នៅពេលដែលមានស្នេ.ហាពិតបុរសតែងតែខ្លា.ចក្នុងរឿងទាំង ៤ នេះកើតឡើង

6
ការផ្សាយពាណិជ្ជកម្ម

នៅពេលដែលមានស្នេហាកាន់តែជ្រៅ បុរសក៏នឹងកាន់តែទន់ខ្សោយ។ វាមិនមែនដោយសារតែភាពទន់ខ្សោយនោះទេ ប៉ុន្តែវាគ្រាន់តែដោយសារតែមានការភ័យខ្លាចក្នុងរឿងជាច្រើននៅខាងក្នុងតែប៉ុណ្ណោះ។

ស្ត្រីតែងតែសួរខ្លួនឯងរាប់រយសំណួរ នៅពេលពួកគេធ្លាក់ក្នុងអន្លង់ស្នេហ៍។ ម្នាក់ក្នុងចំនោមពួកគេ គឺ “គាត់ស្មោះត្រង់នឹងខ្ញុំដែរឬអត់”? ជំនួសឱ្យការរង់ចាំពេលវេលាឆ្លើយសំនួរសង្កេត អ្នកអាចរកឃើញចម្លើយសម្រាប់ខ្លួនអ្នកភ្លាមៗ។

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើបុរសដែលនៅក្បែរអ្នក ជារឿយៗប្រឈមមុខនឹងការភ័យខ្លាចទាំង ៣ ខាងក្រោមនេះ បង្ហាញថាគាត់ស្រឡាញ់អ្នកច្រើនជាងខ្លួនគាត់។

១. ខ្លាចអ្នកខឹង

ការផ្សាយពាណិជ្ជកម្ម

9b7aae4b12eb5d2fe0663fc5aca9ad45

មានតែអ្នកដែលស្រឡាញ់ និងខ្វល់ពីអារម្មណ៍របស់គ្នាទៅវិញទៅមកពិតប្រាកដ ដែលជារង្វាស់នៃអារម្មណ៍ផ្ទាល់ខ្លួន។ ប្រសិនបើអ្នកសប្បាយចិត្តពួកគេសប្បាយប្រសិនបើអ្នកសោកសៅពួកគេក៏សោកសៅដែរហើយប្រសិនបើអ្នកឈឺចាប់ពួកគេក៏ឈឺចាប់ដូចអ្នកដែរ។ ដោយសារតែខ្ញុំចង់ឃើញស្នាមញញឹមនៅលើបបូរមាត់ខ្ញុំគ្រប់ពេលខ្ញុំខ្លាចធ្វើឱ្យអ្នកខឹង។

ការផ្សាយពាណិជ្ជកម្ម

ម្យ៉ាងទៀត ដោយសារគាត់ខ្លាចអ្នកខឹង គាត់នឹងធ្វើអ្វីគ្រប់យ៉ាងដែលគាត់អាចធ្វើបានដើម្បីផ្គាប់ចិត្តអ្នក។ វាជារឿងដែលមិននឹកស្មានដល់ ដែលនឹងមានបុរសម្នាក់ សុខចិត្តឱនលំទោនចំពោះអ្នក នេះក៏ព្រោះតែគាត់ស្រឡាញ់ះអ្នកខ្លាំង។

២. ខ្លាចមិនអាចទាក់ទងអ្នកបាន

ការផ្សាយពាណិជ្ជកម្ម

24f8ef96b17b0499fb285b783443608b

មនុស្សដែលងប់ងល់នឹងស្នេហា ប្រាកដជាយកចិត្តទុកដាក់ គ្រប់ដង្ហើមចេញចូលគឺមានតែអ្នកប៉ុណ្ណោះ។ ដូច្នេះ គាត់ប្រាកដជាបាត់អ្នកមិនបានឡើយ ហើយនៅពេលដែលនៅឆ្ងាយ គាត់ច្បាស់ជាស្វះស្វែងរកអ្នក ផ្ញើសារទៅអ្នកជាប់គ្រប់ពេល។

ការផ្សាយពាណិជ្ជកម្ម

លើសពីនេះ គាត់នឹងមិនចង់ទៅណាឆ្ងាយពីអ្នកឡើយ ហើយបើត្រូវឃ្លាត គាត់ប្រាកដជានឹងប្រញាប់បំពេញកិច្ចការឱ្យបានរួចរាល់ ដើម្បីមករកអ្នកវិញ។

៣. ខ្លាចបាត់បង់អ្នក

ការផ្សាយពាណិជ្ជកម្ម

621c45e2b936f85cd26fc0977fbc800d

នៅពេលដែលភាគីម្ខាងទៀតបានចាត់ទុកអ្នក គឺជាពិភពលោករបស់គាត់ ហើយស្រឡាញ់អ្នកជាងខ្លួនគាត់ អ្វីដែលធ្វើឱ្យគេខ្លាចជាងគេ គឺខ្លាចថាថ្ងៃណាមួយ អ្នកទាំងពីរនឹងបាត់បង់គ្នា។ ក្នុងគំនិតគាត់ អ្វីដែលគាត់គិតបំផុតគឺ បើថ្ងៃណាមួយដែលគ្មានអ្នកនៅក្បែរ គាត់ច្បាស់ជាស្លាប់មិនខាន។

ការផ្សាយពាណិជ្ជកម្ម

ចំណែកឯបុរសដែលមិនបានស្រឡាញ់អ្នក គេច្បាស់ជាមិនខ្វល់ថាមានអ្នក ឬគ្មានអ្នកនោះទេ ហើយគេតែងតែទុកអ្នកចោល ថ្ងៃខ្លះមិនរវល់នឹងអ្នកផង។ ផ្ទុយទៅវិញ អ្នកដែលមានចិត្តស្មោះត្រង់ ទោះបីជាពេលខ្លះ គេនៅក្បែរអ្នកក៏ដោយ ក៏នៅតែមានអារម្មណ៍មិនសុខ ខ្លាចរឿងគ្រប់យ៉ាងនៅលើពិភពលោក។ យ៉ាងណាមិញគំនិតវង្វេងស្មារតីក៏បណ្តាលមកពីស្នេហាដែរ៕

ប្រភព ៖ Bestie / ប្រែសម្រួល ៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម