ត្រឡប់មកសួរខ្លួនឯងវិញ រាល់ថ្ងៃខ្លួនឯងចូលចិត្តអ្វី? ចំណង់ចំណូលចិត្តពិតប្រាកដជាអ្វី?

ត្រឡប់មកសួរខ្លួនឯងវិញ រាល់ថ្ងៃខ្លួនឯងចូលចិត្តអ្វី? ចំណង់ចំណូលចិត្តពិតប្រាកដជាអ្វី?
ការផ្សាយពាណិជ្ជកម្ម

នៅពេលដែលឮអ្នកក្បែរខ្លួននិយាយថា ” រាល់ថ្ងៃគេចូលចិត្តលេងហ្គេមពេលទំនេរ … គេចូលចិត្តជិះកង់ពេលព្រឹក ឬពេលល្ងាច … គេចូលចិត្តមើលសៀវភៅ -ល-។” ដល់ពេលឮចឹងក៏ចាប់ផ្ដើមសួរខ្លួនឯងថា រាល់ថ្ងៃនេះ ខ្លួនឯងចូលចិត្តធ្វើអ្វីជាចាំបាច់ខ្លះ?

ពេលទំនេរធ្វើអ្វី? មានអារម្មណ៍ថា ខ្លួនឯងអត់ដឹងថាចូលចិត្តធ្វើអ្វីឱ្យប្រាកដ កុំថាឡើយចំណង់ចំណូលចូលចិត្តអ្វី បើសូម្បីតែពេលទំនេរ ក៏សឹងមិនមានឱ្យខ្លួនឯងផង …

ការផ្សាយពាណិជ្ជកម្ម

ការពិត មិនដឹងថារឿងដែលធ្វើរាល់ថ្ងៃ មួយថ្ងៃ ជាង១០ម៉ោងនេះជាចំណូលចិត្ត ឬជាភារកិច្ច ឬតួនាទី ជាទំនួលខុសត្រូវនោះទេ … ក្រៅពីអង្គុយធ្វើការ ក្រោកដើរពត់ខ្លួនបន្តិច ក៏មកអង្គុយធ្វើការវិញ … ធ្វើការរហូតដល់ពេលគិតថាខ្លួនឯងត្រូវការពេលសម្រាក ធ្វើការរហូតដល់ភ្លេចគិតថា ខ្លួនឯងចូលចិត្តអ្វីជាងគេ?

ធ្វើការភ្លេចសូម្បីតែអ្នកផ្ទះ ភ្លេចទាំងរកសេចក្ដីសុខឱ្យខ្លួនឯង ភ្លេចគិតថាខ្លួនឯងក៏ត្រូវការមនុស្សម្នាក់នៅក្បែរ កំដរ និងយកចិត្តទុកដាក់ … តើអ្វីជាចំណង់ចំណូលចិត្តរបស់ខ្ញុំ? អ្វីជាទម្លាប់ដែលខ្ញុំចូលចិត្ត?

ការផ្សាយពាណិជ្ជកម្ម

Fdfdf35969a266f34d7953f61fdacb79

ជីវិតនេះ ប្រហែលការងារនេះហើយ ដែលធ្វើឱ្យខ្ញុំចូលចិត្តជាងគេ ការងារនេះហើយជាចំណង់ចំណូលចិត្ត ក៏ជាទម្លាប់ដែលខ្ញូំធ្វើដោយសេចក្ដីសុខ និងអាចឱ្យខ្ញុំប្រើប្រាស់ពេលវេលាប្រចាំថ្ងៃរបស់ខ្លួនឯងយ៉ាងមានក្ដីសុខ និងសេរីភាព។

ការផ្សាយពាណិជ្ជកម្ម

ក៏ដឹងថា ការពិតទៅ ខ្លួនឯងពិតជាត្រូវការមនុស្សម្នាក់ដើម្បីនៅក្បែរ យល់ចិត្ត យកចិត្តទុកដាក់ ក៏រឹតតែដឹងថាខ្លួនឯងគួរតែមានពេលវេលាសម្រាកលំហែ ជាពិសេសគឺ គួរតែមានពេលនៅក្បែរ ជួបជុំបងប្អូន ក្រុមគ្រួសារ … តែពេលនេះមានអារម្មណ៍ថា មានតែម្យ៉ាងដែលខ្លួនឯងត្រូវធ្វើ និងខំប្រឹង។

ក្នុងខណៈពេលនេះ ប្រឹងព្រោះទាន់ខ្លួននៅមានឱកាស ខំប្រឹងព្រោះទាន់ខ្លួនឯងនៅក្មេងមានកម្លាំង ប្រឹងទាន់ខ្លួនអាចធ្វើបាន … ចង់មានពេលស្រណុក ត្រូវបោះបង់ក្ដីសុខក្នុងពេលនេះ ចង់ឱ្យមនុស្សជុំវិញអាចពឹងពាក់បាន លុះត្រាតែខ្លួនឯងមានគ្រប់យ៉ាង ហើយរឹងមាំ រឹងប៉ឹង … យ៉ាងណាក៏សុំទោសមនុស្សជុំវិញខ្លួន ដែលពុំមានពេលគ្រប់គ្រាន់សម្រាប់អ្នកទាំងអស់គ្នា តែចង់ប្រាប់ថា ខ្ញុំស្រឡាញ់ ហើយក៏មិនដែលភ្លេចអ្នកទាំងអស់គ្នាឡើយ …!!!

ការផ្សាយពាណិជ្ជកម្ម

Ad40020115b6b3134ff3336774e19155

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម