កុំបដិសេធការទាមទារទាំង៣នេះអោយសោះ ពុំដូច្នេះទេ កូនៗកាន់តែឃ្លាតឆ្ងាយពីអ្នក

កុំបដិសេធការទាមទារទាំង៣នេះអោយសោះ ពុំដូច្នេះទេ កូនៗកាន់តែឃ្លាតឆ្ងាយពីអ្នក
ការផ្សាយពាណិជ្ជកម្ម

គ្មានម្តាយឪពុកឯណាដែលមិនស្រលាញ់កូននោះទេ  តែងតែគិតចង់យករបស់ល្អជាងគេក្នុងលោកនេះមកអោយកូនខ្លួនឯងទាំងអស់។ មានម្តងនោះ មិត្តខ្ញុំម្នាក់ធ្លាប់សួរខ្ញុំថា  កូនរបស់គាត់បានទាមទាររបស់គ្រប់យ៉ាងពីគាត់  តើគាត់គួរតែបំពេញតាមតម្រូវចិត្តកូនឬទេ? ជឿជាក់ថាលោកអ្នកដែលមានកូននឹងយល់ជាមិនខាន កូនៗតែងតែទាមទាររបស់ប្លែកៗពីលោកអ្នក។ ប្រឈមនិងការទាមទាររបស់កូន មានម្តាយឪពុកមួយចំនួនក៏បានបដិសេធ ហើយក៏មានមួយចំនួនបំពេញតាមតម្រូវចិត្តរបស់កូនដូចគ្នា។

ដូច្នេះ ចំពោះការទាមទាររបស់កូនៗ តើម្តាយឪពុកគួរតែប្រើប្រាស់វិធីបែបណាខ្លះទៅដើម្បីទប់ទល់ជាមួយពួកគេ? តាមពិត ត្រូវមើលថាការទាមទាររបស់កូនៗគឺជាអ្វី  សមហេតុផលឬទេ  ប្រសិនជាការទាមទារដែលធម្មតា មិនប៉ះពាល់អ្វីនោះទេ គឺអាចបំពេញតាមលទ្ធភាពដែលលោកអ្នកអាចទៅរួច ប៉ុន្តែ​ប្រសិនជាការទាមទារដែលគ្មានហេតុផលស័ក្តសម លោកអ្នកគួរតែបដិសេធ ។

ការផ្សាយពាណិជ្ជកម្ម

មិនថាយ៉ាងណានោះទេ  ការទាមទារខាងក្រោមនេះ  គួរតែកុំបដិសេធនិងកូនៗអោយសោះ  បើលោកអ្នកកាន់តែបដិសេធ កូនៗនឹងឃ្លាតឆ្ងាយពីលោកអ្នកទាំងកាយទាំងចិត្តដោយមិនដឹងខ្លួន។

4
រូបភាពដំណាង

១. ការទាមទារអោយលោកអ្នកកំដរគេ

ការផ្សាយពាណិជ្ជកម្ម

មានម្តាយឪពុកជាច្រើនដោយសារតែកត្តាការងារ គឺមិនសូវមានពេលកំដរកូនៗប៉ុន្មាននោះទេ។ ខ្ញុំធ្លាប់បានមើលរឿងនិទានមួយ៖ “មានក្មេងប្រុសម្នាក់តាំងពីតូចមករស់នៅជាមួយជីដូនជីតា ព្រោះម្តាយឪពុកត្រូវចេញទៅស្រុកក្រៅធ្វើការ លុះត្រាតែរដូវបុណ្យទានឬចូលឆ្នាំទើបត្រលប់មកផ្ទះម្តង។

ដូច្នេះ អោយតែជិតដល់ថ្ងៃបុណ្យទាន ដឹងតែក្មេងប្រុសម្នាក់នោះរត់ទៅមាត់ទ្វារ អង្គុយរង់ចាំមើលផ្លូវម្តាយឪពុកគេត្រលប់មកវិញ ​ទោះជាជីដូនរបស់គេប្រាប់គេថា​ “ពេលម្តាយឪពុកចៅត្រលប់មកវិញពួកគេនឹងខលទូរស័ព្ទមកប្រាប់មុនហើយ” ដ្បិតតែលឺសំដីបែបនេះក៏ពិតមែន ក៏ក្មេងប្រុសម្នាក់នេះនៅតែចចេសអង្គុយចាំម្តាយឪពុកគេត្រលប់មកវិញដដែល។

ការផ្សាយពាណិជ្ជកម្ម

ទីបំផុតម្តាយឪពុកគេក៏បានមកដល់  គេមិនបានស្រែកសប្បាយត្រែកអរអ្វីឡើយ ហើយដើរតាមពីក្រោយម្តាយឪពុករបស់ខ្លួនដោយស្ងាត់ៗ ប៉ុន្តែតាមរយៈក្រសែភ្នែករបស់គេបានអោយដឹងថាគេសប្បាយចិត្តខ្លាំងណាស់។

ការងារដ្បិតតែសំខាន់មែន ​ប៉ុន្តែកុមារភាពរបស់កូនៗក្នុងមួយជីវិតគឺមានតែម្តងទេ ដូច្នេះការកំដររបស់ម្តាយឪពុកគឺជាការចងចាំដ៏ស្រស់បំព្រងមួយសម្រាប់កូនៗនៅក្នុងកុមារភាព។ពេលដែលកូនៗលោកអ្នកនិយាយថា៖ “ ប៉ា! ម៉ាក់! អាចកំដរខ្ញុំលេងមួយភ្លែតបានទេ?” ពេលដែលលឺកូនៗនិយាយបែបនេះ ​សូមលោកអ្នកទម្លាក់ការងារចោលមួយឡែកសិនទៅ ហើយទៅបំពេញតាមតម្រូវការគេចុះ ​បែបនេះគឺជាក្តីស្រលាញ់ដ៏ល្អបំផុតសម្រាប់គេ។

ការផ្សាយពាណិជ្ជកម្ម
6
រូបភាពដំណាង

២.ការទាមទារអោយទទួលស្គាល់ពីស្នាដៃរបស់គេ

កុំកំណាញ់ពាក្យសរសើររបស់លោកអ្នកធ្វើអ្វី  ពេលដែលកូនៗរបស់លោកអ្នកបានធ្វើអ្វីមួយបានល្អ សូមលោកអ្នកសសើរដល់ពួកគេផង។មានម្តាយឪពុកមួយចំនួន ទោះជាកូនធ្វើល្អប៉ុណ្ណា  រៀនពូកែប៉ុណ្ណា ក៏មិនដែលធ្លាប់សសើរកូនៗសូម្បីតែម្តង ​។ដូច្នេះការទទួលមិនបានពីការទទួលស្គាល់របស់ម្តាយឪពុកខ្លួនបែបនេះ  លទ្ធផលចុងក្រោយមានតែមួយគត់ គឺគេនឹងមានអារម្មណ៍កាន់តែឆ្ងាយពីលោកអ្នក ។ពេលដែលកូនៗលោកអ្នកនិយាយថា៖ “ម៉ាក់! គំនូរនេះខ្ញុំផាត់ស្អាតទេ?”  នេះគឺជាអ្វីដែលកូនសង្ឃឹមចង់បានការទទួលស្គាល់ និងការកោតសសើរពីម្តាយឪពុករបស់ខ្លួន។ ត្រូវដឹងថាការសសើររបស់លោកអ្នកទៅកាន់កូនៗ គឺមានតម្លៃជាងការផ្តល់ជាវត្ថុឬកាដូរទៅទៀត។

ការផ្សាយពាណិជ្ជកម្ម
5
រូបភាពដំណាង

៣.ការទាមទារអោយបកស្រាយ

ប្រសិនជាកូនៗមានការងឿងឆ្ងល់ច្រើន តែងតែសួរមិនឈប់ សូមលោកអ្នកកុំធុញទ្រាន់និងពួកគេអោយសោះ។ប្រសិនបើជួបនិងបញ្ហាដែលខ្លួនដោះស្រាយមិនបានសូមក្លាហានទទួលស្គាល់ពីភាពមិនគ្រប់គ្រាន់របស់ខ្លួន ហើយនាំកូនៗទៅស្វែងរកចម្លើយទាំងអស់គ្នា។ ក្នុងករណីជួបនិងសំនួរដែលមិនទាន់ស័ក្តសមឆ្លើយប្រាប់ពួកគេបាន សូមលោកអ្នកឆ្លើយប្រាប់ពួកគេបែបន័យធៀបទៅបានហើយ។សូមចាំថា  ដាច់ខាតពេលខ្លួនមិនចេះកុំធ្វើជាចេះ ឆ្លើយប្រាប់កូនៗដោយគ្មានភាពច្បាស់លាស់ និងមិនត្រឹមត្រូវ  ធ្វើអោយពួកគេមានការយល់ខុស។

ការផ្សាយពាណិជ្ជកម្ម

ការទាមទាររបស់កូនៗ មានខ្លះសមហេតុផល មានខ្លះក៏ធ្វើអោយអ្នកសើចផងយំផងក៏មាន ទោះជាយ៉ាងជាម្តាយឪពុកគ្រប់រូបគួរតែកុំចេះតែបដិសេធចំពោះកូនៗតែមួយមុខ ត្រូវព្យាយាមរកចម្លើយដ៏ស័ក្តសមមួយផ្តល់ដល់ពួកគេ ​ជួយពួកគេអោយរីកចំរើនធំធាត់ និងពោរពេញដោយភាពប្រាជ្ញាឈ្លាសវៃ។

រៀបរាងដោយ៖ Mythical Bird/ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម