មួយជីវិតមនុស្សស្រី កាន់តែលះបង់ ជីវិតនឹងកាន់តែអភ័ព្វ

មួយជីវិតមនុស្សស្រី កាន់តែលះបង់ ជីវិតនឹងកាន់តែអភ័ព្វ
ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រីជាច្រើន បានទទួលរងនូវភាពអយុត្តិធម៌ ជាពិសេសគឺនៅក្នុងរឿងស្នេហា ឬរឿងជីវិតគូ។ មនុស្សប្រុសគិតថា ខ្លួនខំធ្វើការ រកលុយ ហត់នឿយខ្លាំង តែងតែចង់ចេញទៅកម្សាន្ត ស៊ីផឹក ជួបជុំមិត្តភក្តិ ឬរកស្រីកំដរអារម្មណ៍មួយពេលៗ ដើម្បីកាត់បន្ថយភាពតានតឹង និងអារម្មណ៍ស្ត្រេស ហើយយកលេសថា មនុស្សប្រុសគឺបែបហ្នឹង បើមិនធ្វើអ៊ីចឹង គេម៉េចនឹងហៅថា មនុស្សប្រុសទៅ។

ព្រោះតែហេតុផលទាំងអស់នេះហើយ ដែលធ្វើឱ្យមនុស្សស្រីភាគច្រើនដែលជាប្រពន្ធ ត្រូវទទួលរងនូវការឈឺចាប់ ទឹកភ្នែក ដេកយំឱបកូនស្ទើរតែរាល់យប់ ពេលខ្លះ មិនទាំងហ៊ានស្រែកគំហក រករឿង ឈ្លោះប្រកែក ទាមទាររកភាពយុត្តិធម៌ឱ្យខ្លួនឯងទៀត ព្រោះគេជាអ្នកធ្វើការ រកលុយ ចិញ្ចឹមមនុស្សក្នុងផ្ទះ ចំណែកខ្លួនជាប្រពន្ធ គ្មានសិទ្ធនឹងហាមាត់នោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

149344402_5327147827325874_997164662559087766_n

ដូច្នេះហើយ មនុស្សស្រីរមែងទទួលរងនូវភាពឈឺចាប់ រ៉ាប់រងនូវការប្រមាថមើលងាយជាច្រើនពីមនុស្សជុំវិញខ្លួន រួមទាំងដៃគូជីវិតរបស់ខ្លួនថែមទៀតផង។ តែយ៉ាងណាមិញ មនុស្សស្រីនាងមានសិទ្ធគ្រប់គ្រាន់ ក្នុងការបញ្ចេញមតិ យោបល់ និងទាមទាររកភាពយុត្តិធម៌សម្រាប់ខ្លួននាង ដែលជាប្រពន្ធពេញច្បាប់។ បើទោះបីនាងត្រឹមជាស្ត្រីមេផ្ទះ នៅតែផ្ទះ មិនធ្វើការរកលុយក៏ដោយ តែនាងក៏មានភាពហត់នឿយ មានទុក្ខលំបាករបស់នាងដែរ នាងបានលះបង់ច្រើនណាស់ក្នុងការមើលថែ រៀបចំផ្ទះសម្បែង ចិញ្ចឹមបីបាច់កូនៗ ដ្បិតនាងមិនចេញធ្វើការរកលុយ តែនាងនៅផ្ទះ ប្រៀបដូចជាអ្នកបម្រើរបស់អ្នក និងកូនៗអ៊ីចឹង ព្រោះការងារ១០០ជំពូកនៅក្នុងផ្ទះ គឺនាងជាអ្នករ៉ាប់រងទាំងអស់ ដូច្នោះហើយ នាងមានសិទ្ធស្មើនឹងអ្នកជាប្ដី។

ការផ្សាយពាណិជ្ជកម្ម

អ្វីដែលច្បាស់បំផុតនោះ មនុស្សមួយចំនួន បានមើលរំលងការលំបាក ភាពនឿយហត់របស់ប្រពន្ធ មិនដែលជួយសម្រាលបន្ទុកនាងហើយ ថែមទាំងដាក់បន្ទុកធ្ងន់លើនាងទៀតផង ដូច្នេះ ការលះបង់របស់នាងទាំងប៉ុនណាចំពោះប្ដី និងកូន គឺត្រូវជាន់ពន្លិចក្រោមបាតជើងទៅហើយ “មួយជីវិតមនុស្សស្រីនេះណា បើកាលណាកាន់តែលះបង់ ខ្លួននាងនឹងកាន់តែអភ័ព្វ” មួយឃ្លានេះ មិនមែនចងើបង្វែរគំនិតមនុស្សស្រី​ ក្នុងការបញ្ឈប់ការមើលថែក្រុមគ្រួសារ ប្ដី និងកូននោះឡើយ តែចង់ឱ្យមនុស្សស្រីគិតពិចារណាឡើងវិញ។

Image_2021 10 10_085903

ការផ្សាយពាណិជ្ជកម្ម

អ្នករ៉ាប់រងទទួលបន្ទុកក្នុងផ្ទះ យកចិត្តផ្គាប់ផ្គន់ តាមបម្រើប្ដី និងកូន លះបង់ដើម្បីពួកគេច្រើនយ៉ាងណា ក៏អ្នកត្រូវតែចេះរក្សាតម្លៃឱ្យខ្លួនឯង ស្រឡាញ់ និងមើលថែខ្លួនឯងឱ្យបានល្អផង រៀនផ្ដល់ស្នាមញញឹម និងស្វែងរកអ្វីៗគ្រប់យ៉ាង ដើម្បីបំពេញបំណងខ្លួនឯងផង រៀនផ្ដល់កាដូឱ្យខ្លួនឯងឱ្យបានច្រើន ទោះបីលះបង់ដើម្បីអ្នកដទៃ លះបង់ដើម្បីមនុស្សជុំវិញខ្លួន ក៏ត្រូវតែចេះលះបង់ដើម្បីខ្លួនឯងដែរ កុំដើម្បីគេ បែរជាធ្វើបាបខ្លួនឯង លែងខ្វល់ពីខ្លួនឯងឱ្យសោះ។

ម្យ៉ាងទៀត នៅក្នុងជីវិតប្ដីប្រពន្ធ អ្នកក៏ត្រូវតែដឹងថា ការលះបង់ និងផ្ដល់ឱ្យ ត្រូវតែស្មើគ្នា ប្ដីរបស់អ្នកលះបង់ និងផ្ដល់ឱ្យអ្នកប៉ុនណា អ្នកក៏ត្រូវតែផ្ដល់ និងលះបង់តបទៅអ្នកវិញប៉ុណ្ណោះ ព្រោះមានប្ដីខ្លះ មិនដែលធ្វើអ្វីដើម្បីប្រពន្ធសោះ ដូច្នោះហើយ គេក៏មិនសមនឹងទទួលបានការលះបង់ពីប្រពន្ធវិញដែរ៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ pHknongsrok / Knongsrok

ការផ្សាយពាណិជ្ជកម្ម