គ្រួសារ

ស្រីៗចាំទុក! ទោះស្រីលាញ់ប្ដីយ៉ាងណាក៏ដោយ កុំឱ្យប្ដីដឹងរឿងទាំង ៧ នេះប្រាប់ស្វាមីឱ្យសោះ ជាពិសេសចំណុចទី ៣
គ្រួសារ

ស្រីៗចាំទុក! ទោះស្រីលាញ់ប្ដីយ៉ាងណាក៏ដោយ កុំឱ្យប្ដីដឹងរឿងទាំង ៧ នេះប្រាប់ស្វាមីឱ្យសោះ ជាពិសេសចំណុចទី ៣

ពេលខ្លះ ការកុហក ឬលាក់បាំង មិនមែនសុទ្ធតែជារឿងអាក្រក់ ឬមិនស្មោះត្រង់ចំពោះដៃគូនោះឡើយ។ តែផ្ទុយទៅវិញ ការដែលមិននិយាយរឿងមួយចំនួន គឺព្រោះតែមិនចង់ឱ្យដៃគូមិនសប្បាយចិត្ត រឹតតែមិនចង់ឱ្យទំនាក់ទំនងស្នេហា គ្រួសារត្រូវបែកបាក់ ព្រោះតែរឿងអត់ប្រយោជន៍តែប៉ុណ្ណោះ។ យ៉ាងណាមិញ រឿងទាំង ៧ យ៉ាងខាងក្រោមនេះ ស្រីៗកុំនិយាយប្រាប់ស្វាមី ឬដៃគូអី ជាពិសេសគឺ ចំណុចទី ៣ ព្រោះវាអាចនឹងប៉ះពាល់ដល់អារម្មណ៍របស់គាត់ ឬទំនាក់ទំនងរបស់អ្នកទាំងពីរ។ ១. រឿងដែលអ្នកធ្វើពុតជាចូលចិត្តសាច់ថ្លៃ មុនពេលរៀបការ អ្នក ជាមួយនឹងសាច់ថ្លៃ ឬឪពុកម្ដាយក្មេក គ្រាន់តែជាអ្នកដទៃតែប៉ុណ្ណោះ។ ដូច្នេះវាពិបាកសម្រាប់អ្នក និងពួកគេក្នុងការចុះសម្រុងគ្នាភ្លាមៗណាស់។ ដូច្នេះហើយ…

ក្នុងគ្រួសារមួយ អ្វីទៅដែលសំខាន់ជាងគេ?
គ្រួសារ

ក្នុងគ្រួសារមួយ អ្វីទៅដែលសំខាន់ជាងគេ?

តើអ្វីទៅជាភាពសំខាន់របស់គ្រួសារមួយ? គឺការមានផ្ទះធំ  មានឡានទំនើប  មានឈ្មោះល្បី មានទ្រព្យសម្បតិ្តច្រើន  មានមាសពេជ្រកែវកងពាក់ជ្រែកខ្លួនមែនទេ?  សុទ្ធតែមិនមែនទេ។ ១.ភាពសំខាន់បំផុតនៅក្នុងគ្រួសារមួយ គឺភាពស្រុះស្រួល ផ្ទះធំឬតូចមិនសំខាន់ឡើយ  បើចិត្តចង្អៀត ពេលជួបមុខគ្នាមិនដឹងនិយាយពីអ្វី  មានតែចង់គេចពីគ្នានោះ នេះមិនមែនហៅថាគ្រួសារទេ។គ្រួសារស្រុះស្រួលគ្នាគឺសំខាន់បំផុត  មានការអធ្យាស្រ័យ  មានការយោគយល់  គ្មានការប្រកាន់គ្នា​ មានតែសំលេងសើចសប្បាយ  នេះទើបជាគ្រួសារដែលមនុស្សគ្រប់គ្នាចង់បាន។ ២.ភាពសំខាន់បំផុតនៅក្នុងគ្រួសារមួយ គឺសាមគ្គីភាព ពាក្យចាស់ពោលថា៖  មនុស្សរួមសាមគ្គីគ្នា ភ្នំមួយក៏អាចរំកិលចេញបានដែរ។បងប្អូនចេះសាមគ្គីគ្នា អាចរំលាយមាសមួយដុំបាន។ គ្រួសារមួយ បើចេះសាមគ្គីគ្នា  ជួយគ្នាទៅវិញទៅមក  ចេះថែរក្សានិងការពារគ្នា  អ្នកដទៃមិនហ៊ានមើលស្រាល  គ្រួសារកាន់តែរុងរឿង។ការរីកចំរើនរបស់គ្រួសារមួយ  ឃ្លាតមិនឆ្ងាយពីការសាមគ្គីគ្នាឡើយ …

មានមនុស្សព្រមចំអិនអាហារជូនអ្នកទទួលទាន គឺជារឿងដែលមានសុភមង្គលបំផុត
គ្រួសារ

មានមនុស្សព្រមចំអិនអាហារជូនអ្នកទទួលទាន គឺជារឿងដែលមានសុភមង្គលបំផុត

មនុស្សនៅក្បែរខ្លួនអ្នកដែលចំអិនអាហាជូនអ្នកទទួលទានរាល់ថ្ងៃនោះអាចជាដៃគូរជីវិត គ្រួសារ គឺក៏មិត្តល្អរបស់អ្នក។ប្រសិនបើអ្នកបានជួបមនុស្សបែបនេះហើយ ដាច់ខាតត្រូវចេះស្តាយស្រណោះ និងល្អចំពោះពួកគេផង។ព្រោះមនុស្សម្នាក់អាចលះបង់ដើម្បីអ្នកបាន ក្នុងចិត្តរបស់ពួកគេប្រាកដជាពោលពេញដោយក្តីស្រលាញ់ដ៏ស្មោះសរមួយជាមិនខាន។ រីឯមនុស្សចំអិនម្ហូបសម្រាប់អ្នកទទួលទានរាល់ថ្ងៃក៏អញ្ចឹងដែរ  មិនមែនពួកគេសុទ្ធតែទំនេរនោះទេ ដោយសារចង់ឲ្យអ្នកសប្បាយចិត្ត សុខភាពល្អ  ហូបបានឆ្អែត ទាំងនេះក៏រាប់បញ្ជូលថាជាការលះបង់សម្រាប់អ្នកផងដែរ។អ្នកដែលសុខចិត្តចំអិនអាហារជូនអ្នកទទួលទានរាល់ថ្ងៃ  តែងតែមានលក្ខណៈពិសេសទាំង៣ដូចខាងក្រោម។ ១.ចេះអត់ធន់ អ្នកដែលធ្លាប់ចំអិនម្ហូបសុទ្ធតែដឹងហើយ  ចង់ធ្វើម្ហូប៣មុខសម្លរ១មុខគឺត្រូវចំណាយពេលច្រើនណាស់  ដំបូងត្រូវទៅទិញបន្លែនៅផ្សារដែលមានមនុស្សច្រើន ត្រូវទិញម្តងមួយៗទំរាំតែទិញបាន។ជារៀងរាល់ថ្ងៃត្រូវគិតថាតើគួរចំអិនម្ហូបអ្វី  ទើបអាចដឹងថាត្រូវទិញអ្វីខ្លះ  ពេលទិញបានអស់ហើយ ទើបត្រលប់មកផ្ទះចាប់ផ្តើមចំអិន។មិនថាទោះជាចង្រ្កានបាយធំក្តីតូចក្តី  ក្តៅប៉ុណ្ណា​ ព្រោះតែចង់ចំអិនម្ហូបឲ្យមនុស្សដែលខ្លួនស្រលាញ់បានហូបអោយឈ្ងុយឆ្ងាញ់ ខ្លួនសុខចិត្តធ្វើទាំងនឿយហត់។ហើយធ្វើយ៉ាងយកចិត្តទុកដាក់ ទាំងអនាម័យ ទាំងរស់ជាតិ ព្រោះមិនចង់ឲ្យមនុស្សជាទីស្រលាញ់របស់ខ្លួនទទួលទានទៅមានជំងឺនោះឡើយ។ មូលហេតុនេះហើយទើបគេនិយាយថា៖ “ម្ហូបដែលចំអិនចេញដោយក្តីស្រលាញ់មានឳជារស់ឆ្ងាញ់។”ម្ហូបដ៏ឈ្ងុយមួយតុនេះ គឺជាការបង្ហាញចេញនូវក្តីស្រលាញ់ ក៏បញ្ជាក់ពីចិត្តអំណត់ និង…

ពេលនេះអាចយល់ច្បាស់ហើយថា ហេតុអ្វី យើងត្រូវជ្រើសយកមនុស្សដែលស្រឡាញ់យើង?
គ្រួសារ

ពេលនេះអាចយល់ច្បាស់ហើយថា ហេតុអ្វី យើងត្រូវជ្រើសយកមនុស្សដែលស្រឡាញ់យើង?

មនុស្សជាច្រើនតែងតែនិយាយថា​ ជ្រើសយកមនុស្សដែលយើងស្រឡាញ់ ទើបគេអាចផ្ដល់ក្ដីសុខឱ្យយើងបាន! ខ្ញុំក៏គិតដែរ ប៉ុន្តែខ្ញុំនៅតែមានសំណួរមួយចោទសួរខ្លួនឯង តើក្ដីសុខសុភមង្គលនោះបានមកដោយរបៀបណា បើមនុស្សដែលស្រឡាញ់យើង តែយើងមិនបានស្រឡាញ់គេផងនោះ? អាចមានក្ដីសុខបានយ៉ាងម៉េចទៅ បើត្រូវបង្ខំចិត្តទៅជ្រើសយកមនុស្សដែលខ្លួនមិនបានស្រឡាញ់? ខ្ញុំនៅតែល្ងង់ ហើយចចេស ប្រឹងស្រឡាញ់មនុស្សដែលខ្លួនស្រឡាញ់ ទាំងដឹងថា គេមិនបានស្រឡាញ់ខ្លួនឯងវិញ ហើយក៏គិតថា វាមានក្ដីសុខ ទាំងការពិត ជាក្ដីសុខក្នុងពិភពសោកសៅ និងឈឺចាប់តែម្នាក់ឯង។ ការចាប់ផ្ដើមបើកចិត្ត សាកល្បងស្រឡាញ់មនុស្សដែលស្រឡាញ់ខ្លួនឯងជាលើកដំបូង ធ្វើឱ្យខ្ញុំមានអារម្មណ៍ថា វាពិតជាមានន័យ និងមិនខកចិត្តពិតមែន នៅពេលដែលយើងព្រមជ្រើសយកមនុស្សដែលស្រឡាញ់យើង ចិត្ត និងអារម្មណ៍ទទួលបានតែភាពកក់ក្ដៅ សេចក្ដីសុខ និងសុភមង្គលដ៏ពិតប្រាកដ ដោយមិនចាំបាច់ត្រូវគិត ឬត្រូវខ្វល់ពីអ្វីនោះឡើយ។…

Dear! គូអនាគតរបស់ខ្ញុំ! ខ្ញុំមិនដឹងទេថាពេលនេះអ្នកកំពុងតែនៅទីណា ខ្ញុំគ្រាន់តែដឹងថា …!!!
គ្រួសារ

Dear! គូអនាគតរបស់ខ្ញុំ! ខ្ញុំមិនដឹងទេថាពេលនេះអ្នកកំពុងតែនៅទីណា ខ្ញុំគ្រាន់តែដឹងថា …!!!

Dear! គូអនាគតរបស់ខ្ញុំ! ខ្ញុំមិនដឹងទេថាពេលនេះអ្នកកំពុងតែនៅទីណា ខ្ញុំគ្រាន់តែដឹងថា យើងនឹងបានជួបគ្នានៅថ្ងៃណាមួយ ព្រោះយើងពិតជាគូពិតប្រាកដនឹងគ្នា ហើយប្រសិនបើថ្ងៃណាមួយយើងបានជួបគ្នា បានចាប់ផ្ដើមនឹងគ្នា សន្យាថានឹងកាន់ដៃគ្នា ខ្ញុំនឹងមិនឱ្យអ្នកចាកចេញពីខ្ញុំឡើយ ព្រោះទម្រាំតែបានជួបគ្នា ខ្ញុំបានចំណាយពេលយូរណាស់ដើម្បីរង់ចាំអ្នក។ ស្នេហាមួយនេះ ខ្ញុំមិនសុំអ្វីច្រើនទេ សុំត្រឹមតែអ្នកនៅក្បែរខ្ញុំគ្រប់ពេលដែលខ្ញុំត្រូវការ ឬពេលដែលខ្ញុំមិនសប្បាយចិត្ត។ ពេលដែលខ្ញុំមានបញ្ហា មិនចាំបាច់ព្យាយាមជួយខ្ញុំទេ ត្រឹមធ្វើជាមនុស្សដែលព្រមស្ដាប់គ្រប់អារម្មណ៍របស់ខ្ញុំដោយមិនធុញទ្រាន់ប៉ុណ្ណឹងបានហើយ។ រៀងរាល់ព្រឹកថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាក ខ្ញុំសន្យាថានឹងធ្វើអាហារពេលព្រឹកជាប្រចាំសម្រាប់អ្នក យើងប្រហែលរវល់រៀងៗខ្លួន ដូច្នេះមិនសូវមានពេលនៅក្បែរគ្នាទេ អ៊ីចឹងហើយសម្រាប់ថ្ងៃឈប់សម្រាក សង្ឃឹមថាយើងទាំងពីរនាក់នឹងចំណាយពេលជាមួយគ្នាឱ្យមានន័យ។ ប្រសិនបើថ្ងៃណាមួយមិនថាខ្ញុំ ឬអ្នកស្រាប់តែមានអារម្មណ៍មិនល្អ ផ្ដើមឱ្យមានរឿងល្អក់កករ និងមានបញ្ហា ធ្វើខ្លួនមិនគួរឱ្យស្រលាញ់ សង្ឃឹមថាយើងទាំងពីរនឹងចេះអត់ឱនឱ្យគ្នាទៅវិញទៅមក…

អារម្មណ៍ពេលចូលរួមកម្មវិធីម្ដងៗ តែត្រូវគេមើលលើមើលក្រោម មិនរាប់រាក់ទាក់អង្គុយតែម្នាក់ឯងៗ
គ្រួសារ

អារម្មណ៍ពេលចូលរួមកម្មវិធីម្ដងៗ តែត្រូវគេមើលលើមើលក្រោម មិនរាប់រាក់ទាក់អង្គុយតែម្នាក់ឯងៗ

អារម្មណ៍ពេលចូលរួមកម្មវិធីនានា តែត្រូវគេមើលលើមើលក្រោម មិនរាប់រាក់ទាក់អង្គុយតែម្នាក់ឯងៗ … អ្នកណាខ្លះធ្លាប់បែបហ្នឹង ចូលរួមកម្មវិធី ជប់លៀង ខួបកំណើត កម្មវិធីរៀបអាពាហ៍ពិពាហ៍ សុទ្ធតែជាកម្មវិធី រីករាយ អ៊ូអរ មនុស្សកុះករច្រើន ជាពិសេសក៏មានមិត្តភក្តិ អ្នកស្គាល់គ្នាចូលរួមដែរ តែបែរជាមានអារម្មណ៍ថា យើងឯកា យើងតែម្នាក់ឯងទៅវិញ។ មើលមកខ្លួនឯងសមល្មមគួរដែរ តែគេមើលមកយើងដូចអន់ណាស់ គេមើលយើងលើក្រោមៗ ធ្វើដូចយើងហ្នឹងតូចទាប ថោកណាស់អ៊ចឹង អាវមិនអាវ ខោមិនខោ។ គិតៗទៅ ស្អប់បំផុត មនុស្សដូចគ្នាសោះ តែមើលងាយមនុស្សគ្នាឯង ធ្វើមិនស្គាល់គ្នា ធ្វើដូចយើងហ្នឹងមិនដល់គេ។ កម្មវិធី…

គ្រួសារ

អានចប់ហើយអ្នកនឹងដឹងថាមនុស្សប្រុសខ្លាចការលះលែងជាងមនុស្សស្រីទៅទៀត

អ្នកនិពន្ធជនជាតិ អូស្រ្តាលី លោកOswald Ludwig Pohl ធ្លាប់បាននិយាយថា៖  អាពាហ៍ពិពាហ៍ដែលស្រស់ស្អាតពេញលេញ គឺជារឿងសំណាងបំផុតនៅក្នុងជីវិតរបស់មនុស្ស  រីឯអាពាហ៍ពិពាហ៍មិនសមប្រកបវិញគឺគ្មានអ្វីខុសគ្នានិងការធ្លាក់ចុះឋាននរគនោះឡើយ។ អាពាហ៍ពិពាហ៍ដែលល្អមួយ អាចនាំឲ្យអ្នកទាំងពីរកាន់ដៃគ្នាឆ្ពោះដើរលើវិថីមួយនេះដោយមិនខ្លាចព្យុះភ្លៀវអ្វីទាំងអស់ ប៉ុន្តែអាពាហ៍ពិពាហ៍ដែលមិនល្អ មានតែនាំឲ្យអ្នកទាំងពីរទទួលបានតែភាពឈឺចាប់ និងការរងទុក្ខដោយគ្មានអ្នកណាយល់សោះឡើយ ។ ហើយនៅក្នុងជីវិតគូរស្រករនេះទៀតសោត  តាមពិតទៅមនុស្សប្រុសខ្លាចការលែងលះជាងមនុស្សស្រីទៅទៀត ព្រោះការឈឺចាប់របស់គេគ្មានអ្វីអាចកាត់ថ្លៃបាន និងគ្មានអ្នកណាយល់ឡើយ។ ១.មនុស្សប្រុសបារម្ភពីការមើលថែទាំកូន  និងការពិបាករកអ្នកក្រោយមកជំនួស បញ្ហាលែងលះ មនុស្សស្រីមិនដូចមនុស្សប្រុសឡើយ  ក្រោយពីលែងលះហើយមនុស្សស្រីនៅតែចង់បានក្តីស្រលាញ់ ភាពថ្នាក់ថ្នមរបស់អ្នកដទៃមកកាន់ខ្លួន  នៅខណៈពេលបែបនេះកូនៗអាចបំពេញសេចក្តីសុខ និងសុភមង្គលដល់ពួកគេដែលជាម្តាយបាន។ ប៉ុន្តែបើជាមនុស្សស្រីដែលអាត្មានិយមវិញ ពួកគេអាចរុញច្រានកូនៗទៅឲ្យខាងឪពុកជាអ្នកចិញ្ចឹមបីបាច់  ជាធម្មតាខាងឪពុកមិនរុញច្រានទំនួលខុសត្រូវផ្តេសផ្តាសឡើយ  នៅក្នុងចិត្តគេបារម្ភថាពេលដែលកូននៅជាមួយគេ ពួកគេអាចនឹងពិបាករកអ្នកថ្មីមកជំនួស…

មនុស្សស្រីដែលចាស់ទុំរឿងស្នេហា គឺមិនធ្វើរឿងទាំង៤នេះឡើយ
គ្រួសារ

មនុស្សស្រីដែលចាស់ទុំរឿងស្នេហា គឺមិនធ្វើរឿងទាំង៤នេះឡើយ

នៅក្នុងទំនាក់ទំនងស្នេហា  ជាធម្មតាមនុស្សស្រីតែងតែឆាប់ចាស់ចិត្តចាស់គំនិតជាងមនុស្សប្រុស  មិនថាជាការប្រែប្រួលផ្នែករូបរាងកាយ ឬចិត្តគំនិតឡើយ។ មនុស្សស្រីចាស់ទុំនឹងគិតគ្រប់ជ្រុងជ្រោយអំពីភាពជាក់ស្តែងដែលខ្លួនបានជួប។ មនុស្សស្រីដែលចាស់ទុំម្នាក់ គេដឹងពីវិធីសម្រាប់ទំនាក់ទំនងជាមួយមនុស្សប្រុស  គេដាច់ខាតមិនទៅប៉ះបន្ទាត់ព្រំដែនរបស់មនុស្សប្រុសឡើយ ប្រសិនបើបានប៉ះពាល់ហើយនោះលទ្ធផលគឺរមែងតែងមិនល្អនោះទេ ធ្វើឲ្យមានវិវាទកើតរឿងធំជាមិនខាន។ មនុស្សស្រីចាស់ទុំម្នាក់ គេមិនធ្វើរឿងទាំង៤យ៉ាងនេះចំពោះមនុស្សប្រុសឡើយ ៖ ១.មិនប្រាប់រឿងផ្ទាល់ខ្លួនរបស់អ្នកទាំង២ទៅកាន់អ្នកដទៃ ជាទូទៅ មនុស្សស្រីរាងមាត់ច្រើនជាងមនុស្សប្រុស ឲ្យតែមនុស្សស្រីនៅជាមួយគ្នាតែងនិយាយពីនេះពីនោះ។ មនុស្សស្រីដែលមិនទាន់មានគំនិតចាស់ទុំ គេអាចនឹងយករឿងផ្ទាល់ខ្លួនឬរឿងសំងាត់ដែលមានទំនាក់ទំនងជាមួយមិត្តប្រុសខ្លួនទៅប្រាប់មិត្តភ័ក្រ្តស្រីៗគ្នាឯងឲ្យដឹងគ្រប់គ្នា។ ការធ្វើបែបនេះធ្វើឲ្យបែកធ្លាយរឿងសំងាត់ ឬរឿងផ្ទាល់ខ្លួនរបស់ខាងប្រុស ធ្វើឲ្យគេមានអារម្មណ៍ថាត្រូវបានគេដឹងរឿងរបស់ខ្លួនទាំងអស់  ព្រោះមនុស្សប្រុសគ្រប់រូបសុទ្ធតែស្រលាញ់មុខមាត់ គេសង្ឃឹមថានៅក្នុងកែវភ្នែករបស់មនុស្សគ្រប់រូប គេគឺជាមនុស្សល្អម្នាក់ តែមិនមែនដឹងរឿងផ្ទៃក្នុងគេគ្រប់យ៉ាងឡើយ ។ ២. មិនទៅសិទ្ធស្នាលជាមួយមនុស្សប្រុសដទៃខ្លាំងពេក មនុស្សស្រីដែលគ្មានគំនិតចាស់ទុំ ពេលដែលខ្លួនមានស្នេហាដែលមានចរិកមានៈបន្តិច  ពេលរូបនាងខឹងម្តងៗតែងចង់បង្ហាញកាយវិការទៅស្និទ្ធស្នាលជាមួយមនុស្សប្រុសដទៃដើម្បីឲ្យសង្សាខ្លួនប្រច័ណ្ឌ និងធ្វើឲ្យយ៉ាងណាឲ្យគេបង្ហាញក្តីស្រលាញ់…

មនុស្សស្រីត្រូវចងចាំ ដាច់ខាតកុំធ្វើជាជនទី ៣
គ្រួសារ

មនុស្សស្រីត្រូវចងចាំ ដាច់ខាតកុំធ្វើជាជនទី ៣

គេតែងនិយាយថាគេមិនត្រូវគ្នាជាមួយប្រពន្ធរបស់គេឡើយ  ពួកគេគេងបន្ទប់ផ្សេងគ្មានលែងមានអារម្មណ៍ជាមួយគ្នាទៀតហើយ។ ប៉ុន្តែពេលអ្នកឃើញពីស្ថានភាពគ្រួសាររបស់គេមានភាពរីករាយ និងសុភមង្គល  តើអ្នកមានអារម្មណ៍ដូចម្តេចទៅ?  អ្នកត្រូវគិតថា គេគ្រាន់តែធុញទ្រាន់ជីវិតដៃគូររយៈពេលខ្លីប៉ុណ្ណោះ  គេមានប្រពន្ធហើយ  មានកូនៗជាទីស្រលាញ់ទៀត   តើពិតឬទេ ដែលគេអាចយកក្តីស្រលាញ់ពិតរបស់គេមកវិនិយោគលើខ្លួនរបស់អ្នកនោះ អ្នកបែរជាមិនដឹងទាល់តែសោះថា  រាល់មនោសញ្ចេតនាដែលអ្នកទាំងពីរបានបង្កើតឡើងនោះ ទីបំផុតអ្នកបែរក្លាយទៅជាជនអប្រិយឬស្សាបំបែកបំបាក់ក្រុមគ្រួសារគេទៅវិញ ។ មនុស្សស្រីដាច់ខាតកុំធ្វើជាជនទី៣ឲ្យសោះ  មិនបាច់សួរថាមូលហេតុអ្វីឡើយ ព្រោះស្នេហាអាចធ្វើអោយមនុស្សខ្វក់ភ្នែក យល់ច្រលំខ្មៅទៅជាសរ  អាក្រក់ទៅជាល្អ  យល់ថាក្តីស្រលាញ់ដែលខ្លួនមានគឺជាក្តីស្នេហាដ៏ពិតប្រាដក តែអ្នកមិនបានសង្កេតសោះ តាមពិត រយៈពេលកន្លងទៅនេះគឺអ្នកបានយល់ច្រលំហើយ។ ប្រហែលជាអ្នកស្រលាញ់ប្រាក់របស់គេ ទោះជាមានប្រាក់ច្រើនយ៉ាងណាក៏ដោយ ក៏មិនអាចទិញគ្រួសារដែលអ្នកចង់បានដែរ  ។ ប្រហែលជាអ្នកស្រលាញ់ងារជាមន្ត្រីរបស់គេ ទោះគេជាមន្ត្រីស័ក្តធំប៉ុណ្ណាក៏គេមិនអាចបើកចំហរនែនាំអ្នកប្រាប់គេឯងថាអ្នកជាប្រពន្ធគេដែរ ។ ប្រហែលជាអ្នកស្រលាញ់ភាពកំប្លែងរបស់គេ…

មនុស្សស្រីមិនបាច់ស្អាតពេកទេ ក៏មិនបាច់ល្អគ្រប់លក្ខណ៍នោះដែរ មានត្រឹមតែប៉ុន្មានចំណុចនេះ គឺល្អពេកហើយ
គ្រួសារ

មនុស្សស្រីមិនបាច់ស្អាតពេកទេ ក៏មិនបាច់ល្អគ្រប់លក្ខណ៍នោះដែរ មានត្រឹមតែប៉ុន្មានចំណុចនេះ គឺល្អពេកហើយ

នៅក្នុងលោកនេះស្រីស្អាតមានច្រើនណាស់ តែអ្នកដែលមានចរិយាសម្បត្តិល្អ បែរជាមិនសូវជាមានទៅវិញ។ បើដើរតាមផ្លូវ ច្បាស់ជាឃើញស្រីស្អាតច្រើនណាស់ តែចំពោះនារីដែលអាចបញ្ចេញនូវចរិយាសម្បត្តិ និងភាពថ្លៃថ្នូរចេញពីមកខាងក្រៅបែរជាមានតិចទៅវិញ។ នារីដែលមានចរិយាសម្បត្តិរមែងតែធ្វើឱ្យគេមានការចាប់អារម្មណ៍ បើសិនដាក់នៅក្នុងចំណោមមនុស្សមួយក្រុមវិញ ក៏អាចឱ្យអ្នកចាប់អារម្មណ៍ដល់នាងមុនគេដែរ។ មនុស្សស្រីមានមុខដ៏ស្រស់ស្អាត សម្រាប់នៅក្នុងចិត្តមនុស្សប្រុស ច្បាស់ណាស់ពិតជាថែមពិន្ទុដល់នាងជាមិនខាន ប៉ុន្តែរូបសម្រស់គ្រាន់តែអាចទាក់ទាញមនុស្សប្រុសមួយគ្រាប៉ុណ្ណោះ ចង់ឱ្យមនុស្សប្រុសដាក់រូបអ្នកក្នុងចិត្តគេបានយូរ ទាល់តែមនុស្សស្រីត្រូវលើកកម្ពស់ចរិយាសម្បត្តិរបស់ខ្លួនជាមុនសិន នារីដែលមានចរិយាសម្បត្តិ សម្រាប់ក្នុងចិត្តរបស់មនុស្សប្រុស គឺប្រៀបបានដូចជា និមិត្តរូបក្នុងដួងចិត្តគេអ៊ីចឹង មនុស្សស្រីដែលមានមុខមាត់ស្អាតបាត នៅក្នុងចិត្តរបស់មនុស្សប្រុសគ្រាន់តែជា ស្រីស្អាតម្នាក់ប៉ុណ្ណោះ។ ប្រសិនបើអ្នកអាចមានទង្វើទាំង៨ដូចខាងក្រោមនេះ បញ្ជាក់ថាអ្នកពិតជាមានចរិយាសម្បត្តិសមសួន៖ ១. ឥរិយាបថល្អ ពេលដើរមិនកោងខ្នង ការអង្គុយ និងឈរមានភាពសមសួន និយាយស្តីមានសុជីវធម៌។ ២.ផ្ទៃមុខមានភាពភ្លឺថ្លាស្រស់ស្អាត…

ស្រលាញ់មនុស្សម្នាក់  កុំស្រលាញ់ពេញបេះដូងពេក ទុកខ្លះឱ្យខ្លួនឯងផង
គ្រួសារ

ស្រលាញ់មនុស្សម្នាក់ កុំស្រលាញ់ពេញបេះដូងពេក ទុកខ្លះឱ្យខ្លួនឯងផង

នៅក្នុងរឿងមនោសញ្ចេតនា រឿងដែលធ្វើឱ្យគេមានវិប្បសារីបំផុត គឺមិនមែនស្រលាញ់គ្នាហើយមិនបានគ្នានោះទេ ក៏មិនមែនមើលរំលងរូបគេនោះដែរ តែមនុស្សដែលយើងបានជួបនោះ ព្រោះតែស្រលាញ់គេខ្លាំងពេក បានធ្វើឱ្យបាត់បង់ខ្លួនឯងទៅវិញ។ កាលពីមុន អ្នកគឺជាមនុស្សសាមញ្ញាម្នាក់ ពេលសប្បាយចិត្តក៏សើច ពេលពិបាកចិត្តក៏យំ ពិភពក្នុងចិត្តស្អាតស្អំប្រៀបដូចជាកូនក្មេងអ៊ីចឹង។ រហូតទាល់តែបានជួបនឹងមនុស្សម្នាក់នោះ វត្តមានរបស់គេហាក់ដូចជានាំមកឱ្យអ្នកនូវភាពស្រស់បំព្រង និងទាក់ទាញនូវក្រសែភ្នែករបស់អ្នក អង្រួនចិត្តរបស់អ្នក។ ចាប់ពីពេលនោះមក អារម្មណ៍របស់អ្នកបានផ្លាស់ប្តូរទៅតាមគេ ព្រោះតែគេធ្វើល្អដាក់អ្នកបន្តិចបន្តួច អ្នកក៏សប្បាយចិត្តដូចជាបានញុំាស្ករគ្រាប់អ៊ីចឹង ក៏អាចព្រោះតែមិនយកចិត្តទុកដាក់នឹងអ្នកទុកអ្នកចោល ហើយធ្វើឱ្យ អ្នកពិបាកចិត្តប្រៀបដូចជាធ្លាក់ចូលក្នុងរណ្តៅដ៏ជ្រៅ។ ពេលដែលអ្នកខ្វល់ខ្វាយពីមនុស្សម្នាក់ហួសហេតុពេក អ្វីៗដែលនៅជុំវិញអ្នកទាំងអស់ ប្រៀបដូចជាមានទំនាក់ទំនងជាមួយគេ សូម្បីតែរឿងដែលគ្មានទាក់ទងគ្នាបន្តិចសោះ ក៏អ្នកនៅសុខៗគិតដល់គេដែរ។ ដោយសារតែអ្នកស្រលាញ់គេខ្លាំងពេកហើយ ក៏រមែងឱ្យអ្នកនឿយហត់ខ្លាំង។ ពីព្រោះអ្នកប្រែទៅជាមានជំងឺភ័យខ្លាចការបាត់បង់ ពេលដែលនៅជាមួយគេចេះតែខ្លាចបាត់បង់រូបគេ…

ស្រលាញ់មនុស្សម្នាក់ត្រូវលះបង់អ្វីខ្លះ?
គ្រួសារ

ស្រលាញ់មនុស្សម្នាក់ត្រូវលះបង់អ្វីខ្លះ?

ស្នេហាគឺជាអ្វីដែលមនុស្សម្នាក់ៗតែងជួបប្រទះក្នុងជីវិត ទោះយូរឬឆាប់។ យ៉ាងណាមិញ ស្នេហាគឺជាទំនាក់ទំនងរវាងមនុស្សពីរនាក់ បានន័យថាដៃគូទាំងសងខាងត្រូវរៀនសម្របខ្លួនទៅតាមកាលៈទេសៈផ្សេងៗដើម្បីអាចរស់នៅជាដៃគូបានយូរអង្វែង។ សេចក្តីលះបង់គឺជាផ្នែកមួយសំខាន់នៅក្នុងទំនាក់ទំនងស្នេហាដែលដៃគូនីមួយៗគួរយល់ដឹងនិងហ៊ានទទួលយក។ ១. ពេលវេលា ការលះបង់ពេលវេលាដើម្បីដៃគូគឺមិនចាត់ទុកថាខាតពេលនោះទេ ប៉ុន្តែពិតជាសំខាន់ខ្លាំងណាស់។ ការផ្តល់ពេលវេលាសម្រាប់ដៃគូបានផ្តល់ឱកាសឱ្យអ្នកទាំងពីរស្វែងយល់ពីគ្នា ដឹងសុខទុក្ខគ្នា និងជាខ្នងបង្អែកសម្រាប់គ្នាទៅវិញទៅមកនៅពេលមានទុក្ខ។ ប្រសិនបើអ្នកនិងដៃគូមិនសូវផ្តល់ពេលវេលាឱ្យគ្នាទៅវិញទៅមកនោះទេ ភាគរយខ្ពស់ទំនាក់ទំនងរបស់អ្នកទាំងពីរនឹងអាចមានថ្ងៃចែកផ្លូវគ្នា។ ២. ភាពមិនទៀងត្រង់ ស្នេហាដែលរឹងមាំគឺជាស្នេហាដែលដៃគូមានទំនុកចិត្តលើគ្នាទៅវិញទៅមក។ ការទុកចិត្តបានន័យថាដៃគូអ្នកមានអារម្មណ៍កក់ក្តៅពេលដែលបាននៅជាមួយអ្នកនិងហ៊ានចែករំលែករាល់រឿងរ៉ាវរបស់គាត់ជាមួយអ្នក។ មួយវិញទៀត ទំនុកចិត្តគឺមិនមែនជាអ្វីដែលអាចប្រើអំណាចទឹកលុយទិញបាននោះទេ នៅពេលដែលដៃគូអ្នកបាត់បង់ទំនុកចិត្តលើអ្នកហើយ អ្នកអាចនឹងគ្មានថ្ងៃធ្វើឱ្យអ្វីៗប្រសើរដូចដើមនោះឡើយ។ ៣. ភាពអត្តនោម័ត ដូចដែលបានដឹងស្រាប់ហើយ  ស្នេហាគឺមានលក្ខណៈជាដៃគូ ដូចនេះអ្នកមិនអាចនាំយកភាពអត្តនោម័តរបស់ខ្លួនចូលមកក្នុងវិថីស្នេហាអ្នកនោះទេ។ អ្នកត្រូវរៀនទទួលយកមតិឬការយល់ឃើញរបស់ដៃគូ និងព្យាយាមយល់ពីអារម្មណ៍ដៃគូអ្នកឱ្យបានច្រើន។ ការធ្វើបែបនេះ ជម្លោះនឹងមិនងាយកើតមានឡើងឡើយដោយសារគូភាគីទាំងសងខាងយល់ពីគ្នាទៅវិញទៅមកនិងចេះសម្របតាម៕…

ផ្កាមួយថូ នឹងប្រាប់ថាអ្នកជាមនុស្សអន់កម្រិតណា
គ្រួសារ

ផ្កាមួយថូ នឹងប្រាប់ថាអ្នកជាមនុស្សអន់កម្រិតណា

ប្រសិនបើអ្នកអាចនាំយកផ្កាមួយ ក្នុងចំណោមផ្កាទាំងបួនថូរដូចបង្ហាញក្នុងរូបភាពខាងក្រោមទៅជូនម្តាយរបស់អ្នក តើអ្នកនឹងជ្រើសរើសយកថូរមួយណា? បន្ទាប់ពីជ្រើសហើយ តោះទៅមើលចម្លើយទាំងអស់គ្នា! ១.ចម្លើយ A ( 60% ) អ្នកជាមនុស្សអន់ ស្អប់ការនិយាយត្រង់ មិនចូលចិត្តការគិតគូរ។ មិនថាអ្នកណានិយាយយ៉ាងណាក៏ដោយ អ្នកមិនដែលទទួលយក ឬ ប្រកាន់ខ្ជាប់ឡើយ។ អ្នកតែងតែធ្វើជាមិនអើពើ រួចព្យាយាមមិនចូលរួមក្នុងការសន្ទនា។ បើអ្នកស្អប់នរណាម្នាក់ អ្នកនឹងព្យាយាមនៅឲ្យឆ្ងាយពីអ្នកនោះ មិនសេពគប់ និងមិនបង្កបញ្ហា។ ជាទូទៅ បុគ្គលិកលក្ខណៈរបស់អ្នកមានភាពរីករាយ ស្លូតបូត និងស្មោះត្រង់។ អ្នកចូលចិត្តភាពច្បាស់លាស់ និងយុត្តិធម៌។ នៅពេលដែលអ្នកស្អប់នរណាម្នាក់ អ្នកនឹងមិនអាចស្តារការអាណិតអាសូរដល់ពួកគេបានទេ អ្នកនឹងស្អប់ជារៀងរហូត។…

ស្រ្តីត្រូវដឹង! នេះជាភាពខុសគ្នារវាងបុរសដែលស្រឡាញ់ប្រពន្ធ និង បុរសដែលស្រឡាញ់តែខ្លួនឯង
គ្រួសារ

ស្រ្តីត្រូវដឹង! នេះជាភាពខុសគ្នារវាងបុរសដែលស្រឡាញ់ប្រពន្ធ និង បុរសដែលស្រឡាញ់តែខ្លួនឯង

ជាទូទៅស្រ្តីគ្រប់រូបតែងតែប្រាថ្នារៀបការជាមួយស្វាមីដែលស្រឡាញ់នាងពិតប្រាកដ។ យ៉ាងនៅក្នុងជីវិតអាពាហ៍ពិពាហ៍ បុរសមិនតែងតែជាអ្នកដែលនិយាយត្រាប់តាមប្រយោគពីរបីដើម្បីបញ្ជាក់ថា គាត់ពិតជាស្រឡាញ់អ្នកទេ។ ហេតុដូចនេះ ដើម្បីដឹងថា “តើបុរសពិតជាស្រឡាញ់ប្រពន្ធរបស់គាត់ឬអត្មានិយមឬគ្រាន់តែស្រឡាញ់ខ្លួនឯង ស្ត្រីគួរតែចងចាំចំណុចខាងក្រោមនេះ៖ -បុរសម្នាក់ដែលស្រឡាញ់ប្រពន្ធ តែងតែស្វែងរកអ្វីដែលប្រពន្ធគាត់ចង់បាន។ ដោយសារតែពួកគេចង់យល់ពីប្រពន្ធឱ្យបានល្អ ជាងនេះទៅទៀត ពួកគេក៏ជឿជាក់លើប្រពន្ធរបស់ពួកគេថែមទៀតផង។ ទន្ទឹមនឹងនេះដែរ ប្រសិនបើបុរសជាប្តីចូលចិត្តមើលទូរទស្សន៍ មើលទូរស័ព្ទខណៈពេលដែលប្រពន្ថនិយាយហើយមិនស្តាប់ បង្ហាញថាពួកគេមិនគោរពប្រពន្ធទេ។ -បុរសជាប្ដីនឹងស្រឡាញ់ប្រពន្ធជាជាងខ្លាចប្រពន្ធរបស់ខ្លួន។ ប៉ុន្តែបុរសដែលគ្មានបេះដូងគឺពិតជាអយ្យកោតែងតែបង្ខំប្រពន្ធឲ្យលះបង់អ្វីគ្រប់យ៉ាង ដើម្បីខ្លួន។ -បុរសជាប្ដីដែលស្រឡាញ់ប្រពន្ធ នឹងចង់ចំណាយពេលទាំងអស់របស់ពួកគេជាមួយប្រពន្ធ។ ប៉ុន្តែបុរសអាត្មានិយមបន្ទាប់ពីធ្វើការពួកគេគ្រាន់តែចូលចិត្តដើរលេងនិងផឹកស៊ីជាមួយមិត្តភក្តិជាជាងទៅផ្ទះញ៉ាំបាយជាមួយប្រពន្ធកូន។ -បុរសដែលស្រឡាញ់ប្រពន្ធ ពួកគេតែងតែរមៀលដៃអាវដើម្បីសម្អាតផ្ទះ ធ្វើម្ហូបឱ្យប្រពន្ធនៅក្នុងផ្ទះបាយ ហើយប្រពន្ធមើលថែកូនៗ។ ប៉ុន្តែបុរសអាត្មានិយមគិតតែពីខ្លួនឯងមិនចង់ដឹងថាប្រពន្ធរបស់គេនឿយហត់ឬអត់ទេ។ -បុរសជាប្តីដែលស្រលាញ់ប្រពន្ធគេតែងតែចង់ឱ្យប្រពន្ធមានសេចក្តីសុខ។ សូម្បីតែនៅពេលដែលពួកគេត្រូវលះបង់ច្រើននិងខិតខំធ្វើការក៏ដោយក៏ពួកគេមិនត្អូញត្អែរដែរ។ ព្រោះពួកគេយល់ថា បានលះបង់ច្រើនដើម្បីគ្រួសារ។…

មនុស្សស្រីខ្ជិល ៣ យ៉ាង ជួយឱ្យប្ដីរកស៊ីមានបាន គ្រួសារសុខសាន្ត រុងរឿង ត្រជាក់ត្រជុំ
គ្រួសារ

មនុស្សស្រីខ្ជិល ៣ យ៉ាង ជួយឱ្យប្ដីរកស៊ីមានបាន គ្រួសារសុខសាន្ត រុងរឿង ត្រជាក់ត្រជុំ

ពេលខ្លះមនុស្សស្រីក៏ត្រូវរៀន “ខ្ជិល” បន្តិច ដើម្បីកុំឱ្យហត់នឿយចិត្តខ្លាំងពេក ក៏អាចជួយឱ្យ គ្រួសារកក់ក្តៅ និងមានសុភមង្គលផងដែរ។ យ៉ាងណាមិញ មនុស្សស្រី ត្រូវចេះខ្ជិលក្នុងរឿងទាំង ៣ ចំណុចខាងក្រោមនេះ។ ១. ខ្ជិលឈ្លោះជាមួយប្តី ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ វា​ពិបាក​ណាស់​ក្នុង​ការ​ចៀស​វាង​ជម្លោះ​រវាង​ប្ដី​ប្រពន្ធ។ ជារឿយៗនៅពេលឈ្លោះគ្នា បុរសជ្រើសរើសនៅស្ងៀម ចំណែកស្ត្រីនឹងលើកយករឿងចាស់ទាំងអស់មកនិយាយ ហើយបន្ទាប់មកក៏ស្តីបន្ទោសប្តីដដែលៗ។ សូម្បី​នៅ​ចំពោះ​មុខ​ឪពុក​ម្តាយ​​ទាំង​សងខាង​ ក៏​និយាយ​រឿង​នេះ​ធ្វើ​ឱ្យ​ប្តី​បាក់​មុខផងដែរ។ ពេល​គាត់​មាន​អារម្មណ៍​ថា​ប្រពន្ធ​មិន​គោរព​គាត់ យូរៗ​ទៅ​គាត់ក៏អស់អារម្មណ៍ពីប្រពន្ធបន្តិចៗ។ ដូច្នេះ​ពេល​ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា ភាគី​ម្ខាង​ទៀត​ត្រូវចេះគ្រប់គ្រងចិត្ត គ្រប់គ្រងអារម្មណ៍ បើខឹងខ្លាំងណាស់ ទៅងូតទឹកឱ្យត្រជាក់ខ្លួនសិនទៅ កុំអាលនិយាយអ្វី។ អ្នក​និយាយ​ត្រូវ​ការ​អ្នក​ស្តាប់ ប៉ុន្តែ​ពេលដែលអ្នក​ទាំង​ពីរកំពុងតែ​ក្តៅ…

 កុំឱ្យសោះ!​ សកម្មភាពណែនាំកូនទាំងនេះ បែជាធ្វើឱ្យកូនធ្លាក់ទៅក្នុងរឿង អាក្រក់បំផុតទៅវិញទេ!
គ្រួសារ

 កុំឱ្យសោះ!​ សកម្មភាពណែនាំកូនទាំងនេះ បែជាធ្វើឱ្យកូនធ្លាក់ទៅក្នុងរឿង អាក្រក់បំផុតទៅវិញទេ!

ម្តាយឳពុកគឺប្រៀបដូចជានិមិត្តរូបសំរាប់កូនៗ ពួកគាត់មានតួនាទីខ្ពស់បំផុតក្នុងការមើលថែ អប់រំ ផ្តល់ចំនេះដឺង និងសីលធម៌ក្នុងការរស់នៅរបស់កូនៗ។ កូនមានគំរូល្អ ឬមិនល្អគឺដោយសារគ្រឹះអប់រំរបស់បន្ទុកគ្រួសារម៉ាក់ប៉ារបស់គាត់នេះឯង។ សម័យកាលនេះមិនមែនជារឿងងាយក្នុងការដឹកនាំកូនៗ ឱ្យក្លាយជាបុគ្គលល្អរស់នៅក្នុងសង្គមយើងបច្ចុប្បន្នទេ។​ អ្នកគប្បីមានយុទ្ធសាស្ត្រក្នុងការអប់រំកូនៗ ឱ្យបានល្អបើពុំនោះទេការធ្វេសប្រហែសរបស់អ្នក ថ្ងៃនេះអាចនឹងបណ្តាលអោយកូនអ្នកធ្លាក់ក្នុងអាបាយមុខផ្សេងៗ។ មានរឿងជាច្រើនដែលអ្នកគួរតែដឹង និងត្រៀមខ្លួនដើម្បីប្រឈមដោះស្រាយបញ្ហា និងពង្រឹងសតិបញ្ញាកូនៗរបស់អ្នក។ ថ្ងៃនេះ​​ Brightside សូមផ្តល់គមនិតមួយចំនួនជូនលោកប៉ាអ្នកម៉ាក់ក្នុងការអប់រំប្រៀនប្រដៅកូនអោយបានជោគជយ័។ 1. មិនគួរបង្ខំកូនអោយធ្វើអ្វីមួយដោយកំហឹងឡើយ អ្នកគប្បីលើកហេតុផលប្រាប់កូន លួងកូនដោយភាសាល្អៗ។ 2.​​ អ្នកគួរអោយកូនស្វែងយល់ពីកំហុស គប្បីអោយកូនៗរបស់អ្នករៀនដោះស្រាយបញ្ហាដោយខ្លួនឯង អ្នកមិនគួរធ្វើជាអ្នកដោះស្រាយបញ្ហារបស់គាត់ឡើយ តែអ្នកមានសិទ្ធពន្យល់ពីរបៀបដោះស្រាយបញ្ហានោះបាន។ 3. រាល់ពេលកូនមានបញ្ហាប៉ះពារ ឬគ្រោះថ្នាក់ ​ អ្នកគប្បីសួរនាំថាមានរឿងអ្វីកើតឡើងដោយពាក្យល្អៗ…

ស្ថិតក្នុងទំនាក់ទំនងស្នេហា ហាមលាក់រឿងទាំង ៥ នេះពីដៃគូឲ្យសោះ
គ្រួសារ

ស្ថិតក្នុងទំនាក់ទំនងស្នេហា ហាមលាក់រឿងទាំង ៥ នេះពីដៃគូឲ្យសោះ

ផ្អែកលើរបាយការណ៍ថ្មីៗ ប្រហែល 60 ភាគរយនៃមនុស្សដែលមានទំនាក់ទំនងស្នេហា ពួកគេគឺពិតជាបានលាក់រឿងមួយចំនួនពីដៃគូរបស់ពួកគេមែន ជាពិសេសគឺលាក់ព័ត៌មានលម្អិតសំខាន់ៗអំពីជីវិតរបស់ខ្លួន។ តែប្រសិនបើអ្នកមិនចង់ធ្វឲ្យទំនាក់ទំនងស្នេហារកាំរកូស ឬ មានបញ្ហាទេ សូមកុំធ្វើរឿងទាំងនេះឲ្យសោះ! ១.លាក់អារម្មណ៍ អ្នកមិនគួរគ្រាន់តែលាក់អារម្មណ៍ពីដៃគូរបស់អ្នកនោះទេ។ មិនថាអ្នកមានអារម្មណ៍សប្បាយចិត្ត ឬសោកសៅនោះទេ អ្នកត្រូវប្រាកដថាដៃគូរបស់អ្នកដឹងពីអារម្មណ៍ពិតចេញពីបេះដូងរបស់អ្នក។ ជាពិសេស ប្រសិនបើអ្នកមានអារម្មណ៍មិនល្អ ឬ អវិជ្ជមាន ព្រោះដៃគូរបស់អ្នកប្រហែលជាអាចជួយធ្វើឲ្យអ្នកមានអារម្មណ៍ល្អវិញក៏ថាបាន។ ២.បញ្ហាសុខភាពរបស់អ្នក ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាសុខភាពណាមួយនោះ វាគឺជារឿងដែលដៃគូរបស់អ្នកនឹងចង់ដឹង។ ហេតុនេះ ជាការពិតណាស់អ្នកត្រូវប្រាកដថាដៃគូរបស់អ្នកតែងតែដឹងអំពីបញ្ហារាងកាយណា ឬ បញ្ហាសុខភាពរបស់អ្នក ដើម្បីទទួលបានការមើលថែពីដៃគូរ ឆ្លងកាត់បញ្ហា និងរឿងរ៉ាវទាំងឡាយជាមួយគ្នា។ ៣.បញ្ហាហិរញ្ញវត្ថុរបស់អ្នក ប្រសិនបើអ្នកកំពុងមានបញ្ហាជាមួយហិរញ្ញវត្ថុ…

បុរសដែលមានចំណុច ៤ យ៉ាងនេះ គឺសាកសមជាដៃគូរជីវិតរបស់អ្នកហើយ
គ្រួសារ

បុរសដែលមានចំណុច ៤ យ៉ាងនេះ គឺសាកសមជាដៃគូរជីវិតរបស់អ្នកហើយ

រាល់ពេលដែលអ្នកមានស្នេហា អ្នកប្រាកដជានៅតែគិតថាអ្នកបានរើសបុរសដែលល្អដើម្បីក្លាយជាអនាគតស្វាមីហើយឬនៅ? តែប្រហែលអ្នកមិនដឹងនោះទេថា ប្រសិនបើសង្សាររបស់អ្នកមានចំណុចទាំង៤យ៉ាងនេះ នោះគឺបង្ហាញថាអ្នកអាចផ្ញើជីវិតលើគាត់ទៅថ្ងៃមុខបានហើយ៖ ១.ពួកគេរកវិធីធ្វើឱ្យអ្នកសើចច្រើន ពួកគេយល់ថា វាជាការចាំបាច់ដែលមិនត្រូវយកជីវិតទៅគិតតែរឿងឈឺក្បាល។ នោះហើយជាមូលហេតុដែលពួកគេតែងតែព្យាយាមធ្វើឱ្យអ្នកសើច និងញញឹមតាមដែលអាចធ្វើទៅបាន ព្រោះពួកគេចង់ផ្តល់ឱ្យអ្នកនូវសុភមង្គលច្រើន។ ២.ពួកគេអនុញ្ញាតឱ្យអ្នកមានជីវិតឯករាជ្យផ្ទាល់ខ្លួន គាត់គោរព និងគាំទ្រឯករាជ្យភាពរបស់អ្នក ព្រោះគាត់ចង់ឱ្យអ្នកមានអត្តសញ្ញាណផ្ទាល់ខ្លួន សេរីភាពពេញលេញ និងជីវិតមួយដែលស្រស់បំព្រង។ ៣.ពួកគេចេះដោះស្រាយបញ្ហាក្នុងទំនាក់ទំនង គាត់តែងតែព្យាយាមដោះស្រាយបញ្ហា ឬ ទំនាស់អ្វីក៏ដោយដែលមាននៅក្នុងទំនាក់ទំនង ព្រោះគាត់មិនចង់ឲ្យអ្នកគិតច្រើន មិនសប្បាយចិត្ត ឬ ទំនាក់ទំនងក្លាយជាល្អកកករ នោះទេ! ៤.គាត់តែងតែធ្វើឱ្យអ្នកមានអារម្មណ៍ថាសក្ដិសមចំពោះសេចក្តីស្រឡាញ់របស់គាត់ គាត់តែងតែព្យាយាមធ្វើឱ្យវាអ្នកទទួលបានអារម្មណ៍កក់ក្តៅ ក្តីស្រឡាញ់ពេញលេញ និងយល់ថាអ្នកគឺសក្តិសមចំពោះក្តីស្រឡាញ់ដែលគាត់ផ្តល់អោយ។ ហើយគាត់នឹងព្យយាមលើកតម្កើងអ្នក ដើម្បីឲ្យអ្នកដទៃមើលមកអ្នកថាជាមនុស្សពូកែជាងកាត់៕…

