ស្ថិតក្នុងទំនាក់ទំនង សូមចងចាំថា កុំជ្រើសរើសឱ្យសោះ មនុស្សប្រុសណាដែលមាន ចរិតទាំង៥នេះ បើមិនចង់ឱ្យខ្លួនឯងគ្រាំចិត្តទៅថ្ងៃក្រោយ។
១. ព្យាយាមត្រួតត្រាលើអ្នក
នៅពេលដែលចាប់ផ្ដើមស្រឡាញ់ ប្រសិនបើមនុស្សម្នាក់នោះមានចរិតផ្តាច់ការខ្លាំង រឿងដែលអ្នកត្រូវធ្វើឱ្យបានលឿនបំផុត គឺផ្ដាច់ទំនាក់ទំនង ហើយដើរចេញពីមនុស្សប្រភេទនេះ។ ព្រោះមនុស្សប្រភេទនេះ មិនដែលគិតថាខ្លួនគេអាក្រក់ ឬខុសនោះឡើយ ពួកគេតែងតែចាត់ទុកខ្លួនឯងថាល្អបំផុត។ ប្រសិនបើអ្នករៀបការជាមួយមនុស្សបែបនេះ ច្បាស់ណាស់ថា ជីវិតអ្នកនឹងមានតែសម្ពាធតែប៉ុណ្ណោះ។
២. ការគ្រប់គ្រងហួសកម្រិត
ពេលមានស្នេហា មនុស្សជាច្រើននៅតែគិតថាភាគីម្ខាងទៀតចង់គ្រប់គ្រងយ៉ាងតឹងរឹង ដោយសារតែស្នេហា និងការភ័យខ្លាច។ ប៉ុន្តែត្រូវចងចាំថាការថែទាំ និងការគ្រប់គ្រងគឺខុសគ្នា។
ការគ្រប់គ្រងបុរស គឺមានតម្រូវការខ្លាំង ហើយចង់ឱ្យអ្នកធ្វើអ្វីដែលគាត់ចង់បានមិនយកចិត្តទុកដាក់លើអារម្មណ៍របស់អ្នកឡើយ។ ជាពិសេសជាមួយទូរស័ព្ទដៃដែលជាកន្លែងរក្សាភាពឯកជនរបស់មនុស្សគ្រប់គ្នា ប៉ុន្តែបុរសប្រភេទនេះតែងតែទាមទារការគ្រប់គ្រង ហើយចាប់ផ្តើមរំខាននៅពេលឃើញអ្នកទាក់ទងជាមួយនរណាម្នាក់ដែលគាត់មិនចូលចិត្ត។

៣. មិនទទួលខុសត្រូវ
នៅពេលមានអ្វីកើតឡើង បុរសដែលមិនទទួលខុសត្រូ វមិនដែលមើលឃើញកំហុសរបស់ខ្លួនឯងឡើយ ហើយក៏មិនគិតថា នឹងកែប្រែកំហុសខ្លួនដែរ។ ផ្ទុយទៅវិញ គាត់នឹងសម្រេចចិត្តបដិសេធការពិតទាំងស្រុង លើសពីនេះ មនុស្សខ្លះ ថែមហ៊ានបន្ទោស និងទម្លាក់កំហុសលើអ្នកដទៃថែមទៀតផង។
៤. មិនមានភាពស្មោះត្រង់
ភាពស្មោះត្រង់ត្រូវបានគេចាត់ទុកថាជារង្វាស់នៃសុភមង្គលនៅក្នុងរឿងស្នេហា។ ប្រសិនបើអ្នកបានជួបបុរសដែលគ្មានភាពស្មោះត្រង់ និងតែងតែនិយាយមិនមានភាពច្បាស់លាស់ ហើយតែងតែបញ្ឆោតអ្នក។ មនុស្សប្រភេទនេះ គេគ្មានថ្ងៃនៅឈប់ត្រឹមអ្នកនោះឡើយ ហើយអ្នកនឹងនៅតែជាជនរងគ្រោះ ព្រោះតែនៅបន្តទំនាក់ទំនងជាមួយនឹងមនុស្សបែបហ្នឹង។

៥. ពូកែតែសន្យា តែគ្មានបានសាច់ការអីទេ
នៅពេលមានស្នេហា វាពិបាកសម្រាប់ស្ត្រី ប្រសិនបើអ្នកបានជួបនឹងមនុស្សប្រុសដែលបានតែនិយាយ តែមិនដែលធ្វើអ្វីឱ្យបានសម្រេច។ ការសន្យាដ៏មុតមាំរបស់គាត់នឹងធ្វើឱ្យអ្នកមានអារម្មណ៍ជឿជាក់ ប៉ុន្តែម្តងហើយម្តងទៀតគាត់នឹងមិនដែលធ្វើទៅតាមអ្វីដែលគាត់បាននិយាយឡើយ៕
ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok

