ្យខ្លួនឯងធ្វើរឿង ឬធ្វើការងារដែលមិនស្ថិតក្នុងចំណូលចិត្តរបស់ខ្លួនឯងទាល់តែសោះ នោះគឺ ការចង់ផ្គាប់ចិត្ត ឬបំពេញតាមតម្រូវការរបស់អ្នកដទៃ ឬមនុស្សជុំវិញខ្លួន។

ការផ្សាយពាណិជ្ជកម្ម

ដូចដែលបានដឹងហើយថា ការដែលយើងបង្ខំខ្លួនឯងឱ្យធ្វើអ្វីមួយ ទាំងដែលខ្លួនឯងមិនស្រឡាញ់ និងពេញចិត្តទាល់តែសោះ នោះគឺជាការធ្វើបាបខ្លួនឯងជាខ្លាំង ដែលធ្វើឱ្យខ្លួនឯងបាត់បង់ម្ចាស់ការលើខ្លួនឯង បាត់បង់សេចក្ដីសុខទាំងផ្លូវកាយ និងចិត្ត គ្មានសូម្បីតែការផ្ដោតអារម្មណ៍ទៅលើអ្វីដែលខ្លួនកំពុងតែធ្វើ ជាពិសេស បើអ្នកកាន់តែធ្វើ នោះចិត្ត និងអារម្មណ៍របស់អ្នកកាន់តែស្អប់ការងារនោះ អាចនឹងឈានដល់ការស្អប់ខ្លួនឯងថែមទៀតផង។

ដូច្នេះហើយ សូមកុំព្យាយាមបង្ខំខ្លួនឯងឱ្យធ្វើនូវអ្វីដែលខ្លួនឯងមិនស្រឡាញ់ មិនចូលចិត្ត សូមកុំដាក់ការបង្ខិតបង្ខំខ្លួនឯង ព្រោះតែគ្រាន់ចង់ផ្គាប់តម្រូវចិត្តអ្នកណាម្នាក់ ទាំងដែលយើងមិនបានពេញចិត្តនឹងធ្វើសោះ។

ការផ្សាយពាណិជ្ជកម្ម

៣. ទ្រាំនឹងស្នេហា ឬមនុស្សដែលមិនឱ្យតម្លៃដល់អ្នក

24c9b42c8e7d61f0b8bcbc8ae8d3a197

ការផ្សាយពាណិជ្ជកម្ម

ជាក់ស្ដែងណាស់ ស្នេហា ឬការស្រឡាញ់ សុទ្ធតែមិនអាចបង្ខំបានឡើយ ហើយបើយើងព្រមនៅជាមួយនឹងមនុស្សដែលគេមិនបានស្រឡាញ់យើងសោះ ទោះយើងស្រឡាញ់ និងលះបង់ឱ្យគេច្រើនប៉ុនណា វាក៏នៅតែជាស្នេហាដែលគ្មានន័យដដែល។

ការព្យាយាមតែម្ខាង លះបង់តែម្ខាង វាគ្មានប្រយោជន៍ទេ ផ្ទុយទៅវិញ អ្វីដែលយើងកាន់តែធ្វើ វានឹងធ្វើឱ្យយើងកាន់តែអស់សង្ឃឹម និងបាក់ទឹកចិត្តចំពោះការខំប្រឹងប្រែងតែម្នាក់ឯង តែគេមិនបានតបស្នង មិនបានសូម្បីតែមើលឃើញពីតម្លៃនៃការលះបង់របស់យើង។

ដូច្នេះហើយ ការដែលយើងព្រមដើរចេញពីមនុស្សម្នាក់នេះ វាគឺជារឿងដែលល្អបំផុត កុំទ្រាំបន្តរហូតដល់មនោសញ្ចេតនាចាក់ជ្រៅ តែពោរពេញដោយភាពឈឺចាប់ និងអស់សង្ឃឹម ការចាកចេញពីគេ ទុកថាជាការរំដោះគ្រោះកម្មទាំងពួង ហើយក៏ជាការដោះលែងឱ្យខ្លួនឯងមានសេរីភាពពីស្នេហាមិនច្បាស់លាស់ផងដែរ៕

អត្ថបទ ៖ PH Knongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម