ពេលជីវិតគូមិនសមប្រកប! ជម្រើសចុងក្រោយ មានតែការត្រឡប់មករស់នៅជាមួយខ្លួនឯងប៉ុណ្ណោះ ជារឿងដែលល្អបំផុត

ពេលជីវិតគូមិនសមប្រកប! ជម្រើសចុងក្រោយ មានតែការត្រឡប់មករស់នៅជាមួយខ្លួនឯងប៉ុណ្ណោះ ជារឿងដែលល្អបំផុត
ការផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីរៀបការ សាងគ្រួសាររួចមក គ្មានមនុស្សស្រីណាម្នាក់ចង់បែកបាក់គ្រួសារ គ្មានមនុស្សស្រីណាចង់ត្រឡប់មករស់ម្នាក់ឯងវិញ ដោយមានឈ្មោះថាជាស្រីមេម៉ាយនោះឡើយ បើទោះជាជីវិតប្ដីប្រពន្ធរកាំរកូស ឈ្លោះទាស់ទែង ខ្វែងគំនិតគ្នាយ៉ាងណាក៏ដោយ ក៏មនុស្សស្រីស្ទើរតែ៩០% នាងសុខចិត្តទ្រាំរស់នៅទាំងទុក្ខលំបាក ធ្វើយ៉ាងណា ដើម្បីរក្សាចំណងអាពាហ៍ពិពាហ៍ មិនឱ្យបែកបាក់ប្រេះឆាឡើយ ប៉ុន្តែ បើទោះជាមនុស្សស្រីព្យាយាមថែរក្សា និងទ្រាំខ្លាំងប៉ុនណា ក៏នៅតែមិនអាចថែរក្សាចំណងគ្រួសារបាន យ៉ាងណា ក្នុងគ្រួសារខ្លះ ក៏នៅតែបែកបាក់ ប្រេះឆា មិនអាចបន្តរួមរស់រហូតឡើយ។

ពេលជីវិតគូមិនសមប្រកប! ជម្រើសចុងក្រោយ មានតែការត្រឡប់មករស់នៅជាមួយខ្លួនឯងប៉ុណ្ណោះ ជារឿងដែលល្អបំផុត
រូបភាពដំណាង

ចិត្តមនុស្សស្រី ទម្រាំតែនាងសម្រេចចិត្តបែកបាក់ ទម្រាំតែនាងយល់ព្រមលែងលះ នាងបានស៊ូទ្រាំលំបាកទាំងកាយ គ្រាំទាំងចិត្តច្រើននាស់មកហើយ ទ្រាំរហូតដល់នាងអត់ធ្មត់លែងបាន ទើបនាងសម្រេចចិត្តចែកផ្លូវ មិនមែននាងចង់ទេ តែពាក្យថា ទ្រាំលែងបាន ជាហេតុនាំឱ្យបាងចែកផ្លូវទាំងបង្ខំចិត្ត។

ការផ្សាយពាណិជ្ជកម្ម

ការត្រឡប់មករស់នៅម្នាក់ឯងវិញសាជាថ្មី បន្ទាប់ពីការចែកផ្លូវគ្នា វាប្រហែលជាពិបាកសម្រាប់នាង តែគ្មានជម្រើសក្រៅតែពីបែកបាក់ ព្រោះបើទ្រាំរស់នៅក្នុងនាមជាប្ដីប្រពន្ធ មានតែបញ្ហាការឈ្លោះទាស់គ្នា មិនចុះសម្រុង ដូច្នេះ មានតែការចែកផ្លូវទើបជាជម្រើសដ៏ល្អបំផុតសម្រាប់នាង។ មានឈ្មោះថា ជាស្រីមេម៉ាយ អាចនឹងចំណាយមាត់ញាតិ ត្រូវអ្នកផងសើចចំអក ពេបជ្រាយណាស់ តែពេលខ្លះ ស៊ូឱ្យគេនិយាយ វាក៏ប្រសើរជាង ការដែលរស់នៅទាំងគ្មានក្ដីសុខ និងសុភមង្គលក្នុងគ្រួសារ។

1b99a101ce0aa32543160d9a3e2232f3
រូបភាពដំណាង

ជម្រើសចុងក្រោយ មានតែការត្រឡប់មករស់នៅម្នាក់ឯងវិញទេ ទើបអាចឱ្យយើងបានជួបសុភមង្គលក្នុងជីវិត មានសេរីភាព។ ត្រឡប់មកនៅម្នាក់ឯង អាចគេសើចចំអក ទែជឿទៅថា ការនៅម្នាក់ឯង យើងនឹងបានយល់ដឹង និងរឹងមាំច្រើនជាងមុន ហើយអ្វីដែលសំខាន់ យើងនឹងអាចដើរលើផ្លូវមួយដោយខ្លួនឯង អាចបានធ្វើនូវអ្វីដែលយើងចង់ធ្វើ មានឯករាជ្យ មានម្ចាស់ការលើខ្លួនឯងច្បាស់លាស់ ដ្បិតថាឯកា និងហត់នឿយបន្តិចមែន តែវាក៏ល្អជាង ទ្រាំរស់នៅទាំងគ្រាំចិត្ត មានតែសម្ពាធ និងជីវិតគូជួបតែបញ្ហារកាំរកូស គ្មានសិរីមង្គល៕

ការផ្សាយពាណិជ្ជកម្ម
C050acb69bce3d454ea7601448e83b58
រូបភាពដំណាង
ការផ្សាយពាណិជ្ជកម្ម