សញ្ញាអាក្រក់ទាំង ៣ ដែលបង្ហាញថាស្នេហារបស់អ្នកមិនគង់វង្សនោះទេ
គ្រួសារ

សញ្ញាអាក្រក់ទាំង ៣ ដែលបង្ហាញថាស្នេហារបស់អ្នកមិនគង់វង្សនោះទេ

ក្នុងទំនាក់ទំនងស្នេហា ពេលខ្លះអ្នកអាចនឹងដើរដល់ចំណុចមួយដែលជោគជ័យ តែពេលខ្លះក៏មានការបែកបាក់គ្នាផងដែរ ជាពិសេសនៅពេលដែលស្នេហារបស់អ្នកមានសញ្ញាអាក្រក់ទាំង ៣ ដូចខាងក្រោមនេះ! ១.កាន់តែឃ្លាតឆ្ងាយពីគ្នា នៅពេលដែលអ្នកឃ្លាតឆ្ងាយពីដៃគូ នោះវាអាចមានគ្រោះថ្នាក់ដល់ទំនាក់ទំនងស្នេហាខ្លាំងណាស់ ព្រោះវាអាចឈានចូលដល់ដំណាក់កាល មិននិយាយ ឬទាក់ទងជាមួយគ្នាទៀតក៏មាន។ ម្យ៉ាងទៀត កាលដែលនៅឆ្ងាយពីគ្នាក៏អាចមានន័យថា ដៃគូររបស់អ្នកកំពុងស្វែងរកទំនាក់ទំនងក៏ថាបាន។ ២.មិនចំណាយពេលទំនេរជាមួយគ្នា ជាធម្មតាមនុស្សស្រឡាញ់គ្នាគឺតែងតែព្យាយាមរកពេលទំនេរស្កាត់ជួបគ្នា ដើម្បីបង្កើនភាពជិតស្និទ្ធទៅវិញទៅមក។ ដូច្នេះហើយ ប្រសិនបើឃើញថា ដៃគូររបស់អ្នក សុខចិត្តចំណាយពេលជាមួយអ្នកផ្សេងជាជាងចំណាយពេលទំនេរជាមួយអ្នក នោះបានន័យថាអារម្មណ៍គេគឺលែងដូចមុនហើយ។ ៣.អ្នកមានអារម្មណ៍ថាគេលាក់រឿងអ្វីមួយ ជាធម្មតានៅពេលដែលដៃគូរយើងតែងតែចែករំលែកបញ្ហាគ្រប់រឿងជាមួយយើង តែនៅខុសៗគេបែរជាលែងនិយាយស្តី ឬ ឈប់ចែករំលែករឿងអ្វីជាមួយអ្នកទៀត នោះវានឹងធ្វើឲ្យអ្នកចាប់ផ្តើមមានអារម្មណ៍ថាគេមានរឿងអ្វីមួយលាក់បាំង ដែលជាហេតុធ្វើឲ្យស្នេហារវាងអ្នកទាំងពីរកាន់តែឆ្ងាយពីគ្នា ឬ លែងមានជំនឿចិត្តលើគ្នាជាដើម៕…

“ផ្ទះ”គ្រាន់តែជាអក្សរមួយតួរ ប៉ុន្តែជាសុភមង្គលមួយជីវិត
គ្រួសារ

“ផ្ទះ”គ្រាន់តែជាអក្សរមួយតួរ ប៉ុន្តែជាសុភមង្គលមួយជីវិត

“ផ្ទះ” គឺជាពាក្យសាមញ្ញមួយ ប៉ុន្តែជាកន្លែងមួយដែលយើងស្រលាញ់ជាទីបំផុត។ មានផ្ទះ ទើបពួកយើងមិនរសាត់អណ្ដែត មានគ្រួសារ ទើបយើងមានមនុស្សយកចិត្តទុកដាក់ ដូច្នេះ ទីកន្លែងដែលមានសុភមង្គលបំផុត នោះគឺជា “ផ្ទះ”។ “ផ្ទះ” គឺជាកន្លែងដែលមានសុភមង្គលបំផុត នៅក្នុងផ្ទះមានម្តាយឪពុកយកចិត្តទុកដាក់ បារម្ភពីអ្នក ក្នុងផ្ទះមានបងប្អូនល្អចាំជួយដល់អ្នក ក្នុងផ្ទះមានមនុស្សនៅកំដរអ្នក នេះហើយទើបហៅថាសុភមង្គល។ “ផ្ទះ” គឺជាជម្រកដ៏កក់ក្តៅ ពេលមានជំងឺ មានអ្នកផ្ទះមើលថែអ្នក ពេលគ្មានប្រាក់ មានសាច់ញាត្តិផ្តល់ប្រាក់ដល់អ្នក ពេលជួបរឿងរ៉ាវ មានសាច់ញាត្តិជួយដោះស្រាយ។ មានផ្ទះ មានគ្រួសារ មានសាច់ញាតិ នេះជាភាពកក់ក្តៅដែលមិនអាចពណ៌នាបានឡើយ។ “ផ្ទះ” គឺជាទីពុំនាក់ដ៏រឹងមាំបំផុត…

ខ្ញុំគ្រាន់តែជាមនុស្សស្រីម្នាក់! តើអ្នកយល់ថាធ្វើជាមនុស្សស្រីល្អមួយរូប ងាយស្រួលណាស់មែនទេ?
គ្រួសារ

ខ្ញុំគ្រាន់តែជាមនុស្សស្រីម្នាក់! តើអ្នកយល់ថាធ្វើជាមនុស្សស្រីល្អមួយរូប ងាយស្រួលណាស់មែនទេ?

– ខ្ញុំគ្រាន់តែជាមនុស្សស្រីម្នាក់! មានម្តាយឪពុកទាំងសងខាងត្រូវមើលថែ មានកូនតូចៗត្រូវចិញ្ចឹមបីបាច់ នៅមានកិច្ចការងារចិញ្ចឹមជីវិតត្រូវឱ្យខ្ញុំទៅប្រឹងប្រែងជម្នះ ខ្ញុំហត់កាយហត់ចិត្ត មានតែខំប្រឹងទាំងភាពនឿយហត់ តស៊ូមួយជំហានៗឆ្ពោះទៅមុខ។ – ខ្ញុំគ្រាន់តែជាមនុស្សស្រីម្នាក់! ដើម្បីការរស់នៅ ខ្ញុំត្រូវតែហូបចុកសន្សំសំចៃ ដើម្បីជីវិត ខ្ញុំត្រូវគិតគូរម៉ត់ចត់ ដើម្បីចង់ឱ្យផ្ទះមានរបៀបរៀបរយ ខ្ញុំត្រូវបោសសម្អាតទាំងនឿយហត់ ដើម្បីគ្រួសារ ខ្ញុំត្រូវលះបង់គ្រប់យ៉ាង តែនៅមានមនុស្សនិយាយថា ខ្ញុំធ្វើមិនបានល្អ តើមានអ្នកណាអាចយល់ចិត្តខ្ញុំទៅ? – ខ្ញុំគ្រាន់តែជាមនុស្សស្រីម្នាក់! រងការធ្វើបាប មិនអាចប្រាប់ម្តាយខ្លួនបាន ព្រោះខ្លាចគាត់បារម្ភ រងទុក្ខប៉ុនណា ក៏មិនអាចត្អួញប្រាប់ម្តាយក្មេកបាន នេះហើយគឺជាភាពលំបាករបស់មនុស្សស្រីមួយចំនួនធំ មានតែយកភាពទន់ជ្រាយរបស់ខ្លួនលាក់កុំឱ្យគេឃើញ នៅធ្វើពុតដូចជាខ្លួនមិនធ្លាប់មានរងការឈឺចាប់អ្វីឡើយ ការរស់នៅបែបនេះ…