កុំរៀបការព្រោះតែគិតថាខ្លួនឯងអាយុច្រើន ខ្មាសគេ ចាស់ហើយ តែត្រូវរៀបការនៅពេលណាដែលអ្នកមានការយល់ដឹងច្រើន អំពីជីវិតនៅលីវ និងជីវិតមានគូស្រករ

កុំរៀបការព្រោះតែគិតថាខ្លួនឯងអាយុច្រើន ខ្មាសគេ ចាស់ហើយ តែត្រូវរៀបការនៅពេលណាដែលអ្នកមានការយល់ដឹងច្រើន អំពីជីវិតនៅលីវ និងជីវិតមានគូស្រករ
ការផ្សាយពាណិជ្ជកម្ម

កុំរៀបការព្រោះតែគិតថា ខ្លួនឯងអាយុច្រើន តែគួរតែរៀបការនៅពេលណាដែលអ្នកច្បាស់ថា បានជួបមនុស្សដែលត្រូវចិត្តច្រើន និងខ្លួនឯងមានការយល់ដឹងពីបញ្ហាប្រឈមក្នុងជីវិតបានច្រើន ជាពិសេសគឺ អាចរឹងមាំគ្រប់គ្រាន់ក្នុងការជួប និងឆ្លងកាត់បញ្ហាការលំបាកនៅក្នុងជីវិតគូបានច្រើន។

ការរៀបការនៅពេលដែលអ្នកគិត និងមានអារម្មណ៍ខ្មាសអៀន ព្រោះតែអាយុច្រើន ឬយល់ថាខ្លួនឯងចាស់ណាស់ វាគឺជាកំហុសមួយ ព្រោះមនុស្សខ្លះចាស់តែមុខ ច្រើនតែអាយ តែការយល់ដឹង និងភាពមានទំនួលខុសត្រូវនៅស្ទើរ ឬមនុស្សខ្លះមិនទាំងមានសូម្បីតែចិត្តអំណត់ ភាពអត់ធ្មត់ ចរិតនៅតែឆេវឆាវ ដូច្នេះ វាជារឿងដែលមានហានិភ័យខ្លាំង បើអ្នកមិនទាន់អាចគ្រប់គ្រងខ្លួនឯងបានផងនោះ អ្នកក៏មិនគួរអាចគ្រប់គ្រង និងមើលថែគ្រួសារបានដែរ។

ការផ្សាយពាណិជ្ជកម្ម

D05aba3cb57b5ea832688fc3aa05a382

ត្រូវចាំថា​​ ការរៀបការ គឺជារឿងមួយជីវិត មិនអាចនិយាយថា រៀបការខុសម្ដងលែងចោលរៀបការម្ដងទៀត ព្រោះតែទ្រឹស្តី “ប្រុសពេញដី ស្រីពេញនគរ” ក៏យកមកប្រើដោយបែបនេះនោះឡើយ។ ទ្រស្ដីនេះ អាចនិយាយបានលុះត្រាតែអ្នកមិនទាន់រៀបការ អ្នកអាចមានសិទ្ធិក្នុងការសម្រេចចិត្ត និងជ្រើសរើសតាមចិត្ត ព្រោះមិនខ្វះមនុស្សឱ្យអ្នកជ្រើសឡើយ។

ការផ្សាយពាណិជ្ជកម្ម

ប៉ុន្តែប្រសិនបើអ្នករៀបការរួចហើយ ជីវិតប្ដីប្រពន្ធ គឺត្រូវអត់ធ្មត់ អត់ធន់ ចិត្តធ្ងន់ត្រាំត្រែងណាស់ មិនអាចគ្រាន់តែបញ្ហាបន្តិចបន្តួចក៏លែងដោយមិនខ្វល់ មិនគិត ព្រោះតែអាងថាទ្រាំមិនបាន ឬមិនខ្វះមនុស្សឱ្យរើស ឬលែងមួយយកមួយបានស្រួលៗនោះឡើយ។

F4d618f1cfef841860844a686f12e2ea

ការផ្សាយពាណិជ្ជកម្ម

ជីវិតប្ដីប្រពន្ធខ្លះ មិនមែនថាទ្រាំមិនបាននោះទេ តែមកពីមិនចេះទ្រាំ ព្រោះមិនទាន់យល់ច្បាស់ពីបញ្ហាជីវិតគូ ឬជីវិតគ្រួសារ មិនចេះសូម្បីតែការប្រើប្រាស់ចរិត ទម្លាប់ប្រចាំថ្ងៃដែលត្រូវមានមនុស្សមករស់នៅក្នុងផ្ទះ និងក្រោមដំបូលតែមួយ។

ដូច្នេះហើយមុននឹងសម្រេចចិត្តរៀបការ សាងគ្រួសារ ព្រមទទួលនរណាម្នាក់មករស់នៅក្នុងជីវិត រួមដំណើរជីវិតកាន់ដៃគ្នារហូត ត្រូវគិតឱ្យបានវែងឆ្ងាយ គិតឱ្យបានច្រើន មិនមែនព្រោះតែអាយុច្រើន ក៏សម្រេចចិត្តរៀបការភ្លាមៗព្រោះតែខ្លាចខ្មាសនរណានោះទេ។

ការផ្សាយពាណិជ្ជកម្ម

765069fa2f4da9ea5c02f964ff106d8a

កុំរៀបការព្រោះតែអាយុច្រើន តែត្រូវរៀបការនៅពេលណាដែលអ្នកយល់ថាខ្លួនឯងចាស់ចិត្តចាស់គំនិតច្រើន យក់ច្បាស់ពីជីវិតបានច្រើន ឆ្លងកាត់បញ្ហាយ៉ាងច្រើន មានចិត្តអំណត់ អត់ធ្មត់បានច្រើន អ្វីដែលសំខាន់ ខ្លួនឯងមានមានបទបិសោធន៍ច្រើនក្នុងការជួប្រទះ និងឃើញអំពីស្ថានភាពជីវិតពីមនុស្សដែលនៅជុំវិញខ្លួន​ហើយក៏ព្រមទទួលយកការពិត និងបានត្រៀមចិត្តសម្រាប់ការសាងជីវិតគូមួយនេះ៕

ការផ្សាយពាណិជ្ជកម្ម

8d1620324a9460797e0cdf37f552f28d

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុកសូមរក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម