រើសដៃគូជីវិត កុំប្រាថ្នាមនុស្សហួសយើង យកមនុស្សប្រហែលយើងសមល្មមហើយ!

P=89082
ការផ្សាយពាណិជ្ជកម្ម

កុំប្រាថ្នាមនុស្សដែលស្អាតពេក មានពេក ជ្រើសមនុស្សដែលសាមញ្ញ ធម្មតាៗបានហើយ មនុស្សដែលប្រហាក់ប្រហែលនឹងយើង!

– ជ្រើសមនុស្សស្អាតពេក គេអាចនឹងធ្វើបាបចិត្តយើង ព្រោះគេស្អាតជាងយើង គេច្បាស់ជាមានជម្រើស ប្រែចិត្ត នៅពេលដែលគេបានជួបមនុស្សដែលស្អាតជាងយើង អ្នកដែលស្អាតជាងយើង ក៏សមនឹងគេជាងយើងដែរ។

ការផ្សាយពាណិជ្ជកម្ម

– ជ្រើសអ្នកមានពេក គេអាចនឹងមើលងាយយើង ក្រុមគ្រួសារគេ ក៏នឹងមិនឱ្យតម្លៃយើងដែរ គេមានជាងយើង គេប្រាកដជាគិតថា យើងនេះតោងទាមគេ តំណែងយើងចំពោះគេ ឬចំពោះគ្រួសារគេ នៅត្រឹមបាតជើងប៉ុណ្ណោះ។

60e53110690f3338f6dc3ab5883ca778

ការផ្សាយពាណិជ្ជកម្ម

– ជ្រើសអ្នករៀនបានខ្ពស់ពេក គេអឆចនឹងមើលមកយើងអន់ណាស់ មនុស្សខ្លះរៀនខ្ពស់មែន តែជាក់ស្ដែង មិនមានចំណេដឹងពិតប្រាកដទេ គេអាចនឹងមើលមកថាយើងនេះអន់ខ្សោយ ល្ងង់ខ្លៅ ធ្វើអ្វីក៏មិនត្រូវចិត្តដែរ។

– ជ្រើសអ្នកហ៊ឺហា ឡូយឆាយពេក យើងអាចនឹងពិបាកតាមទ្រ តាមផ្គាប់គេណាស់ ព្រោះភាពហ៊ឺហា ឡូយឆាយ ស៊ីវិល័យរបស់គេ នឹងធ្វើឱ្យគេភ្លើតភ្លើន គេចំណាយចាយវាយមិនច្បាស់លាស់ គេចាយគ្មានក្បាលកន្ទុយទេ ដូច្នេះ យើងក៏រកមិនទាន់គេចាយដែរ។

ការផ្សាយពាណិជ្ជកម្ម

ការជ្រើសរើសដៃគូជីវិត មិនបាច់ជ្រើសយកអ្នកស្អាតពេក មានពេក ឡូយឆាយពេក ដើម្បីបណ្ដើរបង្អួតគេ ថាយើងអាចរកបានមនុស្សស្អាត ហ៊ឺហា ឬជាអ្នកមានជាដៃគូទេ ព្រោះពេលខ្លះ ភាពល្អហួសពេករបស់គេនេះ ពេលដែបណ្ដើរគ្នា អ្នកដទៃមើលមក យើងត្រឹមតែជាអ្នកនៅជាមួយគេតែប៉ុណ្ណោះ ព្រោះបើយើងមិនមានអ្វីដែលប្រហាក់ប្រហែលដៃគូ អ្នកផ្សេងគេអាចនឹងគិតថា យើងបានអ្នកមាន ព្រោះយើងពូកែទាកទាញ យើងនេះទៅតោងគេ។

71988803b7f0217a4306afcfc69e3e3a

ការផ្សាយពាណិជ្ជកម្ម

ដៃគូដែលសក្តិសមបំផុត គឺដៃគូដែលមានភាពប្រហាក់ប្រហែលគ្នា ទាំងរូបរាង សម្រស់ យសសក្តិ ទ្រព្យធន រួមទាំងឋានៈគ្រួសារផងដែរ។

ហើយដៃគូដែលប្រហាក់ប្រហែលយើង គេនឹងអាចនិយាយស្ដីជាមួយយើងប្រកបដោយការគោរពគ្នាទៅវិញទៅមក ហើយក៏សក្តិសមនឹងកាន់ដៃគ្នា តស៊ូពុះពារ សុខទុក្ខលំបាក ឬវេទនា ក៏មិនចោលគ្នាដែរ។ រីឯគ្រួសារ មិនថាខាងយើង ឬខាងគេ ក៏គ្មានអ្នកណាមើលងាយអ្នកណាដែរ។

ការផ្សាយពាណិជ្ជកម្ម

ប៉ុន្តែ ប្រសិនបើអ្នកជាមនុស្សដែលមានសំណាង មានបុណ្យខ្ពស់ អ្នកអាចជួបមនុស្សល្អទាំងរូបឆោម ទ្រព្យសម្បត្តិ យសសក្តិ ចំណេះដឹង និងមានព្រហ្មវិហារធម៌ គេក៏គោរព និងឱ្យតម្លៃអ្នក លើកតម្កើង និងការពារអ្នក ផ្ដល់នូវសេចក្ដីសុខ សុភមង្គល ភាពកក់ក្ដៅ និងសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត នោះដោយហេតុតែអ្នកជាអ្នកមានបុណ្យវាសនាល្អ៕

Bbe3388adea1ea4ca3c3864027121b34

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ PH Knongsrok / ក្នុងស្រុកសូមរក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម