អ្វីដែលមនុស្សស្រីគ្រប់រូបប្រាថ្នា​ មិនមែនជាភាពមានបានលោភលន់ហួសប្រមាណ!!!

KNONGSROK
ការផ្សាយពាណិជ្ជកម្ម

អ្វីដែលមនុស្សស្រីគ្រប់រូបប្រាថ្នា​ មិនមែនជាភាពមានបានលោភលន់ហួសប្រមាណ…នាងគ្រាន់តែចង់មានក្តីសុខ​ សុភមង្គល​ អាចរួមរស់ជាមួយមនុស្សដែលនាងស្រលាញ់​ ហេីយគេក៏ស្រលាញ់នាងស្មោះ!

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តែលេីលោកនេះវាគ្មានរឿងណាដែលសមបំណងគ្រប់រឿងទេ​ តែមនុស្សស្រីឆ្លាតគឺជាមនុស្សស្រីដែលហ៊ានជ្រេីសរេីស​ ផ្លូវមួុយដែលសមស្រប​ ផ្លូវដែលល្អសម្រាប់ខ្លួនឯង​ មិនមែនជាផ្លូវដែលត្រាំត្រែងឆ្កួតល្ងង់ទ្រាំនឹងមនុស្សដែលមិនខ្វល់ពីខ្លួន​ និងមនុស្សដែលមិនធ្លាប់ឱ្យតម្លៃខ្លួនទេ!

ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រីឆ្លាត​ មិនមែនមនុស្សស្រីដែលមិនធ្លាប់ឈឺចាប់​ តែអាចថានាងជួបរឿងឈឺចាប់ច្រេីនហួសប្រមាណផងមិនដឹងទេីបធ្វេីឱ្យនាងគិតយល់រឿងច្រេីន….ហេីយមនុស្សស្រីឆ្លាត​ ទោះជានាងឈឺចាប់នាងក៏នៅតែរឹងមាំ​ ហេីយហ៊ានដេីរចេញពីមនុស្សមិនឱ្យតម្លៃនាង​ បន្តដំណេីរទៅមុខដោយភាពរឹងមាំ​ ថែមទាំងស្រលាញ់ខ្លួនឯងច្រេីនជាងមុនទៀតផង!

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គ្មានអ្នកណាយល់ចិត្តអ្នកជាងអ្នកឡេីយ

គ្មានអ្នកណាខ្វល់ពីអ្នក​ យកចិត្តទុកដាក់​ និងស្រលាញ់អ្នក​ ជាងអ្នកខ្លួនឯងឡេីយ…ងេីបឈរឡេីង​ ដេីរចេញមក​ ផ្លូវនៅខាងមុខវែងឆ្ងាយណាស់…បេីការពិតតម្រូវឱ្យយេីងខូចចិត្ត​ ឈឺចាប់​ ដេីរចេញនៅពេលនេះ​ ថ្ងៃខាងមុខអាចជាផ្លូវ​ ឬជម្រេីសល្អខ្លាំងជាងនេះក៏ថាបាន!
#ចែធំ

ការផ្សាយពាណិជ្ជកម្ម

#កវីលាក់ស្នេហ៍ប្រលោមលោក

ការផ្សាយពាណិជ្ជកម្ម