បើជាអ្នក អ្នកនឹងមានអារម្មណ៍បែបណា នៅពេលដែលអ្នករៀបការជាមួយនឹងមនុស្សដែលអ្នកមិនបានស្រឡាញ់?

បើជាអ្នក អ្នកនឹងមានអារម្មណ៍បែបណា នៅពេលដែលអ្នករៀបការជាមួយនឹងមនុស្សដែលអ្នកមិនបានស្រឡាញ់?
ការផ្សាយពាណិជ្ជកម្ម

ជាការពិតខ្ញុំរៀបការជាមួយនឹងគេ ទាំងដែលដឹងថា គេមិនបានស្រឡាញ់ខ្ញុំឡើយ គឺខ្ញុំដែលស្រឡាញ់នាងតែម្ខាង តែខ្ញុំសំណាង ដែលបាននាងព្រមទទួលយកខ្ញុំ ក្នុងចំណោមមនុស្សដែលនាងធ្លាប់ស្គាល់ ៤នាក់ តែខ្ញុំអាចជាមនុស្សចុងក្រោយសម្រាប់នាង បន្ទាប់ពីនាងបានបែកគ្នាជាមួយនឹងសង្សារចាស់ទាំង៣នាក់នោះ។

ត្រូវហើយផ្កាកុលាបតែងតែមានបន្លា មិនមែនអ្នកណាៗសុទ្ធតែអាចកាច់បានតាមចិត្តឡើយ។ តែយ៉ាងណា សូម្បីតែខ្ញុំក៏មិននឹកស្មានថា ខ្ញុំអាចមានសំណាងបាននាងមកធ្វើជាដៃគូជីវិតនោះឡើយ ព្រោះខ្ញុំនដឹងខ្លួនឯងច្បាស់ថា ខ្ញុំមិនមែនជាមនុស្សដែលនាងស្រឡាញ់ ក៏ដឹងថា រូបរាង ស្ទើរតែគ្រប់ផ្នែកនៃខ្ញុំ មិនសម ក៏មិនមែនជាក្ដីប្រាថ្នារបស់នាងដែរ។

ការផ្សាយពាណិជ្ជកម្ម

ស្ដាប់មើលទៅមិនដឹងថាខ្ញុំល្ងង់ ឬព្រហើននោះទេ ដែលដឹងថាគេមិនស្រឡាញ់ខ្លួនឯងហើយ ក៏ដឹងថាខ្លួនឯងមិនមានអ្វីឱ្យសមនឹងគេស្រឡាញ់ ប៉ុន្តែខ្ញុំចាំបានគឺ ខ្ញុំឈរចំពោះមុខនាង ហើយនិយាយពាក្យថា ខ្ញុំស្រឡាញ់អ្នក ដោយភាពស្វាហាប់បំផុត វាក៏ជាពាក្យដែលខ្ញុំប្ដេជ្ញានិយាយដោយភាពច្បាស់លាស់ និងម៉ឹងម៉ាត់ផងដែរ។

មានម្ដងនោះ នាងសួរខ្ញុំថា ស្រឡាញ់នាងយូរហើយ ពេលណាសុំនាងរៀបការ?

ការផ្សាយពាណិជ្ជកម្ម

F2f5625c68f26ffd2fb7b404858aa03c

ខ្ញុំដឹងថាសំណួរមួយនេះ នាងសួរខ្ញុំដោយចេញពីចិត្ត គឺចិត្តដែលនាងឈឺចាប់ព្រោះតែបែកបាក់ស្នេហាលើកទី៣របស់នាង ហើយក៏ជាចេតនាចង់រៀបការជាមួយនឹងខ្ញុំដើម្បីបញ្ឈឺចិត្តគេម្នាក់នោះដែរ ខ្ញុំដឹងថានាងមិនបានស្រឡាញ់ខ្ញុំទេ ប៉ុន្តែខ្ញុំនៅតែរៀបការជាមួយនឹងនាង ព្រោះតែឱកាសដែលនាងផ្ដល់ឱ្យព្រោះតែចង់បញ្ឈឺចិត្តសង្សារចាស់។

ការផ្សាយពាណិជ្ជកម្ម

ខ្ញុំប្រហែលជាល្ងង់ ដែលចូលទៅជំនួសតំណែងអ្នកផ្សេង … ខ្ញុំល្ងង់បំផុត ដែលធ្វើជាកង់សឺកួរសម្រាប់គេ តែខ្ញុំគិតថា ខ្ញុំសំណាងព្រោះតែអាចបាននាងជាភរិយាពេញច្បាប់ នោះហើយជាអ្វីដែលខ្ញុំត្រូវតែទទួលយកឱកាសមួយនេះ ដោយមិនរារែក … មិនមែនព្រោះខ្ញុំចង់បាននាងមកធ្វើជាកម្មសិទ្ធនោះឡើយ តែខ្ញុំចង់នៅក្បែរនាងបំផុត ដើម្បីអាចបានមើលថែ និងការពារនាង ហើយក៏មិនឱ្យអ្នកណាមកធ្វើបាបចិត្តនាងទៀតដែរ។

ប៉ុន្តែនៅយប់ថ្ងៃរៀបការ នាងបានសម្រក់ទឹកភ្នែក នាងយំ ខ្ញុំដឹងថា នាងកំពុងតែបង្ហាញអារម្មណ៍ឈឺចាប់បំផុត តែមិនមែនឈឺចាប់ព្រោះតែនឹកដល់សង្សារចាស់ទេ តែនាងឈឺចាប់ជំនួសខ្ញុំ ដែលយកខ្ញុំធ្វើជាឈ្នាន់ ព្រោះនាងបានសម្លឹងមើលមុខខ្ញុំដោយទឹកភ្នែកសម្ងាត់ ហើយនាងនិយាយថា “សុំទោស”។ ខ្ញុំដឹងថា នាងមិនមានចេតនាធ្វើបាបចិត្តខ្ញុំឡើយ ដូច្នេះហើយ ខ្ញុំបានឱបនាង ដោយយកក្បាលរបស់នាងមកទល់នឹងចង្ការបស់ខ្ញុំ ហើយនិយាយទៅកាន់នាងថា “ខ្ញុំនៅតែស្រឡាញ់អ្នក”។

ការផ្សាយពាណិជ្ជកម្ម

7d097d234f249f235bdcfad6f0940bc6

យប់នោះបេះដូងខ្ញុំពិតជាឈឺចាប់ដូចម្ជុលចាក់ព្រឺព្រួច ដូចពេលដែលខ្ញុំលង់ស្នេហ៍ដំបូង ក៏ដូចពេលដែលខ្ញុំបានដឹងថា នាងស្រឡាញ់អ្នកផ្សេងមិនមែនខ្ញុំ។ ខ្ញុំមានអារម្មណ៍ធ្ងន់នៅគ្រប់ដង្ហើម។ ប៉ុន្តែខ្ញុំបានប្រមូលកម្លាំងទាំងអស់របស់ខ្ញុំ ដើម្បីនិយាយទៅកាន់នាងបន្ថែមថា «មិនអីទេ» ដែលខ្ញុំមិនអាចនិយាយបាន។ វាគួរតែជាថ្ងៃដ៏សំខាន់បំផុតមួយនៅក្នុងជីវិត ប៉ុន្តែវាបានក្លាយជាការចងចាំដ៏ឈឺចាប់សម្រាប់យើងទាំងពីរ។

ការផ្សាយពាណិជ្ជកម្ម

ខ្ញុំមិនដឹងថា ការរស់នៅជាមួយនឹងមនុស្សដែលគេមិនបានស្រឡាញ់យើងសោះ ត្រវប្រើប្រាស់ជីវិតប្រចាំថ្ងៃជាមួយគេបានដោយរបៀបណាទេ។ ខ្ញុំគ្រាន់តែដឹងថា ខ្ញុំប្រើប្រាស់ជីវិតប្រចាំថ្ងៃរបស់ខ្ញុំ តាមរបៀបដែលខ្ញុំជាមនុស្សដែលស្រឡាញ់នាង ដូច្នេះ ខ្ញុំក៏បានធ្វើខ្លួនជាមនុស្សដែលស្រឡាញ់នាង ផ្ដល់តម្លៃ គោរព ស្រឡាញ់ ស្មោះត្រង់ សំខាន់គឺ ផ្ដល់សិទ្ធិ សេរីភាពគ្រប់បែបយ៉ាងដល់នាង។

