មនុស្សប្រុស ឆាប់យកប្រពន្ធ ទើបសំណាងសល់ទ្រព្យ មនុស្សស្រីយកប្ដី ច្រើនតែអភ័ព្វ ហត់នឿយទាំងកាយទាំងចិត្ត

Cover Copy
ការផ្សាយពាណិជ្ជកម្ម

គេថា មនុស្សស្រីប្រៀបបីដូចជាធនាគារ បើបានមនុស្សស្រីល្អចិត្តគំនិត ចរិតមារយាទទៀតសោត ដឹងតែល្អប្រសើរ ព្រោះនាងពូកែទុកដាក់ រៀបចំបែបផែន និងដឹងកិច្ចការងារក្នុង និងក្រៅច្បាស់លាស់ ត្រង់នេះហើយដែលបញ្ជាក់ថា​ ប្រុសៗទាំងអស់ បើចង់សល់លុយកាក់ មាសប្រាសក់ មានបាននឹងគេ គួរតែប្រញាប់ ការប្រពន្ធឆាប់ៗ ន្អាលនឹងមានអ្នកទុកដាក់លុយកាក់ និងរៀបចំសណ្ដាប់ធ្នាប់ឱ្យជីវិតរបស់អ្នក។

Cover Copy
រូបភាពដំណាង

ប្ដីខិតខំធ្វើការ ប្រឹងប្រែងរកលុយ បានប្រពន្ធល្អចេះគិតគូរ ចេះរៀបចំទុកដាក់ រឿងអីមិនសល់នោះ។ វាជាការពិត រកដៃគូជីវិត ត្រូវតែរកមនុស្សដែលល្អ មានចិត្តចង់មានចង់បាន មានគំនិតចេះរកទុកដាក់ ទើបជីវិតមិនលំបាក គ្រួសារមិនតោកយ៉ាកវេទនាតទៅថ្ងៃមុខ។

ការផ្សាយពាណិជ្ជកម្ម

គ្រាន់តែថា ប្រុសៗត្រូវដឹង លុយដែលយកឱ្យប្រពន្ធទុកដាក់ហើយ វាប្រហែលជារៀងពិបាកយកវិញខ្លាំងណាស់ ជាពិសេស បើអ្នកចង់ដកហូតលុយចាយផ្ដេសផ្ដាស ដឹងតែមិនងាយទេ ព្រោះមនុស្សស្រី នាងច្បាស់លាស់នឹងរឿងលុកាក់ខ្លាំងណាស់។ ប៉ុន្តែ បើឱ្យប្រពន្ធជាអ្នកទុកដាក់ ដឹងតែសល់ហើយ កុំភ័យខ្លាចថា ជីវិតប្ដីប្រពន្ធគ្មានអ្វីសល់នឹងគេនោះ។

Fd6438ce2ad55670188e65183bdcd2b6
រូបភាពដំណាង

ក្រឡេកមកស្រីៗវិញម្ដង គេថា មនុស្សស្រីរៀបការហើយ គឺដូចជាប់ចំណងកម្មមិនខុសទេ ជីវិតមនុស្សស្រីស្ទើរតែទាំងអស់ គឺជួបបញ្ហា មានទុក្ខធ្ងន់ បន្ទាប់ពីបានក្លាយជាប្រពន្ធគេហ្នឹងហើយ។ ភាគច្រើននៃមនុស្សស្រីដែលរៀបការរួច គឺលែងខ្វល់ពីខ្លួនឯងហើយ នាងតែងតែបណ្ដែតបណ្ដោយ ស្ទើរតែគ្រប់យ៉ាង ព្រោះតែមមាញឹកជាមួយនឹងតួនាទីជាប្រពន្ធ ជាម្ដាយ ជាស្ត្រីមេផ្ទះផង ជាស្ត្រីចេញរកលុយផង ការងារសព្វគ្រប់បែបយ៉ាង នាងអាចធ្វើបានទាំងអស់ ព្រោះតែនាងចង់រំលែកកិច្ចការងារប្ដី ចង់ជួយគ្រួសារ ហើយក៏មិនចង់មានឈ្មោះថា ប្រពន្ធដេកចាំស៊ីលុយប្ដីរកមកឱ្យ។

ការផ្សាយពាណិជ្ជកម្ម
Aa9a16d5003c7fccf946010ba4198cca
រូបភាពដំណាង

វាជាការពិត មួយជីវិតមនុស្សស្រី នៅតូចតាមម្ដាយឪពុក ពេញវ័យ រៀបការរួចតាមប្ដី ដល់មានកូន ក៏តាមកូន គិតៗទៅ ជីវិតជាមនុស្សស្រីគឺបែបហ្នឹងហើយ។ យ៉ាងនាមិញ ជីវិតដែលពោរពេញដោយទុក្ខលំបាក គឺជីវិតបន្ទាប់ពីរៀបការនេះហើយ បើបានប្ដីល្អ ក៏ត្រូវតែហត់នឿយខ្លះ ហើយបើបានប្ដីមិនល្អ គំនិតមិនកើតទៀត វារឹតតែវេទនាទ្វេដង។ រៀបការរួច ត្រូវរ៉ាប់រងការងារជាច្រើន បាត់បង់សេរីភាពក្នុងការដើរហើរ តែដំណើរជីវិត មនុស្សប្រសពេញកំលោះត្រូវមានប្រពន្ធ មនុស្សស្រីពេញក្រមុំត្រូវយកប្ដី អ្វីៗកំណត់ហើយ ចង់ ឬមិនចង់ក៏ដោយ ត្រូវតែព្រមទទួលយក៕

ការផ្សាយពាណិជ្ជកម្ម