– ចេញពីធ្វើការមកផ្ទះ!
– ថ្ងៃណាមានការងារបន្ថែម គឺប្រាប់នាង!
– ទៅណាមកណា ក៏ប្រាប់ឱ្យនាងដឹង!
– និយាយពាក្យ Good Morning Good Night ទៅកាន់នាងរាល់ព្រឹករាល់យប់!
​- ថ្ងៃទំនេរ ថ្ងៃសម្រាកជូននាងទៅដើរលេង ទៅកន្លែងដែលនាងចង់ទៅ!
– បើថ្ងៃណានាងរវល់ គឺខ្ញុំជាអ្នកចម្អិនអាហារ កិច្ចការងារផ្ទះទាំងប៉ុន្មានខ្ញុំក៏អាចធ្វើជំនួសនាង!

ការផ្សាយពាណិជ្ជកម្ម

Faa8c6fade1847651f5158921a5c58fd

រយៈពេលជាង៣ឆ្នាំដែលរៀបការជាមួយគ្នា ​យើងមិនដែលឈ្លោះគ្នាឡើយ ខ្ញុំប្រើជីវិតជាគូជាមួយនឹងនាងបានល្អបំផុត យើងក៏មិនដែលសម្ដីធ្ងន់ ស្រែកគំហកដាក់គ្នាដែរ … ពេលដែលនាងហត់នឿយខ្លាំង ខ្ញុំនឹងជួយសម្រួលកិច្ចការងាររបស់នាង ពេលជួបបញ្ហា ​យើងតែងតែលើកទឹកចិត្ត ផ្ដល់គំនិត ជួយគ្នាដោះស្រាយ។

ការផ្សាយពាណិជ្ជកម្ម

រយៈពេលជាង៣ឆ្នាំនេះ ខ្ញុំមិនដឹងថា នាងស្រឡាញ់ខ្ញុំឬក៏អត់ទេ ដឹងត្រឹមថា​ នាងមិនសូវមាត់កនឹងខ្ញុំ ដូចរបៀបដែលប្ដីប្រពន្ធផ្សេងនោះឡើយ។ ប៉ុន្តែមានថ្ងៃមួយនោះ នៅក្នុងផ្ទះបាយ នាងបាននិយាយមកកាន់ខ្ញុំ ជាមួយនឹងទឹកមុខស្មើ បែបពិតប្រាកដ ៖

នាង ៖ បងដឹងទេ! រយៈពេលជាង៣ឆ្នាំមកនេះ ទង្វើ កាយវិការ គ្រប់បែបយ៉ាង បងបានធ្វើឱ្យខ្ញុំដឹងច្បាស់ និងបានទទួលដោយភាពកក់ក្ដៅបំផុត។ ខ្ញុំក៏មិនដែលគិតថា ការដែលរៀបការជាមួយនឹងបងទាំងដែលចិត្តមិនបានស្រឡាញ់សោះ តែបែរជាបានទទួលពីបងមកវិញ នូវសុភមង្គលដ៏ធំធេង។ ទង្វើបង បានធ្វើឱ្យខ្ញុំស្រឡាញ់បងជារៀងរាល់ថ្ងៃ កាន់តែស្រឡាញ់បងខ្លាំងឡើងៗ ដោយមិនដឹងថា ការស្រឡាញ់នេះ កើតឡើងតាំងពីពេលណា ដឹងត្រឹមថា វាជាសេចក្ដីស្រឡាញ់មួយដែលចេញពីចិត្តពិតប្រាកដមែន។

មកដល់ពេលនេះ ខ្ញុំបានដឹងហើយថា​សុភមង្គលដ៏ពិតប្រាកដ គឺកើតឡើងដោយសារតែយើងជាអ្នកផ្ដល់ឱ្យនាងជាមុនសិន មុននឹងអាចទទួលបានពីនាងត្រឡប់មកវិញ។ ខ្ញុំមិនដែលគិតទេថា ការដែលខ្ញុំចូលខ្លួនទៅក្នុងជីវិតនាង ទាំងដឹងថានាងមិនបានស្រឡាញ់ខ្ញុំសោះ ជារឿងដែលត្រូវឬខុស? ឬអាចនឹងទទួលបានការស្រឡាញ់ពីនាងមកវិញនៅថ្ងៃណាមួយនោះឡើយ។ ខ្ញុំគ្រាន់តែដឹងថា ការដែលខ្ញុំស្រឡាញ់នាងនេះហើយ ខ្ញុំនឹងធ្វើឱ្យនាងមានសុភមង្គល រីករាយ និងទទួលបានអ្វីៗគ្រប់បែបយ៉ាងនៅក្នុងជីវិត​ ហើយខ្ញុំនឹងមើលថែនាងទៅតាមលទ្ធភាពដែលខ្ញុំមាន មិនថាលំបាកយ៉ាងណាទេ សំខាន់ខ្ញុំបានថែរក្សា និងការពារនាង គឺមនុស្សដែលខ្ញុំស្រឡាញ់។

63687acb14ef1a647fa73f89c5e19ff1

យ៉ាងណា ខ្ញុំគិតថាខ្ញុំមានសំណាង ដែលខ្ញុំបានរៀបការជាមួយនឹងមនុស្សដែលខ្ញុំស្រឡាញ់ ទោះបីស្ថិតក្នុងស្ថានភាពណា ឬលទ្ធផលបែបណា ខ្ញុំក៏មិនដែលគិតថាខ្ញុំសោកស្ដាយ ឬខាតបង់ក្នុងការចំណាយការស្រឡាញ់ និងលះបង់គ្រប់យ៉ាងដើម្បីនាងដែរ។ តែផ្ទុយទៅវិញ គឺខ្ញុំអាចធ្វើវាបាន អាចធ្វើឱ្យមនុស្សដែលមិនស្រឡាញ់ខ្ញុំសោះ ទទួលបានសុមង្គល រំភើបចិត្តព្រោះតែមនោសញ្ចេតនាដ៏ពិតប្រាកដមួយនេះ។

តែខ្ញុំក៏ដឹងដែរថា ១០នាក់ គឺប្រហែលមានតែខ្ញុំម្នាក់ទេដែលអាចទទួលបានសេចក្ដីសុខ និងសំណាងមួយហ្នឹង អាចទទួលបានគ្រួសារមួយដ៏ពិតប្រាកដ ទាំងដែលយើងចាប់ផ្ដើមដោយអារម្មណ៍ស្រឡាញ់តែម្ខាង។ មិនមានស្នេហាល្អឥតខ្ចោះ និងគ្មានអាពាហ៍ពិពាហ៍ល្អឥតខ្ចោះទេ។ នាងមានសំណាងណាស់ដែលបានរៀបការជាមួយមនុស្សដែលស្រលាញ់នាង តែខ្ញុំមានសំណាងណាស់ដែលបានរៀបការជាមួយមនុស្សដែលខ្ញុំស្រលាញ់។

ជីវិតគឺធម្មតា តែអនាគតនៅតែវែងឆ្ងាយ។ ជឿថាសេចក្ដីស្រឡាញ់ អាចកែប្រែពិភពរបស់មនុស្សម្នាក់ៗបាន តែលុះត្រាតែនោះជាសេចក្ដីស្រឡាញ់ពិតប្រាកដ ជាការលះបង់ដែលចេញពីចិត្ត ដោយមិនគិតពីការតបស្នងត្រឡប់មកវិញ៕

9345725454597cbeafaf16ad3a24475b

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម